13/12/2025
រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃនិស្សិត ក្រោមប្រធានបទ «វិស្វកម្មសំណង់ស្ពានហ្វ្រែម» ដោយមានការចូលរួមពីក្រុមនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលជាច្រើនក្រុម។
កម្មវិធីប្រកួតប្រជែងនេះបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ប្អូនៗនិស្សិតវិស្វករខ្មែរ បានបង្ហាញសមត្ថភាព ចំណេះដឹង និងគំនិតច្នៃប្រឌិតរបស់ខ្លួន។ ការប្រកួតនេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់លើកកម្ពស់គុណភាពធនធានមនុស្ស និងជាការត្រៀមខ្លួនដ៏ល្អសម្រាប់អនាគតរបស់និស្សិតក្នុងវិស័យសំណង់នៅកម្ពុជា។
11/12/2025
10/12/2025
01/12/2025
19/11/2025