អនុវិទ្យាល័យអូរបែកក្អម

អនុវិទ្យាល័យអូរបែកក្អម ស្វាគមន៍មកកាន់ page ផ្លូវការរបស់អនុវិទ្យាល័យអូរបែកក្អម

📢សូមជូនកម្មវិធីសិក្សានៅអនុវិទ្យាល័យអូរបែកក្អមសម្រាប់ពេលវិស្សមកាលធំ និងឆ្នាំសិក្សាថ្មី2026-2027
20/08/2026

📢សូមជូនកម្មវិធីសិក្សានៅអនុវិទ្យាល័យអូរបែកក្អម
សម្រាប់ពេលវិស្សមកាលធំ និងឆ្នាំសិក្សាថ្មី2026-2027

សកម្មភាពកូនៗធ្វើពិសោធថ្នាក់សហគមន៍ទំនើបនៃអនុវិទ្យាល័យអូរបែកក្អម
20/08/2026

សកម្មភាពកូនៗធ្វើពិសោធថ្នាក់សហគមន៍ទំនើបនៃអនុវិទ្យាល័យអូរបែកក្អម

អនុវិទ្យាល័យអូរបែកក្អម សូមស្វាគមន៍! #កម្មវិធីជំនួបពិភាក្សជាមួយអ្នកអាណាព្យាបាលសិស្ស " ការត្រៀមខ្លួនរបស់សិស្សក្នុងការឆ្លងច...
18/08/2026

អនុវិទ្យាល័យអូរបែកក្អម សូមស្វាគមន៍!

#កម្មវិធីជំនួបពិភាក្សជាមួយអ្នកអាណាព្យាបាលសិស្ស " ការត្រៀមខ្លួនរបស់សិស្សក្នុងការឆ្លងចូលភូមិសិក្សាមធ្យមសិក្សា ថ្នាក់ទី៧ " និងការណែនាំ " កម្មវិធីសិក្សាថ្នាក់ជាតិ - កម្មវិធីថ្នាក់សហគមន៍ទំនើប " សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧!
-កម្មវិធីថ្នាក់ជាតិ
-កម្មវិធីថ្នាក់សហគមន៍ទំនើប

=========================
អនុវិទ្យាល័យអូរបែកក្អម ទទួលចុះឈ្មោះចូលរៀនថ្នាក់សហគមន៍ទំំនើបចាប់ពីថ្ងៃនេះតទៅ!

☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ៖
012 377 080(Telegram)
092 377 475 (Telegram)

ក្រុមប្រឹក្សាកុមារ អនុវិទ្យាល័យអូរបែកក្អម =========================ដំណើរប្រកបដោយអត្ថន័យ ភាពជាអ្នកដឹកនាំ និងការចងចាំល្អៗរ...
14/08/2026

ក្រុមប្រឹក្សាកុមារ អនុវិទ្យាល័យអូរបែកក្អម
=========================
ដំណើរប្រកបដោយអត្ថន័យ ភាពជាអ្នកដឹកនាំ និងការចងចាំល្អៗរបស់ ក្រុមប្រឹក្សាកុមារ នៃអនុវិទ្យាល័យអូរបែកក្អម ឆ្នាំសិក្សា២០២៥-២០២៦ បានដើរមកដល់ទីបញ្ចប់នៃអាណត្តិនេះហើយ‼️

សូមត្រៀមខ្លួនទទួលយក «អ្នកដឹកនាំវ័យក្មេងជំនាន់ថ្មី» ដែលនឹងមកបន្តស្នាដៃ និងបង្កើតសមិទ្ធផលថ្មីៗបន្តទៀត! ❤️

#ក្រុមប្រឹក្សាកុមារ
#អនុវិទ្យាល័យអូរបែកក្អម
#ភាពជាអ្នកដឹកនាំវ័យក្មេង
#ឆ្នាំសិក្សា២០២៥_២០២៦

📢សេចក្តីជូនដំណឹងស្តីពី «កម្មវិធីបំប៉នវិស្សមកាល» សម្រាប់ សិស្សានុសិស្សថ្នាក់ទី៧ និងថ្នាក់ទី៨អនុវិទ្យាល័យអូរអែបក្អម មានកិត...
14/08/2026

📢សេចក្តីជូនដំណឹង

ស្តីពី «កម្មវិធីបំប៉នវិស្សមកាល» សម្រាប់ សិស្សានុសិស្សថ្នាក់ទី៧ និងថ្នាក់ទី៨

អនុវិទ្យាល័យអូរអែបក្អម មានកិត្តិយសសូមជូនដំណឹងដល់លោក លោកស្រី ជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សាលានឹងរៀបចំ «កម្មវិធីបំប៉នវិស្សមកាល» រយៈពេល ២ខែ ដើម្បីជួយពង្រឹងសមត្ថភាពសិស្សលើមុខវិជ្ជាគ្រឹះសំខាន់ៗ។
១. គណិតវិទ្យា
២. ភាសាខ្មែរ
៣. រូបវិទ្យា
៤. គីមីវិទ្យា

📌 កាលបរិច្ឆេទចុះឈ្មោះ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

📌រយៈពេលសិក្សា៖ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុង១សប្តាហ៍ រៀន៤ថ្ងៃ (ថ្ងៃចន្ទ - ថ្ងៃព្រហស្បតិ៍)

📌ចំនួនមានកំណត់! សូមមាតាបិតា ឬអាណាព្យាបាល រួសរាន់អញ្ជើញមកចុះឈ្មោះឱ្យបានមុនកាលកំណត់។

📍 អបក | 1៤ សីហា 2026
📞 លេខទំនាក់ទំនង៖ 012 37 70 80 / 092 37 74 75 (Telegram)
✏️ Channel Telegram: https://t.me/obkschool
📒 FB Page: https://web.facebook.com/profile.php?id=100093515071740
#អនុវិទ្យាល័យអូរបែកក្អម
#ឆ្នាំសិក្សា២០២៥_២០២៦

12/08/2026
12/08/2026
សេចក្តីជូនដំណឹង 📢អនុវិទ្យាល័យអូបែកក្អម សូមជូនដំណឹងដល់លោក លោកស្រី ជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រ...
12/08/2026

សេចក្តីជូនដំណឹង 📢

អនុវិទ្យាល័យអូបែកក្អម សូមជូនដំណឹងដល់លោក លោកស្រី ជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សាលានឹងចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនថ្នាក់សហគមន៍ទំនើប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។

🗓 កាលបរិច្ឆេទចុះឈ្មោះ៖ ចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ នេះតទៅ

⏰ ពេលវេលាទទួលចុះឈ្មោះ៖ រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:៣០ ព្រឹក - ៥:០០ ល្ងាច (អាចកែសម្រួលតាមម៉ោងជាក់ស្តែង)

អបក | 12 សីហា 2026
📞 លេខទំនាក់ទំនង៖ 012 37 70 80 / 092 37 74 75 (Telegram)
📍 ទីតាំងចុះឈ្មោះ៖ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
✏️ Channel Telegram: https://t.me/obkschool
📒 FB Page: https://web.facebook.com/profile.php?id=100093515071740
#អនុវិទ្យាល័យអូរបែកក្អម
#ឆ្នាំសិក្សា២០២៥_២០២៦

អបអរសាទរ កម្មវិធីជំនួបមាតាបិតា និងអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យអូរបែកក្អម!🗓 ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័...
08/08/2026

អបអរសាទរ កម្មវិធីជំនួបមាតាបិតា និងអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យអូរបែកក្អម!

🗓 ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦
អនុវិទ្យាល័យអូរបែកក្អម បានរៀបចំ "កម្មវិធីជំនួបមាតាបិតា និងអាណាព្យាបាលសិស្ស" ដើម្បីបង្ហាញ និងចែករំលែកអំពីលទ្ធផលការសិក្សារបស់សិស្សានុសិស្ស ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។
📌 គោលបំណងសំខាន់នៃកម្មវិធី៖
_ពិភាក្សា និងផ្លាស់ប្តូរយោបល់រវាងសាលារៀន និងអាណាព្យាបាល អំពីលទ្ធផលសិក្សា វិន័យ និងការអភិវឌ្ឍន៍របស់សិស្សានុសិស្ស។រួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍសមត្ថភាពសិស្សឱ្យកាន់តែប្រសើរឡើង។
_រៀបចំផែនការ និងពង្រឹងកិច្ចសហការក្នងដំណើរការសិក្សារបស់សិស្សានុសិស្ស នៅឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាបាលទាំងអស់។ កិច្ចពិភាក្សានេះ គឺជាស្ពានចងភ្ជាប់យ៉ាងរឹងមាំក្នុងការចូលរួមអភិវឌ្ឍសមត្ថភាព និងសាងអនាគតដ៏ភ្លឺស្វាងជូនដល់កូនៗសិស្សានុសិស្ស។

គណៈ:គ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យអូរបែកក្អម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រី ជាមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការសិក្សារបស់បុត្រធីតាជានិច្ច។

“ការអប់រំល្អ ចាប់ផ្តើមពីការសហការល្អរវាងសាលារៀន និងអាណាព្យាបាល”

Address

ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
Phnom Penh
855

Alerts

Be the first to know and let us send you an email when អនុវិទ្យាល័យអូរបែកក្អម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to អនុវិទ្យាល័យអូរបែកក្អម:

Shortcuts

Share

Category