24/12/2024
ភីស៊ីវ ត្រូវមាន២ទន្ទឹមគ្នា ហើយក៏ត្រូវដាក់ជារាងអក្សរ V ពោលគឺនៅពេលដែលយើងប្រឈមមុខនឹងភីស៊ីវ។ នៅខាងឆ្វេងរបស់យើងគឺ ភីស៊ីវស្រី ផ្នែកខាងស្តាំត្រូវបានដាក់ជាភីស៊ីវបុរស ការដាក់រូបសំណាក់នេះជារាងអក្សរ V ឬត្រីកោណ គេជឿថា ជួយហៅទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមកក្នុងផ្ទះ។ ជាពិសេសជួយបន្ទន់ចិត្ត កុំឲ្យម្ចាស់ផ្ទះចាយវាយផ្ដេសផ្ដាសផងដែរ។
ការផ្ដល់ជូនតែ ផ្អែកតាមជំនឿ វាត្រូវបានណែនាំឲ្យអ្នកដែលដាក់តាំង គួររៀបចំតែពីរពែងជារៀងរាល់ថ្ងៃ។ ដោយការថ្វាយនៅពេលព្រឹក ហើយប្រមូលនៅពេលល្ងាច។ ម៉្យាងវិញទៀត គួរតុបតែងជាមួយអង្កាំគ្រីស្តាល់ និងគួរតែមានបាល់គ្រីស្តាល់ដែលមានតុល្យភាពជាមួយនឹងតួភីស៊ីវ មិនតូចពេកឬធំពេកទេ។ គេជឿណាស់ថា បាល់គ្រីស្តាល់ គឺដូចជាទាក់ទាញទ្រព្យសម្បត្តិកាន់តែមកថែមទៀត។
ដោយឡែកសម្រាប់ល្បិចមួយទៀត ក្នុងការជួយទាញទ្រព្យសម្បត្តិឲ្យកាន់តែហូរចូលមក គ្រូសូមណែនាំឲ្យម្ចាស់ផ្ទះ ត្រូវយកក្រដាសប្រាក់ ១ ដុំ ហើយបញ្ចូលខ្សែក្រហមទៅក្នុងរន្ធនៃក្រដាសប្រាក់ រួចហើយដាក់វានៅក្នុងមាត់របស់ ភីស៊ីវ ជាការចប់៕
23/12/2024
វប្បធម៌ ជំនឿដើមរាសី រុក្ខជាតិកម្ចាត់ខ្យល់ពុល ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព
ដើមរាសី ជារុក្ខជាតិជួយបន្សុទ្ធខ្យល់ដ៏អស្ចារ្យ។ ជាពិសេសដាក់តាំងក្នុងបន្ទប់គេង រឹតតែផ្ដល់ផលល្អ អាចជួយសម្រួល
ក្រៅពីគុណសម្បត្តិផ្នែកវិទ្យាសាស្ត្រ ដើមរាសី ឬ ឫស្សីចិន តាមជំនឿជនជាតិចិន វាជាប់ទាក់ទិននឹងហុងស៊ុយជួយបង្កើនទ្រព្យសម្បត្តិ និង ភាពជោគជ័យអាជីពផងដែរ។
ជាយូរលង់មកហើយ ដើមរាសី ត្រូវបានចាត់ជារុក្ខជាតិដ៏ពិសិដ្ឋមួយដែលតំណាងឲ្យជីវិត និងសំណាងដែលពោរពេញទៅដោយភាពចម្រុងចម្រើន។ រុក្ខជាតិនេះសក្តិសមបំផុតសម្រាប់អ្នកជំនួញ ឬការរកស៊ីនានា ដោយលើកហុងស៊ុយឲ្យអាជីវកម្មររីកដុះដាលជានិច្ច។
ដើមរាសី ក៏សក្តិសមសម្រាប់គូស្នេហ៍ផងដែរ ដោយវាតំណាងឱ្យសេចក្តីស្រឡាញ់ បើជូនជាអំណោយសម្រាប់សង្សារឬស្វាមីភរិយា គេជឿថា អាចផ្ដល់ឱ្យស្នេហាកាន់តែរឹងមាំ ព្រមទាំងបង្កើនសុភមង្គលគ្រួសារ បង្កើនកូនចៅពេញផ្ទះ។
រុក្ខជាតិហុងស៊ុយមួយប្រភេទនេះជានិមិត្តសញ្ញាឱ្យការរីកចម្រើន ជួយលើករាសីឲ្យសេចក្ដីប្រាថ្នាបានសម្រេច។ ជាពិសេស អ្នកដែលជាម្ចាស់នៃដើមរាសីនឹងមានសុខភាពល្អ ព្រមជាមួយទ្រព្យសម្បត្ដិហូរចូលច្រើនទៀតផង៕
23/12/2024
ប្រវត្តិនៃសត្វនាំសំណាង ភីសុីវ រឺ សត្វសុីអត់ជុះ
យោងតាមព្រេងនិទានរបស់ចិនកាលពីយូរលង់ណាស់មកហេីយមានស្ដេចនាគ១អង្គមានបុត្រា៩រូបក្នុងនោះមាន១រូប ឈ្មោះថា ភីសុីវ។ ភីសុីវជាកូនទី៩របស់ស្តេចនាគ ភីសុីវ ជាសត្វដែលព្រះឥន្ទ្រសប់ព្រះរាជហប្ញទយ័ជាងគេ ភីសុីវមានរូបសំបុលខុសពីកូនដទៃទៀតរបស់ស្ដេចនាគ គឺគាត់មានក្បាលនាគតែខ្លួនជាសត្វតោចំណុចដែលគួរអោយចាប់អារម្មណ៍ជាងគេរបស់ភីសុីវនោះគឺគាត់មិនមានរន្ធគូទនោះទេ ដោយសារតែគាត់មិនមានរន្ធគូទនេះហេីយដែលធ្វេីអោយគាត់ទទួលទានអាហាររួចហេីយមិនអាចបន្ទោរបង់មកវិញ ហេតុដូច្នេះ ភីសុីវក៏លាចាកលោកទៅទាំងវ័យអាយុមិនទាន់បានមួយខែ។ ការស្លាប់របស់ភីសុីវបានធ្វេីអោយព្រះឥន្ទ្រមានទុក្ខយ៉ាងក្រៀមក្រំ ព្រះឥន្រ្ទក៏បានសម្រេចចិត្តយកភីសុីវធ្វេីជានិមិត្តរូបនៃសត្វដែលនាំលាភសំណាង ទ្រព្យសម្បត្តិ និង សុខភាព ចាប់ពីពេលនោះមកក្នុងប្រពៃណីចិន ភីសុីវជាសត្វដែលនាំមកនូវលាភសំណាងតរហូតមកដល់សព្វថ្ងៃ។
04/08/2021
ឈ្មោះដំណាំបន្លែ ជាភាសាខ្មែរ - អង់គ្លេស
ដកស្រង់ចេញពីប្រជុំវចនានុក្រម និងវាក្យបរិវត្តន៍ KhmerPedia
#បន្លែ #ដំណាំ #ពាក្យ
12/07/2021
រៀនEnglish ល្អៗប្រចាំថ្ងៃ📚✍️✍️
11/07/2021
រៀនពាក្យEnglishល្អៗប្រចាំថ្ងៃ📚✍️
10/07/2021
រៀនពាក្យEnglishល្អៗប្រចាំថ្ងៃ📚📚✍️
10/07/2021
សុភាសិតខ្មែរដែលចាស់ៗតែងតែនិយាយជារឿយៗ រួមមាននិយមន័យផងដែរ!
09/07/2021
ចែករំលែកចំណេះដឹង ទាក់ទងនិងសុខភាពប្រចាំថ្ងៃ