31/01/2026
👉 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
💰 ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារបន្ថែម រវាងអ្នកផ្គត់ផ្គង់ជាប់ពន្ធតាមរបបស្វ័យប្រកាសដូចគ្នា.!
🫶 សារាចរណែនាំលេខ០២៤.សហវ.សរណ.អពដ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុស្តីពី ការលើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស.!
👉 បើមានសំនួរទាក់ទងនឹង គណនេយ្យ និងពន្ធដារ.!
➡️ សូម Subscribe: https://t.me/etl168
Telegram Group Link (https://t.me/+sXeqqJmU08E5NDQ1)
31/01/2026
👉 អគ្គនាយកដ្ឋានពន្ធដារ.!
💰 ការចេញវិក្កយបត្រមិនត្រឹមត្រូវ នឹងរងការពិន័យតាមច្បាប់ពន្ធដារ
សេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាម្លូវទឹកជាអន្តរជាតិ
-----------------------------------------
👉 បើមានសំនួរទាក់ទងនឹង គណនេយ្យ និងពន្ធដារ.!
➡️ សូម Subscribe: https://t.me/etl168
Telegram Group Link (https://t.me/+sXeqqJmU08E5NDQ1)
01/12/2025
🙏 ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ.!
📍ប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
🥕 អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ចំពោះសហគ្រាសដែលធ្វើការផ្តត់ផ្តត់ផ្គង់ អាហារជាមូលដ្ឋាន សំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
❌ សម្គាល់៖ ភោជនីយដ្ឋាន ធ្វើការផ្គត់ផ្គង់ម្ហូបអាហារ អាករលើតម្លៃបន្ថែម មិនត្រូវបានចាត់ជាបន្ទុករបស់រដ្ឋឡើយ (ជាប់អតប10%) ។
👉 បើមានសំនួរទាក់ទងនឹង គណនេយ្យ និងពន្ធដារ.!
➡️ សូម Subscribe: https://t.me/etl168
Telegram Group https://t.me/+sXeqqJmU08E5NDQ1
28/11/2025
🙏១៩ វិច្ឆិកា ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ
📍ប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។
🌿 សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង ក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះ ដូចខាងក្រោម៖
១- ព្យួរទុកការបង់ពន្ធអប្បបរមា។
២- ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល។
៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុង របបស្វ័យប្រកាស។
👉 បើមានសំនួរទាក់ទងនឹង គណនេយ្យ និងពន្ធដារ.!
➡️ សូម Subscribe: https://t.me/etl168
Telegram Group https://t.me/+sXeqqJmU08E5NDQ1
31/07/2025
🙏 ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដា្ឋនពន្ធដារ លេខ...២២៥.អពដ
១- 📣ចំណាយដែលទាក់ទិននឹងរចនាសម្ព័ន្ធអគារ ឬសំណង់ដែលជាសមាសភាគនៃអគារ ទោះបីអគារ នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឬជួល ត្រូវចាត់ចូលក្នុងទ្រព្យសកម្មរយៈពេលវែងក្នុងថ្នាក់១ និងត្រូវធ្វើរំលស់ស្របតាម ប្រការ៣៦ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណូល។
២- 📣តើគណនេយ្យករ គួររំលស់ប៉ុន្មានឆ្នាំក្នុងបញ្ជីគណនេយ្យ?
👉 ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹង គណនេយ្យ និងពន្ធដារ
➡️ សូម Subscribe: https://t.me/etl168
28/07/2025
‼️ខ្ញុំជាគណនេយ្យករ ដូចនេះត្រូវតែចូលរួមដើម្បីធ្វើ បច្ចុប្បន្នភាពចំនេះដឹង និងលើតម្កើតមុខរបរគណនេយ្យ.!
🙏 ក្លឹបគណនេយ្យកម្ពុជា (CAC) បានរៀបចំសិក្ខាប្រចាំឆ្នាំលើកទី៨ ក្រោមប្រធានបទ “គណនេយ្យករឆ្លាតវៃក្នុងសម័យ ឌី ជី ថល របស់កម្ពុជា”
👉 គណនេយ្យករឆ្លាតវៃ ត្រូវតែចេះប្រើ ឌីជីថល ដើម្បី Automate and Process ដើម្បីកាត់បន្ថយ ការងារ Duplicate .!
✔️ ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹង គណនេយ្យ និងពន្ធដារ
➡️ សូម Subscribe: https://t.me/etl168
06/07/2025
និយ័តករគណនេយ្យ និងសវនកម្ម
🙏 សេចក្តីជូនដំណឹង សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងអស់ត្រូវតែប្តូរលេខសម្ងាត់ ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥.!
✔️ ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹង គណនេយ្យ និងពន្ធដារ
➡️ សូម Subscribe: https://t.me/etl168
23/05/2025
🚶♀️➡️ និយ័តករគណនេយ្យនិងសវនកម្ម
👉សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលវេលារៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ទៅ
🙏 សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមិនរងសវនកម្មឯករាជ្យ ត្រូវតែដាក់លិខិតស្នើសុំពន្យារពេលមកនិយ័តករគណនេយ្យនិងសវនកម្ម.!
✔️ ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹង គណនេយ្យ និងពន្ធដារ
➡️ សូម Subscribe: https://t.me/etl168
16/05/2025
👉នាយកដ្ឋានពន្ធដារ
សេចក្តីណែនាំ ស្តីពី ឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន
ក- សហគ្រាសដែលបានខ្ចីប្រាក់ពីបុគ្គលទាក់ទិន (ជាពិសេសខ្ចីពីម្ចាស់ភាគហ៊ុន) អាចកំណត់ការប្រាក់ទៅតាមអត្រាដែលខ្លួនព្រមព្រៀង (អត្រាការប្រាក់ មិនត្រូវលើសអត្រាការប្រាក់ទីផ្សារ) ប៉ុន្តែត្រូវមានឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់ដូចខាងក្រោម៖
១- កិច្ចសន្យាខ្ចីប្រាក់ដែលមានបញ្ជាក់ច្បាស់លាស់ពីរយៈពេលខ្ចី និងសងប្រាក់
២- គម្រោងផែនការអាជីវកម្ម (Business Plan) ឬរបាយការណ៍ហិរញ្ញវត្ថុនាពេលខ្ចី និងប៉ាន់ស្មាន (Current and Forecasted Financial Statements) និងគោលបំណងនៃការ ខ្ចីប្រាក់ រួមនឹងសេចក្តីពន្យល់
៣- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល (ចំពោះសហគ្រាសដែលមិនមែនជាសហគ្រាសឯក-បុគ្គលទទួលខុសត្រូវមានកម្រិត)។
** ប្រាក់បុរេប្រទាន (Cash. Advance ) ពីបុគ្គលទាក់ទិន មិនចាត់ទុកថាខ្ចីប្រាក់ទេ ប្រសិនបើមានអាយុ កាលតិចជាងមួយឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលសាច់ប្រាក់ រហូតដល់ថ្ងៃទូទាត់ជាក់ស្ដែង (12ខែនៃឆ្នាំសារពើពន្ធចរន្ត)។
*** ចំពោះការខ្ចីប្រាក់ក្នុងចំណោមបុគ្គលឯករាជ្យ និងបុគ្គលទាក់ទិន មិនតម្រូវឱ្យមានការជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារឡើយ។
📣 ដើម្បីទទួលបានព័ត៌មានថ្មីៗ សូម Telegram Group (https://t.me/+sXeqqJmU08E5NDQ1)