ASMC Project Cambodia

ASMC Project Cambodia

Share

ASMC is for Appropriate Scale Mechanization Consortium Project in Cambodia. This project aims to provide agricultural knowledge and machinery in Cambodia.

14/04/2023

សួរស្តីឆ្នាំថ្មី!
នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមការងារនៃគម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព សូមគោរពជូនពរទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សូមទទួលបាននូវ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តន៍។

Happy Khmer New Year!
The Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC) project Cambodia would like to wish you for the upcoming Khmer New Year for happiness, healthy, prosperous, and success all tasks and business.

Photos from ASMC Project Cambodia's post 15/02/2023

[English below…]

កាលពីថ្ងៃ ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (ASMCII) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីគោលការណ៏នៃការរៀបចំប្លង់សម្រាប់ដំណើរការពិសោធន៍ និងស្រាវជ្រាវ ជូនដល់មន្ត្រី បុគ្គលិក និងនិស្សិតនៃមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវៈកសិកម្ម ដោយសាស្រ្តាចារ្យជំនាញស្រាវជ្រាវនិងផលិតឧបករណ៍កសិកម្មមានបទពិសោធន៍ជាង ២០ ឆ្នាំ អញ្ជើញមកពីសហរដ្ឋអាមេរិចជាវាគ្មិន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងការពិសោធន៏ និងស្រាវជា្រវផងដែរ។

On February 10th, 2023 ASMC project organized a training on “Principles of how to design a field experiment” for the students and FABE’s staff, provided by a more than 20 years experiences in mechanization design and development from USDA, National Soil Dynamics Lab conservation agriculture implementation, USA. The training investigated to share findings and knowledges that is relevant to research and field experiences.

Photos from ASMC Project Cambodia's post 15/02/2023

[English below…]
កាលពីថ្ងៃ ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (ASMC) បានរៀបចំសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះនៃការរចនាប្លង់ឧបករណ៍កសិកម្មខ្នាតតូចសម្រាប់បច្ចេកទេសកសិកម្មអភិរក្ស ដោយសាស្ត្រាចារ្យជំនាញស្រាវជ្រាវនិងផលិតឧបករណ៍កសិកម្មមានបទពិសោធន៍ជាង ២០ ឆ្នាំ អញ្ជើញមកពីសហរដ្ឋអាមេរិចជាវាគ្មិន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្សព្វផ្សាយអំពីគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រព័ន្ធកសិកម្មអភិរក្សនិងអត្ថប្រយោជន៍ ព្រមទាំងប្រវតិ្តកសិកម្មអភិរក្សនៅសហរដ្ឋអាមេរិចផងដែរ។ សិក្ខាសាលានេះមានសិក្ខាកាមអញ្ជើញចូលរួមប្រមាណ ៤០ នាក់ មកពីបណ្តាក្រុមហ៊ុនឯកជន រោងជាងផលិតនិងជួសជុលឧបករណ៍កសិកម្មក្នុងស្រុក នាយកដ្ឋានជំនាញ ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងនិស្សិតដែលជាអនាគតនៃអ្នកបន្តវេនសិក្សាស្រាវជ្រាវនិងផលិតឧបករណ៍កសិកម្ម និងគ្រឿងយន្តកសិកម្មផងដែរ។

On February 09, 2023 ASMC project organized a workshop on “the Fundamental of Conservation Agriculture Production System Small Machinery Design” provided by a more than 20 years experiences in mechanization design and development from USDA, National Soil Dynamics Lab conservation agriculture implementation, USA. The workshop aimed to share findings, knowledges, experiences and promote conservation agriculture machinery as well as background of CA cropping system in the US. There were about 40 participants in the workshop, come from relevant private companies, local manufacturing and service of agricultural mechanization workshops, research institutes, governmental departments, and the RUA including students for future engineers for the research and development of agricultural machineries.


Photos from ASMC Project Cambodia's post 08/02/2023

[English below…]

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តភាព (ASMC) បានសហការណ៏ជាមួយមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (កាឌីក CARDEC) ដើម្បីរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាអំពីស្ថានភាពបច្ចេកទេសកសិកម្មអភិរក្សនៅខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការសហរដ្ឋអាមេរិច Dr. Ted Kornecki ក្រុមការងារនៃគម្រោង ASMC ប្រចាំការនៅមជ្ឃមណ្ឌលកសិកម្មអភិក្ស និងដៃគូរពាក់ព័ន្ធផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីកសិកម្មអភិរក្ស ការចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ រវាងកសិករ អ្នកបច្ចេកទេស និងដៃគូពាក់ព័ន្ធ។

On 7th February 2023, the Appropriate Scale Mechanization Consortium project (ASMC) cooperated with The Cambodian Conservation Agriculture Research for Development Center (CARDEC) to organize the study tour on the conservation agriculture situation in Battambang province. It was joined by Dr. Ted Kornecki, the USDA, ASMC’s team, and our partner. This program is aimed to understanding conservation agriculture and sharing knowledge and experience among farmers, technicians, and our partners.

31/12/2022

សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣!

Happy New Year 2023!


Photos from ASMC Project Cambodia's post 26/12/2022

* English Text Below*

កាលពីថ្ងៃ អង្គារ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមការងាររបស់គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (ASMC II) បានចូលរួមកម្មវិធីតាំងបង្ហាញ និងផ្សព្វផ្សាយលក់ម៉ាស៊ីនព្រោះគ្រាប់ស្រូវ និងជីគ្រាប់របស់រោងជាង នឿន ដែលរៀបចំឡើងដោយអង្គការ Swisscontact Cambodia នៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កម្មវិធីមានគោលបំណង ធ្វើការណែនាំផ្សព្វផ្សាយអំពីម៉ាស៊ីនព្រោះគ្រាប់ស្រូវ និងផ្សារភ្ជាប់ទំនាក់រវាងរោងជាងផ្ទាល់ ជាមួយកសិករ និងសេវាករ ជាពិសេសនោះ គឺដើម្បីកំណត់អត្តសញ្ញាណបណ្តាញចែកចាយម៉ាស៊ីនព្រោះស្រូវនេះនៅក្នុងខេត្តកំពង់ឆ្នាំងតែម្តង។ គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនព្រោះគ្រាប់ស្រូវ បានកំពុងផ្សព្វផ្សាយ និងចែកចាយក្នុងខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តកំពង់ធំ។ ដោយឡែក ខេត្តកំពង់ឆ្នាំង គឺជាទីតាំងថ្មី និងមានសក្តានុពលក្នុងផ្សព្វផ្សាយ និងចែកចាយនូវម៉ាស៊ីននេះផងដែរ។

On 21 December 2022,

ASMC II project’s team was joint the promotional and farm demonstration event of Seed Broadcaster (Noeurn Workshop) at Dar commune, Kampong Leaeng district, Kampong Chhnang province, which was conducted by Swisscontact Cambodia. The objectives of this event are to introduce and promote seed broadcaster machinery to farmers and service providers and to identify the potential distribution network in Kompong Chhnang province. Noted that, the Seed Broadcaster has been distributing in Battambang and Kampong Thom provinces, moreover, Kampong Chhnang is new potential place to promote and use this technology.


Photos from ASMC Project Cambodia's post 22/11/2022

* English Text Below*
----------------------------------
កាលពីថ្ងៃ ពុធ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ គម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មប្រកបដោយនិរន្តរភាព (ASMC II) បានរៀបការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចចំការរបស់កសិករ និងសេវាករដែលអនុវត្តបច្ចេកទេសកសិកមក្មអភិរក្ស នៅទីតាំងភូមិគោលដៅនៃគម្រោងចំនួន ៣ ដែលមានភូមិរស្មីសង្ហា ភូមិពេជ្រចង្វា និងភូមិបួនជួរ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីដៃគូរ ស្ថាប័នពាក់ព័ន្ធ កសិករ សេវាករ និងវិស័យឯកជនប្រមាណ ៥១ នាក់ផងដែរ។ ដំណើរទស្សនៈកិច្ចនេះធ្វើឡើងនៅក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងយល់ដឹងអំពីអត្ថប្រយោជន៍របស់កសិកម្មអភិរក្ស៖១)លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើការគ្រប់គ្រងជីជាតិដី, ២) ស្វែងយល់ពីគោលការណ៍សំខាន់ៗនៃសុខភាពដី និងមុខងារដី, ៣) ប្រៀបធៀបពីការប្រមូលផល និងវិភាគសេដ្ឋកិច្ច, ៤)ចែករំលែកបទពិសោធន៍នៃការអនុវត្តន៍បច្ចេកទេសកសិកម្មអភិរក្សរវាងកសិករ ទៅកសិករ។

-----------------------------------
On 16 November 2022,

The Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC II) project was organized the exchange field visit of farmers and service providers in three villages (ReaksmeySongha, Pichangva, and Bunchur) of Ratanakmondul district, Battambang province. Attended by many farmers and service providers around 51 people. This event aimed to : 1) Raise awareness of the impact of land use change on soil fertility management, 2) Understand key principles of soil health and soil function, 3) Compare harvest and economic analysis before and after practice CA technique, 4) Share Experience in practice of conservation agriculture techniques between farmers to farmers.

Photos from ASMC Project Cambodia's post 27/05/2022

[...English version below…]
----------------------------
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមការងារគម្រោងបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់និស្សិតឆ្នាំទី ២ និងទី ៣ មហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានចំនួន ២៧ នាក់ អមដំណើរដោយគ្រូបង្គោល និងបុគ្គលិករបស់មហាវិទ្យាល័យផងដែរ។ ដំណើរទស្សនកិច្ចនៅក្នុងតំបន់គោលដៅរបស់គម្រោងនេះ គឺដើម្បីស្វែងយល់បច្ចេកទេសនៃការធ្វើកសិកម្មអភិរក្ស និងប្រភេទម៉ាស៊ីន និងឧបករណ៍ដែលសមស្របសម្រាប់ប្រើប្រាស់ក្នុងកសិកម្មអភិរក្សនេះផងដែរ។
===========================================
On 26th May 2022, the ASMC project team at Battambang province has organized the field demonstration and welcome the study tour of year 2 and year 3 students around 27 people accompanied by teachers and faculty staff from the faculty of Agricultural Engineering, Royal University of Agriculture, in purpose of understanding the Conservation Agriculture (CA) practice and the type of machineries that could be fit with it.



Photos from ASMC Project Cambodia's post 25/05/2022

[...English below…] នៅក្នុងត្រីមាសទី១ នេះគម្រោងសម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្របសម្រាប់ប្រពលវប្បកម្មហៅកាត់ថា (ASMC) បានរៀបចំកម្មវីធីបង្កើតតម្រូវការកសិករ និងសេវាករចំនួន ៣ កម្មវិធី ក្នុងគោលបំណងបង្កើតជំនួបរវាងកសិករ និងសេវាករ ដើម្បីបង្កើនចំណាប់អារម្មណ៏របស់កសិករ និងសេវាករទៅលើការប្រើប្រាស់និងអនុវត្តបច្ចេកទេសម៉ាស៊ីនកសិកម្មស្របជាមួយនឹងការប្រើប្រាស់ដំណាំគម្រប់ដីតាមបែបកសិកម្មអភិរក្ស ដើម្បីឆ្ពោះទៅរកការធ្វើកសិកម្មអភិរក្ស ដែលជួយកសិករបង្កើនទិន្នផល ការគ្រប់គ្រង់សំណឹកដី និងផ្តល់ជីជាតិដី កាត់បន្ថយការចំណាយ និងសន្សំសំចៃពេលវេលា។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ១៣៧ នាក់ ដែលក្នុងមាន កសិករចំនួន ៨៤ នាក់ (ស្រី្តចំនួន ២៤ នាក់) សេវាករចំនួន ១៣ នាក់ វិស័យឯកជនចំនួន ៤ នាក់ និងបុគ្គលិកគម្រោង និងមជ្ឈមណ្ឌលស្រាវជ្រាវផ្សេងទៀតក៏បានចូលរួមផងដែរ។

In the first quarter of 2022, the ASMC project held 3 Demand Creation meetings. Totally 137 participants attended the meetings. There were included 84 farmers (24 females), 13 service providers, 4 private sectors, and the others from the researcher center and other projects. The meetings were to increase the interest of our farmers and service providers in adopting agriculture machineries that would fit with cover crops as part of practicing conservation agriculture. By practicing conservation agriculture, our farmers have been able to produce more products with less inputs in terms of expenses, manage soil erosion and provide nutrients, and timing.



19/05/2022

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

St. 217, Chamkar Daung, Dongkor Distric
Phnom Penh
12401

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00