#គិរីរម្យ
Siv Vises
The reason I am doing on this page is to share knowledge and technology from various sources.
21/01/2026
ទស្សនទានមេដឹកនាំ៖ មិនថាឆ្មាពណ៌ស ឬខ្មៅនោះទេ ឱ្យតែវាចាប់កណ្តុរបាន គឺជាឆ្មាល្អ។
ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន ចាប់ពីឆ្នាំ ១៩៧៨ ដែលជាពេលលោក តេង ស៊ាវពីង ឡើងកាន់អំណាច គឺពីប្រទេសដែលធ្លាប់តែក្រីក្រខ្លាំង ដែលមានពលរដ្ឋជាង ៨០% រស់នៅក្រោមបន្ទាត់ក្រីក្រ និងបិទជិត។ លោក តេង ស៊ាវពីង បានកែប្រែចិនឱ្យទៅជាមហាអំណាចសេដ្ឋកិច្ចលេខ ២ លើលោក។ តាមរយៈនយោបាយ បើកចំហ និងការផ្តល់អាទិភាពលើលទ្ធផលជាក់ស្តែង ជាងមនោគមវិជ្ជា លោកបានធ្វើឱ្យមនុស្សជាង ៨០០ លាននាក់ចាកចេញពីភាពក្រីក្រក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ។ តើយើងអាចរៀនមេរៀនអ្វីខ្លះពីការដឹកនាំរបស់លោក?
១. មិនថាឆ្មាពណ៌ស ឬខ្មៅនោះទេ ឱ្យតែវាចាប់កណ្តុរបាន គឺជាឆ្មាល្អ។ ក្នុងការដោះស្រាយបញ្ហា កុំជាប់ជំពាក់នឹងទ្រឹស្តី ឬវិធីសាស្ត្រចាស់គំរិលពេក។ អ្វីដែលសំខាន់បំផុតគឺលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃដំណោះស្រាយនោះ។
២. លោក តេង ស៊ាវពីង មិនបានផ្លាស់ប្តូរប្រទេសទាំងមូលក្នុងពេលតែមួយទេ។ លោកបានបង្កើត តំបន់សេដ្ឋកិច្ចពិសេស (SEZs) ដូចជាក្រុងសិនជិន ដើម្បីធ្វើជាកន្លែងពិសោធន៍មេរៀនសេដ្ឋកិច្ចទីផ្សារ។
ត្រង់ចំណុចនេះ រាល់ការផ្លាស់ប្តូរធំៗ គួរចាប់ផ្តើមពីចំណុចតូចៗដែលយើងអាចគ្រប់គ្រងបាន។ នៅពេលវាជោគជ័យ ទើបយើងត្រូវពង្រីកវិសាលភាពទៅមុខទៀត។
៣. លោក តេង ស៊ាវពីង យល់ឃើញថា ការអភិវឌ្ឍគឺជាការពិតដែលមិនអាចប្រកែកបាន។ លោកជ្រើសរើសធ្វើកំណែទម្រង់សេដ្ឋកិច្ចជាមុន ដើម្បីឱ្យប្រជាជនមានហូបចុកគ្រប់គ្រាន់។ ដូច្នេះ ក្នុងនាមជាអ្នកដឹកនាំ ឬសហគ្រិន យើងត្រូវស្គាល់ពីអាទិភាព។ ការរស់រាន និងការរីកចម្រើនផ្នែកជីវភាព គឺជាគ្រឹះដំបូងបង្អស់មុននឹងឈានទៅដល់ការកែសម្រួលផ្នែកផ្សេងៗទៀត។
៤. ការអនុញ្ញាតឱ្យមានការវិនិយោគពីបរទេស និងការរៀនសូត្រពីបច្ចេកវិទ្យាខាងក្រៅ បានធ្វើឱ្យចិនរីកចម្រើនលឿនដូចទឹកបាក់ទំនប់។ ការនៅឯកោនាំមកនូវភាពជាប់គាំង។ ការបើកចំហ ចេះរៀនសូត្រពីអ្នកដទៃ និងការចេះបត់បែនតាមកាលៈទេសៈ គឺជាគន្លឹះនៃភាពជោគជ័យក្នុងយុគសម័យទំនើប។
ប្រភព៖ ចម្រុះ
#តេងស៊ាវពីង
#ឆ្មាខ្មៅឆ្មាស
#ទ្រឹស្តីឆ្មា
#ចិនសម័យទំនើប
#ប្រវត្តិសាស្ត្រពិភពលោក
#ចំណេះដឹងទូទៅ
#កំណែទម្រង់សេដ្ឋកិច្ច
#អភិវឌ្ឍន៍ជាតិ
#សិនជិន
ខ្ញុំចូលចិត្តអានសៀវភៅពេលយប់, ចុះអ្នកវិញ?
18/01/2026
Ep5: តើនឹងមានអ្វីកើតឡើងនៅពេលដែលមហាអំណាចចង់ទិញដែនដីមួយ ប៉ុន្តែម្ចាស់ស្រុកមិនព្រមលក់?
នេះគឺជាអ្វីដែលកំពុងកើតឡើងនៅតំបន់ ហ្គ្រីនឡែន (Greenland) ដែលកំពុងអូសទាញសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ឱ្យធ្លាក់ចូលក្នុងភាពតានតឹងផ្នែកការទូតដ៏ធ្ងន់ធ្ងរ។
រឿងរ៉ាវចាប់ផ្តើមនៅពេលដែល លោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ឱ្យសហរដ្ឋអាមេរិកចូលគ្រប់គ្រងកោះហ្គ្រីនឡែន។ ជាការឆ្លើយតប ប្រជាជនរាប់ពាន់នាក់នៅរដ្ឋធានី Nuuk និងនៅប្រទេសដាណឺម៉ាក បានផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ លោកនាយករដ្ឋមន្ត្រី Jens-Frederik Nielsen របស់ហ្គ្រីនឡែន បានចេញមុខដឹកនាំបាតុកម្មនេះដោយផ្ទាល់។ សកម្មភាពនេះបង្ហាញសារយ៉ាងច្បាស់ថា ហ្គ្រីនឡែន គឺជាទឹកដីដែលមានអធិបតេយ្យភាព និងមានមនុស្សរស់នៅ មិនមែនជាអចលនទ្រព្យសម្រាប់លក់ដូរនោះទេ។
នៅពេលដែលការចរចាមិនត្រូវគ្នា លោក ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធតាមបែបសេដ្ឋកិច្ច។ លោកបានគំរាមដំឡើងពន្ធគយ លើប្រទេសសម្ព័ន្ធមិត្តចំនួន ៨ នៅអឺរ៉ុប រួមមាន ដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ ដែលហ៊ានប្រឆាំងនឹងផែនការរបស់គាត់៖ យកពន្ធ ១០% ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ, អាចកើនដល់ ២៥% នៅខែមិថុនា បើមិនព្រមតាម។ នេះគឺជាអាវុធដើម្បីតម្រូវឱ្យសម្ព័ន្ធមិត្តនយោបាយចុះញ៉ោមកតាមការចង់បានរបស់ខ្លួន។
យ៉ាងណាមិញ ក្នុងសាមគ្គីភាពក្នុងគ្រាអាសន្ន
សហភាពអឺរ៉ុប (EU) មិនបាននៅស្ងៀមទេ។ ពួកគេកំពុងកោះប្រជុំបន្ទាន់រវាងឯកអគ្គរដ្ឋទូតនានា ដើម្បីរកដំណោះស្រាយ។ មេដឹកនាំអឺរ៉ុបបានចាត់ទុកទង្វើនេះថា មិនអាចទទួលយកបាន និងជាការបំផ្លាញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តដែលមានតាំងពីយូរមកហើយ។ ដូច្នេះ ព្រឹត្តិការណ៍នេះបង្ហាញឱ្យឃើញថា នៅក្នុងនយោបាយអន្តរជាតិ សូម្បីតែមិត្តភក្តិ ឬជាសម្ព័ន្ធមិត្ត ក៏អាចក្លាយជាគូប្រជែងបានដែរ នៅពេលដែលផលប្រយោជន៍ និងអធិបតេយ្យភាពជាតិត្រូវបានប៉ះពាល់។ សម្រាប់ហ្គ្រីនឡែន នេះគឺជាការតស៊ូដើម្បីការពារអត្តសញ្ញាណជាតិ ចំណែកឯសម្រាប់អឺរ៉ុប នេះគឺជាការសាកល្បងថាតើពួកគេអាចការពារសមាជិករបស់ខ្លួនពីសម្ពាធរបស់មហាអំណាចអាមេរិកបានកម្រិតណា។
ប្រភព៖ ចម្រុះ
#ហ្គ្រីនឡែន #ត្រាំ #សហភាពអឺរ៉ុប #នយោបាយអន្តរជាតិ #អាមេរិក #ដាណឺម៉ាក
#សង្គ្រាមពាណិជ្ជកម្ម #អធិបតេយ្យភាព #វិបត្តិការទូត #ពន្ធគយ #ភូមិសាស្ត្រនយោបាយ
18/01/2026
EP3: មហាអំណាចថាមពល (Energy Superpower)
ផែនទីថាមពលពិភពលោកឆ្នាំ ២០២៤ បានបង្ហាញពីតថភាពថ្មីមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប នោះគឺ សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចផលិតប្រេងលេខ ១ លើពិភពលោក ដោយផលិតបានរហូតដល់ ១៣.១ លានបារ៉ែលក្នុងមួយថ្ងៃ វ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។ ការផ្លាស់ប្តូរពីប្រទេសដែលនាំចូលប្រេងច្រើន មកជាអ្នកផលិតធំបំផុតនេះ បានកើតឡើងដោយសារកត្តាជំរុញផ្នែកបច្ចេកវិទ្យា និងផ្នែកផ្សេងទៀត ហើយវាបាននិងកំពុងកែប្រែស្ថានភពភូមិសាស្ត្រនយោបាយពិភពលោកយ៉ាងខ្លាំង។
ហេតុអ្វីអាមេរិកផលិតបានច្រើនជាងគេ?
ភាពជោគជ័យរបស់សហរដ្ឋអាមេរិកមិនមែនកើតឡើងដោយចៃដន្យ ឬដោយសារការរកឃើញអណ្តូងប្រេងថ្មីតាមបែបបុរាណនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងនយោបាយសេដ្ឋកិច្ចនោះគឺបដិវត្តន៍ប្រេងថ្ម Shale។ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបំបែកស្រទាប់ថ្មដោយសម្ពាធទឹក រួមជាមួយការខួងអណ្តូងតាមទិសដេក បានធ្វើឱ្យក្រុមហ៊ុនអាមេរិកបូមយកប្រេងដែលកប់ក្នុងស្រទាប់ថ្មជ្រៅៗ ដែលពីមុនត្រូវបានចាត់ទុកថាគ្មានតម្លៃសេដ្ឋកិច្ច។ ម្យ៉ាងទៀត អាមេរិកមានច្បាប់ដ៏កម្រមួយដែលអនុញ្ញាតឱ្យម្ចាស់ដីឯកជន ក្លាយជាម្ចាស់នៃធនធានរ៉ែដែលនៅក្រោមដីរបស់ខ្លួន។ ចំណុចនេះបានជំរុញឱ្យមានការរុករកយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនតូចៗ ដោយមិនរង់ចាំការអនុញ្ញាតពីរដ្ឋ ដូចដែលមាននៅក្នុងប្រទេសផលិតប្រេងដទៃទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋនោះទេ។
យោងលើការអភិវឌ្ឍខាងលើ ការប្រែក្លាយខ្លួនទៅជាមហាអំណាចថាមពល បានផ្តល់ឱ្យវ៉ាស៊ីនតោន នូវយុទ្ធសាស្ត្រថ្មីៗចំនួន ៣ ក្នុងការប្រកួតប្រជែងអំណាចពិភពលោក៖
ទី១. ជាច្រើនទសវត្សរ៍មកហើយ នយោបាយការបរទេសអាមេរិកត្រូវបានចងជាប់នឹងមជ្ឈិមបូព៌ាដើម្បីការពារលំហូរប្រេង។ ប៉ុន្តែនៅពេលដែលអាមេរិកមានប្រេងគ្រប់គ្រាន់សម្រាប់ខ្លួនឯង ពួកគេមានសេរីភាពក្នុងការបន្ធដៃពីតំបន់នេះ ហើយបង្វែរធនធានទៅផ្តោតលើការទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ។
ទី២. សមត្ថភាពផលិតដ៏ខ្ពស់របស់អាមេរិក បានធ្វើឱ្យពិភពលោកមិនសូវរង្គោះរង្គើខ្លាំងនៅពេលមានការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ឬអ៊ីរ៉ង់។ អាមេរិកអាចបំពេញតម្រូវការទីផ្សារជំនួស ដែលធ្វើឱ្យពួកគេអាចប្រើប្រាស់សេដ្ឋកិច្ចជាអាវុធប្រឆាំងនឹងគូប្រជែង ដោយមិនបារម្ភខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯងធ្ងន់ធ្ងរ។
ទី៣. ខណៈដែលអាមេរិកមានឯករាជ្យភាពថាមពល ចិនគឺជាប្រទេសនាំចូលប្រេងធំបំផុតក្នុងលោក។ ក្នុងករណីមានជម្លោះយោធានៅច្រកសមុទ្រតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង ចិននឹងស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត ចំពោះការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងតាមសមុទ្រ ខណៈដែលអាមេរិកមានប្រភពថាមពលនៅក្នុងផ្ទះស្រាប់។
ផែនទីផលិតកម្មប្រេងឆ្នាំ ២០២៤ មិនមែនគ្រាន់តែជាស្ថិតិសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាជាសញ្ញានៃការផ្លាស់ប្តូររបៀបរបបដែលពិភពលោកដំណើរការ។ សហរដ្ឋអាមេរិកលែងជាចំណាប់ខ្មាំង នៃទីផ្សារប្រេងអន្តរជាតិទៀតហើយ តែបានក្លាយជា អ្នកកំណត់ល្បែង ឬ ហៅថា Game Changerវិញ។ ស្ថានភាពនេះបានពង្រឹងជំហររបស់អាមេរិកក្នុងការប្រឈមមុខជាមួយមហាអំណាចប្រជែង និងធានាសន្តិសុខថាមពលសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលធ្វើឱ្យប្រេងនៅតែជាកត្តាកំណត់អំណាចដ៏សំខាន់នៅក្នុងសតវត្សរ៍ទី ២១ នេះ។
ប្រភព៖ ចម្រុះ
#ភូមិសាស្ត្រនយោបាយ #នយោបាយអន្តរជាតិ #សេដ្ឋកិច្ចពិភពលោក #ចំណេះដឹងទូទៅ #សហរដ្ឋអាមេរិក #ប្រេង #ថាមពល #ព័ត៌មានអន្តរជាតិ
16/01/2026
កម្ពុជាបាននិងកំពុងបោះជំហានឆ្លងកាត់របត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយ។ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងបានប្រែក្លាយទំព័រដ៏ខ្មៅងងឹតនៃសង្គ្រាម និងភាពក្រីក្រ មកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានសន្តិភាពពេញលេញ។ ក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ កម្ពុជាត្រូវប្រឹងទ្វេដង ដើម្បីសម្រេចគោលដៅនេះ។ ការសម្រេចបាននូវគោលដៅនេះ ទាមទារឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងការធ្វើឱ្យគោលនយោបាយសាធារណៈ អាចឆ្លើយតបតាមស្ថានភាព តាមបែបបុរេសកម្ម ដែលផ្តោតលើប្រសិទ្ធភាព និងចីរភាពជាចម្បង។ មូលដ្ឋានគ្រឹះនៃភាពធន់ ដើម្បីកសាងសង្គមមួយឱ្យរុងរឿង យើងត្រូវផ្តោតលើការកសាងប្រព័ន្ធការពារសេដ្ឋកិច្ចសំខាន់ៗ៖
១. ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណី ទៅជាកសិកម្មពាណិជ្ជកម្ម និងការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងធានាសន្តិសុខស្បៀង ទាំងសម្រាប់ការនាំចេញ និងការនាំចេញនៅនឹងកន្លែង។
២. ការអភិវឌ្ឍធនធានមនុស្ស TVET តាមរយៈការវិនិយោគលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាការវិនិយោគដែលមានប្រសិទ្ធភាពបំផុត។ បណ្តុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញពិតប្រាកដ ឆ្លើយតបនឹងទីផ្សារការងារក្នុងយុគសម័យឧស្សាហកម្ម ៤.០។
៣. សហគ្រាសធុនតូច និងមធ្យម SME ត្រូវតែជាឆ្អឹងខ្នងសេដ្ឋកិច្ច។ ការសម្រួលនីតិវិធីរដ្ឋបាល និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញសហគ្រិនភាពក្នុងស្រុក។
ចលករនៃភាពជោគជ័យ លែងជាគោលនយោបាយដែលល្អតែមួយមុខទៀតហើយ គឺអាស្រ័យលើការអនុវត្តដែលមានប្រសិទ្ធភាព គឺមានន័យថាមូលជើងខោមូលដៃអាវចុះពិនិត្យនិងធ្វើផ្ទាល់តែម្តង។ ការពង្រឹងអភិបាលកិច្ចមូលដ្ឋានកម្រិតឃុំសង្កាត់ និងការគ្រប់គ្រងដែលផ្អែកលើលទ្ធផល គឺជាកត្តាចាំបាច់។ គ្រប់គម្រោងអភិវឌ្ឍ ត្រូវមានសូចនាករវាស់វែងច្បាស់លាស់ (KPI) ដោយតម្កល់ផលប្រយោជន៍ និងការកើនឡើងនៃចំណូលរបស់ប្រជាជនជាស្នូល (ចីរភាពប្រាក់ចំណូលជាមធ្យម)។
ដូច្នេះ ដំណើរការកសាងជាតិឱ្យក្លាយជាប្រទេសចំណូលខ្ពស់ មិនមែនជាការងារចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃរាល់សកម្មភាពដែលបានគ្រោងទុកយ៉ាងច្បាស់លាស់ រួមជាមួយនឹងការផ្លាស់ប្តូរទស្សនទានពី ការជួយសង្គ្រោះ មកជា ការផ្តល់លទ្ធភាព និងការកសាងសមត្ថភាពសេដ្ឋកិច្ច ដែលនេះគឺជាកូនសោរដ៏សំខាន់ក្នុងការបើកទ្វារដើរទៅរកភាពរុងរឿង។ ទិសដៅយុទ្ធសាស្ត្រគឺយើងត្រូវមានមហិច្ឆតាខ្ពស់ ប៉ុន្តែអនុវត្តដោយភាពប្រាកដនិយមតាមរយៈ៖ ការពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវ ក្នុងការអនុវត្តគោលនយោបាយឱ្យដល់មូលដ្ឋាន (ឃុំសង្កាត់), ជំរុញនវានុវត្តន៍ តាមរយៈការយកបច្ចេកវិទ្យាជាឧបករណ៍បម្រើការងារឱ្យកាន់តែរហ័ស និងមានតម្លាភាព (បង្កើត App កសិកម្ម និង App ផ្សេងៗទៀតឱ្យមន្ត្រីមូលដ្ឋានកាន់តែដើរទាន់សម័យ), និងការកសាងជំនឿទុកចិត្ត ជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន តាមរយៈការបង្ហាញលទ្ធផលជាក់ស្តែង។ យើងត្រូវបង្កើតក្តីស្រមៃ៥០ឆ្នាំ និង១០០ ឆ្នាំរបស់កម្ពុជា។
រូបភាព៖ Online
#ចក្ខុវិស័យកម្ពុជា២០៥០ #កម្ពុជាចំណូលខ្ពស់ #ក្តីស្រមៃ៥០ឆ្នាំ #ក្តីស្រមៃ១០០ឆ្នាំ #កសាងជាតិ #មរតកសេដ្ឋកិច្ច #កំណែទម្រង់ស៊ីជម្រៅ #គោលនយោបាយបុរេសកម្ម #ប្រសិទ្ធភាពនិងចីរភាព #អភិបាលកិច្ចល្អ #មហិច្ឆតាខ្ពស់អនុវត្តជាក់ស្តែង #កសិកម្មទំនើប ្ពុជា ្អឹងខ្នងសេដ្ឋកិច្ច #ទំនើបកម្មកសិកម្ម #ធនធានមនុស្ស៤_០ #ការវិនិយោគលើជំនាញ #មូលជើងខោមូលដៃអាវ #អភិបាលកិច្ចមូលដ្ឋាន ្រាប់ប្រជាជន #នវានុវត្តន៍ឌីជីថល ិកម្ម #កសាងជំនឿទុកចិត្ត #ភាពជាម្ចាស់
16/01/2026
Ep2: វ៉េណេស៊ុយអេឡាមានប្រេងច្រើនជាងគេលើលោក តែហេតុអ្វីនៅតែជួបវិបត្តិសេដ្ឋកិច្ច?
បើយើងមើលលើផែនទីជង្រុកប្រេងពិភពលោកមួយនេះ យើងនឹងឃើញថា វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលមានប្រេងក្រោមដីច្រើនជាងគេបំផុតក្នុងលោក គឺរហូតដល់ ៣០០.៩ ពាន់លានបារ៉ែល (Gbbl) ដែលច្រើនជាងមហាយក្សប្រេងអារ៉ាប៊ីសាអូឌីត (២៦៦.៥ Gbbl) ទៅទៀត។ ហេតុអ្វីបានជាប្រទេសនេះមិនក្លាយជាមហាសេដ្ឋីដូចអារ៉ាប៊ីសាអូឌីត តែបែរជាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទៅវិញ?
កត្តាសំខាន់ៗដែលនាំកើតវិបត្តិ៖
១. ប្រេងភាគច្រើនរបស់វ៉េណេស៊ុយអេឡា គឺជាប្រភេទប្រេងខាប់ខ្លាំង និងមានជាតិស្ពាន់ធ័រខ្ពស់។ ការបូម និងចម្រាញ់ប្រេងប្រភេទនេះ ត្រូវការបច្ចេកវិទ្យាខ្ពស់ និងចំណាយដើមទុនផលិតថ្លៃជាងប្រេង រាវជាង របស់អារ៉ាប៊ីសាអូឌីត ឬអាមេរិក។
២. វិបត្តិសេដ្ឋកិច្ច និងនយោបាយរ៉ាំរ៉ៃរាប់ឆ្នាំ បានធ្វើឱ្យឧបករណ៍ និងរោងចក្រផលិតប្រេងវ៉េណេស៊ុយអេឡាខូចខាត និងខ្វះការថែទាំ ដែលធ្វើឱ្យសមត្ថភាពផលិតធ្លាក់ចុះយ៉ាងខ្លាំង បើទោះជាមានប្រេងច្រើនក្រោមដីក៏ដោយ។
៣. ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងវិបត្តិនយោបាយក្នុងស្រុក បានរារាំងការនាំចេញ និងការវិនិយោគពីបរទេស ដែលធ្វើឱ្យវ៉េណេស៊ុយអេឡាមិនអាចទាញយកប្រយោជន៍ពេញលេញពីធនធានរបស់ខ្លួនបាន។ ទណ្ឌកម្មលើវិស័យប្រេង និងការបិទខ្ទប់សេដ្ឋកិច្ច ធំជាងគេគឺនៅឆ្នាំ២០១៩៖
-ខែមករា ២០១៩ អាមេរិកបានដាក់ទណ្ឌកម្មផ្ទាល់ទៅលើក្រុមហ៊ុនប្រេងរដ្ឋ PDVSA។ នេះជាការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ច ព្រោះអាមេរិកគឺជាអតិថិជនទិញប្រេងធំបំផុតរបស់វ៉េណេស៊ុយអេឡានៅពេលនោះ។
-ខែសីហា ២០១៩ លោក ត្រាំ បានចេញបទបញ្ជាបង្កកទ្រព្យសម្បត្តិរដ្ឋាភិបាលវ៉េណេស៊ុយអេឡាទាំងអស់នៅអាមេរិក ដែលមានន័យស្មើនឹងការធ្វើ ពហិការសេដ្ឋកិច្ចទាំងស្រុង។
ការមានធនធានធម្មជាតិច្រើន មិនប្រាកដថាធ្វើឱ្យប្រទេសនោះក្លាយជាអ្នកមាននោះទេ ប្រសិនបើខ្វះសមត្ថភាពផលិត ការគ្រប់គ្រង និងស្ថិរភាពនយោបាយ។
ប្រភព៖ ចម្រុះ
14/01/2026
ឈប់ចំណាយពេលជីកកកាយកម្ទេចសំរាមផ្ទះគេ ហើយងាកមក បោសសម្អាត និងរៀបចំផ្ទះខ្លួនឯង
ក្នុងមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា បណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ហាក់កំពុងជាប់ជំពាក់យ៉ាងខ្លាំង ក្នុងការចែកចាយរឿងរ៉ាវអវិជ្ជមាន គ្រោះថ្នាក់ ឬរឿងអាស្រូវមិនល្អរបស់ប្រទេសជិតខាង (សៀម)។ តើការដឹងរឿងគេច្រើនពេក បានផ្តល់ផលចំណេញអ្វីដល់ការអភិវឌ្ឍខ្លួនយើង និងជាតិយើង?
ការចំណាយពេលតាមដាន និងសើចចំអកលើរឿងអាក្រក់របស់គេ វាមិនបានធ្វើឱ្យតម្លៃខ្លួនយើងខ្ពស់ជាងមុននោះទេ។ វាគ្រាន់តែជាការដែលធ្វើឱ្យយើងភ្លេចខ្លួនថា យើងក៏មានចំណុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ ដូច្នេះ រាល់ពេលមានការចុច Share ឬសរសេររៀបរាប់ពីរឿងមិនល្អរបស់គេ អ្នកកំពុងតែនាំយកកម្លាំងអវិជ្ជមានមកបំពុលសង្គមខ្លួនឯង។ បើចង់ឱ្យគេឱ្យតម្លៃយើង យើងត្រូវកសាងតម្លៃចេញពីខាងក្នុង មិនមែនចាំតែជាន់ពន្លិចអ្នកដទៃដើម្បីឱ្យខ្លួនឯងមើលទៅល្អនោះទេ។
ខណៈពេលដែលយើងកំពុងចំណាយពេលអានរឿងគ្រោះថ្នាក់ ឬរឿងមិនល្អរបស់គេ តើគេកំពុងធ្វើអ្វី? គេប្រហែលជាកំពុងអភិវឌ្ឍបច្ចេកវិទ្យា ពង្រឹងសេដ្ឋកិច្ច ឬកសាងធនធានមនុស្សគេ។ ចុះយើង? តើយើងទទួលបានចំណេះដឹងអ្វីខ្លះ ពីការដឹងរឿងអវិជ្ជមានទាំងនោះ? ដួច្នេះ ក្នុងនាមជាអ្នកនាំសារ យើងត្រូវផ្តល់គុណភាពនៃព័ត៌មានដែលផ្តល់ការអប់រំ និងការរីកចម្រើន មិនមែនចំនួន Like/Share ពីការចុះផ្សាយរឿងអាស្រូវជិតខាងនោះទេ។
ពិភពលោកកំពុងដើរទៅមុខយ៉ាងលឿន។ បើយើងនៅតែបន្តយកភ្នែកសម្លឹងមើលតែរឿងមិនល្អក្នុងផ្ទះគេ យើងនឹងក្លាយជា"មនុស្សពិការ ដែលមើលមិនឃើញបញ្ហាក្នុងផ្ទះខ្លួនឯង។ ឈប់ខ្វល់ថាផ្ទះគេឆេះដល់ណា តែត្រូវខ្វល់ថា តើក្នុងផ្ទះយើងមានចំណេះដឹង និងការអភិវឌ្ឍគ្រប់គ្រាន់ ដើម្បីដើរទាន់គេហើយឬនៅ?
រូបភាព៖ អនឡាញ
14/01/2026
លោក លី ក្វាន់យូ ស្ថាបនិកសិង្ហបុរី បានពន្យល់ថា “ការងារចម្បងរបស់លោក គឺផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋសិង្ហបុរីគ្រប់រូប និងអនាគតរបស់ពួកគេ។ លោកចង់បានសង្គមមួយដែលពលរដ្ឋសិង្ហបុរីមានផ្ទះជាកម្មសិទ្ធិ។ លោកជឿថាអារម្មណ៍នៃភាពជាម្ចាស់នេះគឺមានសារៈសំខាន់សម្រាប់សង្គមថ្មីរបស់សិង្ហបុរី ដែលមិនមានឫសគល់ជ្រៅនៅក្នុងប្រវត្តិសាស្ត្ររួមនោះ”។
ត្រង់ចំណុចនេះ លោក លី ក្វាន់យូ យល់ឃើញថា ដើម្បីឱ្យពលរដ្ឋស្រឡាញ់ និងការពារប្រទេសជាតិ ពួកគេត្រូវតែមានកម្មសិទ្ធិនៅសិង្ហបុរីជាមុនសិន។
នៅពេលដែលប្រជាពលរដ្ឋមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន (មិនមែនជួលគេ) ពួកគេនឹងមានអារម្មណ៍ថាខ្លួនគឺជាម្ចាស់នៃផ្នែកមួយរបស់ជាតិ។ ប្រសិនបើប្រទេសជាតិមានសន្តិភាព និងរីកចម្រើន តម្លៃផ្ទះរបស់ពួកគេក៏ឡើងថ្លៃ។ ផ្ទុយទៅវិញ បើប្រទេសជាតិមានបញ្ហា ទ្រព្យសម្បត្តិរបស់ពួកគេក៏រងផលប៉ះពាល់។ ដូច្នេះ ពលរដ្ឋគ្រប់រូបនឹងខិតខំធ្វើការ និងការពារជាតិដោយស្វ័យប្រវត្តិ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។
មួយវិញទៀត សិង្ហបុរី គឺជាប្រទេសដែលបង្កើតឡើងដោយជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ (ចិន ម៉ាឡេ ឥណ្ឌា...)។ ពួកគេមិនមានប្រវត្តិសាស្ត្ររួមគ្នា ១០០០ឆ្នាំ ដូចខ្មែរ ឬចិនទេ។ ពួកគេគ្រាន់តែមកទីនោះដើម្បីរកលុយ ហើយអាចនឹងចាកចេញទៅវិញនៅពេលណាក៏បាន។ ការផ្តល់កម្មសិទ្ធិផ្ទះ គឺជាការចងជើងពួកគេឱ្យជាប់នឹងដី។ នៅពេលពួកគេមានផ្ទះ ពួកគេឈប់គិតថាខ្លួនជាអ្នកស្នាក់អាស្រ័យ ប៉ុន្តែពួកគេក្លាយជាពលរដ្ឋពេញសិទ្ធិ ដែលចាក់គ្រឹះនៅទីនោះ និងកសាងអនាគតនៅទីនោះ។
លោក លី ក្វាន់យូ ធ្លាប់បានលើកឡើងក្នុងបរិបទផ្សេងទៀតថា លោកមិនអាចសុំឱ្យទាហានការពារជាតិយ៉ាងប្តូរផ្តាច់បានទេ ប្រសិនបើទាហានទាំងនោះត្រូវការពារទ្រព្យសម្បត្តិរបស់អ្នកផ្សេង ឬការពារផ្ទះជួល។ ទាហាន ឬពលរដ្ឋ នឹងហ៊ានលះបង់ជីវិតការពារប្រទេស លុះត្រាតែពួកគេកំពុងការពារ ផ្ទះ និងគ្រួសាររបស់ពួកគេផ្ទាល់។ នេះគឺជាមូលដ្ឋានគ្រឹះនៃស្នេហាជាតិដែលកើតចេញពីផលប្រយោជន៍ជាក់ស្តែង។
លោក លី ក្វាន់យូ ជឿថា គ្រឹះនៃសង្គមដែលរឹងមាំ មិនមែនកើតចេញពីការឃោសនាឱ្យស្រឡាញ់ជាតិនោះទេ តែវាកើតចេញពីការដែលរដ្ឋាភិបាលធ្វើឱ្យពលរដ្ឋមានទ្រព្យ មានផ្ទះ និងមានអនាគតច្បាស់លាស់នៅក្នុងប្រទេសនោះ។
13/01/2026
ការប្រកាសរបស់លោក ត្រាំ អំពីការដាក់ពន្ធ ២៥% លើប្រទេសណាដែលរកស៊ីជាមួយអ៊ីរ៉ង់ មិនមែនជារឿងពាណិជ្ជកម្មធម្មតា ប៉ុន្តែជាសារ ភូមិសាស្ត្រនយោបាយខ្លាំងក្លា។ ហេតុអ្វី
- ខ្សែច្រវាក់ផ្គត់ផ្គង់អាចរង្គោះរង្គើ៖ ចិន និងឥណ្ឌាគឺជាអ្នកទិញប្រេងធំជាងគេពីអ៊ីរ៉ង់។ បើអាមេរិកដាក់ពន្ធលើទំនិញពីចិនបន្ថែម ២៥% ទៀត វានឹងធ្វើឱ្យទំនិញសព្វសារពើមានតម្លៃថ្លៃឡើងភ្លាមៗ។
-អតិផរណា និងតម្លៃប្រេងអាចឡើង៖ បើពន្ធ ២៥% ត្រូវអនុវត្តលើទំនិញពីប្រទេសធំៗដូចជាចិន (ដោយសារគេទិញប្រេងពីអ៊ីរ៉ង់) នោះតម្លៃទំនិញគ្រប់យ៉ាងនឹងហក់ឡើងថ្លៃ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក រួមទាំងប្រជាជនអាមេរិកខ្លួនឯងផងដែរ។
-សម្ព័ន្ធមិត្តអាមេរិកត្រូវជ្រើសរើស១៖ បណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលនៅមានទំនាក់ទំនងពាណិជ្ជកម្មខ្លះៗជាមួយអ៊ីរ៉ង់ នឹងត្រូវបង្ខំចិត្តជ្រើសរើសរវាងទីផ្សារអាមេរិក ឬ ការរកស៊ីជាមួយអ៊ីរ៉ង់។
គោលដៅរួមនៃការដាក់ពន្ធ២៥%នេះ ក៏នឹងអាចផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៉ីរ៉ង និងជាការដាក់សម្ពាធអ៊ីរ៉ង់ឱ្យចូលចរចា បើមិនអញ្ចឹងទេគឺនឹងត្រូវដំបងដោយប្រើកម្លាំង។ ប៉ុន្តែសំណួរសួថា តើអ៊ីរ៉ង់នឹងឆ្លើយតបវិញដោយរបៀបណា? តើវានឹងនាំទៅរកការចរចា ឬបង្កើនភាពតានតឹងយោធា?
13/01/2026
Podcast Ep1: កោះហ្គ្រីនឡែន៖ បេះដូងនៃយុទ្ធសាស្ត្រការពារជាតិអាមេរិក
ការដែលប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញបំណងចង់ “ទិញ” កោះហ្គ្រីនឡែនពីដាណឺម៉ាក មិនមែនជារឿងចៃដន្យ ឬជាការគិតបែបពាណិជ្ជកម្មសុទ្ធសាធនោះទេ។ ក្នុងទស្សនៈយុទ្ធសាស្ត្រ កោះនេះគឺជា កោះ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ តើហេតុអ្វី?
កោះហ្គ្រីនឡែនគឺជាចំណុចយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ ហ្គ្រីនឡែន-អ៊ីស្លង់-អង់គ្លេស ដែលជាច្រកសមុទ្រដ៏សំខាន់សម្រាប់តាមដានរាល់ចលនានាវាមុជទឹក និងកងទ័ពជើងទឹករបស់រុស្ស៊ីមុននឹងចូលទៅដល់មហាសមុទ្រអាត្លង់ទិក។ ជាងនេះទៀត កោះនេះក៏ជាខែលការពារជាតិផងដែរ។ មូលដ្ឋានទ័ពអាកាស Pituffik (អតីត Thule) នៅលើកោះនេះ ដើរតួជាប្រព័ន្ធរ៉ាដាព្រមានជាមុនពីការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប ដែលការពារសន្តិសុខផ្ទាល់ដល់ទឹកដីសហរដ្ឋអាមេរិក។ ការទទួលបានកោះនេះ បើលទ្ធភាពក្នុងការទប់ស្កាត់ឥទ្ធិពលរុស្ស៊ី-ចិន។ ការបង្កើនវត្តមានយោធា និងសេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរក្នុងតំបន់អាកទិក បង្ខំឱ្យអាមេរិកត្រូវតែពង្រឹងឥទ្ធិពលរបស់ខ្លួនលើកោះហ្គ្រីនឡែន ដើម្បីរក្សាតុល្យភាពអំណាច។
កោះហ្គ្រីនលែន គឺជាកន្លែងប្រកួតប្រជែងរវាងផ្លូវសមុទ្រខាងជើង (NSR) និងផ្លូវសមុទ្រខាងពាយព្យ (NWP)។ ទោះបីជាផ្លូវទាំងពីរមានគោលដៅភ្ជាប់អាត្លង់ទិក និងប៉ាស៊ីហ្វិកដូចគ្នា ប៉ុន្តែលក្ខណៈបច្ចេកទេស និងសក្ដានុពលមានភាពខុសគ្នាស្រឡះ។ បច្ចុប្បន្ន ផ្លូវសមុទ្រខាងជើង ត្រូវបានរុស្ស៊ីកំពុងនាំមុខគេក្នុងការគ្រប់គ្រងផ្លូវនេះ ដោយសារការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងកងនាវាបំបែកទឹកកក (Icebreakers)។ ក្នុងឆ្នាំ ២០២៤ បរិមាណទំនិញតាមផ្លូវនេះមានរហូតដល់ជិត ៣៨ លានតោន ដែលបង្ហាញពីស្ថិរភាពជាងផ្លូវផ្សេងទៀត បើទោះជាកំពុងរងទណ្ឌកម្មអន្តរជាតិក៏ដោយ។ រីឯផ្លូវសមុទ្រខាងពាយព្យ (NWP) ស្ថិតនៅក្បែរកាណាដា និងអាមេរិក ប៉ុន្តែវាមានគ្រោះថ្នាក់ខ្លាំងដោយសារភូមិសាស្ត្រស្មុគស្មាញ និងទឹកកកដែលមិនទៀងទាត់។ តួលេខនៃនាវាពាណិជ្ជកម្មត្រឹមតែ ៤៧ គ្រឿងដែលធ្លាប់ឆ្លងកាត់ ដែលនេះបញ្ជាក់ថា NWP នៅតែជាផ្លូវដែលស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនិងពិសោធន៍ និងមានហានិភ័យខ្ពស់សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។
ដោយឡែក កាណាដា ប្រកាសថា NWP គឺជា ស្ថិតក្នុងដែនទឹករបស់ខ្លួន ខណៈមហាអំណាចផ្សេងទៀតចាត់ទុកថាជាច្រកសមុទ្រអន្តរជាតិ។ ការខ្វែងគំនិតគ្នានេះមិនត្រឹមតែប៉ះពាល់ដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាជាការដណ្ដើមគ្នានូវសិទ្ធិគ្រប់គ្រងសន្តិសុខ និងធនធានធម្មជាតិនៅបាតសមុទ្រ។ ប្រសិនបើការរលាយទឹកកកនៅតែបន្ត ផ្លូវឆ្លងកាត់ប៉ូល (TSR) ដែលស្ថិតនៅចំកណ្តាលមហាសមុទ្រអាកទិក នឹងក្លាយជាផ្លូវនាវាចរណ៍ដ៏ជិតបំផុត។ នៅពេលនោះ កោះហ្គ្រីនឡែននឹងប្តូរតួនាទីពីកោះដែលនៅឆ្ងាយពីគេ ទៅជា មណ្ឌលត្រួតពិនិត្យ និងផ្តល់សេវាកម្មនាវាចរណ៍ (Gateway Hub) ដ៏សំខាន់បំផុតរបស់ពិភពលោក។
ដូច្នេះហើយ ផ្លូវដឹកជញ្ជូនអាកទិកជិតកោះហ្គ្រីនឡែន មិនមែនគ្រាន់តែជាបន្ទាត់សម្រាប់ដឹកទំនិញនោះទេ ប៉ុន្តែវាជា ភូមិសាស្ត្រនយោបាយថ្មី។ តំបន់នេះគឺជារឿងចាំបាច់ត្រូវតាមដាន ព្រោះវានឹងកំណត់នូវជោគវាសនានៃសន្តិសុខសកល និងតុល្យភាពសេដ្ឋកិច្ចរវាងលោកខាងលិច និងលោកខាងកើតក្នុងសតវត្សទី២១ នេះ។
ប្រភព៖ ចម្រុះ
10/01/2026
ក្នុងជីវិតការងារ និងការសិក្សា ខ្ញុំតែងតែរំលឹកខ្លួនឯងនូវទស្សនៈវិជ្ជាដ៏អស្ចារ្យ៣ ដែលជួយឱ្យខ្ញុំមានកម្លាំងចិត្តជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៖
១. សម្តេចធិបតី៖ "ប្រទេសដែលរីកចម្រើនខ្លាំង គឺអាស្រ័យទៅលើប្រជាពលរដ្ឋរឹងមាំទាំង សុខភាព ចំណេះដឹង និងបំណិន។ "
២. លោក Konosuke Matsush*ta ស្ថាបនិក Panasonic៖ "បេសកកម្មរបស់មនុស្ស គឺការបម្រើសង្គមឱ្យអស់ពីចិត្ត ហើយសេចក្តីសុខពិតប្រាកដ កើតចេញពីការដឹងថាការងាររបស់យើង បានជួយសម្រាលទុក្ខលំបាករបស់អ្នកដទៃ។"
៣. ស្ថាបនិកសិង្ហបុរី លោក លី ក្វាន់យូ៖ "ភាពរឹងមាំនៃជាតិសាសន៍មួយ គឺកើតចេញពីស្មារតីនៃពលរដ្ឋដែលមិនរុញរាចំពោះការងារលំបាក និងការលះបង់ដើម្បីប្រយោជន៍រួម។"
លីបាវអង្ករថាធ្ងន់ហើយ តែបើលីដោយក្តីស្រឡាញ់ គឺស្រាលដូចសំឡី 😂❤️