14/05/2026
រីករាយថ្ងៃព្រហស្បតិ៍!
instinct ,
14/05/2026
រីករាយថ្ងៃព្រហស្បតិ៍!
13/05/2026
រីករាយថ្ងៃពុធ!
12/05/2026
រឿងព្រេងនិទាន "សត្វចចក និងកូនចៀម" គឺជាវណ្ណកម្មដ៏ល្បីល្បាញរបស់កវីបារាំងលោក Jean de La Fontaine.
នាព្រឹកដ៏ស្រស់បំព្រងមួយនោះ មានកូនចៀមតូចមួយមានរោមសក្បុស គួរឱ្យស្រឡាញ់ បានដើរទៅផឹកទឹកនៅមាត់អូរមួយមានទឹកថ្លាឈ្វេង។ កូនចៀមនោះផឹកទឹកយ៉ាងស្ងៀមស្ងាត់ និងមានសេចក្តីសុខ ដោយមិនដឹងថាមានគ្រោះថ្នាក់កំពុងតែមកដល់ខាងមុខនោះទេ។
ភ្លាមនោះមានសត្វចចកកំណាចដ៏ធំមួយក្បាល កំពុងតែដើររកចំណីទាំងក្តីអត់ឃ្លានយ៉ាងខ្លាំង វាបានក្រឡេកឃើញកូនចៀមតូចនោះពីចម្ងាយ។
វាស្ទះដោយក្នុងចិត្តវាក៏គិតថា៖ ថ្ងៃនេះពិតជាសំណាងបានឆីចំណីដ៏ខ្ចីឆ្ងាញ់ហេីយ។ ប៉ុន្តែដើម្បីកុំឱ្យមើលទៅ
ដូចជាការសម្លាប់ដោយគ្មានហេតុផល ចចកដ៏មានល្បិចអាក្រក់នេះក៏បានរកលេសចោទប្រកាន់កូនចៀមដោយស្រែកសម្លុតខ្លាំងៗបង្ករឿងកូនចៀមថា៖
"នែ៎! អាសត្វឥតខាន់ស្លា! ហេតុអ្វីបានជាឯងហ៊ានមកផឹកទឹកអូរយើងធ្វើឲ្យល្អក់ខ្វល់ដូច្នេះ? ឯងត្រូវតែទទួលទោសចំពោះការព្រហើនមួយនេះ!
កូនចៀមភ័យញ័រខ្លួនទទ្រើត ប៉ុន្តែវាបានតបវិញដោយសន្តិវិធី និងមានហេតុផលថា៖ សូមលោកម្ចាស់មេត្តាអភ័យទោសឱ្យខ្ញុំព្រះបាទផងទាន! ដ្បិតខ្ញុំផឹកទឹកនៅផ្នែកខាងក្រោមនៃខ្សែទឹកហូរចម្ងាយប្រមាណ២០ជំហានពីលោកម្ចាស់ឯណោះ ហេីយទឹកហូរពីលើចុះក្រោម វាមិនអាចទឹកល្អក់ត្រឡប់ទៅរកលោកម្ចាស់នៅខ្សែទឹកខាងលេីបានឡេីយទាន! ដោយឃើញហេតុផលរបស់កូនចៀមត្រឹមត្រូវ ចចកក៏កាន់តែខឹងខ្លាំងឡើង រួចប្តូរបទចោទប្រកាន់ថ្មី៖
អេី រឿងទឹកទុកមួយឡែកចុះ! ប៉ុន្តកាលពីឆ្នាំមុន មានគេប្រាប់ថា ឯងធ្លាប់បាននិយាយដើមអញអាក្រក់ៗនៅពីក្រោយខ្នង!
កូនចៀមតបវិញថា លោកម្ចាស់អើយ! កាលពីឆ្នាំមុន ខ្ញុំព្រះបាទមិនទាន់កើតមកលើលោកនេះទេ តើឱ្យខ្ញុំអាចនិយាយដើមលោកម្ចាស់យ៉ាងដូចម្តេចទៅ?
ចចកនៅតែមិនព្រមចុះចាញ់ វាបន្តដេញដោលទាំងបំពានថា៖ "បើមិនមែនជាឯង គឺច្បាស់ជាបងប្អូនរបស់ឯងមិនខាន!
កូនចៀមឆ្លើយតបទៀតថា៖ ខ្ញុំព្រះបាទជាកូនទោល គ្មានបងប្អូនសូម្បីតែម្នាក់ឡើយលោកម្ចាស់។
ចចកស្រែកគំហ៊កៗ បើមិនមែនបងប្អូនឯង ក៏ច្បាស់ជាអាពួកអ្នកគង្វាល ឬអាពួកឆ្កែយាមហ្វូងចៀមរបស់ឯងដែរ! ពួកឯងតែងតែស្អប់អញ ដូច្នេះអញត្រូវតែសងសឹកលើឯងនៅថ្ងៃនេះឲ្យបាន...
ដោយមិនរង់ចាំស្តាប់ការបកស្រាយបន្ថែម ឬយកហេតុផលអ្វីទៀត ចចកដ៏សាហាវក៏បានស្ទុះទៅខាំអូសកូនចៀមតូចនោះចូលទៅក្នុងព្រៃជ្រៅ រួចស៊ីជាចំណីតាមចិត្តចង់ ដោយគ្មានក្តីមេត្តាទាល់តែសោះ។
ខ្លឹមសារអប់រំ ៖
រឿងនេះបាននាំមកនូវទស្សនៈអប់រំដ៏ចាក់ដោតមួយគឺ៖ ហេតុផលរបស់អ្នកខ្លាំង តែងតែជាហេតុផលត្រឹមត្រូវជានិច្ច។
នៅក្នុងលោកនេះ មនុស្សដែលមានអំណាច ឬមនុស្សអាក្រក់ដែលចង់បំពានអ្នកដទៃ គេមិនត្រូវការហេតុផលសច្ចធម៌ ឬយុត្តិធម៌ពិតប្រាកដនោះទេ។ ទោះបីជាអ្នកក្រីក្រទន់ខ្សោយ ខំយកហេតុផលមកពន្យល់យ៉ាងណាក៏ដោយ ក៏គេនៅតែរកលេសដើម្បីធ្វើបាបយើងទាល់តែបាន ឱ្យតែគេមានអំណាចខ្លាំងជាង។
👉រឿងនេះដាស់តឿនឱ្យយើងយល់ពីតថភាពនៃការជិះជាន់ក្នុងសង្គម និងការសាមគ្គីគ្នានៃអ្នកទន់ខ្សោយដេីម្បីត្រៀមខ្លួនតតាំងចំពោះមនុស្សនានាដែលប្រើអំណាចផ្តាច់ការគៀបសង្កត់ និងបំពានច្បាប់៕
ប្រភព:លោកពូ ឈីម សារ៉េត
12/05/2026
ប្រមុខរដ្ឋស្តីទីផ្តល់មតិរំឮលដល់រដ្ឋាភិបាលកុំបើក«ការចរចាទ្វេភាគី»ណាមួយជាមួយថៃលើបញ្ហាសមុទ្រ
.
នៅថ្ងៃទី ១២ ឧសភានេះ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន បានចេញសាររំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហា សមុទ្រ ហើយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ជាសាររំលឹក ធ្វើឡើងក្រោយពីថៃ បង្ហាញសញ្ញា ក្រឡេចក្រឡុចហាក់មិនចង់ប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ក្រោយថៃខ្លួនឯង សម្រេចលុបចោល MOU2001 ដោយឯកតោភាគី។
សម្តេច ហ៊ុន សែន បានចាត់ទុកការទាមទារឱ្យមានការចរចាទ្វេភាគី លើបញ្ហាសមុទ្រ ពីភាគីថៃ គឺវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។
ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជា កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ ហើយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។សម្តេចបានរំលឹកសារចាស់របស់សម្តេច ឡើងវិញថា " យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ"។
ប្រភព: សុីសុី ថាមស៍
12/05/2026
ច្បាប់៖ អំពើសម្លាប់មនុស្ស ដោយគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
- ជនណាឃុំឃាំងមនុស្សដោយខុសច្បាប់ បណ្ដាលឱ្យមនុស្សស្លាប់ដោយគ្មានបំណងនឹងធ្វើឱ្យស្លាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
- ជនណាឃុំឃាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
12/05/2026
មង្គលសួស្តីថ្ងៃអង្គារ!
11/05/2026
សេកព្រាត់បង្គង
បទ៧ព្យាង្គ
សេកលោតដង្ហក់ ស្រក់ទឹកភ្នែក
ទ្រនំធ្លាប់ដេក បែកខ្ចាត់ខ្ចាយ
ទីធ្លាប់រួមរស់ ដោយសប្បាយពេលនេះព្រាត់ឆ្ងាយ ស្ដាយខ្លាំងណាស់។
ព្រាត់បេងរាំងភ្នំ ក្ទម្ពក្រឡាញ់
ព្រាត់ធ្នុងអង្កាញ់ អង្កោលផ្ចឹក
ព្រាត់ទាំងកកោះ ផ្លោះល្ងាចព្រឹក
លោតទំយំនឹក ទីក្សេមក្សាន្ត។
សេកព្រាត់បង្គង ឆ្លងទ្រនំ
ពេលដែលត្រូវយំ សន្ធំប្រាណ
ខ្សឹកខ្សួលអួលអាក់ លែងស្នាក់បាន
ស្ដាយវិមានឋាន កំណើតទី ។
មិនដឹងពេលណា បានវិលវិញ
ទុក្ខសែនទោម្នេញ ពេញជីវី
វិយោគសោកសៅ ក្ដៅញាំញី
ក្រៀមក្រំឈ្លក់ឈ្លី ក្នុងឱរ៉ា។
ឮសម្រែកសេក ដេកថ្ងូរយំ
បេះដូងនៃខ្ញុំ សែនខ្លោចផ្សា
ខ្លោចចិត្តចុកទ្រូង ស្ទេីរមរណា
នេះហេីយលោកា ផ្សារផលកម្ម។
សេកអើយទ្រាំទៅ ចៅត្រូវរែក
ដ្បិតរស់ក្រោមមេឃ ក្អែកសូមផ្តាំ
មានសេីចមានយំ ពុំអាចចាំ
រស់តាមវេនកម្ម ចាំតាក់តែង។
បើអាចរើសបាន ប្រាណត្រូវកេីត
អង្គយោងកំណេីត អេីតល្អឯង
ព្រះពុទ្ធត្រាសប្រាប់ ច្បាប់សំដែង
សាងបុណ្យមែនទែន ផុតទុក្ខា៕
១១ ឧសភា ២០២៦
ស.៣.ហ.
11/05/2026
ព័ត៌មានថ្មីៗ៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦។
នៅម៉ោង ៧:៤០ លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគារសរុបចំនួន ២៤៣ថ្ងៃ ក្រោមលក្ខខណ្ឌនៃការដោះលែងឲ្យមានសេរីភាព និងវិធានការត្រួតពិនិត្យផ្នែកច្បាប់។
BREAKING: Former PM Thaksin Shinawatra has been released on parole Monday morning, 11 May 2026.
At 7:40, Thaksin was granted parole and released after serving a total of 243 days in prison, under parole conditions and legal supervision measures.
11/05/2026
រីករាយថ្ងៃច័ន្ទ!
10/05/2026
រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសស្តីពីកាលបរិច្ឆេទបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់។
09/05/2026
" បុណ្យ គ្មានគោលដៅសម្រេចផលតាមសច្ចភាពនៃភាពអាត្មានិយម" ឡេីយ...!
ជនទាំងឡាយឯណាមួយ ដែលហ៊ានអះអាងថា ការលះបង់អ្វីមួយដល់ជនណានីមួយ ដែលខ្លួនធ្វើហើយ ជាបុណ្យរបស់ខ្លូន ជាសទ្ធារបស់ខ្លួន ដោយឥតបានគិតរំពៃដល់ហេតុ និងបច្ច័យ ដែលកើតចេញពីសទ្ធារបស់ខ្លួនគឺពុំមែនជាអ្នកសាងបុណ្យនោះទេ ។
ដ្បិតថាអាចហេតុណាមួយនៃសេចក្តីធ្វេស សេចក្តីអាក្រក់ សេចក្តីថោកទាប អបាយភូមិផ្សេងៗ កើតចេញមកអាស្រ័យដោយទិដ្ឋិនេះឯង។
ជារឿងៗ ខ្ញុំបានមើលឃើញ និងស្តាប់ឮ ពីអ្នកដែលពោលអះអាងខាងលើ មួយអន្លេីគាត់ទាំងនោះនិយាយថា គេមានចិត្តធ្វើបុណ្យហើយ គឺគេបានបុណ្យហើយ ជាបុណ្យរបស់គេ ។ ទោះបីនរណាចង់យកសទ្ធានេះ ទៅធ្វើអ្វីទៀត ជារឿងរបស់គេជាបាបកម្មរបស់គេប៉ុណ្ណោះ សំខាន់បុណ្យគេធ្វើរួចហើយ ។ ខ្ញំសូមជូនករណីមួយ:
..ចំណេរកាលមួយមានមាណពបានជួបសព្វអាចសាហាវមួយក្បាលកំពុងត្រូវភ្លេីងព្រៃឆេះ...ដោយចិត្តបុណ្យសប្បុរស មាណពបានសង្រ្គោះពស់សាហាវនេះផុតក្តីមរណា...។ មាណពបានលេីកគតិថា " មិនមែនដោយសារសន្តានអាក្រក់របស់អ្នក ធ្វេីឲ្យយេីងបោះបង់ចិត្តបុណ្យរបស់យេីងចោលដោយធ្វេីមិនឃេីញ ពីគ្រោះថ្នាក់កំពុងកេីតមានចំពោះអ្នកឡេីយ។ អំពេីអាក្រក់របស់អ្នកគឺជារឿងរបស់អ្នក ខ្ញុំធ្វេីល្អបំពេញបុណ្យបារមីគឺសទ្ធារបស់ខ្ញំ មិនពាក់ព័ន្ធគ្នាឡេីយ។
តើនេះជាគំនិតអាត្មានិយមពិតឬទេ ?
ប្រសិនបើយើងត្រិះរិះពិចារណាឱ្យដិតដល់ទៅឃេីញថា បុណ្យ
ដែលពួកគេកំពុងអះអាងនោះវាជាហេតុមួយ ចុះផលនៅឯណា ?
ខ្ញុំឧបមាថា បុណ្យដែលពួកគេធ្វើនោះ បានក្លាយជាកាតាលីករជម្រុញឱ្យកើតមានបាបធម៌ ជាហេតុនាំបណ្តាលឱ្យអាប់ឱនដល់សាសនា ដោយអ្នកទទួលបុណ្យ បានយកបុណ្យនេះទៅប្រព្រឹត្តនូវផ្លូវអបាយ បំពានធម្មវិន័យ បំផ្លាញដល់ភាពល្អផូរផង់នៃគោលធម៌ ទៅបំប៉នបំប៉ោងកិលេសតណ្ហា បង្កភាពអាណាធិបតេយ្យ បាត់សេចក្តីថ្លៃថ្នូរ ... ពស់សាវហាវ វាសុីចំណីជាសាច់ដេីម្បីរស់ តេីវាសុីសត្វផ្សេងទៀតអាចរួមទាំងជីវិតមនុស្សផងអស់ប៉ុន្មានជីវិតទៅ? តេីមាណពបានគិតលទ្ធកម្មទទួលបានបែបណាឬទេ?
តើផលបែបនេះ មិនកើតចេញមកពីពាក្យថាបុណ្យដែលពួកគេបានអះអាងទេឬ?
តើនេះ មិនមែនជាហេតុ និងបច្ច័យ ហេតុនិងផលទេឬ ?
ប្រសិនបើដូច្នេះ តើលោកម្ចាស់ទានដូចគំនិតខាងលើនេះ និងមាណព
កំពុងតែធ្វើបុណ្យ ឬសាងបាប?
តាមការផ្ទៀងផ្ទាត់ខាងលេីខ្ញុំយល់ថា គឺសាងបាបសុទ្ធសាធហើយជាបាបកម្មធ្ងន់
ធ្ងរថែមទៀតផង ។ ដ្បិតបើគ្មានគំនិតបុណ្យបែបនោះទេ
ម្ល៉ោះអស់លោកអ្នកទទួលបុណ្យ គ្មានដើមទុន សាងបាបធម៌ផងទាំងពួងឡើយ ។
ដូច្នេះ ខូចសាសនាក៏ដោយ ខូចសង្ឃក៏ដោយ ខូចធម៌
វិន័យក៏ដោយ ... មិនសុទ្ធតែមកពីសទ្ធាអាត្មានិយមបែបនេះទេឬ ?
តើអ្នកយល់យ៉ាងណា ចំពោះពាក្យថាបុណ្យ ?
ករណីមាណព គាប្បីផ្សាយបុណ្យចំពោះពស់ត្រូវដល់នូវក្តីមរណាដោយវេរារបស់ខ្លួនសន្សំទុករហូតមក ដោយចិត្តសង្វេកអទិដ្ឋានថា សូមរំឡែកបុណ្យដល់ពស់នោះសូមបានយោងកំណេីតជាមនុស្ស កុំឲ្យមានពៀរវេរា...នោះមាណពនឹងគ្មានបាបកម្មឡេីយ ។
សម្រាប់ខ្ញុំ បុណ្យដាច់ខាតត្រូវកេីតចេញពីសុទ្ធាជ្រះថ្លា(ខ្លឹមនៃសទ្ធាជ្រះថ្លាតាមព្រះពុទ្ធឱវាទគឺ យល់គ្រប់ជ្រុងជ្រោយ ពីហេតុនាំឲ្យលះបង់) យល់ពីផលដែលជនទទួលផល។ មានន័យថាបុណ្យគឺលះបង់ដោយបញ្ញា។ ប្រសិនណា បេីសកម្មភាពបុណ្យណាមួយមិនបានបង្កើត
បានសុខដុមនីយកម្មចំពោះបុគ្គល សហគមន៍ សង្គមឬសាធារណជនទេ នោះមិនទាន់
ពេញលក្ខណ:បុណ្យតាមមេរៀនត្រាសដឹងរបស់លោកអ្នកប្រាជ្ញ ឬ ព្រះសម្ពុទ្ធ ឬ ក្រឹតក្រមសច្ចធម៌ឡេីយ ៕
ម៉ោង ៨:៣៧ ថ្ងៃទី១៨ មេសា ២០២៦
ស.៣.ហ.