PPIU Faculty of Business and Tourism

PPIU Faculty of Business and Tourism

Share

Shaping future leaders in business, hospitality, and global commerce.

We offer Bachelor and Associate Degrees in:
• Management
• Marketing
• Accounting
• Logistics Management
• Hotel–Tourism Management
• International Business Management

Mobile uploads 22/05/2026

👏👏

Photos from PPIU Faculty of Business and Tourism's post 21/05/2026

អបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU ដែលបានជាប់ក្នុងវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធីយុវជន២១ (Yout21) ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន ៖គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត" (Youth-tech Startup: Young Mind, Real Change) ក្រោមការរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

រាជធានីភ្នំពេញ ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦

15/05/2026

ជូនចំពោះប្អូនៗនិស្សិតកម្រិតបរិញ្ញាបត្រជំនាន់ទី២១
កុំភ្លេចអនុញ្ញាតឱ្យខ្លួនឯងបានរំលឹកមេរៀន
សម្រាប់ការប្រឡងបញ្ចប់ការសិក្សាផងណា!

05/05/2026

បិទភ្នែកស្រម៉ៃ !😎😎😎

Photos from PPIU Faculty of Business and Tourism's post 29/04/2026

ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តីដែលរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង និស្សិតដែលរៀនមុខវិជ្ជា "ភាពជាអ្នកដឹកនាំ" តម្រូវឱ្យនិស្សិតធ្វើការងារបែងចែកជាក្រុមៗ ដោយត្រូវណាត់ជួបសម្ភាសរៀមច្បងដែលកំពុងមានតួនាទីជាអ្នកដឹកនាំនៅក្នុងស្ថាប័នស្តង់ដាជាតិ និងអន្តរជាតិណាមួយ ដែលពួកគាត់ត្រូវមានបទពិសោធដឹកនាំយ៉ាងហោចណាស់ រយៈពេល ៥ ឆ្នាំ ដោយអាចប្រព្រឹត្តទៅដោយផ្ទាល់ក៏បាន ឬតាមអនឡាញក៏បាន រួចធ្វើបទបង្ហាញចែករំលែកទៅកាន់មិត្តរួមថ្នាក់។
ក្នុងនោះ និស្សិតរបស់យើងត្រូវបានបែងចែកជា៤ក្រុម ក្រោមការដឹកនាំ សម្របសម្រួលដោយលោកគ្រូ ប៊ួយសុធន ជាគ្រូទទួលបន្ទុកមុខវិជ្ជានេះ ដូចខាងក្រោម៖

ក្រុមទី១៖ សម្ភាសលោក ស៊ូ កុសល, នាយកផ្នែកលក់ ទីផ្សារ និងទំនាក់ទំនង នៃសណ្ឋាគារ កាតារី (Phnom Penh Katari Hotel) ដែលលោកកំពុងធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ច ជាង ២៤ ឆ្នាំមកហើយ ។

ក្រុមទី២៖ សម្ភាសលោកស្រី សរ ម៉ុន្ថា, នាយិកានៃមជ្ឈមណ្ឌលអប់រំកុមារតូច បែបជប៉ុន ស៊ីជីដា (Shichida Cambodia) លោកស្រីមានបទពិសោធដឹកនាំស្ថាប័នអប់រំនេះជាង ១០ ឆ្នាំ ដោយមិនរាប់បញ្ចូលបទពិសោធធ្វើការជាមួយស្ថាប័នអន្តរជាតិផ្សេងទៀត ។

ក្រុមទី៣៖ សម្ភាសលោក ជាតិ សុខឃាង ជានាយកគ្រប់គ្រងសាលា CIIS មានបទពិសោធដឹកនាំជាង ១០ ឆ្នាំប្លាយ ។

ក្រុមទី ៤៖ សម្ភាស កញ្ញា ទេព ចាន់លីដា ជាអ្នកគ្រប់គ្រងផ្នែកចុះបញ្ជីនៃក្រុមហ៊ុន អលចនទ្រព្យ Century 21 Advanced Property ដែលមានបទពិសោធការងារជាង ៦ ឆ្នាំ ។

បន្ទាប់ពីសម្ភាស និងធ្វើបទបង្ហាញរួចមក ប្អូនៗនិស្សិតទទួលបានចំណេះដឹង និងបទពិសោធជាក់ស្តែងជាច្រើន ពីរៀមច្បងដែលជាប្រតិបត្តិករជាក់ស្តែងក្នុងតួនាទីជាថ្នាក់ដឹកនាំនៃស្ថាប័នខាងលើនេះ ។

តាងនាមឱ្យគណៈគ្រប់គ្រង និងប្អូនៗនិស្សិត យើងខ្ញុំសូមសម្តែងនូវការអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធរបស់លោក លោកស្រី ដល់យុវនិស្សិតរបស់យើង ។

18/04/2026

17/04/2026

សារជូនលោកជំទាវបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ ពីថ្នាក់ដឹកនាំ បុគ្គលិកអប់រំ ព្រមទាំងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

01/04/2026

ស្វាគមន៍មកកាន់មហាវិទ្យាល័យពាណិជ្ជសាស្រ្ត​​​ និងទេសចរណ៍ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦!📝📚📖

🎓មហាវិទ្យាល័យពាណិជ្ជសាស្រ្ត​ និងទេសចរណ៍ មានជំនាញសិក្សាចំនួន ០៦ រួមមាន៖
✔️គណនេយ្យ
✔️គ្រប់គ្រង
✔️ទីផ្សារ
✔️គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍
✔️គ្រប់គ្រងការដឹកជញ្ជូន
✔️គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

📚សិក្សាតាមប្រព័ន្ធក្រេឌីត (Fully Credit System)​ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង
🔸វគ្គសិក្សាថ្មី៖ ចូលរៀនថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
🔸ទទួលចុះឈ្មោះចូលរៀនពីពេលនេះតទៅ!

☎️ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
071 333 6777 / 023 999 906
016 853 023 / 017 300 824

📍ទីតាំង៖ ទល់មុខវិទ្យាល័យបាក់ទូក
#2025-2026

Photos from Phnom Penh International University ( Official )'s post 01/04/2026
Want your school to be the top-listed School/college?

Telephone

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30
Saturday 07:00 - 17:00