19/08/2026
តួអង្គមហាចោរនៅទល់ដែន មិនមែនសំដៅលើព្រះកម្ពុត និងបក្សពួក ដូចចម្លើយក្នុងសៀវភៅគ្រូទេ តាមពិតមហាចោរនៅក្នុងរឿងនេះ គឺសំដៅលើតួអង្គមានន្ទ ដែលជាតួអង្គឯក។ មានន្ទត្រូវបានគេទុកជាមហាចោរនៅទល់ដែន ជាអ្នកទោស ព្រោះមានន្ទបានក្បត់ព្រះកម្ពុតជាឪពុក។ ព្រះកម្ពុតគឺជាស្តេចត្រាញ់កាន់កាប់អាណាខេត្តសិរីសោភ័ណ ប៉ុន្តែជននេះជាអាយ៉ងរបស់សៀម។ ព្រះកម្ពុត និងពួកសៀមបានតាមចាប់មានន្ទ និងបក្សពួកដើម្បីបំបាក់កម្លាំងអ្នកតស៊ូ។
ប៉ុន្តែតាមពិត មានន្ទ ជាតួអង្គដែលមានឧត្តមគតិជាតិ សេ្នហាជាតិ សេ្នហាទឹកដីរបស់ខ្លួន គិតដល់សេចក្ដីសុខទុក្ខរបស់ប្រជារាស្ដ្រ។ មានន្ទឥតញញើតនឹងពួកខ្មាំងឡើយ ហើយតស៊ូទាមទារសេរីភាពមកឱ្យប្រជាជនខ្មែររហូតបានជោគជ័យ។