យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education

យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education, Education, .

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 28/04/2019

ស្នាព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) តាមរយៈបទនគររាជ ឬចំរៀងជាតិ

បទនគររាជ ឬចំរៀងជាតិ ជាការតាក់តែងដោយព្រះមហាសុមេធាធិបតី ជួន ណាត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១។

តម្លៃពិសេសនៃបទនិពន្ធ :

១- ចំណងជើង : អនុស្សរណៈខេត្តខ្មែរ ដែលបានបាត់បង់។

២- ខ្លឹមសារ : ជាតិ សាសនា ព្រះមហាក្សត្រ (បាវចនាជាតិ)
- ល្បះទី១ : ​បង្ហាញពីព្រះមហាក្សត្រ
- ល្បះទី២ : បង្ហាញពីវប្បធម៌ជាតិ
- ល្បះទី៣ : ​បង្ហាញពីសាសនា។

៣-​ អាថ៌កំបាំងពិសេសនៃបទនេះ
- ​ឃ្លាទី១ មាន ៩ម៉ាត់
- ឃ្លាទី២ មាន ១១ម៉ាត់
- ឃ្លាទី៣ មាន ១២ម៉ាត់
- ឃ្លាទី៤ មាន ១៣ម៉ាត់
- ឃ្លាទី៥ មាន ៨ម៉ាត់
បង្កប់កាលបរិច្ឆេទឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

ឯកសារយោង : សាស្ត្រាចារ្យ កុក រស់
ផ្សាយ និងរូបថតដោយ : យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ

18/04/2019

សមិទ្ធផល ឆមាសទី១ ឆ្នាំ២០១៨

ជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលដទៃទៀត របស់យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ដែលបានតម្កល់រូបសំណាក់ សម្តេចមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) បិតាអក្សរសាស្ត្រខ្មែរ ក្នុងបរិវេណសាលាបឋមសិក្សា ពន្លឺថ្មី ស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមជំនួយរបស់ លោក សៀន កាម៉ង់ដង់ និងគ្រួសារ ដែលសាលានេះជាសាលាទុព្វភាព មានការកង្វះខាតច្រើន និងដាច់ស្រយាលពីមន្ទីពេទ្យ សាលាឃុំ ទីប្រជុំជន និងផ្សា...។ ល។

រូបសំណាក់នេះគឺគ្រាន់តែជារូបតំណាងនៃវីរៈភាពដ៏អង់អាច និងក្លាហានរបស់សម្តេច ដែលពុះពារគ្រប់ឧបសគ្គដើម្បីសិក្សា និងចងក្រង រៀបរៀងឡើងនូវវចនានុក្រមខ្មែរ និងព្រះត្រៃបិដក បាលី-ខ្មែរ និងអត្ថបទជាច្រើនទៀត។

សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។

សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។

សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។

សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។

ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស.១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលីបានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។

នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។

ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។

ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។

១៨.៤.២០១៩
ក. រដ្ឋបាល និងព័ត៌មានវិទ្យា យ.ស.អ.

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 23/03/2019

រវាង​ពាក្យ «សីលធម៌, អសីលធម៌ និង មិន​អសីលធម៌» មានន័យ​ខុសគ្នា​ដូចម្ដេច?

សីលធម៌ មានន័យថា គឺជា​តម្លៃ​ថ្នាក់ខ្ពស់​មួយ ដែល​ស្តែងឡើង​តាម រយៈ​អំពើ ឬ​សកម្ម​ភាពល្អ​របស់​មនុស្ស​ទាំង​កាយ វាចា ចិត្ត ស្របតាម​សិក្ខាបទ​ឬ​ក្រឹត្យ​វិន័យ អាស្រ័យ​ដោយ​កត្តា​មួយចំនួន​ដូចជា សេរីភាព កាលៈទេសៈ វិបាក មធ្យោបាយ ឆន្ទៈ ជាដើម ។

អសីលធម៌ មានន័យថា គឺជា​ការបោះបង់ចោល​សីល​តម្លៃ​និង​ការទទួលខុសត្រូវ ហើយ​ប្រព្រឹត្តិ​ផ្ទុយ​ពីសី​ល​និយាម តាមរយៈ​កាយ វាចា ចិត្ត ដែល​គេ​អាច​វាយតម្លៃ​តាម​កត្តា​សេរីភាព ស្ថានភាព លទ្ធផល មធ្យោបាយ ឆន្ទៈ ជាដើម។

មិន​អសីលធម៌ មានន័យថា គឺ​ផ្នែក​មួយ​នៃ​បាតុភូត​និង​សភាវ​នៃ​ធម្មជាតិ ដែល​គេ​មិនអាច​យក​ក្រមសីលធម៌, ឬ​សិក្ខាបទ, ឬ​ក្រឹត្យ​វិន័យ​ណាមួយ​មក​វិនិច្ឆ័យ​វាយតម្លៃ​បាន ដោយយោង​ទៅតាម​កាលៈទេសៈ ឬ​កំរិត​ទទួលខុសត្រូវ​នៃ​វិចារណញ្ញាណ។ ទង្វើ​របស់​មនុស្ស​ដែលមាន​ញាណ​មិន​ពេញលេញ មិន​គ្រប់គ្រាន់ ដូចជា កុមារ​ក្មេង​ពេក មនុស្ស​ចាស់ជរា​វង្វេង​វង្វាន់, មនុស្ស​ឆ្កួត​ឡប់សតិ​វិកលចរិត និង វត្ថុ, បាតុភូត, រុក្ខជាតិ, សត្វ, ទោះបី​ក្នុង​កាលៈទេសៈ វិបាក និង​មធ្យោបាយ​យ៉ាងណាក៏ដោយ ត្រូវបាន​ចាត់ទុកថា​មិន​អសីលធម៌៕

[ដកស្រង់​ពី​សៀវភៅ មូលដ្ឋាន​សីល​វិជ្ជា របស់លោក ឈុន ផា​វ៉េង]

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 23/03/2019

ការអប់រំ
Jump to navigationJump to search

សង្គមមួយត្រូវតែអប់រំក្មេង​ ព្រោះកុមារទាំងអស់នោះហើយជាអ្នកបន្តវេន។
ការអប់រំគឺជារបៀបមួយសំរាប់ផ្តល់​តម្រិះ​វិជ្ជា និង​ប្រពៃណី​សម្រាប់​កុមារ​នៅ​ក្នុង​សង្គម​មួយ។

ការអប់រំ ជាវិធីចាត់ចែងបណ្តុះបណ្តាលនិងបង្រៀនបណ្តាអ្នករៀន។ អប់រំជាការអនុវត្តនៃគរុកោសល្យ, អង្គមួយនៃការស្រាវជ្រាវទ្រឹស្តីនិងជាក់ស្តែងទាក់ទងនឹងការបង្រៀននិងការរៀន។ វាប្រើប្រាស់លើមុខវិជ្ជាផ្សេងៗ ដូចជាចិត្តវិទ្យា, ទស្សនវិទ្យា, វិទ្យាសាស្ត្រកុំព្យូរ័រ, ភាសាវិទ្យា, ប្រសាទវិទ្យា, សង្គមវិទ្យា និងមនុស្សវិទ្យា ការសិក្សា​ចាត់ទុកជាផលិតផល​ឬ ដំណើរការ និង​ ចាត់ទុកក្នុងន័យទូលាយ ឬ បច្ចេកន័យ នេះបើយោងទៅតាមទស្សនវិទូសិក្សាសាស្ត្រលោកGeorge F.Kneller ក្នុងន័យទូលាយ ការសិក្សាសំដៅដល់សកម្មភាព ឬ បទពិសោធន៍ណាមួយដែលមានផលស្ថាបនាចិត្តគំនិត អត្តចរិត ឬ សមត្ថភាពផ្លូវកាយរបស់មនុស្សម្នាក់ៗបាន ក្នុងបច្ចេកន័យ ការសិក្សា បានដល់ ដំណើរការដែលសង្គមបណ្តុះបណ្តាលចំណេះដឹង គុណតម្លៃ និង ទក្ខភាព(ជំនាញ)យ៉ាងល្អិតល្អន់​ដែលមរតកវប្បធម៌របស់សង្គមនោះ ពូនសន្សំមក​ពីជំនាន់មួយ ទៅជំនាន់មួយតាមរយៈសាលារៀន សាលាសិក្សា មហាវិទ្យាល័យ និង វិទ្យាស្ថានដទៃៗទៀត ។

សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត» - រាជបណ្ឌិត្យ 16/03/2019

សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត» - រាជបណ្ឌិត្យ ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ...

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 14/03/2019

(វគ្គទី ៣) ដំណើរនិមន្ត និងអញ្ជើញដល់របស់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ហៅកាត់ថា យ.ស.អ ។

14/03/2019

តើអ្នកនិពន្ធរូបណាជាអ្នកនិព្ធរឿងសូផាត?

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 12/03/2019

គម្រោងធម្មបរិយាយលើកទី២
ស្តីពី ៖ មួយថ្ងៃដើម្បីកុមារ និងសហគមន៍
ក្លិបយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ហៅកាត់ថា យ.ស.អ បានរៀបចំបន្តគម្រោងទី២របស់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា​ឆ្នាំ២០១៩ ដែលប្រារព្វនៅក្នុងវត្តទួលវិហារ ដែលមានសិស្សានុសិស្ស៧៥៥នាក់ និងលោកគ្រូ អ្នកគ្រូ២១នាក់ មកពីសាលាមត្តេយ្យសហគមន៍ ភូមិព្រះអណ្តូង សាលាបឋមសិក្សាទួលវិហារ និងអនុវិទ្យាល័យទួលវិហារ ។
យុវជនស្ម័គ្រចត្តចំនួន៩០អង្គ នាក់ ដែលជាសមាជិកគាំទ្រ និងសមាជិកសកម្មរបស់យ.ស.អ. បានបានលះបង់កម្លាំងកាយ ចិត្ត
ស្មារតី ពេលវេលា និងធនធានដ៏មានតម្លៃក្នុងគម្រោងធម្មបរិយាយលើកទី២នេះ ដើម្បីឱ្យកម្មវិធីនេះមានភាពរលូន ។ កម្មវិធីនេះមានការផ្តល់វត្តមានចូលរួមពីសំណាក់លោក ...... និងលោកស្រី លី ស៊ីថុល អភិបាលរង នៃគណៈអភិបាលស្រុកពញាក្រែក រួមជាមួយសហការីស្រុក សាលាឃុំកណ្តោលជ្រុំ មណ្ឌលសុខភាពកណ្តោលជ្រុំ នគរបាលរដ្ឋបាលឃុំកណ្តោលជ្រុំ កិច្ចការនារីឃុំកណ្តោលជ្រុំ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាក្រែក និងកាយរឹទ្ធស្រុកពញាក្រែក ។ កម្មវិធីបានចាប់ផ្តើមនូវវេលាម៉ោង៩=៣០ នាទី ក្រោមការសម្របសម្រួលដោយ ព្រះមហា រ៉េន វីរៈ និងព្រះមហា ហុន ពៅ ក្នុងនោះផងដែលព្រះមហា ...សុពេជ្រ បានបរិយាយអំពីបាឋកថា ស្តីពីយុវជន និងការសិក្សា និងព្រះមហាទោល ច័ន្ទគង់ ព្រះមហា ទុំ តឿន ជាវាគ្មិនក្នុងកម្មវិធីធម្មបរិយាយស្តីពី គុណមាតាបិតា និងគុណគ្រូទ។ កម្មវិធីបានបញ្ចប់ដោយរលូននៅវេលាម៉ោង ១១=៣០ នាទីក្នុងបរិយាយកាសសប្បាយរីករាយ ។

ការិ. ទទួលបន្ទុករដ្ឋបាល និងព័ត៌មានវិទ្យា
១២ /​ ៣ / ២០១៩

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 12/03/2019

ផ្កាឈូករ័ត្ន
ឈ្មោះវិទ្យាសាស្រ្តៈ Helianthus annuus L
ឈ្មោះសាមញ្ញៈ Sunflower
ឈ្មោះជាភាសាខ្មែរៈ ផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្ន ជាប្រភេទរុក្ខជាតិ ដែលរស់បាន១ឆ្នាំ មានកំពស់ពី ១-៣ម៉ែត្រដើមដុះត្រង់ មានរោមរឹង វា មានស្លឹកធំដុះឆ្លាស់ទងគ្នា មានទងវែង រាងបេះដូងស្រួចចុង គែមស្លឹកមានធ្មេញរណាផ្ទៃទាំងសងខាង មានរោមពណ៌ស ដែលមានផ្កាធំមានអង្កត់ផ្ចិត ពី ៦ ទៅ ៣៧សង់ទីម៉ែត្រ ត្របកខាងក្រៅពណ៌លឿង ពេលចេញផ្កានៅខែ ធ្នូ និង កុម្ភៈដែលមានផ្លែជារង្វង់ មានគ្រាប់ច្រើនតម្រៀបគ្នា។ ក្នុងការប្រើប្រាស់ គេ ប្រើស្លឹក ផ្កា រុក្ខជាតិទាំងមូល គេប្រមូលផលនៅពេលផ្លែទុំដោយដករុក្ខជាតិទាំងមូលហើយរក្សាទុក ផ្លែ ស្លឹក ដើម ដោយផ្នែកៗពីគ្នា ហាលឱ្យស្ងួត ។

ឈូករ័ត្នគឺជារុក្ខជាតិមួយប្រភេទដែលសំបូរជាតិប្រេង។ ប្រេងដែលចម្រាញ់ពីគ្រាប់ផ្កាឈូករ័ត្នមានគុណ ភាពខ្ពស់ដែលប្រកបទៅដោយសារធាតុដូចជា អាស៊ីត Linoleic អាចជួយកាត់បន្ថយជាតិcholesterol ជារោគដែលមានសារធាតុខ្លាញ់ធ្វើឱ្យស្ទះក្នុងសសៃឈាម។ ក្រៅពីនេះប្រេងដែលចម្រាញ់ ពីគ្រាប់ផ្កា ឈូករ័ត្នប្រកបទៅដោយវិតាមីន អេ ឌី អ៊ី និងឃេទៀតផង។ ភាគច្រើនគេនិយមដាំនៅប្រទេសដែលស្ថិត នៅក្នុងតំបន់ក្តៅធម្យមដូចជាៈ សហភាពសូវៀត អាជិនទីណា និងប្រទេសដែលស្ថិតនៅទ្វីបអ៊ឺរ៉ុបខាង កើត។ ចំណែកក្នុងប្រទេសកម្ពុជា ត្រូវបានគេជួយជម្រុញឱ្យមានការដាំផ្កាឈូករ័ត្នជាលក្ខណះជាមុខ របរជាបន្តបន្ទាប់ ដើម្បីឱ្យបានទិន្នផលគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មផលិតប្រេងពីផ្កាឈូករ័ត្ន និងតម្រូវ ការរបស់អតិថិជន ម្យ៉ាងដើមផ្កាឈូករ័ត្នជារុក្ខជាតិដែលមានអាយុខ្លីឬសវែង ធន់នឹងអាកាសធាតុក្តៅបាន ល្អជារុក្ខជាតិផ្សេងៗ។

លក្ខណះរបស់ដើមផ្កាឈូករ័ត្ន
ដើមៈ ភាគច្រើនជាប្រភេទរុក្ខជាតិគ្មានខ្នែង ប៉ុន្តែពូជមួយចំនួនអាចមានខ្នែង បែកមែក កម្ពស់ ទំហំដើម ការបែកខ្នែង អាស្រ័យទៅលើពូជ តំបន់ និងអាកាសធាតុ។ ខ្នែងដើមផ្កាឈូករ័ត្នមានប្រវែងចាប់ពី 1-10 ស.ម. ដើមមានសភាពកោងត្រង់ទងក្រោមផ្កា។ ការបែកខ្នែងអាចចេញពីគល់ផ្កា ចុង ឬតាមបណ្តោយរបស់ដើម។ ស្លឹកជាប្រភេទស្លឹកទោលឆ្លាស់គ្នា ក្នុងមួយដើមអាចមានចាប់ពី 8-70 ស្លឹក ហើយអាចមានរូបរាងខុសៗគ្នា
ទៅតាមពូជនីមួយៗ ។ ចំណែកឯពណ៌វិញមានពណ៌បៃតងខ្ចី បៃតង បៃតងចាស់ បណ្តូលដែលចេញស្លឹក មកថ្មីៗ ទង (ស្លឹក) វាត្រង់រហូតដល់មានប្រវែង ១ ស.ម. ចុងរបស់ស្លឹកនឹងចាប់ផ្តើមកោងបន្តិចម្តងៗ រហូត ក្លាយជាអក្សរយូ (U) ។

ផ្កាឈូករ័ត្ន
ផ្កាៈ មានលក្ខណះជារង្វង់ ស្រដៀងចាន មានលក្ខណះតូចធំទៅតាម
ពូជតំបន់ និងអាកាសធាតុ។ ផ្កាមានផ្កាធំមួយដែលមានត្របកនៅខាងៗ
ជុំវិញជារង្វង់ និងផ្កាតូចៗនៅខាងក្នុងដែលមានកញ្ចុំកេសរឈ្មោល និង
ញី។ ផ្កា ឈូករ័ត្នមួយទង មានផ្កាតូចៗនៅខាងក្នុងចាប់ពី 700-3,000 ផ្កា ដោយចាប់ផ្តើមរីក ឬទុំពីរង្វង់ខាងៗចូលមកខាងក្នុងដែលជាចំណុច
កណ្តាល។ ភាគច្រើនគេនិយមដាំផ្កាឈូករ័ត្នដែលមានផ្កា ១ ទងក្នុង
១ ដើម ព្រោះវាផ្តល់ គ្រាប់ធំៗ និងមានគុណភាពល្អ។
គ្រាប់ៈ មានសាច់នៅខាងក្នុង ដែលស្រោបដោយសំបកយ៉ាងរឹងមាំ នៅពេលផ្លែទុំត្របកនឹងក្រៀម ឬជ្រុះ គ្រាប់ដែលមានទំហំធំៗ នៅជុំវិញខាងក្រៅ ចំណែកគ្រាប់ដែលនៅខាងក្នុង ឬកណ្តាលមានទំហំតូចៗ។ គ្រាប់ផ្កាឈូករ័ត្នចែកចេញជា ៣ ប្រភេទគឺៈ
១. គ្រាប់សម្រាប់ចម្រាញ់ជាប្រេង មានទំហំតូចៗ ពណ៌ខ្មៅ សំបកស្តើង ផ្តល់ប្រេងច្រើន។
២. គ្រាប់សម្រាប់ទទួលទាន មានទំហំធំៗ ជាងប្រភេទទី ១ សំបកក្រាស់ មិនជាប់នឹងសាច់ខាងក្នុង ងាយស្រួលបក ដើម្បីទទួលទាន ដោយចំហុយ ដាក់បង្អែម ធ្វើជាម្សៅជាគ្រឿងផ្សំអាហារ ឬលីងជាមួយអំបិលហើយបក សំបកចេញរួចទទួលទានដូចជាគ្រាប់ឪឡឹក។
៣. គ្រាប់សម្រាប់ចិញ្ចឹមបក្សី ដោយប្រើគ្រាប់ជាអាហារសម្រាប់ចិញ្ចឹមបក្សី។

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 12/03/2019

ដំណើរកំសាន្តពីរខេត្ត ៖
ដំណើរកំសាន្តមកកាន់រមណីយដ្ឋាន ផ្កាឈូករ័ត្ន ខេត្តត្បូងឃ្មុំ និងកោះប៉ែន ខេត្តកំពង់ចាម បន្ទា់ពីបញ្ចប់សបេសកកម្មគម្រោងធម្មបរិយាយលើកទី២ ។

Photos from យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ - Youth Volunteer for Education's post 12/03/2019

ដំណើរកំសាន្តមកកាន់រមណីយដ្ឋាន ផ្កាឈូករ័ត្ន ខេត្តត្បូងឃ្មុំ និងកោះប៉ែន ខេត្តកំពង់ចាម បន្ទា់ពីបញ្ចប់សបេសកកម្មគម្រោងធម្មបរិយាយលើកទី២ ។

Want your school to be the top-listed School/college?

Telephone

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 23:00