21/06/2026
[English below]
ជាតិតែមួយ បេះដូងតែមួយ | កម្មវិធីបរិច្ចាគ GIC 🤍
សាមគ្គីភាពគឺជាកម្លាំងដ៏រឹងមាំបំផុតរបស់យើងក្នុងគ្រាលំបាក។ រាល់ការចូលរួមចំណែក ទោះតិចក្តីច្រើនក្តី សុទ្ធតែជាប្រភពនៃក្តីសង្ឃឹម និងការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹក។
ដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនង (GIC) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពអញ្ជើញ លោកគ្រូ-អ្នកគ្រូ និស្សិត អតីតនិស្សិត និងបងប្អូនមហាជន ចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនខ្មែរយើង។
📦 ព័ត៌មានសង្ខេប៖
សម្ភារៈឧបត្ថម្ភ: ស្បៀងអាហារចាំបាច់ (អង្ករ មី ត្រីខ) សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
ទីតាំងទទួល: អគារ A ជាន់ទី១ វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា
📅 កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦
លោកអ្នកក៏អាចចូលរួមឧបត្ថម្ភជាថវិកា តាមរយៈការស្កេន QR Code លើរូបភាពផងដែរ។ សូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌។
-----------------------------------
One Nation, One Heart | GIC Donation🤍
In challenging times, solidarity is our greatest strength. Every contribution, big or small, brings vital comfort and hope to displaced Cambodian families.
The Department of Information and Communication Engineering (GIC) at ITC invites our community and the public to stand together for this meaningful cause.
📦 How You Can Help:
Donations: Staple foods (rice, noodles, canned goods), clothing, and non-perishables.
Drop-Off: ITC Building A, 1st Floor
📅 Date: Saturday, July 11, 2026
Can't make it in person? Support digitally by scanning the QR code. Thank you for your generosity.
18/06/2026
[English below]
✨ ពិធីជួបជុំគ្រួសារទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនងត្រឡប់មកវិញហើយ! ✨
ដល់ពេលគ្រួសារ GIC យើងជួបជុំគ្នាសម្រាកពីការកូដម្តងហើយ! មិនថានិស្សិត អតីតនិស្សិត លោកគ្រូអ្នកគ្រូ ឬរៀមច្បងក្នុងវិស័យ Tech ទេ គឺត្រូវតែមក។ ចង់មកយកបទពិសោធន៍ការងារ មើល Project ឡូយៗរបស់និស្សិត ឬមកជួបមិត្តភក្តិចាស់ៗ គឺមាននៅទីនេះទាំងអស់។
កម្មវិធីយើងបែងចែកជា ២ វគ្គ ងាយៗ៖
☀️ វគ្គរសៀល (ម៉ោង ១:៣០ នាទី – ៤:៥០ នាទីល្ងាច)
មានអ្វីខ្លះ៖ ការចែករំលែកពីអ្នកជំនាញ និងរៀមច្បង ការតាំងបង្ហាញស្នាដៃនិស្សិត និងកិច្ចពិភាក្សាផ្សេងៗ។
ការចូលរួម៖ ហ្វ្រី (Free) សម្រាប់អ្នកទាំងអស់គ្នា! មិនបាច់ចុះឈ្មោះមុនទេ គ្រាន់តែមកដល់ទីតាំងកម្មវិធី (អគារ A ជាន់ទី១ សាល A សាលាតិចណូ) ហើយចុះឈ្មោះផ្ទាល់នៅច្រកទ្វារកម្មវិធីជាការស្រេច។
🌙 វគ្គល្ងាច - Networking Reception (ម៉ោង ៥:០០ នាទី – ៧:០០ នាទីយប់)
មានអ្វីខ្លះ៖ ឱកាសជជែកគ្នាបង្កើត Connection ទំនាក់ទំនងជិតស្និទ្ធ បណ្តើរ ញ៉ាំអាហារសម្រន់ និងភេសជ្ជៈបណ្តើរ។
ការចូលរួម៖ វគ្គនេះមានគិតថ្លៃចូលរួម ហើយចំនួនមានកំណត់។ សូមចុឈ្មោះ និងបង់ប្រាក់ទុកជាមុនតាម Link ខាងក្រោមទើបបានចូលរួមណា៎។
👇 ចុះឈ្មោះចូលរួមកម្មវិធីវគ្គល្ងាចនៅទីនេះ៖
https://forms.gle/Wk8SQdAyFrYjLZnG8
ព័ត៌មានលម្អិតមាននៅលើរូបភាពខាងក្រោមស្រាប់។ ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦! 💙💛
✨ GIC Family Gathering & Networking Event 2026 is officially back! ✨
It’s time to bring the GIC community together—students, alumni, lecturers, and industry professionals. Whether you're here to gain career insights, see what students are building, or just catch up, this is the place to be.
Here is how the day works:
☀️ Afternoon Program (1:30 PM – 4:50 PM)
What: Industry sharing, alumni stories, student showcases, & panels.
Access: Open to everyone & completely free. No advance sign-up needed—just register at the door (ITC, Building A, Hall A).
🌙 Evening Networking Reception (5:00 PM – 7:00 PM)
What: Closer networking over food and drinks.
Access: Registration fee applies & spots are limited. Pre-registration is required via the link below.
👇 Secure your spot for the Evening Reception here:
https://forms.gle/Wk8SQdAyFrYjLZnG8
Check out poster below for the quick details. See you on Saturday, 11 July 2026! 💙💛
10/06/2026
[English below]
🎉 តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?
កម្មវិធីGIC Family Networking & Gathering Event 2026បានមកវិញហើយ!
កម្មវិធីនេះនឹងរួមបញ្ចូលការចែករំលែកពីអ្នកជំនាញក្នុងវិស័យ ការចែករំលែកបទពិសោធន៍ពីអតីតនិស្សិត ការបង្ហាញស្នាដៃរបស់និស្សិត និងការជួបជុំក្នុងបរិយាកាសរីករាយ។
📅 ថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ឆ្នាំ ២០២៦
🕐 ម៉ោង ១:០០ រសៀល – ៧:០០ ល្ងាច
📍 អគារ A ជាន់ទី១ សាលប្រជុំ A វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (តិចណូ)
👉 ចុះឈ្មោះឥឡូវនេះ ដើម្បីក្លាយជាផ្នែកមួយនៃកម្មវិធីដ៏មានអត្ថន័យនេះ!
https://forms.gle/J12AoGJKx8uQQfkT8
---------------------------------------
🎉 Are you ready?
The GIC Family Gathering & Networking Event 2026 is back!
Join us for an inspiring afternoon filled with industry insights, alumni experiences, student showcases, and meaningful networking opportunities. Whether you're a student, alumnus, or industry professional, this event is a great opportunity to connect, collaborate, and grow together.
📅 Saturday, July 11, 2026
🕐 1:00 PM – 7:00 PM
📍 Building A, First Floor, Hall A, Institute of Technology of Cambodia (ITC)
👉 Register now and be part of this meaningful gathering!
https://forms.gle/J12AoGJKx8uQQfkT8