14/05/2026
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។
CAM-ASEAN Young Leader Club empowers and inspires young individuals to become effective leaders.
14/05/2026
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។
05/05/2026
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល! ព្រះរាជពិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីផ្សងមើលប្រផ្នូលពីភោគផលកសិកម្មរបស់ស្រុក ទៅតាមការបរិភោគរបស់ គោឧសភរាជ និងក្រើនរំលឹកដល់ប្រជាកសិករពីការចូលមកដល់នូវវប្បមង្គលនៃរដូវវស្សាដែលជារដូវដាំដុះ។
01/05/2026
🪷 អនុមោទនា ពិធីបុណ្យវិសាខបូជា! 🪷
01/05/2026
អបអរសាទរទិវាពលកម្មអន្តរជាតិ
Happy International Labor Day!
12/01/2026
[English Below]
🎆រីករាយឆ្នាំថ្មីឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី១០ ខែមករា ក្លឹបអ្នកដឹកនាំវ័យក្មេងខេម-អាស៊ានបានរៀបចំការការជួបជុំ និងវគ្គចែករំលែកមួយទៅលើ គន្លឹះនៃការកំណត់គោលដៅសម្រាប់ឆ្នាំថ្មី និងវិធីសាស្រ្តនៃការរក្សាគោលដៅទាំងនោះ ឲ្យបានពេញមួយឆ្នាំ។ បន្តពីវគ្គចែករំលែកនេះ ពួកយើងក៏បានធ្វើលំហាត់អនុវត្ត និងការចូលរួមចែករំលែកពីសមាជិកទាំងអស់ដោយផ្ទាល់ផងដែរ។
——————————————————
🎆Happy New Year 2026
On January 10, CAM-ASEAN Young Leaders Club organized a gathering and sharing session on the tips for setting goals for the new year and methods for maintaining those goals throughout the year. Following the sharing session, we also conducted practice exercises and participation from all members.
07/01/2026
អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៦)
The 47th Anniversary of January 7 Victory Day over Genocide (1979-2026)
17/11/2025
[Sharing Session on Content Creation 📽]
On Saturday, November 15, 2025, CAM-ASEAN Young Leader Club (CYLC) hosted a sharing session with Mr. Long Hokseng, a content creator and fresh graduate in International Trade and logistics. He shared his diverse experiences, ranging from important things to consider in content creation to international volunteering and project management. The session concluded with a fun activity to strengthen bonds among the members. ✨
09/11/2025
អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣- ២០២៥) ខួបលើកទី៧២ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលឯករាជ្យភាព ពីអាណានិគមនិយមបារាំង។
04/11/2025
សូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី ៤ ៥ ៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្លឹបអ្នកដឹកនាំវ័យក្មេង ខេម-អាស៊ាន សូមប្រសិទ្ធពរជ័យជូនបងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខសប្បាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។
29/10/2025
អបអរសាទរខួបលើកទី ២១ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
15/10/2025
សូមក្រាបប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបទី១៣ នៃការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។