Geopolitics/ភូមិសាស្រ្តនយោបាយ

Geopolitics/ភូមិសាស្រ្តនយោបាយ

Share

geopolitics is a very important skill.

24/05/2026
24/05/2026
Photos from BTV Cambodia's post 24/05/2026
23/05/2026

លាក់លែងជិតទៀតហើយ! ទង្វើអមនុស្សធម៌របស់ថៃ ត្រូវទម្លាយគ្មានសល់ នៅកណ្តាលទីស្នាក់ការអង្គការសហប្រជាជាតិ

United Nations ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា សង្គ្រាមឈ្លានពានពីប្រទេសថៃចំនួនពីរលើក ក្នុងឆ្នាំ២០២៥ បានបង្កឱ្យកម្ពុជាជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បណ្តាលឱ្យជនស៊ីវិលរាប់សែននាក់ភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ។

ក្នុងកិច្ចប្រជុំស្តីពី «កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» ដែលរៀបចំដោយចិន ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ប្រចាំខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុង ញូយ៉ក ឯកឧត្តម កែវ ឈា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការការពារជនស៊ីវិលក្នុងតំបន់ជម្លោះប្រដាប់អាវុធ។

តំណាងកម្ពុជាបានលើកឡើងច្បាស់ៗថា ការវាយប្រហារពីភាគីថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា ដោយមានប្រជាពលរដ្ឋប្រមាណ ៦៤៩,០០០នាក់ ត្រូវបង្ខំចិត្តរត់ភៀសសឹក ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ។

ជាមួយគ្នានេះ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់ UNESCO ក៏ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ពីទង្វើដ៏ឃោឃៅរបស់ថៃ។

បើតាមការបញ្ជាក់របស់តំណាងកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាចំនួន ៣០,៩៣៤នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ ក្នុងនោះមានស្ត្រី ១៥,៩៤២នាក់ និងកុមារ ១០,៣៥៦នាក់។ កម្ពុជា អះអាងថា មូលហេតុចម្បង គឺដោយសារកងកម្លាំងថៃនៅតែបន្តដាក់រនាំងលួស និងកុងតឺន័រ កាន់កាប់ផ្នែកខ្លះនៃភូមិឋានប្រជាពលរដ្ឋ ទោះបីបទឈប់បាញ់បានចូលជាធរមានរួចហើយក្តី។

ការលើកឡើងរបស់កម្ពុជា នៅវេទិកាក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នាពេលនេះ ត្រូវបានមើលឃើញថា ជាការបន្តជំរុញឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់លើផលប៉ះពាល់មនុស្សធម៌ដែលកើតចេញពីជម្លោះប្រដាប់អាវុធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រភព៖ https://www.information.gov.kh/articles/193475

រាយការណ៍ដោយ៖ The Khmer Today

23/05/2026

មូលហេតុដែលហានស៊ីនមិនព្រមស្តាប់ទីប្រឹក្សា

ជាប់ជំពាក់គុណ៖ មិនដាច់ចិត្តក្បត់ លីវ ប៉ាង ដែលបានលើកស្ទួយលោកពីមនុស្សគ្មានតម្លៃ ឱ្យក្លាយជាមេទ័ពកំពូល។

ជឿលើស្នាដៃខ្លួនពេក៖ គិតថាខ្លួនមានគុណបំណាច់ធំធេងក្នុងការវាយយកផែនដី លីវ ប៉ាង ច្បាស់ជាមិនហ៊ានសម្លាប់ (លោកមើលរំលងទ្រឹស្តី ស្នាដៃធំពេក គ្រោះដល់ខ្លួន)។

ខ្សោយនយោបាយ៖ លោកជាកំពូលមេទ័ពសឹកសង្គ្រាម តែឆោតល្ងង់ខាងល្បែងអំណាច ដោយមិនយល់ពីភាពឃោរឃៅរបស់ស្តេច (សត្វទន្សាយអស់ គេស្ងោរឆ្កែប្រមាញ់)។

ចិត្តស្ទាក់ស្ទើរ៖ ខ្វះភាពម៉ឺងម៉ាត់ និងមិនហ៊ានកាត់ចិត្តផ្តាច់ខ្លួន ដែលជាកំហុសដ៏ធំបំផុតក្នុងកាលៈទេសៈដណ្តើមអំណាច។

22/05/2026
22/05/2026
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Phnom Penh