ការសិក្សាដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង
------------------------------
ខាងក្រោមជាសកម្មភាពខ្លះៗរបស់និស្សិតគីមីចំណីអាហារឆ្នាំទី២ កំឡុងពេលអនុវត្តន៍ផ្ទាល់ស្តីពីការកំណត់បរិមាណបាក់តេរី Escherichia coli និងColiform នៅក្នុងទឹក ដោយប្រើវិធីសាស្ត្រ Membrane Filtration នៅមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ។
#
#
#
#
Faculty of Science Technology - STF, IU
Research and Training in science and technology
21/04/2026
សកម្មភាពមួយចំនួនរបស់និស្សិតគីមីចំណីអាហារឆ្នាំទី២ ជំនាន់ទី៩ នៃសាកលវិទ្យាល័យអន្តរជាតិអំឡុងពេលធ្វើពិសោធន៍ក្នុងមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ ស្តីពីការកំណត់បរិមាណបាក់តេរី Escherichia coli និងColiform នៅក្នុងទឹក ដោយប្រើវិធីសាស្ត្រ Membrane Filtration នៅមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
#
#
#
#
18/04/2026
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដ ជំនាញគីមីចំណីអាហារ
A curriculum of Bachelor of Science in Food Chemistry
#
#
#
#
កម្រងអនុស្សាវរីយ៍ខ្លះៗក្នុងអំឡុងពេលចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុងព្រះសីហនុ
……………………………………….
កម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតគីមីចំណីអាហារនៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ(IU) ទៅកាន់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងរោងចក្រចំណីសត្វនៃក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ កម្មវិធីនេះបានផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបាន(១)ចំណេះដឹងស្តីពីការអនុវត្តជាក់ស្តែង (២)បង្កើនចំណេះដឹងវិជ្ជាជីវៈ និងយល់ដឹងអំពីដំណើរការផលិត (៣)ការគ្រប់គ្រងបរិស្ថានក្នុងឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យចំណីអាហារ និង(៤)បង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងនិស្សិត និងនិស្សិត។
11/04/2026
អាហារសាមគ្គីជួបជុំគ្នារបស់និស្សិតនៅមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងការសហការគ្នារវាងនិស្សិតនិងនិស្សិត ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។
11/04/2026
10/04/2026
នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំពិធីរំលឹកគុណគ្រូ ដើម្បីសម្ដែងនូវការគោរព និងការដឹងគុណចំពោះសាស្តាចារ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់ចំណេះដឹង និងណែនាំដល់និស្សិត។ លើសពីនេះទៅទៀត និស្សិតនៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាលយ៉ាងក្រៃលែង។
ការសិក្សាដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង
……………………………………….
ខាងក្រោមជាសកម្មភាពខ្លះៗរបស់និស្សិតគីមីចំណីអាហារឆ្នាំទី២ អំឡុងពេលអនុវត្តន៍ផ្ទាល់ ក្នុងមុខវិជ្ជាពិសោធន៍មីក្រូជីវសាស្ត្រ ស្តីអំពីការធ្វើតេស្តរកវត្តមានអង់ស៊ីមកាតាឡាស (Catalase test) ដែលផលិតដោយបាក់តេរីឡាក់ទិក (Lactic Acid Bacteria) និង Escherichia coli។
តាមរយៈសកម្មភាពអនុវត្តន៍នេះ និស្សិតបានផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ក្នុងការបង្កើនជំនាញមន្ទីរពិសោធន៍ និងការវិភាគលទ្ធផល ដែលជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សា។
09/04/2026
ការអភិវឌ្ឍន៍ប្រដាប់តេស្តរកវត្តមានបូរ៉ាក់
---------------------------------
សកម្មភាពខ្លះៗរបស់និស្សិតគីមីចំណីអាហារឆ្នាំទី៤ ជំនាន់ទី៧ នៃសាកលវិទ្យាល័យអន្តរជាតិ ក្នុងអំឡុងពេលធ្វើពិសោធន៍ស្តីពី ការអភិវឌ្ឍន៍ប្រដាប់តេស្តរកវត្តមានបូរ៉ាក់ នៅក្នុងមន្ទីរពិសោធន៍គីមីចំណីអាហារ។
ការបរិភោគអាហារដែលមានវត្តមានបូរ៉ាក់អាចបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដោយបង្កឱ្យមានអាការៈដូចជា ឈឺពោះ ក្អួត រាគ និងបាត់បង់ចំណង់អាហារ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ស្បែក ភ្នែក តម្រងនោម ថ្លើម និងប្រដាប់បន្តពូជជាដើម។ កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ គឺជាក្រុមដែលមានហានិភ័យខ្ពស់ជាងគេ។
#
#
#
#
08/04/2026
Weekly Lab Seminar on 08 April 2026, Week 12, Food Chemistry Lab, Faculty of Science and Technology, IU
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
12151
Opening Hours
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 07:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 17:00 |