17/12/2023
ខ្មែរមានជំងឺ ឈឺច្រើនយ៉ាង (គ.ប.ឈ)
ជំងឺនេះសាង កាងលើខ្មែរ
សង្កាត់សង្កិន ហិនហោចខ្មែរ
រករឿងឈ្លោះខ្មែរ ខ្មែររងទុក្ខ...។
ខូយ ខុន(អក្ខរាប្រលោម)
Create & Post Video
17/12/2023
ខ្មែរមានជំងឺ ឈឺច្រើនយ៉ាង (គ.ប.ឈ)
ជំងឺនេះសាង កាងលើខ្មែរ
សង្កាត់សង្កិន ហិនហោចខ្មែរ
រករឿងឈ្លោះខ្មែរ ខ្មែររងទុក្ខ...។
ខូយ ខុន(អក្ខរាប្រលោម)
22/10/2023
កូនរលឹមសោះ...
Vietnam out from Khmer...
03/06/2023
៤ មិថុនា ចិន្តាចាំ...!
ដែនដីសណ្ដ ដ៏កម្សត់
គេចារគេកត់ កាត់ឲ្យយួន
មានជាច្រើនខែត្រ ឆ្អែតផ្ទួនៗ
ព្រៃនគរស្ងួន នួនស្នេហា។
នឹកដល់ពលលាវ គ្រលួចចិត្ត
ខ្មែររងបង្ខិត ស្អិតឱរា
កាត់ផ្ដាច់បុរី ដីដូនតា
៤ មិថុនា ចិន្ដាចាំ...។
ពាម ក្រមួនស ល្អឥតខ្ចោះ
សែនស្ដាយស្រណោះ សឺន គុយផ្ដាំ
ថែខែត្រត្រពាំង ជាបណ្ដាំ
ឈើទាលលោកដាំ ពាំស្មារ្ដី។
កោះត្រល់ ត្រឡាច កេរពីមុន
ជាទីផ្ដល់មន្ត ទុនប្រពៃ
ឥលូវខណ្ឌចែក បែកប្រែថ្មី
អ្វីៗគេសាង កែទាំងឈ្មោះ...។
ត្រួសៗរឭក នឹករឿងចាស់
ពូជខ្មែរខ្លាំងណាស់ ការពារយស
តតាំងច្បាំងឈ្លាន រានជម្លោះ
មិនរស់ខ្លបខ្លាច ខ្មាំងសត្រូវ។
ខ្មែរក្រោមក្រោកថែ ប្រែកណ្ដាល
ជ្រើមជ្រួលស្រើបស្រាល វង្វេងទៅ
វប្បធម៌ស្អុយអែ ស្នេហ៍ទាំ្រនៅ
វីវក់ខុសផ្លូវ ជ្រៅមិនកែ...។
ប្រវត្តិគួរចាំ ខាំស៊ីខ្ទេច
រេគេចបំភាន់ ជាន់បង្វែរ
ផ្សព្វផ្សាយតែស្រា ជាហូរហែ
កូនខ្មែរខ្សែក្រោយ ស្គាល់តែស្រា...។
៤ មិថុនា ២០២២
ខូយ ខុន(អក្ខរាប្រលោម)
ស្វែងរកម្ចាស់សេះ...