18/12/2022
A1 :
ប្រាសាទអង្គវត្ត (Angkor Wat Temple ) :
គឺជាសំណង់អច្ឆរិយមួយដែលត្រូវបានគេចាត់ថាជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក មានទីតាំងស្ថិតនៅ ខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទនេះមានកម្ពស់ ៦៥ ម៉ែត្រ បែរមុខទៅទិសខាងលិច ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្នុ ដោយចំណាយអស់រយះពេលប្រហែល ៣០ ឆ្នាំ ក្នុងអំឡុងឆ្នាំ១១១០ ដល់ ឆ្នាំ១១៥០ ដោយព្រះបាទសូរ្យវរ្ម័នទី២ ។
នៅក្នុងឆ្នាំ ១១៧៧ ប្រហែល ២៧ ឆ្នាំក្រោយការសោយទីវង្គតរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ប្រសាទអង្គរវត្ត ត្រូវកម្ចេចដោយពួកចាម ប៉ុន្តែក៏ត្រូវបានជួសជុលឡើងវិញ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ។ ដោយទ្រង់មានជំនឿទៅលើ ព្រះពុទ្ធសាសនាមហាយាន ដូច្នេះហើយ ប្រសាទអង្គរវត្តត្រូវបានបំប្លែងទៅជាកន្លែងព្រះពុទ្ធសាសនាបន្តិចម្តងៗ ដោយរូបចម្លាក់ ហិណ្ឌូជាច្រើនត្រូវបានជំនួសដោយ ចម្លាក់ព្រះពុទ្ធសាសនាវិញ ។
ប្រាសាទអង្គវត្ត បានទាក់ទាញភ្ងៀវទេសចរណ៍យ៉ាងច្រើនមកពីគ្រប់ទិសទី ជុំវិញពិភពលោកតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកដល់ បចុប្បន្ន ដែលជាកត្តាមួយដែលនាំអោយមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ ប្រសាទអង្គរវត្តបានចូលជាបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ ( UNESCO ) ដែលជាមោទកភាពដល់កូនខ្មែរគ្រប់រូប និង ប្រទេសជាតិទាំងមូល ។