រំយោល៚Romyorl

រំយោល៚Romyorl Funlove sharing

06/11/2023

I would never fall in love again unless it’s you I fall in to….🌱

28/10/2023
20/10/2023

Sunset with a sad song, make me missing you more 🥀

15/08/2023

សម្រស់ទេសភាពតាមដងផ្លូវ នៅក្នុងភូមព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ #ខេត្តកំពង់ចាម 🌾🌿

#សម្រស់ធម្មជាតិ
#រំយោល

05/04/2023

#ស្រណោះខ្ញុំផង 💚🍃
#បូកគោ. #ខេត្តកំពត

01/04/2023

🍃💚
#1000នឹក

01/02/2023

🙂

 #ត្រូវទទួលយកដោយប្រជ្ញាខ្ញុំតែម្នាក់តែមានគេមើលឃើញនិងវាយតម្លៃមកផ្សេងៗពីគ្នារាប់មិនអស់ហើយខ្ញុំក៏ព្រមទទួលយកហើយទទួលស្គាល់គ្រ...
24/05/2022

#ត្រូវទទួលយកដោយប្រជ្ញា

ខ្ញុំតែម្នាក់តែមានគេមើលឃើញនិងវាយតម្លៃមកផ្សេងៗពីគ្នារាប់មិនអស់ហើយខ្ញុំក៏ព្រមទទួលយកហើយទទួលស្គាល់គ្រប់ទាំងការលើកឡើងរបស់គេគ្រប់គ្នាដែរ។ អ្នកខ្លះក៏ប្រាប់ខ្ញុំថា​ខ្ញុំជាមនុស្សរួសរាយគួរឲ្យរាប់អាន ខ្ញុំក៏ទទួលយកថាខ្ញុំជាមនុស្សមនុស្សរួសរាយពិតមែន ខ្លះទៀតក៏និយាយប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សមានចរឹកក្រអើតក្រទម​ មិនសូវនិយាយស្ដី ខ្ញុំក៏ទទួលស្គាល់ថាខ្ញុំពិតជាក្រអើតក្រទោម មិនសូវនិយាយស្ដីមែន ខ្លះ​ក៏ខ្ញុំជាមនុស្សទន់ជ្រាយឆាប់ជឿសម្ដីគេ ខ្លះក៏ថាខ្ញុំជាមនុស្សក្លាហាន ឆ្លាត ស្គាល់កាលៈទេសៈ មានច្រើនទៀតណាស់ខ្ញុំជឿថាទោះខ្ញុំមិនសរសេរក៏បងប្អូនអាចស្មានដឹងដែរថាមានអ្វីខ្លះទៀត ពីព្រោះបងប្អូនក៏ជួបប្រទះឆ្លងកាត់នូវរឿងបែបនេះដែរ ។

ខ្ញុំបានលើកឡើងខាងលើនេះថាខ្ញុំទទួលយកគ្រប់យ៉ាងនូវការមើលឃើញនិងការវាយតម្លៃរបស់អ្នកទាំងអស់នោះ ចា៎ពិតមែនខ្ញុំពិតជាទទួលយកពិតមែន ពីព្រោះខ្ញុំជឿថាមនុស្សម្នាក់ៗសុតតែមានឥរិយាបទផ្នត់គំនិតនិងការយល់ឃើញខុសៗគ្នា​។ ហើយបងប្អូនធ្លាប់បានលឺទេឃ្លាមួយដែលគេតែងតែលើកមកនិយាយលេងថា​ "មានតែខ្មោចទេដែលមើលឃើញខ្មោចគ្នាវា​" ។ មនុស្សដែលមានគំនិតវិជ្ជមាន ចូលចិត្តភាពរីករាយគាត់នឹងតែងតែនាំមកនូវបរិយាកាសរីករាយ ហើយគាត់ក៏ស្វែងរកឃើញភាពរួសរាយរាក់ទាក់ពីខ្ញុំទៅ។ មនុស្សដែលមានភាពក្រអើតក្រទោមច្រើននៅក្នុងខ្លួន អ្វីដែលគេអាចមើលឃើញមុនគេគឺភាពក្រអើតក្រទោមរបស់ខ្ញុំនេះឯង ។​ ចំណែកអ្នកដែលរឹងមាំឯករាជ្រ គេក៏មើលមកឃើញផ្នែកទន់ខ្សោយរបស់ខ្ញុំ ឯអ្នកដែលទន់ខ្សោយក៏មើលឃើញពីផ្នែករឹងមាំរបស់ខ្ញុំ​ ហើយខ្ញុំក៏ទទួលស្គាល់ទាំង់អស់។

មិនត្រូវខឹងឬតូចចិត្តនូវអ្វីដែលជាការយល់ឃើញរបស់អ្នកដទៃមកលើខ្លួនឯងនោះទេ គាត់គ្រាន់តែមើលឃើញនូវអ្វីដែលយើងបង្ហាញចេញតែប៉ុណ្ណោះ គួររីករាយទទួលយកការទាំងអស់នោះមកដើម្បីអាចឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ យើងខ្លួនឯងមិនអាចមើលឃើញពីខ្លួនឯងគ្រប់ជ្រុងជ្រោយអស់នោះទេ​ តែពេលខ្លះទៀតទោះបើមើលឃើញហើយក៏មិនចង់ទទួលស្គាល់ដែរព្រោះគិតថាវាជាចំណុចអវិជ្ជមាន​ ត្រង់នេះឯងដែលជាបញ្ហា។​

តែបញ្ជាក់ណាទទួលស្គាល់ ទទួលយក ដើម្បីអភិវឌ្ឍន៍ចំណុចខ្សោយ ហើយពង្រឹងចំណុចខ្លាំងរបស់ខ្លួនឯង មិនមែនឲ្យយកសម្ដីគេមកគិតហើយផ្លាស់ប្ដូរខ្លួនឯងម្ដងឲ្យដូចមាត់អ្នកនោះ ដល់ពេលលឺអ្នកនេះនិយាយផ្សេងក៏ផ្លាស់ប្ដូរមកតាមអ្នកនេះវិញ បើបែបនេះអ្នកអាចនឹងមានគ្រោះថ្នាក់ អ្នកនឹងចាប់ផ្ដើមបាត់បង់ភាពជាម្ចាស់ការលើខ្លួនឯងម្ដងបន្តិចៗរហូតដល់លែងស្គាល់ខ្លួនឯង។

សូមបែងចែងឲ្យដាច់រវាងការយល់ឃើញ(យល់ + ឃើញ) និង ការចោទប្រកាន់ (ចោទ + ប្រកាន់)

#ត្រូវទទួលយកដោយប្រជ្ញា
#ផ្អែម
#សំណេរដួងចិត្ត

22/04/2022

កុំសួរថាថីបានមិនខ្លាចខ្មោច! ព្រោះឃើញរាល់ថ្ងៃ🥲

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when រំយោល៚Romyorl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share