មនុស្សស្រី The Ladies

មនុស្សស្រី The Ladies ចែករំលែកចំនេះអំពីសុខភាព ការលើកទឹកចិត្ត

ចាំមើលបាត់ទៀតអត់! 🤨🤔
28/08/2023

ចាំមើលបាត់ទៀតអត់! 🤨🤔

ប្រាប់គេមកថាហេតុអី?🥹🥹
22/08/2023

ប្រាប់គេមកថាហេតុអី?🥹🥹

ខ្ញុំហត់ ខ្ញុំឈឺ! យល់អត់?
19/08/2023

ខ្ញុំហត់ ខ្ញុំឈឺ! យល់អត់?

ធ្លាប់ទេដែល Post Status ហើយទុកមើលម្នាក់ឯង? ាក់សោរ
28/05/2022

ធ្លាប់ទេដែល Post Status ហើយទុកមើលម្នាក់ឯង?
ាក់សោរ

សម្ដីសជាតិ មាយាទសពូជ! ត្រូវចងចាំថា មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួនទោះជាគេមានតួនាទី មុខរបរជាអ្វីក៏ដោយ ដូច្នេះធ្វើអី...
23/07/2021

សម្ដីសជាតិ មាយាទសពូជ!
ត្រូវចងចាំថា មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួនទោះជាគេមានតួនាទី មុខរបរជាអ្វីក៏ដោយ ដូច្នេះធ្វើអី និយាយអី ត្រូវចេះផ្ដល់តម្លៃដល់គេផង កុំអោយគេថា "យី! ម្នាក់នេះរៀនបានច្រើនដែរ ហើយការងារក៏គ្រាន់បើ តែសម្ដីដូចអត់ដែលចូលសាលា!"
#ចង់ប្រាប់ថាAdminក៏ខ្លាចពាក្យនេះដែរ! 😬😱

សូមទានជ្រាប! អរគុណ ជំរាបសួរ 🙏😂

👨ដើម្បីកូន👱ស្រណោះលោកពុក   ចង់អោយកូនសុខ  រងទុក្ខខ្លួនឯង                     មិនដែលត្អូញត្អែរ        ថាខ្លួនចំបែង         ...
17/06/2021

👨ដើម្បីកូន👱

ស្រណោះលោកពុក ចង់អោយកូនសុខ រងទុក្ខខ្លួនឯង
មិនដែលត្អូញត្អែរ ថាខ្លួនចំបែង ឬខំសំញ៉ែង
ថាខ្លួនអស្ចារ្យ។

រីឯអ្នកម្ដាយ តែងតែចំណាយ ស្ទើរមួយជីវិត
ដាស់តឿនអប់រំ នូវរាល់ការពិត អោយកូនរិះគិត
ដឹងខុសដឹងត្រូវ។

ទាំងម្ដាយទាំងពុក មិនដែលស្រណុក នៅក្នុងឱរ៉ា
តាំងពីកូនតូច មើលថែបុត្រភ្ងា បញ្ជៀសជីវ៉ា
ពីរឿងអាក្រក់។

រឿងរ៉ាវកខ្វក់ ដែលអាចពង្វក់ កូនៗគ្រប់គ្នា
លោកតែងថាទេ គ្រប់ពេលវេលា ហើយរុញពុំងារ
ដោយមិននឿយណាយ។

ទាំងពុកនិងម្ដាយ លោកបានចំណាយ ពេញមួុយជីវ៉ា
ដើម្បីកូនល្អ ខ្ពង់ខ្ពស់ថ្លៃថ្លា ដោយការសិក្សា
ក្រេបយកវិជ្ជា។

កូនសូមអរគុណ នូវមហាគុណ ធំលើសបុព្វតា
ដែលលោកបានផ្ដល់ រាល់តំរូវការ ពីតូចក្រូចឆ្មា
រហូតពេលនេះ។

សូមអស់ទេវតា ជួយថែរក្សា រូបលោកទាំងពីរ
អោយជួបតែសុខ ពីពេលនេះណា នៅជាមាគ៌ា
ដល់កូនប្រុសស្រី។

នី វត្តី
ភ្នំពេញ, ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០

កុំចាំគេអោយផ្កា តែយើងគួរតែបង្កើតសួនច្បារដោយខ្លួនឯង នោះយើងនឹងប្រាកដថាយើងពេញចិត្តផ្កាទាំងអស់នៅក្នុងសួននោះ ហើយយើងចង់បេះពេលណ...
12/06/2021

កុំចាំគេអោយផ្កា តែយើងគួរតែបង្កើតសួនច្បារដោយខ្លួនឯង នោះយើងនឹងប្រាកដថាយើងពេញចិត្តផ្កាទាំងអស់នៅក្នុងសួននោះ ហើយយើងចង់បេះពេលណាក៏ស្រេចតែយើង!
Don't wait anyone to give us flowers, we should make our own garden then we will be sure that we love all flowers in it and we can have those flowers whenever we want!

Sometimes, “Why” can’t make things 🅑🅔🅣🅣🅔🅡.
14/05/2021

Sometimes, “Why” can’t make things 🅑🅔🅣🅣🅔🅡.

ស្ដាយក្រោយឃើញរូបនេះហើយ នឹកឃើញកាលពីក្មេងពេលភ្លៀងចេញពីក្នុងផ្ទះមកឃើញត្រីក្រាញ់មួយកំពុងព្យាយាមទៅរកទឹកវិញតែខ្ញុំមិនបានជួយវាទ...
19/04/2021

ស្ដាយក្រោយ

ឃើញរូបនេះហើយ នឹកឃើញកាលពីក្មេងពេលភ្លៀងចេញពីក្នុងផ្ទះមកឃើញត្រីក្រាញ់មួយកំពុងព្យាយាមទៅរកទឹកវិញតែខ្ញុំមិនបានជួយវាទេ បែរជាព្យាយាមវាយក្បាលវារហូតងាប់ហើយយកមកផ្ទះ។ ពេលមកដល់ផ្ទះវិញ ខ្ញុំលាងសំអាតវារួចក៏យកទៅអាំង តែពេលវាឆ្អិនហើយ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយខ្លាំងណាស់ព្រោះត្រីនោះស្គម ហើយក្នុងពោះវាសុទ្ធតែពង ខ្ញុំក៏បន្ទោសខ្លួនឯងថាហេតុអីបានជាខ្ញុំមិនជួយវា តែបែរជាសម្លាប់វាទៅវិញ?
ចាប់តាំងពីពេលនោះមក ខ្ញុំក៏សម្រេចចិត្តថាមិនប៉ះពាល់ជីវិតឬ សម្លាប់សត្វទេបើមិនចាំបាច់បំផុតនោះ រហូតដល់ពេលខ្លះសុខចិត្តដួលម៉ូតូដោយគេចពីកង្កែប មាន់ ទា ឆ្កែ ឆ្មា ដែលនៅតាមផ្លូវក៏មាន។
អ្នកខ្លះគិតថាខ្ញុំប្រហែលឆ្កួតហើយដែលធ្វើបែបនេះ តែវាជាសេចក្ដីសុខរបស់ខ្ញុំដែលមិនប៉ះពាល់ជីវិតអ្នកដទៃ!

ក្រសួងសុខាភិបាល​ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា​ ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំ...
15/04/2021

ក្រសួងសុខាភិបាល​ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា​ ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត​ ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់​ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ​៖

🇰🇭ទំព័រផ្លូវការ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល🇰🇭
Source: https://t.me/Dr_Orvandine

ចុះវិញហើយ! សង្ឃឹមថាស្អែកនឹងចុះថែមទៀត! 🙏
11/04/2021

ចុះវិញហើយ! សង្ឃឹមថាស្អែកនឹងចុះថែមទៀត! 🙏

Address

Phnom Penh

Alerts

Be the first to know and let us send you an email when មនុស្សស្រី The Ladies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share