29/03/2026
បាឋកថាជាស៊េរី លើកទី០៤
ស្ដីពីការអនុវត្តដោយបង្ខំ
សប្ដាហទី ៤ ស្ដីពី ការផ្អាក និងការលុបចោលការអនុវត្តដោយបង្ខំ
—————
សមាគមនស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ នឹងរៀបចំបាឋកថាជាស៊េរី លើកទី ៤ ស្ដីពី ការផ្អាក និងការលុបចោលការអនុវត្តដោយបង្ខំ ដោយមានលោក ស៊ុន លៀងហេង ប្រធានសមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ ជាវាគ្មិនកិត្តិយស
-កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់១២រសៀល
-តម្លៃ៖ 15ដុល្លារ
-ចំនួនអ្នកចូលរួមដោយផ្ទាល់៖ ២០នាក់ និងតាមរយៈកម្មវិធី Zoom Meeting
-ការសិក្សានេះ ធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការនៃក្រុមមេធាវី ឌឹ ខ័រ និងតាមរយៈ Zoom Meeting
ប្រសិនបើមានចំណាប់អារម្មណ៍ សូមតំណភ្ជាប់ដើម្បីចុះឈ្មោះ https://forms.gle/aR1mhdxjLkbonvju9
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 015728380 ឬ 077475 873
28/03/2026
បាឋកថាជាស៊េរីសប្ដាហ៍ទី ៣ ស្ដីពី បណ្ដឹងជំទាស់ និងការតវ៉ាចំពោះការអនុវត្ត
កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង០០នាទី ដល់ម៉ោង ១២និង០០នាទីរសៀល សមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ បានរៀបចំបាឋកថាជាស៊េរីសប្ដាហ៍ទី ៣ ស្ដីពី បណ្ដឹងជំទាស់ និងការតវ៉ាចំពោះការអនុវត្ត ដោយមានលោក ស៊ុន លៀងហេង ប្រធានសមាគម ជាវាគ្មិនកិត្តិយស។
នៅក្នុងកម្មវិធីបាឋកថានេះ លោកវាគ្មិន បានធ្វើការពន្យល់ និងបកស្រាយចំពោះប្រធានបទដូចជា៖
១.បណ្ដឹងជំទាស់ ដែលផ្ដោតសំខាន់លើនិយមន័យ,ទម្រង់និងគំរូ, អានុភាព, ការវិនិច្ឆ័យនិងសម្រេចសេចក្ដី។ ២.ការតវ៉ាចំពោះការអនុវត្ត ដែលផ្ដោតសំខាន់លើនិយមន័យ, ទម្រង់ឬមូលហេតុនៃការតវ៉ា, អានុភាពនៃការតវ៉ា, ការវិនិច្ឆ័យនិងសម្រេចសេចក្ដី។
បន្ថែមពីនេះ លោកវាគ្មិន បានចែករំលែកបន្ថែមនូវព័ត៌មានអំពីសេចក្ដីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦ ត្រង់ចំណុចប្រធានបទស្ដីពី "បញ្ហាប្រឈមនៅក្នុងសំណុំរឿងអនុវត្តដោយបង្ខំ" ជូនសិក្ខាកាមដែលមានវត្តមានបាឋកថានាព្រឹកនេះ ដោយផ្ទាល់ និងតាមរយៈកម្មវិធី ZOOM។
គួបញ្ជាក់ផងថា បាឋកថាខាងលើ មានអ្នកចូលរួមសរុបចំនួន ១៥នាក់ ដោយមានចំនួន ៥នាក់ សិក្ខាដោយផ្ទាល់នៅទីស្នាក់ការនៃក្រុមមេធាវី ឌឹ ខ័រ និង១០នាក់ផ្សេងទៀត តាមរយៈកម្មវិធី Zoom Meeting។ តាមរយៈបាឋកថាខាងលើ ឃើញថា សិក្ខាកាមដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ បានចូលរួមយ៉ាងសកម្មក្នុងការចោទជាសំណួរ និងយកចិត្តទុកដាក់ស្ដាប់ការពន្យល់បកស្រាយរបស់លោកវាគ្មិន។
សម្រាប់សប្ដាហ៍ទី ៤ សមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ នឹងលើកយកប្រធានបទស្ដីពី ការផ្អាក និងការលុបចោលការអនុវត្តដោយបង្ខំ។
ចំពោះព័ត៌មានបន្ថែម សូមរង់ចាំតាមដានការផ្សព្វផ្សាយតាមគេហទំព័រហ្វេសបុក និងតេឡេក្រាមផ្លូវការរបស់សមាគម។
22/03/2026
បាឋកថាជាស៊េរីលើកទី ២ ស្ដីពី មូលដ្ឋានគ្រឹះនៃការអនុវត្តដោយបង្ខំ ភាគ ២
កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង០០នាទី ដល់ម៉ោង ១២និង០០នាទីរសៀល សមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ បានរៀបចំបាឋកថាជាស៊េរីលើកទី ២ ស្ដីពី មូលដ្ឋានគ្រឹះនៃការអនុវត្តដោយបង្ខំ ភាគ ២ ដោយមានលោក ស៊ុន លៀងហេង ប្រធានសមាគម ជាវាគ្មិនកិត្តិយស។
នៅក្នុងកម្មវិធីបាឋកថានេះ លោកវាគ្មិន បានធ្វើការពន្យល និងបកស្រាយចំពោះប្រធានបទដូចជា៖ រូបមន្ដអនុវត្ត, ពាក្យសុំអនុវត្តដោយបង្ខំ, លក្ខខណ្ឌនៃការចាប់ផ្ដើមការអនុវត្ត, វិសាលភាពនៃការអនុវត្តដោយបង្ខំ, សោហ៊ុយនៃការអនុវត្ត និងបច្ចេកទេសក្នុងការបកស្រាយបទប្បញ្ញត្តិស្ដីពីការអនុវត្តដោយបង្ខំ។
គួបញ្ជាក់ផងថា បាឋកថាខាងលើ មានអ្នកចូលរួមសរុបចំនួន ២៣នាក់ ដោយមានចំនួន ១៦នាក់ សិក្ខាដោយផ្ទាល់នៅទីស្នាក់ការនៃក្រុមមេធាវី ឌឹ ខ័រ និង៧នាក់ផ្សេងទៀត តាមរយៈកម្មវិធី Zoom Meeting។ តាមរយៈបាឋកថាខាងលើ ឃើញថា សិក្ខាកាមដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ បានចូលរួមយ៉ាងសកម្មក្នុងការចោទជាសំណួរ និងយកចិត្តទុកដាក់ស្ដាប់ការពន្យល់បកស្រាយរបស់លោកវាគ្មិន។
22/03/2026
បាឋកថាជាស៊េរី លើកទី ៣ ស្ដីពី បណ្ដឹងជំទាស់ និងការតវ៉ាចំពោះការអនុវត្ត
—————
សមាគមនស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ នឹងរៀបចំបាឋកថាជាស៊េរី លើកទី ៣ ស្ដីពី បគ្រឹះនៃការអនុវត្តដោយបង្ខំ ដោយមានលោក ស៊ុន លៀងហេង ប្រធានសមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ ជាវាគ្មិនកិត្តិយស
-កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់១២រសៀល
-តម្លៃ៖ 15ដុល្លារ
-ចំនួនអ្នកចូលរួមដោយផ្ទាល់៖ ២០នាក់ និងតាមរយៈកម្មវិធី Zoom Meeting
-ការសិក្សានេះ ធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការនៃក្រុមមេធាវី ឌឹ ខ័រ និងតាមរយៈ Zoom Meeting
ប្រសិនបើមានចំណាប់អារម្មណ៍ សូមតំណភ្ជាប់ដើម្បីចុះឈ្មោះ https://forms.gle/we2w3PjhcKZTa6h58
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 015728380 ឬ 077475 873
10/03/2026
បាឋកថាជាស៊េរី លើកទី ២ ស្ដីពី មូលដ្ឋានគ្រឹះនៃការអនុវត្តដោយបង្ខំ
—————
សមាគមនស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ នឹងរៀបចំបាឋកថាជាស៊េរី លើកទី ២ ស្ដីពី មូលដ្ឋានគ្រឹះនៃការអនុវត្តដោយបង្ខំ ដោយមានលោក ស៊ុន លៀងហេង ប្រធានសមាគមស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ខ្មែរ ជាវាគ្មិនកិត្តិយស
-កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់១២រសៀល
-តម្លៃ៖ 15ដុល្លារ
-ចំនួនអ្នកចូលរួម៖ ២០នាក់
-ការសិក្សានេះ ធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការនៃក្រុមមេធាវី ឌឹ ខ័រ និងតាមរយៈ Zoom Meeting
ប្រសិនបើមានចំណាប់អារម្មណ៍ សូមតំណភ្ជាប់ដើម្បីចុះឈ្មោះ https://forms.gle/hxi8Cr5cAKQ6kw1UA
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 015728380 ឬ 077475 873
22/02/2026
The Flexi: វិធានការចាត់ការលើភាពតានតឹងសម្រាប់អ្នកដឹកនាំ
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.