San Sithorn

San Sithorn Education share knowledge

You cannot expect to improve your current situation if you do not make every effort to pursue your goals.
04/03/2022

You cannot expect to improve your current situation if you do not make every effort to pursue your goals.

 #.កុំបាត់បង់គុណធម៌ ៤យ៉ាង?.១~កុំបោះបង់មនុស្សដែលធ្លាប់តស៊ូជាមួយយើង ។២~កុំភ្លេចមនុស្សដែលធ្លាប់កសាងយើងឲ្យបានខ្ពង់ខ្ពស់។ ៣~ក...
11/01/2022

#.កុំបាត់បង់គុណធម៌ ៤យ៉ាង?.

១~កុំបោះបង់មនុស្សដែលធ្លាប់តស៊ូជាមួយយើង ។

២~កុំភ្លេចមនុស្សដែលធ្លាប់កសាងយើងឲ្យបានខ្ពង់ខ្ពស់។

៣~កុំព្រងើយដាក់មនុស្សដែលធ្លាប់មានទឹកចិត្តជួយយើង។

៤~កុំភ្លេចមនុស្សដែលធ្វើឲ្យយើងបានល្អ ។

៚.ដូច្នេះអ្នកណាៗក៏ត្រូវការយើងដែរ ប្រសិនបើយើងមានសុខភាពល្អ ចំណេះដឹងពិត ជំនាញពិត អត្តចរិតល្អ និងសីលធម៌ល្អនៅក្នុងខ្លួនរបស់យើង ៕

 #.ផ្នត់គំនិតដែលយុវជនត្រូវយល់ដឹង៖~« ថោកទាប មិនរើសថា មាន ឬ ក្រ ?»៚.មាន ឬក្រ មិនអាចមកវាស់គ្នាដោយត្រឹមតែទ្រព្យសម្បតិ្តបាននោ...
10/01/2022

#.ផ្នត់គំនិតដែលយុវជនត្រូវយល់ដឹង៖

~« ថោកទាប មិនរើសថា មាន ឬ ក្រ ?»

៚.មាន ឬក្រ មិនអាចមកវាស់គ្នាដោយត្រឹមតែ
ទ្រព្យសម្បតិ្តបាននោះទេ គឺការវាស់ដោយទឹកចិត្ត វាស់ដោយសេចក្តីល្អ វាស់ដោយចិត្តគំនិត និងសកម្មភាពប្រព្រឹត្តរបស់ខ្លួន ។

៚.ពាក្យថាអ្នកក្រ មិនមែនប្រែថាអន់ទេ ហើយក៏មិនប្រែថាថោកទាបដែរ ។ រីឯពាក្យថាអ្នកមាន ក៏មិនប្រែថា
ខ្ពង់ខ្ពស់ ហើយក៏មិនមែនប្រែថាឧត្តុងឧត្តម និងថ្លៃថ្នូរដែរ ។ពីព្រោះថាអ្នកមានទ្រព្យសម្បត្តិមិនប្រាកដថា មានសុភមង្គលនោះទេ ហើយអ្នកក្រទ្រព្យសម្បត្តិ ក៏មិនប្រាកដថាពួកគេគ្មានសុភមង្គលនោះដែរ ។

៚.ដូច្នេះថោកទាបលុះត្រាតែខ្លួនប្រព្រឹត្តអំពើអាក្រក់
អំពើទុច្ចរិត អំពើអសីលធម៌ ទើបហៅថា«ថោកទាប» ។ប៉ុន្តែបើគេក្រទ្រព្យ តែគេមានទឹកចិត្ត មានគុណធម៌ មានចិត្តគំនិត មានមនសិការ ឧត្តមគតិ និងសតិសម្បជញ្ញៈ ជាមួយសកម្មភាពប្រព្រឹត្តអំពើល្អ ដោយសីល សមាធិ បញ្ញា ផ្ទុយពីអ្នកមានទ្រព្យ តែក្រទឹកចិត្ត ក្រគុណធម៌ និងខ្វះ
សេចក្តីល្អ ដោយប្រព្រឹត្តនូវការជិះជាន់ គាបសង្កត់ បៀតបៀន កេងប្រវ័ញ្ច ជាមួយការគំរាមកំហែង និង
បំភិតបំភ័យ ព្រោះតែអត្តទត្ថបុគ្គល ក្រុមបក្ខពួក លុះដោយអំណាចលោភៈ ទោសៈ មោហៈ ៕

កុំព្យាយាមឱនរើសនូវអ្វីដែលកំពប់ចេញពីជីវិតរបស់អ្នក ព្រោះបើអ្នកកាន់តែឱនរើស វាកំពប់កាន់តែខ្លាំង បន្តដំណើរទៅមុខ បោះបង់ចោលរបស់...
22/12/2021

កុំព្យាយាមឱនរើសនូវអ្វីដែលកំពប់ចេញពីជីវិតរបស់អ្នក ព្រោះបើអ្នកកាន់តែឱនរើស វាកំពប់កាន់តែខ្លាំង បន្តដំណើរទៅមុខ បោះបង់ចោលរបស់បន្តិចបន្តួច ដើម្បីសម្រេចកិច្ចការធំ។

✍️វត្ថុដែលយេីងស្រឡាញ់ហួងហែង​ មិនប្រាកដថា​ សុទ្ធតែផ្តល់ផលល្អសម្រាប់យេីងនោះទេ​ ផ្ទុយទៅវិញ​ របស់ដែលយេីងស្រឡាញ់ហួងហែង​នោះ​  ...
16/12/2021

✍️វត្ថុដែលយេីងស្រឡាញ់ហួងហែង​ មិនប្រាកដថា​ សុទ្ធតែផ្តល់ផលល្អសម្រាប់យេីងនោះទេ​
ផ្ទុយទៅវិញ​ របស់ដែលយេីងស្រឡាញ់ហួងហែង​នោះ​ វាបានផ្តល់នូវសេចក្តីខកចិត្ត និងការឈឺចាប់ដល់យេីងហួសពីការនឹកស្មាន​ទៅវិញ 🦜🦜🦜
👉ទុក្ខកេីតអំពីសេចក្តីស្រឡាញ់🌷
👉សោកកេីតពីសេចក្តីស្រឡាញ់🌷
👉ភ័យកេីតពីសេចក្តីស្រឡាញ់🌷
🖐បេីមិនស្រឡាញ់​ ទុក្ខ​ សោក​ ភ័យ​ ក៏មិនមានដែរ​ 🇰🇭🇰🇭🇰🇭
✍🏻បំណងល្អពីរបស់ដែលយេីងតែងហួងហែង៕៚

💥កុំរហ័ស ដៃ ប្រយត្នគេថា ចោរ💥កុំរហ័ស ស្រលាញ់ ប្រយត្នគេថា សាវ៉ា💥កុំរហ័ស បង្ហាញ់ថាដឹង ប្រយត្នគេថា អួតចេះ💥កុំរហ័ស ជឿគេ ប្រយត...
12/12/2021

💥កុំរហ័ស ដៃ ប្រយត្នគេថា ចោរ
💥កុំរហ័ស ស្រលាញ់ ប្រយត្នគេថា សាវ៉ា
💥កុំរហ័ស បង្ហាញ់ថាដឹង ប្រយត្នគេថា អួតចេះ
💥កុំរហ័ស ជឿគេ ប្រយត្នគេថា ត្រចៀកស្រាល
💥កុំរហ័ស ចាយវាយ ប្រយត្នគេថា ចាយគ្មានរបៀប
💥កុំរហ័ស ពោល ប្រយត្នគេថា និយាយមិនចេះគិត
💥កុំរហ័ស វិនិច្ឆ័យ ប្រយត្នគេថា ធ្វើដោយបំពាន។

👉កុំ៤យ៉ាងគឺ៖🌹១~កុំក្បត់មិត្តភ័ក្ត           ព្រោះតែលុយ🌹២~កុំបំផ្លាញអ្នកដទៃ             ព្រោះតែផលប្រយោជន៍🌹៣~ កុំសប្បាយរហូ...
08/12/2021

👉កុំ៤យ៉ាងគឺ៖
🌹១~កុំក្បត់មិត្តភ័ក្ត
ព្រោះតែលុយ
🌹២~កុំបំផ្លាញអ្នកដទៃ
ព្រោះតែផលប្រយោជន៍
🌹៣~ កុំសប្បាយរហូតដល់ភ្លេច
ច្បាប់ទម្លាប់តួនាទីរបស់ខ្លួន
🌹៤~កុំធ្វើអាក្រក់រហូតដល់ភ្លេច
តម្លៃនៃការរស់នៅរបស់ខ្លួនឯង៕

វិធីសាស្រ្ដ៧យ៉ាង តាមរបៀបប្រៀបធៀបដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគតគឺ៖🌹១• មេដំបូលផ្ទះ ប្រាប់យើងពីរឿងគោលដៅដែលត្រូវមាន។🌹...
04/12/2021

វិធីសាស្រ្ដ៧យ៉ាង តាមរបៀបប្រៀបធៀបដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគតគឺ៖
🌹១• មេដំបូលផ្ទះ ប្រាប់យើងពីរឿងគោលដៅដែលត្រូវមាន។
🌹២• កង្ហារ ប្រាប់យើងឲ្យចេះធ្វើចិត្តត្រជាក់។
🌹៣• នាឡិកា ប្រាប់យើងពីសារ:សំខាន់នៃពេលវេលា។
🌹៤• កញ្ចក់ ប្រាប់យើងមុននឹងធ្វើសកម្មភាពត្រូវពិចារណា។
🌹៥• បង្អួច ប្រាប់យើងឲ្យចេះមើលពិភពខាងក្រៅ។
🌹៦• ទ្វារ ប្រាប់យើងឲ្យចេះតាំងចិត្តប្រកបដោយសេចក្ដីព្យាយាម។
🌹៧• របង ប្រាប់យើងឲ្យចេះប្រុងប្រយ័ត្នរាល់បំពេញការងារ។

គតិគួរពិចារណា ៧ យ៉ាង៖១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ...
02/12/2021

គតិគួរពិចារណា ៧ យ៉ាង៖
១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។
៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។
៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។

១. រឿង ៣ យ៉ាងដែលគួរ​បំភ្លេច​៖
• រឿងអាយុ
• រឿងដែលកន្លងហួស
• រឿងដែលនាំទុក្ខដល់អ្នកដទៃ

២. ៤ យ៉ាងដែលត្រូវមាន ៖
• មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
• មានមិត្តដែលយល់ចិត្ត
• មានការងារធ្វើ
• មានផ្ទះសម្បែងសមរម្យ

៣. ៦ យ៉ាងដែលមិនគួរធ្វើ៖
• ឃ្លានហើយតែមិនញ៉ាំ
• ស្រេកទឹកតែមិនផឹកទឹក
• ងងុយហើយតែមិនព្រមគេង
• ហត់ហើយតែមិនសម្រាក
• ឈឺហើយតែមិនព្យាបាល
• ចាស់ហើយទើបស្ដាយក្រោយ

៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ
• ការដែលបានកើតជាមនុស្ស
• ការបានយល់ពីសាសនា
• ការមានកល្យាណមិត្តល្អ
• ការមានភាពសុចរិតជានិស្ស័យ
• ការមានចិត្តមិនឫស្យា
• ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
• ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”

៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
• សុខភាពផ្លូវកាយ
• សុខភាពផ្លូវចិត្ត

៦. ទុក្ខ ៣ យ៉ាង៖
• លះបង់មិនបាន
• ចាញ់គេមិនបាន
• លែងអ្វីមួយមិនបាន

៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖
• រាងកាយ
• ចំណេះដឹង
• ក្ដីស្រមៃ
• ទស្សនៈគតិ
• ភាពជឿជាក់
• ភាពក្លាហាន

សូមអរគុណដល់ម្ចាស់អត្ថបទដើម ។
តេង សុីវភីង

• លុយឲ្យខ្ចីកាន់តែច្រើន មានសត្រូវកាន់តែច្រើន • លុយអាចលាងចិត្តញាតិមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌ • លុយអាចធ្វើអោយមនុស្សបាត...
02/12/2021

• លុយឲ្យខ្ចីកាន់តែច្រើន មានសត្រូវកាន់តែច្រើន
• លុយអាចលាងចិត្តញាតិមួយចំនួនលែងស្គាល់តម្លៃនៃគុណធម៌
• លុយអាចធ្វើអោយមនុស្សបាត់ជំនឿបាត់ទំនុកចិត្តគ្នា
• ឥទ្ធិពលនៃលុយអាចប្រែមិត្តភាពបងប្អូនក្លាយទៅជាអ្នកដទៃលឿនបំផុត
• លុយបង្រៀនមនុស្សអោយចេះខ្សែលើចំពោះមនុស្សល្អនិងក្បត់មនុស្សជុំវិញខ្លួន ។
កុំព្រោះតែលុយក្បត់ឧត្តមគតិរបស់ខ្លួននិងក្បត់មនុស្សល្អក្បែរខ្លួន លុយអាចរកបានគ្រប់ពេល តែមនុស្សល្អ បងប្អូនល្អចង់រកមួយជីវិតរកមិនទាន់បានផង 😂😂😂😂😂😂😂😂😂😂😂😂😂😂😂

Address

Phnom Penh

Telephone

+85517709078

Website

Alerts

Be the first to know and let us send you an email when San Sithorn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category