21/05/2026
ទាំងនេះជាកម្រងរូបភាព តទុយោ និងជួសជុលបន្ទប់ទឹក ដែលថវិកាពីពុកម៉ែបងប្អូនអ៊ំពូមីងដែលបានចូលតាំងពីថ្ងៃមុន។
ឥឡូវសាលាយើងមានទឹកស្អាត បន្ទប់ទឹកប្រើដូចដើមវិញហើយ សូមអរគុណ។
ការងារខាងវិស័យអប់រំ
21/05/2026
ទាំងនេះជាកម្រងរូបភាព តទុយោ និងជួសជុលបន្ទប់ទឹក ដែលថវិកាពីពុកម៉ែបងប្អូនអ៊ំពូមីងដែលបានចូលតាំងពីថ្ងៃមុន។
ឥឡូវសាលាយើងមានទឹកស្អាត បន្ទប់ទឹកប្រើដូចដើមវិញហើយ សូមអរគុណ។
01/05/2026
សូមអនុមោទនាពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃព្រះពុទ្ធប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន
30/04/2026
សាលាបឋមសិក្សាទួល លោកគ្រូនាយក និងលោកគ្រូអ្នកគ្រូអ្នកអស់គ្នា សូមថ្លែងអំណរអរគុណដល់ប្រជាជនក្នុងភូមិបានចូលបច្ច័យចូលរួមជីកអណ្តូង។
ដើររៃតាមភូមិបាន២ ១៧៤ ០០០៛
ហើយតាមQR cord បាន១ ៨១៥ ០០០៛
សរុបរួមទាំងអស់បាន ៣ ៩៨៩ ០០០៛
ហើយថវិកានឹងដែលនៅសល់ លោកនាយកនឹងជួសជុលទុយោថ្មី និងជួសជុលក្នុងសាលា។
យើងខ្ញុំជាលោកគ្រូអ្នកគ្រូទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលឃើញបងប្អូនក្នុងភូមិចូលរួមយ៉ាងសកម្មក្នុងការកសាងសាលារៀនរបស់ពួកយើងទាំងអស់គ្នា។
26/04/2026
សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលថវិកាក្នុងការបុកអណ្តូងថ្មី។សូមជូនពរឲ្យដល់សប្បុរសជនទាំងអស់ឲ្យចួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
នៅខ្វះថវិកាខ្លះទៀត អាចចូលរួមតាមQR cord ខាងក្រោម
24/04/2026
សាលាបឋមសិក្សាទួល អណ្តូងចាស់ខូចបាត់ហើយដោយសារគ្មានទឹកឲ្យកូនសិស្សប្រើប្រាស់ ហេតុដូចនេះហើយបានលោកគ្រូអ្នកគ្រូសម្រេចចិត្តបុកអណ្តូងថ្មី។ហើយថ្លៃអណ្តូងនៅជំពាក់គេ១លានរៀលទៀត ចឹងហើយសូមសប្បុរសជនទាំងក្រៅប្រទេសនៅក្នុងប្រទេសជួយម្នាក់តិចៗមក
ស្អែកព្រឹក លោកគ្រូជ័យ យឺនហែរហើយ សូមបងប្អូនជ្រាបជាដំណឹង សូមទៅជូនដំណើរគាត់ជាលើកចុងក្រោយផង
27/03/2026
យើងខ្ញុំជាលោកគ្រូអ្នកគ្រូនៅបានបង្រៀននៅសាលាបឋមសិក្សាទួល មានទុក្ខជាទម្ងន់ ដែលលោកនាយកសាលាបឋមសិក្សាទទួលមរណៈភាពថ្ងៃ27ខែមីនាឆ្នាំ2026។
05/02/2026
សមិទ្ធផលដែលសាលាបឋមសិក្សាទួល សម្រេចបាន រៀបការ៉ូបាន៤បន្ទប់ហើយក្នុងឆ្នាំនេះ នៅសល់២បន្ទប់ទៀតបានរៀបការ៉ូបង្ហើយនៅឆ្នាំក្រោយ
#05-02-2026
សរុបទឹកប្រាក់១០លានរៀល
01/11/2024
វគ្គចែកប័ណ្ណសរសើរឲ្យសិស្សពីលេខ១ដល់លេខ៣