21/08/2025
សួស្តីប៉ាៗម៉ាក់ៗ និងប្រិយមិត្តអ្នកអានទាំងអស់ជាទីគោរពរាប់អាន!!
យើងខ្ញុំសូមណែនាំប្រភេទសៀវភៅវិទ្យាសាស្រ្តសម្រាប់កុមារ ប្រភេទសៀវភៅរឿងនិទានសម្រាប់កុមារជាភាសាខ្មែរ និងអង់គ្លេស ប្រភេទសៀវភៅគណិតវិទ្យាសម្រាប់កុមារ ប្រភេទសៀវភៅរៀនអក្សរ និងវេយ្យាករណ៍ខ្មែរសម្រាប់កុមារ និងប្រភេទសៀវភៅចំណេះទូទៅសម្រាប់កុមារ។ ប្រភេទសៀវភៅទាំងនេះ ប៉ាប៉ា ម៉ាក់ម៉ាក់ និងប្រិយមិត្តអ្នកអាន អាចស្វែងរកទិញបាននៅគ្រប់បណ្ណាគារ បណ្ណាការអនឡាន និងតូបលក់សៀវភៅនៅទូទាំងប្រទេស។
03/08/2025
សៀវភៅវិទ្យាសាស្រ្តល្អៗសម្រាប់បង្កើនចំណេះដឹងដល់កូនៗជាទីស្រលាញ់!!
ហេតុអ្វីបានជាកុមារត្រូវការយល់ដឹងផ្នែកវិទ្យាសាស្រ្ត?
ការយល់ដឹងផ្នែកវិទ្យាសាស្រ្ត គឺចំណេះដឹងដែលពាក់ព័ន្ធនឹងការងារបច្ចេកវិទ្យា វិស័យកម្ម ហើយវិស័យនេះកំពុងមានតម្រូវការកាន់តែច្រើនឡើងនៅក្នុងយុគសម័យឌីជីថល។ កុមារដែលចូលចិត្តស្វែងយល់ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា អាចជួយឱ្យពួកគាត់មានភាគរយខ្ពស់ ដែលអាចជោគជ័យក្នុងអាជីពនាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ការយល់ដឹងផ្នែកវិទ្យាសាស្រ្ត ជួយឱ្យកុមារចេះគិតបែបត្រិះរិះ និងមានគំនិតបង្កើតថ្មី ព្រមទាំងចេះដោះស្រាយបញ្ហាផងដែរ ហើយចំណេះដឹងទាំងនេះនឹងជួយឱ្យពួកគេមានភាគរយខ្ពស់ក្នុងការសម្រេចភាពជោគជ័យនៅក្នុងអាជីពការងារ។ លើសពីនេះ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តអាចជួយឱ្យកុមារដើរទាន់សភាពការនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា ដូចជាការបង្កើតមនុស្សយន្ត, ម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រជាដើម។ល។
ដើម្បីចូលរួមចំណែកបង្កើនចំណេះដឹងផ្នែកវិទ្យាសស្រ្តដល់កុមារកម្ពុជា អេតមីន សូមណែនាំសៀវភៅចំនួន១៦ក្បាល ដែលដែលលោក លោកស្រី ជាមាតាបិតា គួរស្វែងរក សម្រាប់បន្ថែមចំណេះដឹងដល់កូនៗជាទីស្រលាញ់របស់លោកអ្នក។
សៀវភៅទាំងនេះ លោក លោកស្រី អាចស្វែងរកទិញបាននៅគ្រប់បណ្ណាគារ បណ្ណាគារអនឡាញ និងតូបលក់សៀវភៅទូទាំងប្រទេស ដែលនៅជិតផ្ទះលោកអ្នកបំផុត ឬក៏អាចកុម្ម៉ង់បានតាមហ្វេសប៊ុក្សផេក ម៉ាញប៊ុក្ស។
#កូនល្អ #ឪពុកម្តាយសប្បាយចិត្ត #សិស្សល្អ #លោកគ្រូអ្នកគ្រូរីរាយ #ឪពុកម្តាយល្អកូនៗមានសុភមង្គល
02/08/2025
តើប៉ាប៉ា ម៉ាក់ម៉ាក់ ចង់ឱ្យកូនៗទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្រ្តបន្ថែមទេ?
តើនរណាជាអ្នកបង្ហោះយន្តគ្មានម៉ាស៊ីនដំបូងគេ? តើភពផែនដីមានលក្ខណៈពិសេសអ្វីខ្លះ? តើមានសត្វប៉ុន្មានប្រភេទកំពុងរស់នៅលើភពផែនដីយើង? តើអ្វីជាវិញ្ញាណ? និងហេតុអ្វីបានយើងត្រូវការអ្នកវិទ្យាសាស្រ្ត?
ចម្លើយនៃសំណួរសំខាន់ៗទាំងនេះ មានក្នុងឈុតសៀវភៅវិទ្យាសាស្រ្តទាំង៥ក្បាលនេះ ១)៥៤សំណួរចម្លើយអំពីយន្តហោះ ២)សំណួរ និងចម្លើយប្លែកៗអំពីវិទ្យាសាស្រ្ត ៣)វិទ្យាសាស្រ្តអំពីវិញ្ញាណទាំង៥ ៤)ភពផែនដី និង៥)សត្វនៅលើភពផែនដី។
សៀវភៅវិទ្យាសាស្រ្តទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់បង្កើនចំណេះដឹង និងផ្តល់បទពិសោធន៍ផ្នែកវិទ្យាសាស្រ្តដល់កុមារ។
លោក លោកស្រី ដែលជាមាតិបិតា អាចធ្វើការស្វែងរកទិញបាននៅបណ្ណាគារ បណ្ណាគារអនឡាញ និងតូបលក់សៀវភៅនៅទូទាំងប្រទេស ឬអាចកុម្ម៉ង់បានតាមហ្វេសប៊ុក្សផេក ReadwithmeCambodia។
១ឈុត ចំនួន៥ក្បាល គឺតម្លៃ៥ម៉ឺនរៀល ឬលោកអ្នក ក៏អាចទិញរាយចំនួន១ក្បាលៗបានដែរ គឺ១ក្បាល តម្លៃ១ម៉ឺរៀល។
25/06/2025
ជួបគ្នាថ្ងៃស្អែកក្នុងកម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF!!
សៀវភៅខ្មែរ ឧបករណ៍បណ្តុះបញ្ញា និងសៀវភៅអង់គ្លេសរាប់សែនក្បាល បានដាក់តាំងលក់បញ្ចុះតម្លៃពិសេសពី១០%ទៅ៥០%។
📍ទីតាំង៖ ផ្សាររុងរឿង https://goo.gl/maps/eccXW95fURFd7PYGA
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥
🕰 វេលាម៉ោង៖ ១០.០០ព្រឹក ដល់ ១២.០០យប់ (ថ្ងៃសុក្រ អាទិត្យ)
🕰 វេលាម៉ោង៖ ១០.០០ព្រឹក ដល់ ១០.០០យប់ (ថ្ងៃចន្ទ ព្រហស្បតិ៍)
ចូលទស្សនា ស្វែងរកជាវសៀវភៅ និងឧបករណ៍បណ្តុះបញ្ញាលក់បញ្ចុះតម្លៃពិសេស!!
#ពិព័រណ៍សៀវភៅ
25/06/2025
សួស្តីពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អាន!!
ReadwithmeCambodia មានកិត្តិយស សូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់មេត្តាជ្រាបថា កម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF នឹងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង១០.០០ព្រឹក ដល់ម៉ោង១០.០០យប់(ថ្ងៃចន្ទ- ព្រហស្បតិ៍) និងពីម៉ោង១០.០០ព្រឹក ដល់ម៉ោង១២.០០អធ្រាត (ថ្ងៃសុក្រ-អាទិត្យ) នៅផ្សាររុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មានសៀវភៅខ្មែរ ឧបករណ៍បណ្តុះបញ្ញា និងសៀវភៅអង់គ្លេសរាប់សែនក្បាល បានដាក់តាំងលក់បញ្ចុះតម្លៃពិសេសពី១០%ទៅ៥០%។ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពុកម៉ែបងប្អូនទាំងអស់ ដែលអញ្ជើញមកទស្សនា និងជាវសៀវភៅនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF។
📍ទីតាំង៖ ផ្សាររុងរឿង https://goo.gl/maps/eccXW95fURFd7PYGA
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥
🕰 វេលាម៉ោង៖ ១០.០០ព្រឹក ដល់ ១២.០០យប់ (ថ្ងៃសុក្រ អាទិត្យ)
🕰 វេលាម៉ោង៖ ១០.០០ព្រឹក ដល់ ១០.០០យប់ (ថ្ងៃចន្ទ ព្រហស្បតិ៍)
ចូលទស្សនា ស្វែងរកជាវសៀវភៅ និងឧបករណ៍បណ្តុះបញ្ញាលក់បញ្ចុះតម្លៃពិសេសដោយសេរី
អានច្រើន ចម្រើនបញ្ញា!!
#អានច្រើនចម្រើនបញ្ញា #សៀវភៅអាន
13/06/2025
សួស្តីប៉ាប៉ា ម៉ាក់ម៉ាក ថ្ងៃនេះ អេតមីន សូមបង្ហាញសៀវភៅកុមារទើបបោះពុម្ពរួចថ្មីៗចំនួន២ចំណងជើង ដែលប៉ាប៉ា ម៉ាក់ម៉ាក់ អាចកុម្ម៉ង់ទិញបាននៅគ្រប់បណ្ណាគារ បណ្ណាគារអនឡាញ និងតូបលក់សៀវភៅទូទាំងប្រទេសដែលនៅជិតផ្ទះប៉ាប៉ា ម៉ាក់ម៉ាក់។
សៀវភៅទី១ មានចំណងជើងថា អាថ៍កំបាំងក្នុងសមុទ្រ។ សៀវភៅនេះអធិប្បាយអំពីជីវិតសត្វនៅក្នុងសមុទ្រ ដែលសារៈសំខាន់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ។
សៀវភៅទី២ មានចំណងជើងថា សំណួរ និងចម្លើយប្លែកៗអំពីវិទ្យាសាស្រ្ត។ សៀវភៅនេះមានសារៈសំខាន់ណាស់ក្នុងការនាំកូនៗឱ្យស្គាល់ការពិតដ៏គួរឱ្យភ្ញាក់ផ្អើល និងវិទ្យាសាស្រ្តប្លែកៗ ដែលបានកើត និងកំពង់កើតឡើងនៅលើភពផែនដីយើងនេះ។
កូនៗប៉ាប៉ា ម៉ាក់ម៉ាក់ នឹងសប្បាយរីករាយ ព្រមទាំងបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងយល់ដឹងពីជីវិតក្នុងសមុទ្រ ជាមួយនឹងសៀវភៅដ៏ស្រស់បំព្រងទាំងពីរក្បាលនេះជាក់ជាមិនខាន។
បណ្តុះទម្លាប់ការអានកូនៗពីតូច គឺជាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគាត់!!
13/06/2025
ហេតុអ្វីបានជាយើងត្រូវអានសៀវភៅ?
• អានសៀវភៅទទួលបានព័ត៌មានថ្មីៗ និងទទួលបានបទពិសោធន៍ល្អៗ។
• អានសៀវភៅធ្វើឱ្យមានស្មារតី និងឆន្ទៈល្អ និងចេះវិភាគព័ត៌មាន។
• អានសៀវភៅអាចឱ្យអ្នកមានគំនិតថ្មីៗ និងជំរុញការច្នៃប្រឌិត។
• អានសៀវភៅជួយឱ្យមានសមត្ថភាពក្នុងការនិយាយ។
• អានសៀវភៅរាល់ថ្ងៃ ជាការបង្កើនបញ្ញា។
• អានសៀវភៅគឺជាពន្លឺសំណាងចំពោះអនាគតរបស់អ្នក
• អានសៀវភៅធ្វើឱ្យជីវិតស្រស់ថ្លា។ល។
ស្វែងរកសៀវភៅអាន និងចាប់ផ្តើមអានសៀវភៅពីថ្ងៃនេះ នោះជីវិតអ្នកនឹងប្រសើរ!!
13/06/2025
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមតាំងពិព័ណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំនៅផ្សាររុងរឿង
គ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្សមានកិត្តិយសសូមជម្រាបជូនដៃគូរសហការ បណ្តាគ្រឹះស្ថានបោះពុម្ពសៀវភៅជាភាសាខ្មែរ និងអ្នកនិពន្ធឯករាជ្យ ដែលមានបំណងចង់ចូលរួមដាក់លក់សៀវភៅជាមួយយើងខ្ញុំក្នុងកម្មវិធីពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំ Big Bad Wolf ដែលនឹងធ្វើនៅផ្សាររុងរឿងចំនួន១១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ ប្រសិនបើលោក លោកស្រី មានបំណងចង់ចូលរួម សូម បំពេញទម្រង់ការចុះឈ្មោះតាមលីងខាងក្រោមឱ្យបានមុនម៉ោង 5 រសៀល ថ្ងៃទី17 ខែមិថុនា ឆ្នាំ2025 ។ ការចូលរួមមានចំនួនកំណត់ យើងខ្ញ៉ំសូមអធ្យាស្រ័យ និងផ្តល់អទិភាពសម្រាប់អ្នកចុះឈ្មោះមុន។ សូមអរគុណ!
📚 ប្រភេទសៀវភៅសម្រាប់ការជ្រើសរើស៖
1- សៀវភៅប្រលោមលោក
2- សៀវភៅលើកទឹកចិត្ត សៀវភៅអប់រំ ដឹកនាំ
3- សៀវភៅកុមារ
សូមចូលបំពេញលើលីងខាងក្រោម: https://docs.google.com/forms/d/e/1FAIpQLSdImreo8MdtG-VSKhBm8hrSolBJXv7k0-R8fX4Fcr3n8fkdiQ/viewform?usp=sharing&ouid=110296479963343098823
ព័ត៌មានបន្ថែម: Telegram: https://t.me/Readwithmecambodiakh
11/06/2025
ស្រលាញ់សៀវភៅ និងការអាន គឺស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ និងសង្គមជាតិ!!