10/07/2020
💞 ជួបគ្នាម្តងទៀតនៅពេលដែលខ្ញុំរឹងមាំជាងមុន ពេលនោះខ្ញុំនឹងក្លាយជាមនុស្សថ្មី ហើយអ្នកនឹងដើរចូលមកក្នុងបេះដូងខ្ញុំដោយខ្លួនឯង ។ 💞
✨ រូបភាព
Great things never come from comfort Zone
10/07/2020
💞 ជួបគ្នាម្តងទៀតនៅពេលដែលខ្ញុំរឹងមាំជាងមុន ពេលនោះខ្ញុំនឹងក្លាយជាមនុស្សថ្មី ហើយអ្នកនឹងដើរចូលមកក្នុងបេះដូងខ្ញុំដោយខ្លួនឯង ។ 💞
✨ រូបភាព
07/04/2020
🍁 ស្រឡាញ់ឱ្យដូចគ្មានឱកាសស្រឡាញ់ថ្ងៃស្អែក 🍁
✨ ស្នេហា គឺជាសម្ពន្ធភាពរវាងមនុស្សពីរភាគី ប្រៀបដូចរដូវស្លឹកឈើជ្រុះយឺតៗ ប្រៀបដូចជាការផ្ទេរនូវភាពស្រស់ស្អាតរបស់យើងទៅឱ្យមនុស្សម្នាក់ទៀត តែបើស្នេហានោះធ្វើឱ្យយើងអន់ខ្សោយ រឿងនោះមិនមែនជាស្នេហាទេ ។ មនុស្សភាគច្រើនរមែងចូលចិត្តប្រាប់ថា ស្រឡាញ់ភាគីម្ខាងទៀតខ្លាំងមែនទែន តែតាមការពិតទៅគ្រាន់តែការ «ស្រឡាញ់ខ្លួនឯងដោយចង់បានភាពរ៉ូមែនទិចតាមរយះអ្នកដទៃ» ប៉ុណ្ណោះ ។
✨ ចូរសួរអោយច្បាស់មនុស្សដែលអ្នកស្រឡាញ់ តើនោះជាការស្រឡាញ់ខ្លួនឯងឬភាគីម្ខាងទៀត ចូរសួរបញ្ជាក់ម្តងហើយម្តងទៀត តើស្នេហារបស់អ្នកជាក្តីស្រឡាញ់ ឬការឃើញតែប្រយោជន៍ផ្ទាល់ខ្លួន? ទីបំផុតប្រសិនបើស្នេហានោះមានត្រឹមតែខ្លួនអ្នក រឿងនោះមិនមែនជាស្នេហាទេ ។ ដូច្នេះ ចូរស្រឡាញ់ភាគីម្ខាងទៀតអោយច្រើនបំផុតប្រៀបដូចជាអ្នកស្រឡាញ់ខ្លួនអ្នក បើធ្វើមិនបានមិនបាច់ស្រឡាញ់ទេ ។
✨ រូបភាព
29/02/2020
🍂 ការស្គាល់ខ្លួនឯងបានកាន់តែឆាប់ប៉ុនណា កាន់តែធ្វើឱ្យយើងមានទំនុកចិត្តជាងមុននិងជឿជាក់លើវិថីដែលយើងនឹងឈានដើរទៅមុខប៉ុណ្ណោះដែរ ។ 🍂
📖 រូបភាព :
27/02/2020
✨ #រៀនលត់ដំចិត្ត ✨
🍃 ចិត្ត របស់អ្នកនឹងប្រែជាស្ងប់នៅពេលដែលអ្នករៀនហាត់ពត់លត់ដំតាមពីរកត្តាខាងក្រោម :
១. ត្រូវកុំសង្ឃឹមចំពោះ
🌱» កុំសង្ឃឹមការយកចិត្តយកថ្លើមពីអ្នកដទៃ ។
🌱» កុំសង្ឃឹមការដែលអ្នកដទៃត្រូវដឹងគុណរបស់ខ្លួន ។
🌱» កុំសង្ឃឹមពាក្យសរសើរនិងការលើកតម្កើង ។
🌱» កុំសង្ឃឹមការដែលអ្នកនេះទៅជាយ៉ាងនោះ អ្នកនោះមកជាយ៉ាងនេះ ។ មនុស្សមានចរិក និងដំណើរជីវិតរៀងៗខ្លួន កុំរំពឹងថាគ្រប់យ៉ាងគេនឹងធ្វើដូចអ្វីដែលខ្លួនតម្រូវ និងចង់បានគ្រប់ពេលវេលាឱ្យសោះ ។
២. ត្រូវបដិបត្តិចំពោះ
🌱» កាត់បន្ថយសេចក្តីត្រូវការរបស់ខ្លួន ឱ្យនៅសល់ត្រឹមតែរបស់ដែលចាំបាច់ពិតៗ ។ មនុស្សដែលមិនមានសេចក្តីត្រូវការជាអ្នកមានបានជាងមនុស្សដែលមានតែរបស់ច្រើន ។
🌱» ស្វែងរកការចេះដឹង និងសេចក្តីស្ងប់ក្នុងជីវិត ។
🌱» ស្វែងរកឱកាសសម្រាប់ធ្វើសេចក្តីល្អ និងធ្វើសេចក្តីល្អឱ្យសមល្មមនឹងឱកាសដែលមាន ។
📖 អត្ថបទដកស្រង់ចេញពីសៀវភៅ: #មេរៀនជីវិត
📖 រូបភាព
28/01/2020
🍃 បើអ្នកគិតថា អ្នកត្រូវរហូតនោះ អ្នកនឹងមិនបានរៀនសូត្រអ្វីពីជីវិតនោះទេ។
🍃 បើមិនគិតថាមានកំហុស ធ្វើម្តេចនឹងកែកំហុសនោះ
បើមិនយល់ថាជូរចត់ ធ្វើម្តេចនឹងឱ្យតម្លៃភាពផ្អែមល្ហែមបាន
បើមិនធ្លាប់បាត់បង់ ធ្វើម្តេចនឹងឱ្យតម្លៃរបស់ដែលកំពុងមាន ។
28/01/2020
✨ ប្រើមធ្យោបាយដដែល ប្រាកដជាទទួលលទ្ធផលដដែល។ ចង់បានលទ្ធផលថ្មី ត្រូវប្រើមធ្យោបាយថ្មី។ ✨
🍁 សូមរីករាយជាមួយការងាររបស់អ្នក !
28/01/2020
✨ បុគ្គលទាំងឡាយតែងតែជ្រើសរើសមនុស្សខុសនៅលើកទីមួយ បន្ទាប់មកនៅពេលដែលអ្នកល្អមកដល់អ្នកនោះតែងតែអស់ជំនឿលើមនុស្សល្មម 😔😔😔😔
SAD BUT TRUE ...
28/01/2020
✨ មេរៀនល្អបំផុតក្នុងជីវិតគឺរៀនរក្សាភាពស្ងប់អារម្មណ៍ ! ✨
28/01/2020
✨ មុនអ្នកនិយាយ សូមពិចារណាលើបីចំណុច៖
🍁 ១.តើសម្តីនោះពិតឬទេ?
🍁 ២.តើសម្តីនោះចាំបាច់ឬទេ?
🍁 ៣.តើសម្តីនោះមានមេត្តាឬទេ?
28/01/2020
✨ ដើរចេញពីសម្ពាធ ✨
🍃 គេថា "ការអត់ធ្មត់មានដែនកំណត់" គ្រាន់តែថាមនុស្សម្នាក់ៗមានកម្រិតអត់ធ្មត់ខុសៗគ្នា។ ខ្ញុំទទួលស្គាល់ថា ពីមុនខ្លួនឯងជាមនុស្សពូកែអត់ធ្មត់គួរសម។ មិនថាមានរឿងអ្វីក៏ដោយ ខ្ញុំតែងតែខាំមាត់សង្កត់ចិត្ត ទ្រាំរស់នៅជាមួយរឿងតានតឹងដែលបានកើតឡើង។
🍃 ប៉ុន្តែឆ្លងកាត់បទពិសោធនៃការអត់ទ្រាំជាច្រើន មិនបានធ្វើឱ្យខ្ញុំមើលឃើញថា ការអត់ទ្រាំជាជម្រើសដ៏ល្អនោះទេ។ ជីវិតខ្ញុំមានពេលកំណត់ ដូច្នេះហើយខ្ញុំមិនគួរចំណាយពេលរស់នៅជាមួយភាពតានតឹងឡើយ។ មិនថាការងារ ស្នេហា ឬទំនាក់ទំនងណាមួយទេ ឱ្យតែផ្ដល់សម្ពាធផ្លូវចិត្តដល់ខ្ញុំម្ដងហើយម្ដងទៀត ខ្ញុំក៏បោះបង់ ហើយចាកចេញទៅ ព្រោះខ្ញុំចង់រស់នៅឱ្យសប្បាយចិត្ត រស់យ៉ាងស្ងប់ចិត្ត ជាជាងទ្រាំរស់ជាមួយអារម្មណ៍រំខានទាំងនោះ។
🍃 អ្នកដទៃអាចគិតថា ខ្ញុំមិនចេះអត់ធ្មត់ មិនចេះតស៊ូក្នុងជីវិត ប្រហែលមិនខុសទេ។ ប៉ុន្តែខ្ញុំក៏មិនបានស្ដាយក្រោយក្នុងការចាកចេញដែរ ព្រោះការចាកចេញផ្ដល់ឱកាសឱ្យខ្ញុំទទួលបានរឿងថ្មីដែលអាចល្អប្រសើរជាងមុន។ បើការងារដែលខ្ញុំកំពុងធ្វើ មានសម្ពាធ ខ្ញុំនឹងលាឈប់ ហើយទៅរកការងារថ្មីទៀត។ បើស្នេហាផ្ដល់ទុក្ខច្រើនជាងក្ដីសុខ ខ្ញុំនឹងជ្រើសយកការបែកគ្នា ហើយទុកឱ្យវេលាជាអ្នកព្យាបាល ឬផ្ដល់មនុស្សថ្មីដែលយល់ពីខ្ញុំជាងគេចុះ។
🍃 រស់នៅបានអាយុវែងឬខ្លី មិនសំខាន់ទេ សំខាន់តើយើងរស់បានសប្បាយចិត្តឬអត់? ជីវិតយើង យើងអ្នករស់នៅ សុខនិងទុក្ខ យើងអ្នកទទួល។ សម្រេចចិត្តចាកចេញពីសម្ពាធ ឬទ្រាំរស់នៅជាមួយវាបន្តទៀត គឺជាជម្រើសរបស់យើង ព្រោះមានតែយើងម្នាក់គត់ដែលដឹងថា ខ្លួនឯងចង់នៅ ឬចង់ទៅ ដោយសារមូលហេតុអ្វី និងពេលណាតែប៉ុណ្ណោះ។
_____________________________
អត្ថបទដកស្រង់ពីសៀវភៅ #សំឡេងខ្សឹប ពីអ្នកនិពន្ធ កែវ សេងរដ្ឋា។
រូបភាព៖
07/11/2019
🌿 អ្នកណាខ្លះសួរថា តើទទួលបានអ្វីខ្លះពីការធ្វើសមាធិ?
🌿 ចម្លើយ «មិនបានអ្វីទេ » តែអ្វីដែលយើងបានបាត់បង់តាមរយៈការធ្វើសមាធិគឺ:
✨ កំហឹង
✨ ការថប់បារម្ភ
✨ ការធ្លាក់ទឹកចិត្ត
✨ ចិត្តរវើរវាយ
✨ ការភ័យខ្លាច
🌾 អត្ថបទដកស្រង់ចេញពីសៀវភៅ #សមាធិដើម្បីថាមពលជីវិត និពន្ធ និងរៀបរៀងដោយ ភិក្ខុវដិរប្បញ្ញោ #គូ_សុភាព និង លោក #នឹម_ឈុន្នី ។
🌾 រូបភាព : Pinterest
07/11/2019
📖📖 ការអានសៀវភៅគឺពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង តែយើងត្រូវដឹងពីរបៀបនៃការអានផងដែរ ។ តោះយើងមកមើលទាំងអស់គ្នា ! 📖📖
Credit: My Bookshop