វត្តមុនីសុវណ្ណ ហៅចំពុះក្អែក

វត្តមុនីសុវណ្ណ ហៅចំពុះក្អែក

Share

The Buddhist Temple of Cambodia

07/06/2026

ធម្មោ សុចិណ្ណោ សុខមាវហាតិ
ធម៌ដែលបុគ្គលប្រព្រឹត្តហើយ តែងនាំមកនូវសេចក្តីសុខ ។
#ថ្ងៃសីល #វត្តមុនីសុវណ្ណហៅចំពុះក្អែក

04/06/2026

អបអរសាទរទិវាបរិស្ថានអន្តរជាតិ ៥មិថុនា!
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។

30/05/2026

បើបុរសស្ត្រីធ្វើបុណ្យ គប្បីត្រូវធ្វើបុណ្យនោះឱ្យបានរឿយៗ និងគប្បីធ្វើសេចក្តីពេញចិត្ត ក្នុងបុណ្យនោះផង ព្រោះការសន្សំបុណ្យ រមែងនាំមកនូវសេចក្តីសុខ ។
#វត្តមុនីសុវណ្ណហៅចំពុះក្អែក #ថ្ងៃសីល

Photos from លេខាធិការដ្ឋានគណៈសង្ឃនាយក's post 29/05/2026
23/05/2026

បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើតឡើងហើយ ដូចជាគេទប់រថដែលកំពុងតែលឿនបាន តថាគតហៅបុគ្គលនោះថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរប៉ុណ្ណោះ ។
#វត្តមុនីសុវណ្ណហៅចំពុះក្អែក #ថ្ងៃសីល

18/05/2026

ព្រះរាជបន្ទូលសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង
«ការសិក្សា គឺជាការដុសខាត់ចិត្តគំនិត និងការអភិវឌ្ឍចំណេះដឹងជាប្រចាំ ដើម្បីអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃសាកលភាវូបនីយកម្ម»

Photos from វត្តមុនីសុវណ្ណ ហៅចំពុះក្អែក's post 18/05/2026

ព្រះរាជបន្ទូលសម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង
«ការសិក្សា គឺជាការដុសខាត់ចិត្តគំនិត និងការអភិវឌ្ឍចំណេះដឹងជាប្រចាំ ដើម្បីអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃសាកលភាវូបនីយកម្ម»

ទិដ្ឋភាពនៃសកម្មភាពសិក្សាប្រចាំថ្ងៃរបស់សមណសិស្សសាលាពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក ។
__________
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ៕

15/05/2026

រូបនេះ គ្រាំគ្រាអស់ហើយ ជាទីលំនៅនៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយនេះ តែងបែកធ្លាយទៅវិញជាធម្មតា ព្រោះថាជិវិតមានសេចក្តីស្លាប់ជាទីបំផុត ។
#ថ្ងៃសីល #វត្តមុនីសុវណ្ណហៅចំពុះក្អែក

13/05/2026

អបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
#ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម #វត្តមុនីសុវណ្ណហៅចំពុះក្អែក

08/05/2026

ពួកជនណា បានយល់ធម៌ច្បាស់លាស់ល្អ ពួកជននោះមិនជឿក្នុងលទ្ធិជាខាងក្រៅទេ ពួកជននោះឈ្មោះថាភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែងប្រពឹត្តធម៌ស្មើ ក្នុងលោកសន្និវាសដែលមិនស្មើ
#វត្តមុនីសុវណ្ណហៅចំពុះក្អែក #ថ្ងៃសីល

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address

Phnom Penh