30/07/2025
សង្រ្គាម៥ថ្ងៃ :
🙏 យើងត្រូវស្អប់មេដឹកនាំល្មោភសង្រ្គាម ឈ្លានពានកម្ពុជា តែកុំបំផុសការខឹងស្អប់ជាតិសាសន៍ណាមួយ (ជាតិសាសន៍ណាក៏មានមនុស្សល្អ និងមនុស្សអាក្រក់)
🙏 យើងត្រូវចូលរួមផ្សព្វផ្សាយការពិត និងប្រឆាំងការលាបពណ៌មកលើកម្ពុជា តែកុំជេរប្រមាថជាតិសាសន៍ណាមួយ ដោយរក្សាឱ្យបានភាពជាប្រជាជាតិថ្លៃថ្នូរ។
🙏 យើងត្រូវបំផុសគំនិតស្នេហាជាតិ តែយុវជនក៏កុំភ្លេចកសាងសមត្ថភាពឱ្យខ្លាំងក្លា ក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។
🙏 ប្រទេសយើងគឺប្រទេសកាន់ព្រះពុទ្ធសាសនា។ 🙏
27/07/2025
ឱប្រទេសដ៏តូចកំសត់របស់ខ្ញុំ!🙏 🇰🇭
ជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់នឹមត្រួតត្រា និងភ្លើងសង្រ្គាមជាច្រើនសតវត្ស។ យើងទើបតែបានស្គាល់សុខសន្តិភាពពេញលេញជិត30ឆ្នាំ បែជាត្រូវបានប្រទេសដែលមានមេដឹកនាំល្មោភសង្រ្គាមកំពុងឈ្លានពាន វាយប្រហារ និងសម្លាប់ទាំងប្រជាជនស៊ីវិល។
មេដឹកនាំថៃ អ្នកពិតជាគ្មានមនុស្សធម៌ គ្មានសេចក្ដីថ្លៃថ្នូរ។ អ្នកបានកុហកសហគមន៍អន្តរជាតិដើម្បីបំពេញមហិច្ចតាឈ្លានពានរបស់អ្នក។
ប្រជាជនខ្មែរនៅចងចាំយ៉ាងច្បាស់ ក្នុងទសវត្សឆ្នាំ១៩៧៩ អ្នកធ្លាប់មិនអើពើជាមួយសំណូមពររបស់ UN ឱ្យជួយទទួលជនភាសខ្លួនកម្ពុជា។ អ្នកមិនត្រឹមតែមិនគោរព អ្នកបានចាប់បញ្ជូនជនភាសខ្លួនកម្ពុជាមកចាក់ទម្លាក់នៅភ្នំដងរែក និងបានបង្ខំឱ្យចុះជ្រោះចំការមីនស្លាប់អស់រាប់ម៉ឺននាក់។
មកដល់ពេលនេះ អ្នកក៏នៅតែមិនអើពើជាមួយសំណូមពររបស់UN និងសហគមន៍អន្តរជាតិដែលតម្រូវឱ្យមានបទឈប់បាញ់។ ប្រទេសអ្នកជាប្រទេសអភិវឌ្ឍ និងស៊ីវីល័យ តែបែបមានមេដឹកនាំដែលល្មោភសង្គ្រាម មិនគ្មានមនុស្សធម៌។
ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាមួយរូប សូមថ្កោលទោសលើទង្វើឈ្លានពានរបស់ថៃ។ សូមប្រជាជនកម្ពុជាគ្រប់រូបឈរយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ សូមយុវជនកម្ពុជាកសាងសមត្ថភាពឱ្យខ្លាំងខ្លា ព្រោះមានតែធនធានមនុស្សខ្លាំង ទើបប្រទេសជាតិខ្លាំង។ 💪🇰🇭
សូមជួយចែករំលែកដើម្បីឱ្យពិភពលោកបានដឹង🙏។
Oh, my poor and humble country!
A nation that has endured centuries of oppression and the flames of war. We have only come to know true peace for nearly 30 years, yet now we are being invaded, attacked, and our civilians killed by a nation led by a war-hungry leadership.
To the Thai leadership: You are devoid of humanity and dignity. You have deceived the international community to further your imperialist ambitions.
The Cambodian people still vividly remember that in the 1970s, particularly in 1979, you ignored the UN’s plea to accept Cambodian refugees. Not only did you show disregard, but you also forcibly repatriated Cambodian refugees, pushing them down the ravines of Dangrek Mountain and into minefields—killing tens of thousands.
Even now, you continue to ignore the calls from the UN and the international community demanding a ceasefire. Your country may be considered developed and civilized, yet your leadership embodies warmongering and inhumanity.
As a Cambodian citizen, I strongly condemn Thailand’s acts of aggression. I call upon all Cambodians to stand firm in resistance against the invading enemy. May the Cambodian youth continue building their strength and capabilities—for only a strong human resource can forge a strong nation.
26/07/2025
THAILAND, YOU MUST STOP INVADING CAMBODIA!
You must stop attacking Cambodia civilians area. You must stop lying international community. Cambodia 🇰🇭 want peace. 🕊️
26/07/2025
Cambodia want peace.🕊️
Thailand 🇹🇭 , you must stop your aggression against Cambodia. You have lied to the international community. You have invaded Cambodia. You have attacked Cambodian civilian areas.
06/06/2025
✅ បុគ្គលិកខ្លាំងទំនាក់ទំនង ពួកគាត់ពូកែលក់ តែមិនពូកែការងារបញ្ជីស្នាម។
✅ បុគ្គលិកខ្លាំងរបាយការណ៍ ពួកគាត់ពូកែការងាររដ្ឋបាល តែមិនពូកែដោះស្រាយជាមួយអតិថិជន។
✅ បុគ្គលិកខ្លាំងចែករំលែក ពួកគាត់ពូកែsupport តែគាត់ច្រើនយោគយល់ចាកគោលការណ៍។
✅ បុគ្គលិកខ្លាំងការងារបច្ចេកទេស ពួកគាត់ពូកែអនុវត្តផ្ទាល់ តែគាត់មិនពូកែចែករំលែក។
📣 បុគ្គលិកនីមួយៗមានចំណុចខ្លាំង និងខ្សោយរៀងៗខ្លួនទៅតាមសមត្ថភាព និងទេពកោសល្យ។
📣 កុំព្យាយាមស្វែងរកបុគ្គលិកដែល្អឥតខ្ជោះ លើកលោកមិនមានទេ។
📣 ដឹងពីចំណុចខ្វះខាតបុគ្គលិក ហើយអាចកែប្រែ ដុសខាត់ពួកគេបាន ទើបជាភាពខ្លាំងរបស់មេពិតប្រាកដ។
________________
TOLA Banking
05/06/2025
បុគ្គលិកល្អគ្រប់១០ មិនមានទេ បានត្រឹម៦-៧ គឺល្អណាស់ទៅហើយ។ ឃើញចំណុចខ្វះខាត ជួយកែលម្អទៅ ព្រោះគ្រាប់ពេជ្រល្អអាស្រ័យទឹកដៃជាងឆ្នៃ បុគ្គលិកល្អក៏អាស្រ័យទឹកដៃមេឆ្នៃដូចគ្នា។
04/06/2025
🗣️ ទម្លាប់អាក្រក់៥ចំណុច:
1. កំណាញ់ខ្លួន៖ ក្រៅពីការងាររបស់ខ្លួន មិនជួយធ្វើ មិនខ្វាយខ្វល់ ឬធ្វើការតាមប្រាក់ខែ ទាល់តែស្ថាប័នឡើងឱ្យ ទើបប្រឹងបន្ថែម។
2. ធ្វើការឱ្យរួចពីដៃ៖ កិច្ចការធ្វើរួចមិនត្រួតពិនិត្យ មិនផ្ទៀងផ្ទាត់ ពេលខ្លះទាល់តែមេជម្រុញ ឬជិតដល់កាលកំណត់ទើបធ្វើ។
3. ខ្វះការទទួលខុសត្រូវ៖ ពេលមានបញ្ហាឆ្លើយទម្លាក់កំហុសឱ្យអ្នកដទៃ ឬលើកហេតុផលផ្សេងៗដើម្បីគេចវេសពីការទទួលខុសត្រូវ។
4. មិនអភិវឌ្ឍខ្លួន៖ ធ្វើការងារដដែលៗមិនរៀនជំនាញថ្មីៗ មិនអភិវឌ្ឍសមត្ថភាពដើម្បីចាប់យកឱកាស។
5. ប្រកាន់ទស្សនៈអវិជ្ជមាន៖ មិនសហការ ចូលចិត្តនិយាយវាយប្រហារ បែងចែកបក្សពួក និងមានទស្សនៈអវិជ្ជមានជាមួយក្រុមការងារ និងស្ថាប័ន។
___________
TOLA Banking
03/06/2025
🗣️ ជីវិតបានបង្រៀនយើងថា:
✅ នៅពេលជីវិតអ្នកជួបការលំបាក និងគ្មានអ្នកជួយ ពេលនោះជីវិតបានបង្រៀនយើងថា គ្មាននរណាអាចជួយយើងបានជាជាងខ្លួនយើងទេ ចូរកសាងខ្លួនឱ្យខ្លាំង និងប្រឈមដោះស្រាយការលំបាកឱ្យដល់ទីបញ្ចប់។
✅ នៅពេលដែលមិត្តស្និលស្នាលរបស់អ្នក លួចនិយាយមិនល្អពីក្រោយខ្នងអ្នក ពេលនោះជីវិតបានបង្រៀនយើងថា មនុស្សនៅជុំវិញខ្លួន មិនមែនសុទ្ធតែពេញចិត្តស្រលាញ់យើងគ្រប់គ្នាទេ តែការដែលអ្នកមិនតបតរ មិនប្រកាន់ខឹង និងបន្តទំនាក់ទំនងជាមួយពួកគេដដែល ទើបជាភាពខ្លាំងពិតប្រាកដ។
✅ នៅពេលដែលអ្នកទទួលបានភាពជោគជ័យ តែនៅមានមនុស្សពេបជ្រាយលើកភាពជោគជ័យរបស់អ្នក ជីវិតបានបង្រៀនយើងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធមានសេចក្ដីល្អ សេចក្ដីសាទរ(មុទិតា)ក្នុងខ្លួនទេ តែកុំបារម្ភ ចូរបន្តរីករាយ និងអបអរសាទរដល់ខ្លួនឯង ព្រោះពួកគេគ្មានថ្ងៃយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នកទេ។
✏️ ក្នុងជីវិតរស់នៅ ការដែលព្យាយាមតម្រូវចិត្តមនុស្សគ្រប់គ្នា គឺជាការខ្ជៈខ្ជាយជីវិតជាទីបំផុត។ ចូររស់នៅជាខ្លួនឯង ធ្វើអ្វីដែលត្រឹមត្រូវ បន្តធ្វើតាមក្ដីស្រម៉ៃរហូតអ្នកទទួលបានអ្វីដែលអ្នកចង់បាន។
____________
TOLA Banking
03/06/2025
🗣️ កុំខ្លាចកំហុស ព្រោះកំហុសបង្រៀនមនុស្សបានល្អជាង ការមិនបានសាកល្បង។