1 Minute, 1 Economy

1 Minute, 1 Economy

Share

This page is part of a student-led course project exploring Cambodia’s economy through short vox pop videos.

As Year 4 Media and Communication students, we aim to highlight diverse perspectives on key economic issues in Cambodia.

22/05/2026

យោងទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រសួងទេសចរណ៍កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋានកិច្ចល្អ» ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត សម្រាប់ទេសចរជាតិ និងអន្តរជាតិ។

ប៉ុន្តែ ដើម្បីជម្រុញឱ្យយុទ្ធនាការទាំងនេះកាន់តែមានប្រសិទ្ធភាព និងពង្រឹងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង តើកម្ពុជាគួរកែលម្អលើចំណុចអ្វីខ្លះបន្ថែមទៀត?

សូមចូលរួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! 👇✨
-----------------------------------------------------
According to the Human Resource Development Strategic Plan for the Tourism Sector 2017–2025, Cambodia’s Ministry of Tourism launched the campaigns “Cambodia: Kingdom of Wonder, Warmly Welcomes You” and the movement competition “Clean City, Clean Resort, Good Service, and Good Hospitality” with the aim of attracting tourists and transforming Cambodia into one of the most attractive tourism destinations for both domestic and international visitors.

However, in order to make these campaigns more effective and further strengthen the tourism sector, what additional improvements should Cambodia focus on?

Let’s watch the video below together! 👇✨

22/05/2026

តាមរយៈបទពិសោធន៍របស់បុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ច ភ្ញៀវទេសចរអន្តរជាតិ ជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ និងក្តីស្រឡាញ់ចំពោះប្រទេសកម្ពុជា តាមរយៈវប្បធម៌ដ៏សម្បូរបែប ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរយើង ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងតំបន់ទេសចរណ៍ដ៍ស្រស់ស្អាតនានានៅកម្ពុជា។

ក្នុងវីដេអូនេះ យើងនឹងនាំអ្នកទាំងអស់គ្នា ទៅស្តាប់ពីការយល់ឃើញ និងអនុស្សាវរីយ៍ល្អៗដែលភ្ញៀវទេសចរបានចែករំលែកទៅកាន់បុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ច ដែលបានបង្ហាញពីភាពទាក់ទាញ និងភាពកក់ក្តៅរបស់ប្រទេសកម្ពុជា ក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ។
-----------------------------------------------------
Through the firsthand experiences of hospitality industry staff, many tourists have expressed their interest in and love for Cambodia through its rich culture, the friendliness of Cambodian people, delicious food, and many beautiful tourist destinations.
In this video, we will take you to listen to the thoughts and wonderful memories that tourists have shared with hospitality industry staff, reflecting the charm and warmth of Cambodia through the eyes of foreign visitors.

21/05/2026

មុនពេលមកកម្សាន្តនៅប្រទេសកម្ពុជា ភ្ញៀវទេសចរអន្តរជាតិជាច្រើនមានការរំពឹងទុកផ្សេងៗគ្នា រួមមាន ការរំពឹងទុកពីការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែងរបស់កម្ពុជា។ ប៉ុន្តែបន្ទាប់ពីបានមកទស្សនាដោយផ្ទាល់ តើមានបទពិសោធន៍ និងអនុស្សាវរីយ៍អ្វីខ្លះ ដែលធ្វើឱ្យភ្ញៀវទេសចរចងចាំមិនភ្លេចពីប្រទេសកម្ពុជា?

ក្នុងវីដេអូនេះ យើងនឹងនាំលោកអ្នកទៅស្វែងយល់ពីគំនិត ចំណាប់អារម្មណ៍ អំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបាន របស់ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកលេងនៅប្រទេសកម្ពុជា។
---------------------------------------
Before visiting Cambodia, many international tourists had different expectations about the country’s history, culture, and famous tourist attractions. However, after experiencing themselves,what kinds of experiences and memories made their trip to Cambodia truly unforgettable?

In this video, we invite you to discover the thoughts, impressions, and unforgettable experiences of international tourists in Cambodia.

21/05/2026

យោងទៅតាមសៀវភៅទេសចរណ៍ថ្នាក់ទី១១ ប្រភេទនៃការធ្វើដំណើរជាទេសចរណ៍នៅប្រទេសកម្ពុជា ដោយផ្អែកលើភាពទាក់ទាញមានដូចជា៖ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ស្ម័គ្រចិត្ត ទេសចរណ៍សម្រាកលម្ហែ ទេសចរណ៍ជំនួញ ទេសចរណ៍សុខុមាលភាព ទេសចរណ៍វេជ្ជសាស្រ្ត ទេសចរណ៍កីឡា ទេសចរណ៍សាសនា និង ទេសចរណ៍សួរសុខទុក្ខ។

ភាពសម្បូរបែបនៃទេសចរណ៍កម្ពុជាទាំងអស់នេះបាន និង កំពុងទាក់ទាញ ភ្ញៀវទេសចរជាតិនិង អន្តរជាតិឱ្យមកទស្សនាកម្ពុជាយ៉ាងច្រើនកុះករ។ កាលពីវីដេអូមុនៗអ្នកទាំងអស់គ្នាបានដឹងរួចហើយថា វិស័យទេសចរណ៍មានសារ:សំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ តើមានអ្វីពិសេសជាងនេះទៀត?

តស់! ក្នុងវីដេអូនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ ពីមូលហេតុចម្បង ដែលភ្ញៀវទេសចរណ៍គួរតែមកកម្សាន្តនៅកម្ពុជា។
-----------------------------------------
According to the Grade 11 Tourism textbook, the types of tourism in Cambodia based on attractions include cultural tourism, ecotourism, agro-tourism, community-based tourism, adventure tourism, volunteer tourism, leisure tourism, business tourism, wellness tourism, medical tourism, sports tourism, religious tourism, and visiting friends and relatives tourism.

Cambodia’s rich diversity in tourism continues to attract many local and international tourists from around the world. In our previous videos, you already learned that the tourism sector plays a very important role in Cambodia’s economy. But what else makes Cambodia so special?

Well! In this video, we will take you all to explore the main reasons why tourists should visit Cambodia!

20/05/2026

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) នៅក្នុងឆ្នាំ២០១៧ ប្រជាជនកម្ពុជាមួយចំនួនធំកំពុងប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍ ដោយសារវិស័យនេះបានជួយបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ និងទាក់ទាញការវិនិយោគពីបរទេស។

ប៉ុន្តែតើប្រជាពលរដ្ឋខ្មែរនឹងជួបបញ្ហាប្រឈមអ្វីខ្លះ ប្រសិនបើវិស័យទេសចរណ៍មានការធ្លាក់ចុះ?
តោះ! ចំណាយពេលត្រឹមតែ ១ នាទី ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ដើម្បីស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះ👇✨
-----------------------------------------------------
According to a World Bank report (2017), a significant number of Cambodians depend on tourism for their livelihoods because the tourism sector is vital for generating income, creating job opportunities, and attracting foreign investment.

But what challenges will Cambodians face if tourism declines?
Let’s spend just one minute watching this video to see the real-life struggles and challenges faced by those who rely on this sector every single day👇✨

20/05/2026

វិស័យទេសចរណ៍បានដើរតួជាកាតាលីករយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ស្តីពីសេវាកម្មធ្វើដំណើរ និងទេសចរណ៍កម្ពុជា របស់ក្រសួងពាណិជ្ជកម្មអាមេរិក (U.S. Department of Commerce) បានឱ្យដឹងថា វិស័យនេះបានរួមចំណែកប្រហែល ៩,៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៤ និងបានបង្កើតប្រាក់ចំណូលប្រហែល ៣,៦ ពាន់លានដុល្លារ។

ចង់ដឹងថាប្រជាជនកម្ពុជាយើងមានការយល់ឃើញ និងចាប់អារម្មណ៍លើវិស័យទេសចរណ៍ក្នុងស្រុកយ៉ាងណាខ្លះ?
សូមចូលរួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! 👇✨
-----------------------------------------------------
Tourism plays a vital role in Cambodia’s economy. According to the Department of Commerce’s Cambodia Travel and Tourism report, the tourism sector accounted for approximately 9.4% of the country’s Gross Domestic Product (GDP) in 2024, generating around $3.6 billion in revenue.

Curious about what Cambodians truly think about the tourism sector today?
Let’s watch the video down below altogether! 👇✨

20/05/2026

វិស័យទេសចរណ៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ លើសពីនេះទៅទៀត វិស័យនេះក៏ជួយបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរនិងធ្វើឱ្យអាជីវកម្មជាច្រើនដំណើរការទៅយ៉ាងរលូន។

ប៉ុន្តែតើការប្រែប្រួលនៃចំនួនភ្ញៀវទេសចរ មានឥទ្ធិពលយ៉ាងដូចម្តេចខ្លះទៅលើប្រជាជន និងប្រទេសកម្ពុជា? ហើយតើកម្ពុជាគួរកែលម្អអ្វីខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើននាពេលអនាគត?

សូមកុំភ្លេចរង់ចាំទស្សនាវីដេអូបន្ទាប់នៅម៉ោង ៥ ល្ងាចនេះទាំងអស់គ្នាណា៎!
----------------------------------------------------
The tourism sector is one of the key drivers of Cambodia’s economic growth. In addition, this sector creates many job opportunities for Cambodian people and helps many businesses operate smoothly.

But how do changes in the number of tourists affect the people and Cambodia as a country? And what should Cambodia improve in order to attract even more tourists in the future?

Don’t forget to stay tuned for the next video at 5 PM today!

27/04/2026

Coming Soon...!!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Phnom Penh