Khmerrean

Khmerrean

Share

This page offer you with general knowledge, technology, health, beauty,...etc.

Photos from Khmerrean's post 15/05/2026

វិញ្ញាសាគណិតវិទ្យា ត្រៀមប្រលងបាក់ឌុប

Photos from Khmerrean's post 15/05/2026

វិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្រ ត្រៀមប្រលងបាក់ឌុប

Photos from Khmerrean's post 15/05/2026

លំហាត់_ចម្លើយបញ្ចប់មេរៀនអនុគមន៍ត្រីកោណមាត្រ

15/05/2026

ផ្ទុះការសរសើរពេញបណ្ដាញសង្គម! មន្ត្រីឃុំកំពង់ភ្លុកធានាធ្វើសំបុត្រកំណើតត្រឹម ១៥ នាទីរួចរាល់

សៀមរាប៖ មន្ត្រីឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនលើបណ្ដាញសង្គម បន្ទាប់ពីប្រកាសជាសាធារណៈថា ការធ្វើសំបុត្រកំណើតជូនពលរដ្ឋ អាចចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ខណៈកន្លែងខ្លះប្រជាពលរដ្ឋត្រូវរង់ចាំរាប់ថ្ងៃ ឬឆ្លងចូលខែផងដែរ។

លោក ឈន គុជ ស៊ាក់ ដែលត្រូវបានគេស្គាល់ថាជាជំទប់ទី២ ឃុំកំពង់ភ្លុក បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យសេវាអត្រានុកូលដ្ឋានមានភាពលឿន និងមានប្រសិទ្ធភាព គឺដោយសារការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងការរៀបចំទិន្នន័យជាប្រព័ន្ធ ជំនួសការសរសេរដោយដៃដូចមុន។

លោកបានឱ្យដឹងថា មន្ត្រីជំនាញបានរៀបចំទម្រង់ និងទិន្នន័យទុកក្នុងប្រព័ន្ធរួចជាស្រេច ដោយគ្រាន់តែបញ្ចូល ឬកែតម្រូវព័ត៌មានបន្តិចបន្តួច និងធ្វើការត្រួតពិនិត្យឡើងវិញ គឺអាចបោះពុម្ពសំបុត្រកំណើតជូនពលរដ្ឋបានភ្លាមៗ។

បើតាមការបញ្ជាក់ពីលោក ឈន គុជ ស៊ាក់ ប្រសិនបើមន្ត្រីអត្រានុកូលដ្ឋាន និងមេឃុំមានវត្តមាននៅកន្លែងធ្វើការ ការផ្ដល់សេវាអាចរួចរាល់ក្នុងរយៈពេលត្រឹម ១៥ នាទីប៉ុណ្ណោះ ខណៈយូរបំផុតមិនលើសពី ១ ម៉ោងឡើយ ក្នុងករណីមានភារកិច្ចផ្សេងៗ។

ការលើកឡើងរបស់មន្ត្រីឃុំរូបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញការកោតសរសើរ និងចាត់ទុកថា នេះជាគំរូល្អនៃមន្ត្រីបម្រើប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងទាន់សម័យ។ អ្នកខ្លះថែមទាំងលើកឡើងថា «នេះទើបសមជាមន្ត្រីបម្រើរាស្ត្រ»។

ជាមួយគ្នានេះ លោក ឈន គុជ ស៊ាក់ ក៏បានអះអាងថា ឃុំកំពង់ភ្លុកមានសម្ភារៈ និងធនធានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនពលរដ្ឋ ហើយលោកថែមទាំងអញ្ជើញអ្នកដែលមិនជឿឱ្យមកសាកល្បងដោយផ្ទាល់ទៀតផង។

លោកបានសង្កត់ធ្ងន់ថា ការងារទាំងនេះមិនមែនជារឿងពិបាកឡើយ ប្រសិនបើមន្ត្រីមានការយកចិត្តទុកដាក់ ចង់បម្រើប្រជាពលរដ្ឋពិតប្រាកដ និងចេះរៀបចំប្រព័ន្ធទិន្នន័យឱ្យមានសណ្ដាប់ធ្នាប់តាមបច្ចេកវិទ្យាទំនើប។

សូមជម្រាបថា ជំទប់ទី២ មានភារកិច្ចជួយមេឃុំលើការងារផ្នែករដ្ឋបាល សេវាសង្គមកិច្ច សេវាសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអាចបំពេញតួនាទីជាមេឃុំស្តីទី នៅពេលមេឃុំ និងជំទប់ទី១អវត្តមានផងដែរ៕

រាយការណ៍ដោយ ៖ The Khmer Today

07/05/2026

គ្រូស្លូត សិស្សកូរ,​ គ្រូកាច សិស្សស្អប់, គ្រូវាយ​ សិស្សប្ដឹង, គ្រូតានុយ សិស្សអត់ គ្រូប្រឹងពន្យល់ សិស្សប្រលែងគ្នា រៀនមិនចេះ បន្ទោសគ្រូ។

Photos from Khmerrean's post 07/05/2026

ប្រធាន:"​ តួអង្គ​ឯក​ក្នុង​អត្ថបទ​អក្សរសិល្ប៍​ជា​បុគ្គល​ដែល​មាន​ឧត្ដម​គតិ​ស្នេហាជាតិ"។
#តែងសេចក្ដី​ #បាក់ឌុប

Photos from Khmerrean's post 07/05/2026

វិញ្ញាសា និងអត្រាកំណែ គណិតវិទ្យា ថ្នាក់ទី៩
ប្រឡងជ្រើសរើសសិស្សពូកែ ទូទាំងប្រទេស ឆ្នាំ២០២៦

Photos from Khmerrean's post 07/05/2026

តេស្តខ្លីសម្រាប់សិស្សថ្នាក់ទី​ 8​NGS_B2 YK ឆ្នាំសិក្សា 2025-2026
បង្រៀនដោយលោកគ្រូ នួន បូណង

Photos from Khmerrean's post 07/05/2026

វិញ្ញាសារនិងអាត្រាកំណែ​អក្សរសាស្ត្រខ្មែរ ប្រឡង​សិស្សពូកែ​ ថ្នាក់​ទី៩​ ទូទាំង​ប្រទេស​ ឆ្នាំ​២០២៦

Photos from Khmerrean's post 30/04/2026

ប្រធានៈ មានទស្សនៈជាច្រើនយល់ថា៖ “សន្តិភាព និងការអភិវឌ្ឍ គឺជាបញ្ហាពីរ ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក”។ ចូរបកស្រាយ។

សេចក្តីអធិប្បាយ

ជាទូទៅមនុស្សដែលរស់នៅក្នុងសង្គមមួយ តែងមានបំណងចង់ឱ្យប្រទេសរបស់ខ្លួន មានភាពសម្បូរសប្បាយ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យសង្គម គ្មានអំពើហិង្សា មិនមានអំពើចោរកម្ម ការធ្វើសឹងសង្គ្រាមវាតទីដណ្តើមអំណាចគ្នា ឬកេងចំណេញយកផល ប្រយោជនពីគ្នាទៅវិញទៅមក ដែលនាំឱ្យប្រទេសគ្មានភាពសុខសាន្តនោះឡើយ ហើយភាព សុខសាន្ត និងការរីកចម្រើននេះជារឿងមួយដែលធ្វើអន្តរកម្មទៅលើគ្នាទៅវិញទៅមក មិនអាច កាច់ផ្តាច់ចេញពីគ្នានោះទេ។ ដោយយល់ពីបំណងទាំងនេះហើយ ទើបមានទស្សនៈជាច្រើន យល់ថា៖ “សន្តិភាព និងការអភិវឌ្ឍ គឺជាបញ្ហាពីរដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក”។

តើទស្សនៈដែលបានលើកឡើងខាងលើនេះ មានអត្ថន័យយ៉ាងណាខ្លះ?

ដើម្បីជាវិភាគទានក្នុងការរួមចំណែកដល់ការបកស្រាយប្រធានខាងលើនេះ ឱ្យបាន ក្បោះក្បាយប្រកបទៅដោយខ្លឹមសារស៊ីជម្រៅនោះ យើងគប្បីសិក្សាស្វែងយល់នូវអត្ថន័យនៃ ពាក្យគន្លឹះប្រធានមួយចំនួនជាមុនសិន។ ពាក្យថា “សន្តិភាព” គឺភាពស្ងប់សុខ គ្មានជម្លោះទាស់ ទែងគ្នា គ្មានភាពចលាចលក្នុងប្រទេស។ រីឯពាក្យ “ការអភិវឌ្ឍ” សំដៅទៅលើការរីកចម្រើន លូតលាស់រុងរឿង។ ស្របតាមអត្ថន័យរបស់ប្រធាននេះ ចង់សំដៅន័យថា ប្រទេសមួយដែល មានភាពសុខសាន្ត មានភាពសុខស្ងប់ គ្មានសង្គ្រាមនោះ ប្រាកដជាមានការរីកចម្រើនលូត លាស់ទៅគ្រប់វិស័យទាំងអស់ក្នុងសង្គម ដែលរឿងទាំងពីរនេះត្រូវតែមានទំនាក់ទំនងគ្នា។

ជាការពិតណាស់ ប្រទេសមួយដែលគ្មានអំពើហិង្សា គ្មានការធ្វើសង្គ្រាម គ្មានការឈ្លោះ ប្រកែកដណ្តើមអំណាចគ្នា ឬមានការបែកបាក់សាមគ្គីគ្នាក្នុងប្រទេសនោះ ការរីកចម្រើនលូត លាស់ ភាពសម្បូររុងរឿងផ្នែកសម្ភារៈច្ចេកទេសនឹងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តី សុខសាន្តជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត មិនថាជីវិតរស់នៅរបស់ប្រជាជន ការប្រកបរបរ ចិញ្ចឹមជីវិត ការដើរហើរ ការសម្តែងមតិ គឺជាសិទ្ធិសេរីភាពរបស់ប្រជាជន គ្មានការបង្អាក់បង្អង់ ការរឹតត្បិត ការសំឡុតគម្រាមកំហែង ប្រទេសដែលគ្មានរឿងទាំងអស់នេះ គឺនឹងធ្វើឱ្យប្រជាជន រស់នៅដោយសុភមង្គល សុខដុមរមនាក្នុងសង្គម។ ទន្ទឹមនឹងនេះ ភាពសុខសាន្តកើតឡើង ដោយសារថ្នាក់ដឹកនាំសង្គមមានគតិបណ្ឌិត មានប្រាជ្ញាវាងវៃ ចេះដោះស្រាយបញ្ហា ប្រកបដោយសុចរិត យុត្តិធម៌ មិនលម្អៀង ឬការប្រកាន់បក្សពួក ឬមានការទទួលសំណូកសូក

Photos from Khmerrean's post 30/04/2026

មេរៀនទី 10 សមីការបន្ទាត់

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Phnom Penh
Phnom Penh