អាភាព អាមិនចេះគិតហេតុផលចង់ថាអោយតែគេថោក អាហ្នុងបានថោកជាងឆ្កែទៀត
ប្រសាសន៍លោកពូជាទីគោរព
---------" 🙏🙏🙏 "---------
LDP ស្រុកជាំក្សាន្ត
បើមិនគិតឱ្យយល់ទេ កុំសន្និដ្ឋាន ព្រោះអ្នកដែលខាតមិនមែនគេទេគឺ "អ្នក" ៕
បើនិយាយពីហ្គេមច្បាស់ជា ហ្គេមមានអ្នកបង្កើត មានប្រភេទហ្គេម មានតួអង្គអ្នកមកលេងហ្គេម មានឈុតឆាកហ្គេម មានវគ្គហ្គេម និងមានទីបញ្ចប់របស់ហ្គេម។ តើមនុស្ស គឺជាស្អី? មនុស្ស គឺជាហ្គេម គិតហេតុផលតក្គៈរកការដឹងត្រឹមត្រូវរបស់វិញ្ញាណ។ ដើម្បីឲ្យគិតហេតុផលបាន ទី១.ត្រូវរកឲ្យឃើញថាខ្លួនឯងជាស្អី ទី២.ត្រូវគិតឲ្យយល់ថាភពនេះ អ្វីៗដែលវិញ្ញាណដឹងតាមទ្វារទាំង៥មានតម្លៃស្មើសូន្យ។ គិតពីរចំណុចនេះបានអារម្មណ៍យល់នោះ បានផ្លូវអារម្មណ៍ត្រូវវិញ្ញាណវិលត្រូវមគ្គ អាចគិតហេតុផលរកយល់ការពិតលើរឿងរាវផ្សេងៗជាច្រើនបាន៕
---------------
-Join Channel Telegram: https://t.me/ldp_explain
-វីដេអូច្បាស់៖ https://t.me/ldp_explain/47
-ប្រភព៖ https://t.me/veasnakhem/1456
មនុស្ស នាំគ្នាចែកភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ រាជធានី/ខេត្ត រដ្ឋ/ប្រទេស ទ្វីប ចំណែកព្រះសម្មាសម្ពុទ្ធព្រះអង្គចែកជាឋាន រូបភព អរូបភព និងកាមភព សត្វនៅក្នុងឋាននីមួយៗអាចនៅបានតែឋានខ្លួននៅទេ មិនអាចឆ្លងឋានបានទេ ព្រោះឃាំងឋានដោយភាពល្អិតរបស់កម្លាំងសុទ្ធ និងកម្លាំងនៃធាតុ ទៅតាមស្រទាប់ឋាននីមួយៗ។ មានតែវិញ្ញាណសត្វមានសីលព្យាយាមស្តាប់ធម៌ដោយស្មោះត្រង់ឲ្យបានផ្លូវអារម្មណ៍ត្រូវ ដឹងដោយគិតហេតុផលយល់ទេ ទើបអាចគិតយល់នូវការចែកឋានរបស់ព្រះសម្មាសម្ពុទ្ធបាន។ សត្វគ្មានទ្វារមនោមិនអាចគិតយល់បានទេ ព្រោះពួកគេមិនស្គាល់ថាខ្លួនឯងជាស្អីល្ងិតណាស់ គ្មានល្ងិតអីស្មើ ខ្វាក់ខួរទេ ភ្នែកបើកភ្លឺមែនពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយ មិនសេសសល់៕
---------------
-Join Channel Telegram: https://t.me/ldp_explain
-វីដេអូច្បាស់៖ https://t.me/ldp_explain/54
-ប្រភព៖ https://t.me/veasnakhem/1456
ខ្មែរយើងពីដើមដឹងខុសត្រូវជាអារម្មណ៍ ចេះខ្មាសអៀន មិនមានស្រីៗណាចាក់សាក់ដូចឥឡូវទេ ខ្លះចាក់សាក់កន្លែងហ្នឹងទៅទៀត ស្លៀកកប់ៗក្រលៀន ឡឺតលើប្តី ប្រុសៗខ្លះពាក់ក្រវិល និងខ្លះហៅប្រពន្ធថាមេ អញ្ចឹងទេ៕
---------------
-Join Channel Telegram: https://t.me/ldp_explain
-វីដេអូច្បាស់៖ https://t.me/ldp_explain/57
-ប្រភព៖ https://t.me/veasnakhem/1480
ដឹងបរមត្ថសច្ចៈ គឺវិញ្ញាណប្រើទ្វារមនោគិតពីសភាពដឹងរបស់វិញ្ញាណប្រើទ្វារទាំង៥ ថាវាដឹងថ្នាក់ពាល់ត្រូវ សម្មតិសច្ចៈ គឺជាការពិតថ្នាក់ពាល់ត្រូវរបស់ទ្វារទាំង៥ ដឹងជាធាតុ ប៉ុន្តែការពិតថ្នាក់គិតយល់ គឺកម្មមិនអាចប្រែមកជាធាតុទេ នេះជាការដឹងបរមត្ថសច្ចៈរបស់វិញ្ញាណប្រើទ្វារមនោ៕
---------------
-Join Channel Telegram: https://t.me/ldp_explain
-វីដេអូច្បាស់៖ https://t.me/ldp_explain/51
-ប្រភព៖ https://t.me/veasnakhem/1456
លក្ខណៈមនុស្សស្មោះត្រង់ នឹង មនុស្សត្រង់......
ប្រសាសន៍លោកពូជាទីគោរព
---------" 🙏🙏🙏 "---------
13/06/2021
មុនដំបូង កំលាំងច្រឡំដឹង ទៅជាវិញ្ញាណ។ វិញ្ញាណគឺជាខ្សែកំលាំង ប្រែខុសដំណើរ ប្រែមិនទំនងសោះ ទៅជាខ្សែដឹង ហៅថាវិញ្ញាណ។ វិញ្ញាណគឺកើតមានឡើងរបៀបហ្នឹង។ ខ្សែកំលាំងដែលកើតចេញពីការវិលនៃកលាបៈ វាមិនត្រូវដឹងទេ បានត្រូវ តែជារឿងពិតវាបានប្រែខុសទំនងហើយទៅជាខ្សែដឹងហើយ។ ខ្សែកំលាំងសោះប្រែទៅជាដឹង វាមិនត្រូវទេ តែជាការពិតមិនអាចបដិសេធបាន វាបានប្រែមកជាខ្សែដឹងទៅហើយ។ អីចឹងហើយបានព្រះពុទ្ធប្រើពាក្យអវិជ្ជា សំគាល់ដំណើរប្រែប្រួលខុសទំនងរបស់ខ្សែកំលាំងនេះ។ ក្រោយពីអវិជ្ជា គឺខ្សែកំលាំងបានប្រែទៅជាខ្សែរដឹង ហើយខ្សែដឹងបានរុំដោយកំលាំងធាតុ ដែលមានទ្វារវិញ្ញាណប្រាំមួយមក ខ្សែវិញ្ញាណនោះក៏ដឹងច្រឡំមួយជាន់ទៀតថាខ្លួនវាជាសត្វដែលមានខ្លួន គឺអត្តា ហើយសំគាលដឹងច្រឡំថាពិភពលោកជុំវិញវាជាធាតុ មិនមែនដឹងត្រូវថាពិភពលោករបស់វាជាកំលាំងធាតុទេ ហើយវាក៏រស់នៅជាសត្វមិនយល់ការពិតបែបនេះលិចអណ្តែតៗ រាប់លានកោដិផែនដីនេះទៅ។ នេះហើយជីវិតសត្វរស់លិចអណ្តែតក្នុងវាលវដ្តសង្សានេះនោះ។ ព្រះពុទ្ធជាអ្នកដឹងយល់រឿងនេះ ព្រះអង្គពន្យល់សត្វអោយសត្វយល់ដំណើរធម្មជាតិនេះ ហៅថាប្រោសសត្វ។ មុនដំបូងខ្សែកំលាំងច្រឡំទៅជាខ្សែដឹង ហើយខ្សែរដឹងនេះរុំកំលាំងធាតុដែលមានទ្វារវិញ្ញាណទាំងប្រាំមួយ សំគាល់ខុសថាខ្លួនវាជាសត្វទៅ។ បន្ទាប់ពីច្រឡំដឹងរួចមក ចូលដល់ដំណាក់កាលនៃការដឹងច្រឡំវិញម្តង គឺដឹងច្រឡំថាពិភពលោកដែលវាជាសត្វរស់នៅក្នុង ជាធាតុ ការពិតជាកំលាំងធាតុទេតើ។ ធាតុនិងកំលាំងធាតុ ខុសគ្នាដូចមេឃនិងដី។ មនុស្សច្រើនយល់ថា ពិភពលោកកើតពីធាតុក៏ដោយ កើតពីកំលាំងក៏ដោយ តើវាមានអីខុសគ្នា? អញគិតតែពីខំរកសុី អោយមានបានទៅ ហើយធ្វើបុណ្យសំរាប់ជាតិក្រោយទៅវាចប់ហើយ។ ឱ សត្វអើយសត្វធាតុ សត្វឯងនេះ គ្មានដឹងខ្យល់អីសោះហើយនេះ! ព្រះពុទ្ធព្រះអង្គល្ងង់ជាងសត្វឯងឬបានជាព្រះអង្គប្រឹងពន្យល់ប្រោសសត្វឯង ដោយប្រាប់សត្វថា ធម្មទានឈ្នះអស់ទានទាំងពួង ធម្មទានមានតំលៃលើស ទានជាលុយ ជារបស់ ជាសេវាផ្សេងៗ ទានស្អីក៏មិនមានតម្លៃស្មើនឹងធម្មទានដែរ តើសត្វឯងយល់ថាព្រះពុទ្ធព្រះអង្គប្រាប់សត្វឯងពីរឿងអីទេសត្វ? ស្តាប់ការពន្យល់ដំណើរធម្មជាតិ វិញ្ញាណសត្វឯងមានបញ្ញា។ បញ្ញា គឺវិញ្ញាណកត្តញ្ញូ កត្តញ្ញូ ជាធម៌មេហ្វូង នាំកុសលទាំងអស់មកអោយវិញ្ញាណសត្វឯង ហើយបញ្ញានាំសត្វឯង អោយយោងកំណើតនៅសុខគតិភពណាសត្វ។ ព្រះពុទ្ធប្រាប់សត្វឯងអីចឹង ម៉េចសត្វឯងមិនចាប់អារម្មណ៍នឹងពាក្យរបស់ព្រះអង្គអីចឹងសត្វ? តើសត្វឯងយល់ថាព្រះពុទ្ធល្ងង់ជាងសត្វឯងឬ? សត្វឯងនឹងឆ្លើយថា ទេៗៗៗ!សត្វឯងមិនបានគិតអីចឹងទេ។ សត្វឯងឆ្លើយថាទេ សត្វឯងមិនបានគិតអីចឹងទេ តែទង្វើមិនអើពើនឹងពាក្យព្រះអង្គប្រាប់ដល់សត្វឯងហ្នឹងហើយ ដែលបង្ហាញថា សត្វឯងមិនចាត់ទុកពាក្យសំដីរបស់ព្រះអង្គថាសំខាន់នោះណាសត្វ។ នែសត្វ! គិតយល់ពីដំណើរកំលាំងបង្កើតលោក ប្រសើរជាងសត្វឯងបានលុយរយលានដុល្លាទៀតណាសត្វ៕
13/06/2021
Click here to claim your Sponsored Listing.
Location
Category
Website
Address
62
Phnom Penh
1303