12/08/2026
🎓 អបអរសាទរ សិស្សថ្នាក់ទី១២ របស់ GVA!
សិស្សានុសិស្សទាំង ៤០នាក់របស់ Golden Valley Academy (GVA) បានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យហើយ!
អ្នកបានបញ្ចប់ដំណើររយៈពេល ១២ឆ្នាំនៃការសិក្សា ការខិតខំប្រឹងប្រែង និងការតស៊ូ។ ឥឡូវនេះ ដល់ពេលដែលអ្នកអាចសម្រាក បន្ធូរអារម្មណ៍ រីករាយ និងចំណាយពេលវេលាល្អៗជាមួយគ្រួសារ និងមិត្តភក្តិ។
សូមរីករាយជាមួយពេលវេលាដ៏ពិសេសនេះ ខណៈពេលដែលយើងកំពុងរង់ចាំលទ្ធផលប្រឡង ដែលនឹងប្រកាសនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងនាមគ្រួសារ GVA យើងមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នកទាំងអស់គ្នា!
🎓 Congratulations, GVA Class of 2026!
All 40 GVA students have successfully completed their national high school examination!
You have completed a 12-year journey of learning, hard work, perseverance, and growth. Now, it’s time to take a well-deserved break, relax, have fun, and enjoy this special moment with your family and friends.
Enjoy this time while we wait for the exam results, which are expected to be announced on September 2, 2026.
On behalf of the entire GVA family, we are incredibly proud of every one of you!
Congratulations, GVA Class of 2026! You have made us proud! ✨