17/05/2021
រឿងខ្លីមួយ៖ តើអ្នកណាពិបាកចិត្តជាង?
មានប្ដីប្រពន្ធមួយគូរបានរស់នៅជាមួយគ្នាអស់រយៈពេលសាមសិបឆ្នាំមកហើយ។ ថ្ងៃមួយប្រពន្ធឆ្លុះ កញ្ចក់ក៏និយាយប្រាប់ប្ដីថា៖
ប្រពន្ធ៖ បងហ្អា៎! មុខអូនឥឡូវយ៉ាប់ណាស់ មើលមិនយល់ទេ មិនគួរណាមើលទៅវាអាក្រក់ដល់ថ្នាក់នេះសោះ!
ប្ដី៖ អូនឆ្លុះកញ្ចក់មួយថ្ងៃប៉ុន្មានដងក្នុងមួយថ្ងៃ?
ប្រពន្ធ៖ ពីរដង! គឺពេលព្រឹកនិងមុនចូលគេង
ប្ដី៖ ហឺម!!😭😭 អូនឃើញតែមួយថ្ងៃពីរដង ហើយពិបាកចិត្តបែបនេះ ចុះបងវិញ😭 បងឃើញអូនទាំងយប់ទាំងថ្ងៃ តើបងគួរតែពិបាកចិត្តកម្រិតណា៎😭😭😭?
😹😹😹😹😹😹😹😹
========