21/10/2025
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់និស្សិតជំនាន់ទី៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌល។
On October 21, 2025, the New Generation Pedagogical Research Center organized the Opening Ceremony for the 2025-26 academic year for the Sixth Cohort Students under the chairmanship of His Excellency Dr. CHAN Roath, Manager of New Generation Pedagogical Research Center.
08/09/2025
កិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ ការងារពាក់ព័ន្ធនឹងការស្រាវជ្រាវ និងផែនការរៀបចំសន្និសីទសន្និសីទអន្តរជាតិស្តីពី ការអប់រំប្រឹក្សាគរុកោសល្យ
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRD) នៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើរបៀបវារៈចំនួនបួន៖
1. សកម្មភាពការងាររបស់ NGPRD៖ ការធ្វើរបាយការណ៍អំពីសកម្មភាព និងដំណើរការការងារទាំងអស់ដែលដេប៉ាតឺម៉ង់បានអនុវត្តកន្លងមក។
2. ការដឹកនាំនិស្សិតក្នុងការសរសេរនិក្ខេបបទ៖ ការពិភាក្សាលើគុណភាព និងប្រសិទ្ធភាពនៃការចាត់តាំងគ្រូដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញប្រឹក្សាគរុកោសល្យជំនាន់ទី៦។
3. គម្រោងស្រាវជ្រាវ (Research Proposals)៖ ការពិនិត្យ និងវាយតម្លៃគម្រោងស្រាវជ្រាវដែលបានគ្រោងរួចរាល់ ការស្វែងរកប្រភពធនធានគាំទ្រការស្រាវជ្រាវ និងនីតិវិធីក្នុងការបង្កើតក្រុមការងារស្រាវជ្រាវដែលមានប្រសិទ្ធភាព។
4. ការរៀបចំសន្និសីទអន្តរជាតិស្តីពី ការអប់រំប្រឹក្សាគរុកោសល្យ(CICME)៖ ការរៀបចំ និងត្រៀមលក្ខណៈ ការអញ្ជើញវាគ្មិន អ្នកចូលរួម និងក្រុមការងារដែលពាក់ព័ន្ធ។
08/09/2025
[English below]
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី បានរៀបចំព្រឹត្តិការណ៍បង្រៀនសាកល្បង និងសម្ភាសន៍សម្រាប់អ្នកដែលបានឆ្លងកាត់វគ្គជម្រុះចូលរៀនសម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រឹក្សាគរុកោសល្យ ជំនាន់ទី៦ នាឆ្នាំសិក្សា២០២៥-២០២៦។
ព្រឹត្តិការណ៍នេះមានគោលបំណងវាយតម្លៃសមត្ថភាព និងការត្រៀមខ្លួនរបស់បេក្ខជន ក្នុងការត្រៀមខ្លួនសម្រាប់ការសិក្សានាពេលខាងមុខ។
ការប្រឡងបង្រៀនសាកល្បង និងសម្ភាសន៍គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការជ្រើសរើស ដែលផ្តល់ឱ្យគណកម្មកាមានឱកាសវាយតម្លៃទាំងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ ទាំងសមត្ថភាពបង្រៀន ការយល់ដឹងអំពីប្រធានបទ និងសមត្ថភាពប្រាស្រ័យទាក់ទងរបស់បេក្ខជន។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាជំហានចុងក្រោយមួយក្នុងដំណើរការក្លាយជាគរុនិស្សិតនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដែលជាស្ថាប័នដែលមានប្រជាប្រិយភាពខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ។
On September 8, 2025, the New Generation Pedagogy Research Center (NGPRC) held a Teaching Demonstration and Interview for applicants who passed the entrance selection stage for the Master of Education in Mentoring, 6th Cohort, Academic Year 2025–2026. The purpose of this event was to assess the candidates’ competencies and practical readiness for their future studies. The teaching demonstration and interview are key parts of the selection process, giving the committee the chance to evaluate both academic knowledge and teaching skills, as well as subject understanding and communication abilities of the applicants. Participation in this event is one of the final steps toward becoming a graduate student at NGPRC, an institution that has earned high recognition in recent years.
03/09/2025
នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានរៀបចំកិច្ចប្រជុំប្រកបដោយផលិតភាពជាមួយនឹងយុទ្ធសាស្ត្រដ៏ឈ្លាសវៃ និងដំណោះស្រាយដែលអាចកើតមានចំពោះស្ថានភាពបច្ចុប្បន្នរបស់មជ្ឈមណ្ឌល ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល និងអង្គការខេប (Kampuchea Action to Promote Education) ខាងក្រោមនេះជាចំណុចសកម្មភាពទាំង 5 នៃកិច្ចប្រជុំថ្ងៃនេះ៖
1) កែប្រែកំណត់ចំណាំគោលគំនិតសម្រាប់កម្មវិធីថ្នាក់អនុបណ្ឌិតថ្មី
2) អំពាវនាវឱ្យមានការប្រជុំជាមួយនាយកសាលា NGS (ទាំង NGS នៅក្រោម KAPE និងសាលា NGS ដែលផ្តួចផ្តើមនៅក្រោមគម្រោង STEP-UP)
3) បន្តធ្វើការកែលម្អកម្មវិធីអោយបានល្អ ។
៤) ធ្វើការកែប្រែប្រកាសស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ។
5) ស្នើការប្រកួតប្រជែងការសរសេរអន្តរកម្មរបស់គ្រូសម្រាប់ការសរសេរអត្ថបទ។
31/08/2025
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានធ្វើការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញប្រឹក្សាគរុកោសល្យជំនាន់ទី៦។
On August 31, 2025, the New Generation Pedagogical Research Center conducted an entrance exam for the sixth generation of the Master of Education in Mentoring.
01/08/2025
នាល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីបានរៀបចំការប្រជុំរួមជាមួយថ្នាក់ដឹកនាំមកពីអង្គការខេប (KAPE) ស្តីអំពីការរៀបចំកម្មវិធីសិក្សាថ្មី និងផែនការសម្រាប់រៀបចំជ្រើសរើសគរុនិស្សិតជំនាន់ទី៦។
30/07/2025
[ENGLISH BELOW]
នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC and NGPRD) បានរៀបចំការប្រជុំប្រចាំខែ។
- ផែនការសកម្មភាពសម្រាប់ទិសដៅនាឆ្នាំក្រោយ
- ផែនការសម្រាប់ការជ្រើសរើសគរុនិស្សិតសម្រាប់វគ្គទី៦
- រាយការណ៍អំពីគំរោងផែនការហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌលសម្រាប់ឆ្នាំក្រោយ ...!
On the morning of July 30, 2025, the New Generation Pedagogical Research Center (NGPRC and NGPRD) held its monthly meeting.
The agenda included the following items:
- Action plan for the center's direction in the upcoming year.
- Recruitment strategy for students in the sixth cohort.
- Financial report on the center's plan for next year.
25/07/2025
សល់៦ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់ឡើង!
ឱកាសក្លាយជាគ្រូប្រឹក្សាគរុកោសល្យ!
មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ត្រូវការជ្រើសរើសបេក្ខជនដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ(ជំនាន់ទី៦) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
✅ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៥:០០ ល្ងាច។ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ (https://forms.gle/yvzCvwgfvCzF3roPA)
✅ សូមអានព័ត៌មានលម្អិតមុនពេលដាក់ពាក្យ តាមតំណភ្ជាប់នេះ (https://drive.google.com/drive/folders/185C0ik_1NrbvJmHzaKBiAKsz7gWkXhj7?usp=drive_link)
✍️ ចំណាំ៖ លក្ខខណ្ឌថ្មីមួយចំនួនត្រូវបានអនុវត្ត!
សូមទស្សនាវីដេអូទីបន្ទាល់របស់គរុនិស្សិត និងអតីតគរុនិស្សិតខាងក្រោម៖
1️⃣ លោកគ្រូ គឹម គុយលី (គរុនិស្សិតជំនាន់ទី១) ៖ តំណភ្ជាប់វីដេអូ (https://youtu.be/YVzdUtKpCFM)
2️⃣ អ្នកគ្រូ អុល ម៉ារី (គរុនិស្សិតជំនាន់ទី២) ៖ តំណភ្ជាប់វីដេអូ (https://www.youtube.com/watch?v=6RLB7dOmgNg)
3️⃣ អ្នកគ្រូ ងួន សុខមាន (គរុនិស្សិតជំនាន់ទី៣)៖ តំណភ្ជាប់វីដេអូ (https://www.youtube.com/watch?v=aoTRYiyq-vE&feature=youtu.be)
4️⃣ លោកគ្រូ នៅ ស៊ីនិត (គរុនិស្សិតជំនាន់ទី៤)៖ តំណភ្ជាប់វីដេអូ (https://www.youtube.com/watch?v=tC8G1FfqgNs&feature=youtu.be)
សម្រាប់ព័ត៌មានលម្អិត ៖
☎️ 069 528 444 (ស៊ុន សុម៉ារ៉ា)
☎️ 011 697 038 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន)
📩 [email protected]
🌐 www.ngprc.edu.kh
▶️ https://www.youtube.com/
24/07/2025
#ឱកាសក្លាយជាគ្រូប្រឹក្សាគរុកោសល្យ!
មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ត្រូវការជ្រើសរើសបេក្ខជនដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ(ជំនាន់ទី៦) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
✅ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៥:០០ ល្ងាច។ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ https://forms.gle/yvzCvwgfvCzF3roPA
✅ សូមអានព័ត៌មានលម្អិតមុនពេលដាក់ពាក្យ តាមតំណភ្ជាប់នេះ https://drive.google.com/.../185C0ik...
✍️ ចំណាំ៖ លក្ខខណ្ឌថ្មីមួយចំនួនត្រូវបានអនុវត្ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ!
សូមទស្សនាវីដេអូទីបន្ទាល់របស់គរុនិស្សិត និងអតីតគរុនិស្សិតខាងក្រោម៖
1️⃣ លោកគ្រូ គឹម គុយលី (គរុនិស្សិតជំនាន់ទី១) ៖ https://youtu.be/YVzdUtKpCFM
2️⃣ អ្នកគ្រូ អុល ម៉ារី (គរុនិស្សិតជំនាន់ទី២) ៖ https://youtu.be/6RLB7dOmgNg
3️⃣ អ្នកគ្រូ ងួន សុខមាន (គរុនិស្សិតជំនាន់ទី៣)៖ https://youtu.be/aoTRYiyq-vE
4️⃣ លោកគ្រូ នៅ ស៊ីនិត (គរុនិស្សិតជំនាន់ទី៤)៖ https://youtu.be/tC8G1FfqgNs
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមលេខទូរស័ព្ទ ឬតេឡេក្រាម៖
☎️ 069 528 444 (ស៊ុន សុម៉ារ៉ា)
☎️ 011 697 038 (ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន)
📩 [email protected]
🌐 www.ngprc.edu.kh
▶️ https://www.youtube.com/
New Generation Pedagogical Research Center.
#គ្រូប្រឹក្សាគរុកោសល្យ
,
,
,
,
,
19/07/2025
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥, គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីបានចុះផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញប្រឹក្សាគរុកោសល្យ និងដំណើរការជ្រើសរើសគរុនិស្សិតសម្រាប់ចូលរៀនជំនាន់ទី៦ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ និងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។
18/07/2025
នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន និងគ្រូឧទ្ទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីបាននាំយកសៀវភៅសារណាខ្លី (សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញប្រឹក្សាគរុកោសល្យ) របស់គរុនិស្សិតជំនាន់ទី៥ ចំនួន៦២ក្បាល ទៅប្រគល់ជូនដល់បណ្ណាល័យ ហ៊ុន សែន ទាំងពីរសាខា (សាខាសកលវិទ្យាល័យភូមិភ្នំពេញ និងសាខាវិទ្យាល័យបឹងត្របែក) ក្នុងមួយសាខាទទួលបានចំនួយ ៣១ក្បាល។
18/07/2025
នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥, គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីបានចុះផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញប្រឹក្សាគរុកោសល្យ និងដំណើរការជ្រើសរើសគរុនិស្សិតសម្រាប់ចូលរៀនជំនាន់ទី៦ នៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា។