28/05/2026
កម្រងរូបភាព ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស តំណាងសាកលវិទ្យាល័យ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
វេទិការយៈពេលពីរថ្ងៃ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក ក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។
https://www.facebook.com/share/1D2tkjxNEw/?
27/05/2026
កម្រងរូបទី២ សកម្មភាពបស់ក្រុមការងាររៀបចំ ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស តំណាងសាកលវិទ្យាល័យ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
វេទិការយៈពេលពីរថ្ងៃ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក ក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។
តាមដានសកម្មភាពរបស់យើងតាមតេឡេក្រាម៖ https://t.me/camexcommunity
27/05/2026
កម្រងរូបទី១ សកម្មភាពបស់ក្រុមការងាររៀបចំ ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស តំណាងសាកលវិទ្យាល័យ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
វេទិការយៈពេលពីរថ្ងៃ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក ក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។
តាមដានសកម្មភាពរបស់យើងតាមតេឡេក្រាម៖ https://t.me/camexcommunity
27/05/2026
កងកម្លាំងមុនពេលរៀបចំកម្មវិធី 💪💪
25/05/2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស តំណាងសាកលវិទ្យាល័យ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
វេទិការយៈពេលពីរថ្ងៃ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក ក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។ ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធីវេទិកានេះ ក៏មានសកម្មភាពសំខាន់ៗជាច្រើន ដូចជា សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដែលមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនអញ្ជើញមកពីក្នុង និងក្រៅប្រទេស។ អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធន៍ជាក់ស្ដែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំវេទិកានេះឡើង ដោយគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សារភ្ជាប់គម្លាតរវាងការអប់រំថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា។ នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងការវិវឌ្ឍពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា ព្រមទាំងតម្រូវការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដូចជាជំនាញកែច្នៃម្ហូបអាហារ និងការប្រើប្រាស់ដ្រូន (Drone) សិស្សានុសិស្សចាំបាច់ត្រូវពង្រឹងសមត្ថភាពលើផ្នែក STEM និងភាសាបរទេស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការសិក្សានៅក្នុងស្រុក និងការត្រៀមខ្លួនទៅសិក្សានៅបរទេស ហើយវេទិកានេះ នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីជួយយុវជនក្នុងការស្វែងរកសក្ដានុពលពិតប្រាកដរបស់ខ្លួន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យប្រើប្រាស់ពេលវេលាក្នុងវេទិកានេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីពិគ្រោះយោបល់ជាមួយលោកគ្រូ អ្នកគ្រូ ស្វែងយល់ពីសក្ដានុពលរបស់ខ្លួន និងសិក្សាពីតម្រូវការទីផ្សារការងារជាក់ស្ដែង សំដៅជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងសមត្ថភាព និងទេពកោសល្យរបស់ខ្លួនពិតប្រាកដ ចៀសវាងការសម្រេចចិត្តខុស ឬសម្រេចចិត្តតាមមិត្តភក្ដិ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជំនាញអ្វីក៏ល្អនិងមានតម្លៃដែរ ឱ្យតែយើងសិក្សាឱ្យបានចេះច្បាស់លាស់ និងប្រាកដប្រជា ដូចនេះ សិស្សានុសិស្សត្រូវបណ្ដុះស្មារតីប្ដេជ្ញាចិត្តសិក្សារៀនសូត្រពេញមួយជីវិត គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការច្នៃប្រឌិត ព្រមទាំងការប្រកាន់ខ្ជាប់នូវចរិយាធម៌ និងឥរិយាបថល្អ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលនាពេលអនាគត រួមចំណែកដល់ការលើកកម្ពស់មូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈ៖ 068722898 / 089722898 / 010797816
គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/camexcommunity