14/09/2019
តោះទៅជួបIdol ហើយ នឹងRefresh គំនិតអ្នកទាំងអស់គ្នាជាមួយពួកយើងនៅCJCC( Angkor- Kizuna Hall) ទាំងអស់គ្នាណា
# តស៊ូដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក
# Keep fighting to achieve Your dreams
# Refresh Your Life3
# Booking ticket now(៥០០០៛)
សិក្ខាសាលាក្រោមប្រធានបទ “តស៊ូដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក”
21/07/2019
#បុព្វហេតុជីវិត!
យើងមិនបានដឹងឡើយ ថាហេតុអ្វីយើងកើតមកនៅលើផែនដីនេះ អាចស្គាល់គ្នា រាប់អានគ្នា ចែករំលែកជាមួយគ្នា ឆ្លងកាត់រឿងរ៉ាវជាច្រើនរហូតមកដល់ពេលនេះ ហើយក៏មានមនុស្សជាច្រើនដែរ ដែលបានរួមចំណែកពាក់ព័ន្ធក្នុងជីវិតរបស់យើង។ ប៉ុន្តែយើងមិនអាចអត់ដឹងថា ហេតុអ្វីបានជាយើងត្រូវបន្តការរស់នៅលើផែនដីនេះទេ។ ការរស់នៅគឺការស្វែងរកបុព្វហេតុដែលថាហេតុអ្វីបានជាយើងត្រូវប្រឹងរស់។ យើងមិនបានប្រឹងដើម្បីតែខ្លួនឯងទេ បើទោះបីជាពេលខ្លះយើងប្រឹងប្រែងដោយស្ងៀមស្ងាត់តែម្នាក់ឯងក៏ដោយ។
ពេលដល់ថ្ងៃកំណើត យើងក៏បានដឹងថាខ្លួនយើងមានអាយុប៉ុន្មាន ប៉ុន្តែបើសួរថាយើងម្នាក់ៗអាចរស់នៅបានយូរប៉ុនណា យើងក៏ឆ្លើយមិនបាន។ ទោះយ៉ាងណា ចំនួនឆ្នាំដែលយើងអាចរស់នៅលើភពផែនដីនេះ បើទោះបីជាវាមានចំនួនតួលេខ២ខ្ទង់ ឬ៣ខ្ទង់ក៏ដោយ ក៏វាមិនអាចស្វែងរកគុណតម្លៃឲ្យជីវិតបាន។ មានតែការរស់នៅដើម្បីសាងបង្កើតនូវគុណតម្លៃបន្ថែមប៉ុណ្ណោះ ដែលជាអ្នកស្វែងរកថាយើងជានរណា។
នៅពេលយើងធំធាត់ និងរឹងមាំជាងមុន ហើយអាចឈរបានដោយខ្លួនឯងបាន យើងក៏ក្រឡេកឃើញម្ដាយឪពុករបស់យើងមានវ័យកាន់តែចាស់ជរាជាងមុន។ នៅពេលយើងកាន់តែមានអាយុច្រើន យើងក៏ក្រឡេកឃើញប្អូនៗយើងកាន់តែធំដឹងក្ដីច្រើន។ សូមឲ្យជំហររបស់យើងមិនគ្រាន់តែឈរដើម្បីទប់ខ្លួនឯងតែម្នាក់ទេ ប៉ុន្តែសូមឲ្យយើងបានឈរដើម្បីឲ្យមនុស្សជរាអាចផ្អែកស្មាបាន ហើយអាចឲ្យក្មេងតោងដៃយើងបានកុំឲ្យដួល...៕
កូនចាបមាស