ចៅកម្ពុជា / Chao Kampuchea

ចៅកម្ពុជា / Chao Kampuchea សូមជម្រាបសួរ និងសូមស្វាគមន៍មកកាន់គេហទំព័រចៅកម្ពុជា!

សូមជម្រាបសួរ និងសូមស្វាគមន៍មកកាន់គេហទំព័រចៅកម្ពុជា!
គេហទំព័រចៅកម្ពុជា​ បានបង្កើតឡើងក្នងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងដូចខាងក្រោម៖
- ដើម្បីសិក្សាស្រាវជ្រាវ និងឈ្វេងយល់អំពីព័ត៌មានទូទៅទាក់ទងទៅនឹងវិស័យចម្រៀង ភាពយន្ត អក្សរសិល្ប៍អក្សរសាស្ត្រខ្មែរ និងសំណង់បុរាណផ្សេងៗ ដែលជាមរតករបស់កម្ពុជា។
- ដើម្បីអភិរក្សថែរក្សានូវសម្បត្តិទាំងអស់នេះ ក្នុងគោលបំណងតម្កល់ទុកជាឯកសារ ឬចែករំលែកជូនទៅអ្នកសិក្សាស្រាវជ្រាវ ស

ិស្សានុសិស្ស ឬក្មេងជំនាន់ក្រោយ សម្រាប់សិក្សាជាឯកសារយោងក្នុងតម្រូវការដ៏មានសារសំខាន់នៃវិស័យអប់រំ។
- ដើម្បីផ្សព្វផ្សាយជូនក្នុងគោលបំណងរម្លឹកជាអនុស្សាវរីយនៅក្នុងអតីតកាលដ៏រុងរឿង ជាពិសេស គឺសម្រាប់ក្មេងជំនាន់ក្រោយ ឱ្យពួកគាត់បានស្គាល់ បានយល់ និងបានដឹង អំពីសម្បត្តិមរតកជាតិដ៏មានតម្លៃនេះតទៅជារៀងដរាប។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកកាន់គេហទំព័រចៅកម្ពុជាតាមរយៈលេខទូរសព្ទដូចខាងក្រោម៖
- 098 728 908 Telegram (Smart)
- 071 448 2418 (Metfone)
សូមអរគុណ!

រូបគំនូររបស់លោក ញឹក ឌឹម ដែលគូរដោយលោកគ្រូ ញ៉ែម ញៀន កាលអំឡុងឆ្នាំ២០០១ ពេលនេះក្លាយជាសម្បត្តិនៃបណ្ណាល័យចៅកម្ពុជាហើយ។
21/08/2026

រូបគំនូររបស់លោក ញឹក ឌឹម ដែលគូរដោយលោកគ្រូ ញ៉ែម ញៀន កាលអំឡុងឆ្នាំ២០០១ ពេលនេះក្លាយជាសម្បត្តិនៃបណ្ណាល័យចៅកម្ពុជាហើយ។

20/08/2026

សៀវភៅប្រលោមលោកដែលអាចជាវបាននៅទីនេះ!

ដំណឹងមរណភាពរបស់លោកស្រី រស់ សាបឿន!លោកស្រី រស់ សាបឿន គឺជាបងស្រីរបស់កំពូលតារាចម្រៀង រស់ សេរីសុទ្ធា។ លោកស្រីបានចែកឋាន នៅវេលា...
19/08/2026

ដំណឹងមរណភាពរបស់លោកស្រី រស់ សាបឿន!
លោកស្រី រស់ សាបឿន គឺជាបងស្រីរបស់កំពូលតារាចម្រៀង រស់ សេរីសុទ្ធា។ លោកស្រីបានចែកឋាន នៅវេលាម៉ោង១៩ និង៤២នាទី ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នាក្រុងបាត់ដំបង ក្នុងជន្មាយុ ៨៧វស្សា ដោយជរាពាធ។

ពិធីបុណ្យសពរបស់លោកស្រីនឹងប្រារព្ធឡើងនៅវត្តដំរីស ភូមិកម្មករ ឃុំស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រូបថតនេះ ខ្ញុំបានថតជាអនុស្សាវរីយ៍ជាមួយលោកអ៊ំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

សូមវិញ្ញាក្ខន្ធលោកអ៊ំបានអញ្ជើញទៅដល់ឋានសុគតិភព!
+ ប្រភពព័ត៌មាន៖ អ្នកបង រស់ ណារ៉ុម
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា

ទស្សនាវដ្ដីនារី ផ្សាយចេញពីសមាគមខេមរសហជីវិនី ជាទស្សនាវដ្ដីមួយដ៏ពេញនិយមនៅអំឡុងទសវត្សរ៍ឆ្នាំ៥០។ ស្ត្រីខ្មែរជាច្រើនរូបបានកសា...
18/08/2026

ទស្សនាវដ្ដីនារី ផ្សាយចេញពីសមាគមខេមរសហជីវិនី ជាទស្សនាវដ្ដីមួយដ៏ពេញនិយមនៅអំឡុងទសវត្សរ៍ឆ្នាំ៥០។

ស្ត្រីខ្មែរជាច្រើនរូបបានកសាងស្នាដៃជាច្រើនតាមទំព័រទស្សនាវដ្ដីមួយនេះ ដែលជាអាទិ៍រួមមាន៖ លោកស្រី ឈាន វ៉ម, លោកស្រី អៀវ កើស, លោកស្រី សឺន សាន, លោកស្រី ញឹក សួង, លោកស្រី ចែម ស្ងួន, លោកស្រី ហ៊ន, លោកស្រី ដារ៉ា, លោកស្រី ស៊ឹម វណ្ណស៊ី, អ្នកគ្រូ ពៅ សៅរស់, អ្នកគ្រូ យីន ធុច, អ្នកគ្រូ ណុប ភីគុណ, អ្នកគ្រូ សុគន់ មាលី, អ្នកគ្រូ យីន មន្ទីរ, អ្នកគ្រូ សារិន និងអ្នកគ្រូ ហម សូភីន។

គួរបញ្ជាក់ថា ចំពោះឈ្មោះដែលខ្ញុំបានសរសេរភ្ជាប់នឹងពាក្យថា «លោកស្រី» គឺសុទ្ធតែជាឈ្មោះស្ត្រីដែលមានស្វាមី ហើយជំនាន់នោះ គឺយកនាមស្វាមីមកប្រើប្រាស់ជាផ្លូវ ឯចំពោះឈ្មោះដែលខ្ញុំសរសេរភ្ជាប់នឹងពាក្យថា «អ្នកគ្រូ» គឺសុទ្ធតែជាឈ្មោះដើមរបស់គាត់ទាំងអស់។ រាល់ទិន្នន័យនេះ គឺមានបង្ហាញក្នុងខ្លឹមសារសៀវភៅទាំងស្រុង ដែលប្រិយមិត្តអាចរកអានបាននៅបណ្ណាល័យជាតិ។
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា

រូបគំនូរនៃព្រះឆាយាល័ក្ខណ៍អតីតចៅអធិការវត្តមហានិគ្រោធ ព្រះនាម អ៊ូ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលគូរដោយលោក ម៉ែន អ៊ាញ ប្រហែលអ...
17/08/2026

រូបគំនូរនៃព្រះឆាយាល័ក្ខណ៍អតីតចៅអធិការវត្តមហានិគ្រោធ ព្រះនាម អ៊ូ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលគូរដោយលោក ម៉ែន អ៊ាញ ប្រហែលអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ក្នុងសម័យអាណានិគមបារាំង។ សូមអរគុណលោកគ្រូ អេង វណ្ណា ចំពោះឯកសារ និងប្រវត្តិនៃគំនូរឆាយាល័ក្ខណ៍មួយផ្ទាំងនេះ។

ចៅអធិការវត្តឧណ្ណាលោមបួនជំនាន់ គិតត្រឹមពីជំនាន់សម្ដេចព្រះមហាសង្ឃរាជព្រះនាមទៀង រហូតដល់ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត។ +...
17/08/2026

ចៅអធិការវត្តឧណ្ណាលោមបួនជំនាន់ គិតត្រឹមពីជំនាន់សម្ដេចព្រះមហាសង្ឃរាជព្រះនាមទៀង រហូតដល់ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត។
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា

លោក លឹម ខេងហោរ អតីតចាងហ្វាងសាលាចៅពញាហុក អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៥០។ យោងតាមការចងក្រងដោយលោក ឌឹក គាម ក្នុងកម្រងប្រវត្តិបឹងត្...
17/08/2026

លោក លឹម ខេងហោរ អតីតចាងហ្វាងសាលាចៅពញាហុក អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៥០។ យោងតាមការចងក្រងដោយលោក ឌឹក គាម ក្នុងកម្រងប្រវត្តិបឹងត្របែក, ចៅពញាហុក ឬចៅពញាភក្ដីសង្គ្រាមហុក គឺជាមេទ័ពដ៏ពូកែមួយរូបក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា ឬអង្គសូ នាសម័យឧដុង្គ។
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី (កណ្ដាល) ថតនៅប្រទេសចិន កាលទ្រង់យាងទៅសម្ដែងសិល្បៈ ក្នុងខែតុលា ឆ្នាំ១៩៥៧។ + ផ្សព្...
16/08/2026

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី (កណ្ដាល) ថតនៅប្រទេសចិន កាលទ្រង់យាងទៅសម្ដែងសិល្បៈ ក្នុងខែតុលា ឆ្នាំ១៩៥៧។
+ ផ្សព្វផ្សាយដោយ៖ ចៅកម្ពុជា

ហាក់ឆៃហុក ខាងកើតទុក្ខ តួក្រៀមក្រំព្រាត់ទ្រនំ បែកបាក់ស្នេហ៍ ជាហែហូរឡាំងប៉េងសៀក ច្រៀកដួងចិត្ត ស្នេហ៍ផ្ដាច់ប្ដូរសាងត្រកូល អ...
16/08/2026

ហាក់ឆៃហុក ខាងកើតទុក្ខ តួក្រៀមក្រំ
ព្រាត់ទ្រនំ បែកបាក់ស្នេហ៍ ជាហែហូរ
ឡាំងប៉េងសៀក ច្រៀកដួងចិត្ត ស្នេហ៍ផ្ដាច់ប្ដូរ
សាងត្រកូល អ្នកស្នេហ៍ជាតិ ញាតិមិនខ្វល់។

ហ៊ែលស៊ុំផា ខាងវោហារ នីតិសាស្ត្រ
ពូកែណាស់ ខាងក្បួនច្បាប់ អានងាយយល់
លីធាមតេង អានដោយស្វែង រកឫសគល់
ឱ្យស្វែងយល់ រឿងខ្មែរដើម ឆ្នើមប្រាកដ។

ប៉ែនវណ្ណថុន រឿងដូចកុន អានយ៉ាងជាក់
ការណ៍ជ្រៅរាក់ ខ្មែរឡើងធ្លាក់ ផ្អែមជូរចត់
មានទាំងអស់ សែនស្រណោះ យ៉ាងអំណត់
ល្អបំផុត យើងខ្មែរក្រោយ បានជ្រាបដឹង។

ឯសុវណ្ណ សិរីវុឌ្ឍ គត់មត់ល្អ
បានបង្ក តបង្កើន ការប្រែងប្រឹង
សញ្ចេតនា តួប្រុសស្រី ឱ្យជ្រាបដឹង
ពីសន្ធឹង នៃជីវិត ដែលតស៊ូ។

ប្រិយមិត្តអាចជាវបាននៅទីនេះ!

Address

Phnom Penh

Telephone

+85598728908

Website

Alerts

Be the first to know and let us send you an email when ចៅកម្ពុជា / Chao Kampuchea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ចៅកម្ពុជា / Chao Kampuchea:

Shortcuts

Share