Siksa កំពុងបង្កើតវិធីសាស្ត្ររៀនសកម្មជាងមុន៖ មិនគ្រាន់តែបង្ហាញចម្លើយនោះទេ ប៉ុន្តែជាការណែនាំសិស្សឱ្យឆ្លងកាត់ជំហានតូចៗនៃការគិត។ វិធីសាស្ត្រ deep scaffolding របស់យើងជួយឱ្យយើងធ្វើតេស្តការយល់ដឹងបានកាន់តែច្បាស់លាស់៖ ដឹងថាសិស្សរារែកនៅត្រង់ណា អ្វីដែលពួកគេយល់ខុស និងកម្រិតជំនួយប៉ុនណាដែលពួកគេត្រូវការ។
យើងនឹងប្រើវិធីសាស្ត្រនេះដំបូងគេទៅលើ ប្រលងសាកថ្នាក់ទី១២ Bac II ដោយប្រើប្រាស់ SPARK V0 — Scaffolding Pedagogy and Reasoning Kernel — ដែលជា compiler ដំបូងរបស់យើងសម្រាប់បង្កើតបទពិសោធន៍សិក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងអាចបត់បែនតាមសិស្ស (adaptive learning experiences)។
Siksa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siksa, Education, Phnom Penh.
យើងជួយសិស្ស អាណាព្យាបាល និងអ្នកអប់រំនៅកម្ពុជា ដោយប្រើប្រព័ន្ធ AI ផ្ទាល់ខ្លួន ដែលយល់ពីអ្វីដែលសិស្សម្នាក់ៗត្រូវការ ហើយជួយឱ្យគ្រួសារ និងគ្រូបង្រៀនអាចចូលរួមគាំទ្រការសិក្សារបស់ពួកគេបានកាន់តែប្រសើរ។
18/05/2026
ពេលរៀនជិះកង់ យើងត្រូវការមនុស្ស ម្នាក់នៅក្បែរដើម្បីជួយទប់យើង រួចហើយសឹមលែងដៃបន្តិចម្តងៗ។ ក្នុងការអប់រំ វិធីសាស្ត្រនេះត្រូវបានគេហៅថា "scaffolding" (ការគាំទ្របណ្តោះអាសន្ន) ដែលជាទស្សនទានមួយត្រូវបានបង្កើតឡើងជាផ្លូវការដោយលោក David Wood, Jerome Bruner និងលោកស្រី Gail Ross នៅក្នុងឆ្នាំ ១៩៧៦។ សិស្សខ្លះត្រូវការត្រឹមតែការបង្ហើបតម្រុយបន្តិចបន្តួចចំណែកឯសិស្សខ្លះទៀតត្រូវការការគាំទ្រនិងការណែនាំច្រើន។ បញ្ហាប្រឈមគឺ ការដឹងឱ្យបានច្បាស់ថាសិស្សម្នាក់ៗត្រូវការជំនួយក្នុងកម្រិតណា។ Siksa ប្រើប្រាស់វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីស្វែងយល់ពីអ្នករៀនម្នាក់ៗ និងផ្តល់ការគាំទ្រក្នុងកម្រិតមួយដ៏ត្រឹមត្រូវ និងសមស្របបំផុត។
16/05/2026
For a student to learn, we need to give them material that is neither too hard nor too easy. To do this, we need to know two things: 1) how much a student already knows, and 2) how much new information they can learn at a time. Lev Semyonovich Vygotsky (1896–1934) calls this the Zone of Proximal Development (ZPD).
There are three challenges for educators: 1) it is hard for a teacher with 50 students to know what specific things each student knows and not know, 2) determining the learning rate of each student, and 3) delivering appropriate lessons when each has different needs.
Data science and artificial intelligence hold great promise for this. At Siksa, we are doing our best to build this solution for Cambodian students.
15/05/2026
Siksa នាំយក agentic AI, វិទ្យាសាស្ត្រអប់រំ និង immersive design មកបញ្ចូលគ្នា ដើម្បីបង្កើតប្រព័ន្ធសិក្សាដែលស្វែងរកវិធីសាស្ត្របង្រៀនទៅតាមទំនោរ និងកម្រិតសិក្សារបស់សិស្សម្នាក់ៗ។
11/05/2026
Siksa នាំយក personalised learning មកជូនសិស្សានុសិស្សនៅកម្ពុជា។
យើងជួយសិស្សរៀន តាមរយៈមេរៀនដែលសិស្សម្នាក់ៗត្រូវការ និងរំលឹកមេរៀនដែលសិស្សជិតភ្លេច។
ក្នុងពេលជាមួយគ្នា Siksa ក៏ជួយឱ្យឪពុកម្តាយឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូន និងជួយឱ្យគ្រូបង្រៀនមើលឃើញថាសិស្សនីមួយៗត្រូវការអ្វី។
ជិតមកដល់ហើយ។
Click here to claim your Sponsored Listing.