ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា Department of Information Technology

  • Home
  • Cambodia
  • Phnom Penh
  • ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា Department of Information Technology

ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា Department of Information Technology ផ្តល់ការបណ្តុះបណ្តាលនិស្សិតបច្ចេកវិទ្យា ព័ត៌មានវិទ្យា ប្រកបដោយគុណភាពស្របតាមតម្រូវការទីផ្សារការងារ។

សកម្មភាពប្រឡងតេសបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមC1-(1.5M)ក្រុម S10-25-GD01N​ ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ និងក្រុម S10...
11/11/2025

សកម្មភាពប្រឡងតេសបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមC1-(1.5M)ក្រុម S10-25-GD01N​ ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ និងក្រុម S10-25-CS01N ជំនាញសេវាកម្មកុំព្យូទ័រ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស​ (NTTI)

ស្វាគមន៌ប្អូនៗ​ សិស្ស​ និស្សិត​ ទាំងអស់គ្នា​ ចង់រៀនIT មាននៅNTTI គ្រប់កម្រិត​ និងជំនាញតាមឯកទេសនីមួយៗដូចខាងក្រោមI. វិស័យសេ...
02/10/2025

ស្វាគមន៌ប្អូនៗ​ សិស្ស​ និស្សិត​ ទាំងអស់គ្នា​ ចង់រៀនIT មាននៅNTTI គ្រប់កម្រិត​ និងជំនាញតាមឯកទេសនីមួយៗដូចខាងក្រោម
I. វិស័យសេវាកម្មធុរកិច្ច/បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា
១-វិស្វកម្មព័ត៌មានវិទ្យា
(Information Technology Engineering)
២-វិស្វកម្មបណ្ដាញកុំព្យូទ័រ
(Computer Networking Engineering)
៣-វិស្វកម្មអ៊ីនធឺណិតនៃវត្ថុ (IoT Engineering)
៤-វិស្វកម្មបច្ចេកវិទ្យានិម្មិត
(Virtual Technology Engineering)
៥-សន្តិសុខសាយប័រ
(Cybersecurity)
៦-បញ្ញាសិប្បនិម្មិតអនុវត្ត
(Applied Artificial Intelligence) ៧-វិស្វកម្មសុសវែរ
(Software Engineering)
៨-វិស្វកម្មរចនាក្រាហ្វិកកុំព្យូទ័រ និងមេឌៀ
(Graphics Design and Media)

សម្រាប់ព័ត៌មានលំអិតសូមធ្វេីការទំនាក់ទំនងតាមលេខទូសព្ទ 012 859 934 / 093 593 944



⭐️⭐️ចាប់ផ្តើមឆ្នាំសិក្សាថ្មី 2025 -2026 ដោយពោរពេញដោយកម្លាំង និងក្តីសង្ឃឹមជាមួយ« វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស »👉 ...
28/09/2025

⭐️⭐️ចាប់ផ្តើមឆ្នាំសិក្សាថ្មី 2025 -2026 ដោយពោរពេញដោយកម្លាំង និងក្តីសង្ឃឹមជាមួយ« វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស »
👉 ឆ្នាំសិក្សាថ្មីនេះ គឺជាពេលវេលាដ៏មានតម្លៃសម្រាប់សិស្សនិស្សិតគ្រប់រូបក្នុងការចាប់ផ្តើមដំណើរចំណេះដឹងថ្មីៗ។ ជាមួយនឹងកម្លាំង អំណរ និងក្តីសង្ឃឹម យើងជឿជាក់ថា ការរៀនសូត្រនឹងនាំឲ្យមានភាពជោគជ័យ និងអនាគតរុងរឿង។🎯🧑‍💻

សិក្ខាកាមចំនួន ១៥២នាក់ ត្រូវបានបែងចែកជាក្រុមដើម្បីអនុវត្តក្នុងរោងជាង រួមមានៈ១. NTTI ចំនួន ៤៩នាក់ លើវិស័យ សំណង់ អេឡិចត្រូ...
30/06/2025

សិក្ខាកាមចំនួន ១៥២នាក់ ត្រូវបានបែងចែកជាក្រុមដើម្បីអនុវត្តក្នុងរោងជាង រួមមានៈ
១. NTTI ចំនួន ៤៩នាក់ លើវិស័យ សំណង់ អេឡិចត្រូនិច ធុរកិច្ច និងព័ត៌មានវិទ្យា
២. NPIC ចំនួន ៤២នាក់ លើវិស័យ មេកានិចទូទៅ/មេកានិចរថយន្ត កសិកម្ម និងកសិឧស្សាហកម្ម
៣. ITI ចំនួន ១៨នាក់ លើវិស័យ បរិក្ខារត្រជាក់ និងកម្ដៅ
៤. PPI ចំនួន ៣២នាក់ លើវិស័យ សំណង់
៥. NIEI ចំនួន ១១នាក់ លើវិស័យ សេវាកម្ម និងទេសចរណ៍

ពិធីបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី "វិធីសាស្រ្តបង្រៀន និង​ការប្រើប្រាស់ម៉ូឌុលតាមជំនាញ" លើកទី៣ ដើម្បីគាំទ្រដល់កម្ម...
25/06/2025

ពិធីបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី "វិធីសាស្រ្តបង្រៀន និង​ការប្រើប្រាស់ម៉ូឌុលតាមជំនាញ" លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥  ក្រុមការងារបច្ចេកទេស C1 (1.5M) តំណា...
07/05/2025

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស C1 (1.5M) តំណាងឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំការប្រឡងបញ្ចប់វគ្គតេស្តបញ្ជាក់សមត្ថភាពជូនដល់សិក្ខាកាមក្រុម S6_24_GD01N វេនយប់ (ចន្ទ-សុក្រ)។

សិក្ខាសាលាថ្នាក់ជាតិស្តីអំពីកម្មវិធី Cisco ឆ្នាំ២០២៥ គឺជាសិក្ខាសាលាប្រចាំឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីគ្រប់គ្រូបង្រៀ...
27/04/2025

សិក្ខាសាលាថ្នាក់ជាតិស្តីអំពីកម្មវិធី Cisco ឆ្នាំ២០២៥ គឺជាសិក្ខាសាលាប្រចាំឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីគ្រប់គ្រូបង្រៀនកម្មវិធី Cisco នៃសាកលវិទ្យាល័យ វិទ្យាស្ថាន មជ្ឍមណ្ឌល ដែលបានទទួលសិទ្ធិបណ្តុះបណ្តាលកម្មវិធី Cisco (Cisco Academy) នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី Cisco ឬ (Cisco Academy) គឺជាកម្មវិធីបណ្តុះបណ្តាលខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្ដាញ (IT & Networking) ដែលបង្កើតឡើងដោយក្រុមហ៊ុន Cisco Systems។ កម្មវិធីនេះមានគោលបំណងផ្តល់ជំនាញអប់រំនិងវិញ្ញាបនបត្រដល់និស្សិត និងបុគ្គលដែលចង់ស្វែងរកអាជីពក្នុងវិស័យបច្ចេកវិទ្យា។

ព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស តំណាងឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយ...
25/04/2025

ព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស តំណាងឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថាន បានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេស C1-(1.5M)របស់វិទ្យាស្ថាន ទទួលសិក្ខាកាម ចំនួន២៣នាក់ ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ មកពីមជ្ឈមណ្ឌលអភិវឌ្ឍន៌សង្គមពោធិ៍សែនជ័យ ក្នុងកម្មវិធី TVET 1.5M ដើម្បីបានទស្សនៈកិច្ច និងពង្រីកចំនេះដឹងបន្ថែមទៀត ក្នុងរោងពុម្ពជាក់ស្តែងនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

សៀលថ្ងៃព្រហស្បតិ៍ ទី២៤ មេសា ២០២៥  វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) នៃពានរង្វា...
25/04/2025

សៀលថ្ងៃព្រហស្បតិ៍ ទី២៤ មេសា ២០២៥ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) នៃពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមគោរពជូនពរឯកឧត្តមនាយកនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ន...
14/04/2025

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមគោរពជូនពរឯកឧត្តមនាយកនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រាជ្ញាឈ្លាសវៃ រួមទាំងសុខភាពល្អបរិបូរណ៍ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

23/03/2025

អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ២០២៤-២០២៥
NTTI@2025

Address

Russian Boulevard, Sangkat Teukthla Khan Sensok
Phnom Penh

Alerts

Be the first to know and let us send you an email when ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា Department of Information Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share