05/04/2022
ព្រឹកថ្ងៃអង្គារ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ខែមេសាឆ្នាំ២០២២ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីទទួលកម្លាំងនគរបាលជាតិជាសិក្ខាកាមចំនួន៤៨នាក់ ដែលត្រូវចុះមកធ្វើកម្មសិក្សារយ:ពេល១ខែនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តាមអធិការដ្នាននគរបាលស្រុក ក្រុង និងតាមការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ ពិធីទទួលនេះប្រព្រឹត្តក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោកឧត្តមសេនីយ៍ត្រី ណុប សុវណ្ណថា គ្រូនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង។