19/08/2022
ឳកាសទទួល បានការគាំទ្រលើការប្រឹក្សាផ្នែកបច្ចេកទេសសហគ្រាស ឬការអភិវឌ្ឍអាជីវកម្ម។
------
កម្មវិធីពង្រឹងភាពប្រកួតប្រជែងសហគ្រាសជាតិ ហៅកាត់ថា អាយខុន (Improved Competitiveness of National Enterprise-ICONE) ក្នុងខេត្តពាយ័ព្យ នៃប្រទេសកម្ពុជា។ កម្មវិធីអាយខុនក្នុងទម្រង់ជាការគាំទ្រលើការប្រឹក្សាផ្នែកបច្ចេកទេសសហគ្រាស ឬការអភិវឌ្ឍអាជីវកម្ម ក៏ដូចជាបែបផែននៃការពង្រឹង និងច្នៃប្រឌិតថ្មីៗ លើផ្នែកផលិតកម្ម ខ្សែច្រវ៉ាក់ផលិតកម្ម និងបច្ចេកវិទ្យាផ្នែកឌីជីថល និងនវានុវត្តន៍ថ្មីដើម្បីសម្រេចនូវគោលដៅក្នុងការពង្រឹងភាពប្រកួតប្រជែង។
ការគាំទ្រនេះត្រូវបានផ្តល់មូលនិធិដោយក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺងម៉ង់ ហើយអនុវត្តគម្រោងដោយអង្គការ ជីអាយហ្សិត (GIZ) ប្រចាំប្រទេសកម្ពុជា។
សម្រាប់សហគ្រាស ឬក្រុមហ៊ុនក្នុងស្រុក ដែលស្ថិតនៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដែលមានចំណាប់អារម្មណ៍ស្នើសុំការគាំទ្រលើ មើលវិដេអូឯកសារ តាមតំណភ្ជាប់ដែលមានដាក់ជូន៖ https://www.youtube.com/watch?v=ETZV3vJjuEM&t=12s
ដើម្បីចុះឈ្មោះ សូមចូលតាមតំណភ្ជាប់ដែលមានដាក់ជូន៖ https://ee.kobotoolbox.org/4JgfSPDB