Fresh News Training Center

Fresh News Training Center

Share

Fresh News Training Center

08/05/2026

វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» ចាប់ផ្តើមបើកឱ្យចុះឈ្មោះហើយ, សិក្សាជាមួយអ្នកជំនាញដែលមានបទពិសោធន៍ជាង២០ឆ្នាំ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានប្រកាសបើកវគ្គសិក្សាថ្មីមួយទៀតស្តីពី «មូលដ្ឋានគ្រឹះក្នុងការផលិតវីដេអូ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងរហ័សនៃនិន្នាការបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ វគ្គសិក្សានេះ នឹងផ្ដោតសំខាន់ទៅលើការផលិតវីដេអូសម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម ប្រកបដោយគុណភាព និងទាក់ទាញ។

ការផលិតវីដេអូនេះ នឹងបង្រៀនដោយផ្ទាល់ដោយ លោក សុខ ហេង ជាអ្នកជំនាញផលិតវីដេអូដែលមានបទពិសោធន៍ក្នុងវិស័យនេះជាង២០ឆ្នាំមកហើយ។ លោកសុខ ហេង បានបញ្ចប់ការសិក្សាពីប្រទេសអាឡឺម៉ង់ ជាអតីតមន្រ្តីគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយនៅតុលាការខ្មែរក្រហម ហើយលោកក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកផលិតវីដេអូនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ក្នុងយុគសម័យបច្ចុប្បន្ន ការផលិតវីដេអូបានក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន។ វាមានសមត្ថភាពបញ្ជូនសារបានលឿន និងងាយយល់ជាងអត្ថបទអក្សរសុទ្ធ ដែលជួយឱ្យការផ្សព្វផ្សាយព័ត៌មាន ឬផលិតផលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងការផ្សព្វផ្សាយធម្មតា។ ការប្រើប្រាស់វីដេអូ និងសំឡេង រួមជាមួយបច្ចេកទេសកាត់ត ជួយបង្កើតអារម្មណ៍ពិតៗដល់អ្នកទស្សនា និងបង្កើនទំនុកចិត្តលើខ្លឹមសារដែលបានផ្សព្វផ្សាយ។ ស្ថាប័នរដ្ឋ ឯកជន និងអង្គការនានា សុទ្ធតែត្រូវការអ្នកជំនាញផលិតវីដេអូដើម្បីរៀបចំមាតិកា (Content) សម្រាប់បណ្តាញសង្គមដូចជា Facebook, YouTube និង TikTok របស់ពួកគេ ដែលកំពុងមានសន្ទុះខ្លាំង។

នេះគឺជាឱកាសពិសេសសម្រាប់សិស្ស-និស្សិត អ្នកធ្វើការក្នុងវិស័យព័ត៌មាន ទីផ្សារ ក៏ដូចជាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងវិស័យផ្សេងៗទៀត ដែលប្រាថ្នាចង់ពង្រឹងសមត្ថភាពផ្នែកផលិតវីដេអូ ដើម្បីការផ្សព្វផ្សាយរបស់ខ្លួន។

* វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» នឹងបង្រៀនរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨-១០ព្រឹក និងម៉ោង៣-៥រសៀល នៅមជ្ឈមណ្ឌល FTC។

=> ប្រញាប់ឡើង !!! ការទទួលសិស្សមានចំនួនកំណត់។ អ្នកចុះឈ្មោះមុន១០នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមទាក់ទងមកកាន់លេខទូរស័ព្ទរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ដោយផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC Tel / CoolApp: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា កង សុវណ្ណមួយគា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ
Tel / CoolApp: 096 388 1177
Telegram: https://t.me/Sovanmouykea

* កញ្ញា រិន ម៉ានីកា
បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ, Tel / CoolApp: 012 876 948,
Telegram: https://t.me/rinmanikafn

26/03/2026

Fresh News បើកវគ្គបង្រៀន TikTok Journalism សម្រាប់ការផ្សាយវីដេអូព័ត៌មានខ្លីតាមបណ្តាញសង្គម

(ភ្នំពេញ)៖ ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សច្រើនសិបលាននាក់ អាចទទួលព័ត៌មានតាមរយៈ ការផ្សាយ TikTok ក្នុងរយៈពេលត្រឹមតែ 15–30 វិនាទី។ ប៉ុន្តែសំណួរសំខាន់ គឺ៖ តើអ្នកអាចសរសេរព័ត៌មានខ្លី ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈបានទេ?

🎓 Fresh News Media Training Center (FTC) នឹងបើកវគ្គបង្រៀន Tik Tok Journalism ក្នុងពេលឆាប់ៗខាងមុខនេះ។ សិស្ស និស្សិត និងអ្នកចាប់អារម្មណ៍ផ្នែកសារព័ត៌មាន អាចចូលរួមវគ្គបណ្តុះបណ្តាលថ្មី៖ សារព័ត៌មាន TikTok៖ ការសរសេរព័ត៌មានសម្រាប់ផ្សាយក្នុងរយៈពេល ៤៥វិនាទី ទៅ ១នាទី វគ្គ TikTok Journalism (Writing news for broadcast in 45 seconds to One minute)។

នៅក្នុងវគ្គនេះ សិស្សនឹងរៀនអំពី៖

✔ របៀបសរសេរ Breaking News ក្នុង ៣ ប្រយោគ
✔ របៀបបង្កើត Hook ដែលទាក់ទាញក្នុង ៥ វិនាទីដំបូង
✔ របៀបបម្លែង ព័ត៌មានវែង ទៅជាព័ត៌មានខ្លីសម្រាប់ TikTok
✔ របៀបជៀសវាង ព័ត៌មានបំភ្លៃ និង Clickbait (ចំណងជើងបោកឱ្យគេចុច)
✔ របៀបសរសេរ Script 15–៤៥ វិនាទី ដោយវិជ្ជាជីវៈ

📱 បន្ទាប់ពីបញ្ចប់វគ្គ សិស្សអាច៖
• សរសេរ TikTok News បានដោយខ្លួនឯង
• បង្កើត Content ដែលទាក់ទាញ ប៉ុន្តែគោរពស្តង់ដារសារព័ត៌មាន
• ប្រើ TikTok ជាវេទិកាព័ត៌មាន មិនត្រឹមតែការកម្សាន្ត

កម្មវិធីសិក្សារយៈពេល១០ម៉ោង ក្នុង៥សប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១០ដល់ម៉ោង ១២ថ្ងៃត្រង់ នឹងបង្រៀនដោយ លោក ម៉ារ យ៉ារិទ្ធិ អ្នកសារព័ត៌មានជំនាញដែលមានបទ ពិសោធន៍ជាង ៤០ឆ្នាំ ក្នុងវិស័យវិជ្ជាជីវៈសារព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬចុះឈ្មោះចូលរៀនបានចាប់ពីពេលនេះតទៅ តាមរយៈលេខទំនាក់ទំនងខាងក្រោម៖

🔹 លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC
📞 Tel / CoolApp: 089 960 090
🔗 Telegram: https://t.me/pichbunsay

🔹 កញ្ញា ថាន រស្មី
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
📞 Tel / CoolApp: 092 322 334
🔗 Telegram: https://t.me/Raksmey_FN

🔹 កញ្ញា រិន ម៉ានីកា
បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ
📞 Tel / CoolApp: 012 876 948
🔗 Telegram: https://t.me/rinmanikafn

31/12/2025

Fresh News ប្រកាសបើកវគ្គសិក្សាថ្មី អំពី «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» ជំនាន់ទី៦, ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ ជាមួយនឹងជោគជ័យក្នុងការបើកវគ្គសិក្សាចំនួន៥វគ្គ កន្លងមក នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News Training Center (FTC) បានប្រកាសបើកវគ្គសិក្សាថ្មីមួយទៀត អំពី «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន»។ វគ្គសិក្សាជំនាន់ទី៦នេះ ចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ហើយនឹងចាប់ផ្តើមចូលរៀនក្នុងពេលឆាប់ៗខាងមុខនេះ។

វគ្គសិក្សាជំនាញថតរូប បង្រៀនដោយ លោក ហេង ស៊ីនិត្យ ជាអ្នកថតរូបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ដែលមានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ក្នុងបណ្ដាសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ វគ្គសិក្សានេះនឹងបង្រៀនរៀងរាល់រសៀលថ្ងៃសៅរ៍ចុងសប្តាហ៍ មានរយៈពេល៣ខែ។

ក្នុងវគ្គសិក្សា អំពី «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» នឹងបង្រៀនអំពី មូលដ្ឋានគ្រឹះនៃការថតរូប និងបច្ចេកទេសពន្លឺ, ការប្រើប្រាស់កាមេរ៉ា, ការចាប់ប្លង់ និងបច្ចេកទេសថតរូបដោយ Smartphone ប្រកបដោយគុណភាពជាដើម។

បន្ទាប់ពីបញ្ចប់វគ្គសិក្សាខាងលើ សិក្ខាកាមនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាចេញដោយមជ្ឈមណ្ឌល និងគ្រូបង្រៀន។ ជាពិសេស សិក្ខាកាមដែលមានសមត្ថភាពលេចធ្លោ និងមានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការ និងបម្រើការងារជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News Training Center (FTC) គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍វិជ្ជាជីវៈ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មាន។ រហូតមកដល់បច្ចុប្បន្ន មានសិក្ខាកាមរាប់រយនាក់បានចូលរួមវគ្គសិក្សារបស់ FTC ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមក។

សម្រាប់អ្នកដែលមានបំណងពង្រឹងសមត្ថភាព និងចង់យល់ដឹងជ្រាលជ្រៅអំពីជំនាញថតរូបអាជីព អាចចុះឈ្មោះចូលរៀនបានចាប់ពីពេលនេះតទៅ តាមរយៈលេខទំនាក់ទំនងដែលបានបញ្ជាក់ខាងក្រោម៖

🔹 លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC
📞 Tel / CoolApp: 089 960 090
🔗 Telegram: https://t.me/pichbunsay

🔹 កញ្ញា ថាន រស្មី
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
📞 Tel / CoolApp: 092 322 334
🔗 Telegram: https://t.me/Raksmey_FN

🔹 កញ្ញា រិន ម៉ានីកា
បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ
📞 Tel / CoolApp: 012 876 948
🔗 Telegram: https://t.me/rinmanikafn

15/11/2025

លោកបណ្ឌិត ប្រាក់ សម្ជស្ស៖ អ្នកនិយាយជាសាធារណៈ ត្រូវតែចេះអន្ទងទៅដល់អ្នកស្ដាប់ តើអ្នកស្ដាប់ចង់បានអ្វី?

(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ជស្ស អ្នកជំនាញខាង MC និងសម្ភាសន៍ រយៈពេលជាង២០ឆ្នាំ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា អ្នកនិយាយជាសាធារណៈ ត្រូវតែចេះអន្ទងទៅដល់អ្នកស្ដាប់ តើអ្នកស្ដាប់ចង់បានអ្វី? តើអ្នកស្ដាប់ត្រូវការអ្វី?

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាការពន្យល់លម្អិតពី លោកបណ្ឌិត ប្រាក់ សម្ជស្ស ដូចតទៅ៖

10/11/2025

វគ្គសិក្សាថ្មីរបស់ Fresh News អំពី «របៀបសរសេរអត្ថបទស៊ីជម្រៅ» នឹងចូលរៀននៅថ្ងៃទី២២ ខែវិច្ឆិកា, ចាប់អារម្មណ៍ចុះឈ្មោះ សូមរួសរាន់ឡើង!

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលថ្មី អំពី «របៀបសរសេរអត្ថបទស៊ីជម្រៅ» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្តើមចូលរៀន នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

វគ្គសិក្សាអំពី «របៀបសរសេរអត្ថបទស៊ីជម្រៅ» នឹងបង្ហាត់បង្ហាញដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ហើយការចូលរៀននឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ពីម៉ោង១០៖០០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់​ រយៈពេល៣ខែ។

កម្មវិធីថ្មីនេះមានគោលបំណងបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកសរសេរថ្មីៗ ឱ្យមានជំនាញក្នុងការបង្កើតអត្ថបទបញ្ចេញមតិដែលមានគុណភាពខ្ពស់ ដូចជា អត្ថាធិប្បាយ វិចារណកថា និងអត្ថបទវិភាគ ជាដើម។ ដើម្បីនឹងឈានទៅកាន់បច្ចេកទេសខ្ពស់នៃការសរសេរអត្ថបទស៊ីជម្រៅ, FTC នឹងផ្តល់មូលដ្ឋានគ្រឹះដល់សិស្សក្នុងការសរសេរព័ត៌មានក្តៅ Hot News ដើម្បីបង្កើតជាសសរស្តម្ភនៃរបៀប «តិចនិក» ធ្វើជាមូលដ្ឋានដ៏រឹងមាំ។

លោក ម៉ារ យ៉ារិទ្ធិ នឹងណែនាំសិស្សឱ្យយល់ច្បាស់ពីយុទ្ធសាស្ត្រសរសេរស៊ីជម្រៅ ដោយប្រើ Delayed Lede, Nut Graf, Body និង Conclusion ដែលជាវិធីសាស្ត្រដែលប្រើប្រាស់ទូលំទូលាយក្នុងការបង្កើតអត្ថបទទស្សនៈដ៏មានអានុភាព។ ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាថ្មីនេះ នឹងត្រូវប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខ។

លោក ម៉ា យ៉ារិទ្ធិ ដែលជាអ្នកកាសែតជើងចាស់មានបទពិសោធន៍រយៈពេល៤០ឆ្នាំ បានឆ្លង កាត់ការសិក្សាវិជ្ជាជីវៈនៅក្នុងសហរដ្ឋអាមេរិកនៃ University of Michigan និង University of Maryland។ លោកគឺជាអតីតអ្នកយកព័ត៌មាននៃទីភ្នាក់ងារ UPI, AP និងធ្លាប់បំរើការឱ្យវិទ្យុ សម្លេងសហរដ្ឋអាមេរិក និងអង្គភាពសារព័ត៌មានជាច្រើនទៀត។ បច្ចុប្បន្ន លោកគឹជាទីប្រឹក្សាជាន់ខ្ពស់, ជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC និងជាប្រធានកម្មវិធី Fresh Exclusive របស់អង្គភាព Fresh News៕

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp 012 876 948
Telegram: https://t.me/rinmanikafn

Photos from Fresh News Training Center's post 08/11/2025

វគ្គសិក្សាអំពី​ «ជំនាញថតរូប» ជំនាន់ទី៥ របស់ FTC បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ, វគ្គសិក្សាទី៦ ត្រៀមនឹងប្រកាសឆាប់ៗខាងមុខ

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលអំពី «ជំនាញថតរូបក្នុងវិស័យព័ត៌មាន» ជំនាន់ទី៥ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានបិទបញ្ចប់ដោយជោគជ័យហើយ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយមជ្ឈមណ្ឌល នឹងប្រកាសអំពីវគ្គសិក្សាថ្មី នៅពេលដ៏ខ្លីខាងមុខ។

លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗ នៅលើពិភពលោក ដែលជាគ្រូបណ្តុះបណ្តាលសម្រាប់វគ្គសិក្សាថ្មីនេះ បានឱ្យដឹងថា មុននឹងបញ្ចប់វគ្គសិក្សា សិក្ខាកាមបានឆ្លងកាត់ការបង្រៀនទ្រឹស្តី និងការអនុវត្តផ្ទាល់ ព្រមទាំងបានដាក់លំហាត់អនុវត្តន៍ក្នុងការថតរូបជាប​ន្តបន្ទាប់។ លោកបន្តថា សិក្ខាកាមបានអនុវត្តន៍ប្រកបដោយការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News(FTC)។

លោកបានបញ្ជាក់ថា «ការថតរូប បានក្លាយទៅជារឿងចាំបាច់មួយនាសម័យទំនើបនេះ ជាពិសេសគ្រប់ស្ថាប័នរដ្ឋ និងឯកជន ដែលត្រូវមានអ្នកជំនាញថតរូប សម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ពួកគេ។ រូបដែលត្រឹមត្រូវ ប្រកបដោយគុណភាព នឹងបង្កើនតម្លៃបន្ថែម មានអត្ថន័យ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន»។

FTC កំពុងបើកវគ្គបណ្តុះបណ្តាលនាពេលបច្ចុប្បន្ន ដោយក្នុងនោះរួមមាន៖ មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរដំណឹងក្តៅ, ការសរសេរ និងផលិតបទយកការណ៍, ការសរសេរ និងផលិតព័ត៌មានស៊ើបអង្កេត, ការសរសេរបទវិភាគ និងវិចារណកថា, ការសរសេរ និងផលិតព័ត៌មានសេដ្ឋកិច្ច និងជំនួញ វគ្គ MC និងតិចនិចសម្ភាសន៍ រួមទាំង ជំនាញថតរូបជាដើម។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC កំពុងដំណើរការវគ្គសិក្សាជាច្រើន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានជំនាញសរសេរដំណឹងក្តៅ បទយកការណ៍ ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនាញថតរូបជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

Photos from Fresh News Training Center's post 04/10/2025

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បញ្ចប់វគ្គបណ្ដុះបណ្ដាលសរសេរព័ត៌មានស៊ីជម្រៅ ជំនាន់ទី១

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល៣ខែ ស្តីពីការសរសេរព័ត៌មានស៊ីជម្រៅ ដែលបង្រៀនដោយអ្នកសារព័ត៌មានជើងចាស់ លោក ម៉ារ យ៉ារិទ្ធិ។ វគ្គនេះគឺជាលើកដំបូងក្នុងចំណោមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មានចំនួន៨វគ្គ ដែលលោក ម៉ារ យ៉ារិទ្ធិ បង្រៀន ដោយផ្ទាល់។

ក្នុងពិធីប្រគល់សញ្ញាបត្រដែលប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ទី៤ ខែកញ្ញា ២០២៥, លោក ម៉ារ យ៉ារិទ្ធិ ដែលជាទីប្រឹក្សាជាន់ខ្ពស់, នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយ FTC និងជាប្រធានកម្មវិធី Fresh Exclusive បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាជំហានដំបូងសម្រាប់ជួយជំរុញសិស្សសារព័ត៌មាន ឱ្យមានសមត្ថភាពសរសេរលើអត្ថបទវិភាគ និងបញ្ចេញទស្សនៈបានយ៉ាងជ្រាលជ្រៅ។

លោក ម៉ារ យ៉ារិទ្ធិ បានថ្លែងថា៖ «ខ្ញុំមានមោទនភាព និងរីករាយណាស់ ដែលបានឃើញសិស្សទាំងឡាយពេញចិត្តនឹងវគ្គបណ្ដុះបណ្ដាលសរសេរព័ត៌មានស៊ីជម្រៅនេះ។ វគ្គនេះគឺជាវគ្គជាន់ខ្ពស់មួយ ដែលមានគោលបំណងបណ្តុះសិស្សឲ្យអាចបង្ហាញគំនិត និងវិភាគបញ្ហាសង្គមបានយ៉ាងមានសារសំខាន់»។

មជ្ឈមណ្ឌល FTC នៅជាមួយគ្នានេះ បានប្រកាសថា នឹងបើកវគ្គបណ្ដុះបណ្ដាលថ្មីៗទៀត ស្តីពីការសរសេរព័ត៌មានស៊ីជម្រៅ ជំនាន់ទី២ បន្ថែមទៀត ដើម្បីបណ្តុះអ្នកសារព័ត៌មាន និងអ្នកសរសេរវ័យក្មេង ដែលមានចំណង់ចំណូលចិត្តក្នុងការសរសេរ អត្ថាធិប្បាយ វិចារណកថា និងអត្ថបទវិភាគ ដោយប្រើវិធីសាស្ត្រផ្នែកបច្ចេកទេសសរសេរដែលទំនើប និងមានប្រសិទ្ធភាព។

FTC ត្រូវបានគេដឹងថាជាមជ្ឈមណ្ឌលឈានមុខគេមួយ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន ដែលមានកម្មវិធីសិក្សាទាំង «ព័ត៌មានមិនបញ្ចេញទស្សនៈ» ដូចជា Hot News, News Feature, និង Feature Story ព្រមទាំងកម្មវិធីសិក្សាព័ត៌មាន «បញ្ចេញទស្សនៈ» ឬ ព័ត៌មានស៊ីជម្រៅ ដូចជា Commentary, Editorial, និង Analysis។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា សម្រាប់ការសិក្សាវគ្គថ្មីខាងមុខនេះ គឺមុនពេលសិស្សឈានទៅរកការសរសេរអត្ថបទបញ្ចេញទស្សនៈ គេនឹងត្រូវទទួលបានការបង្រៀនលើគ្រឹះនៃការសរសេរ Hot News ជាមុនសិន ដើម្បីបង្កើតមូលដ្ឋានរឹងមាំក្នុងវិធីសាស្ត្រសរសេរលើបច្ចេកទេស នេះ។

សម្រាប់វគ្គថ្មីខាងមុខនេះ លោក ម៉ារ យ៉ារិទ្ធិ បានថ្លែងថា លោកនឹងបង្ហាញនូវ«តិចនិច» របៀប សរសេរ និងការគិតវិភាគ ដើម្បីឱ្យសិស្សងាយយល់ និងអនុវត្តយុទ្ធសាស្ត្រនៃការសរសេរអត្ថបទស៊ីជម្រៅ ដោយផ្អែកលើបច្ចេកទេសដែលទទួលស្គាល់ជាសកល រួមមាន៖ Delayed Lede, Nut Graf, Body និង Conclusion ដែលបច្ចេកទេសទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការសរសេរអត្ថបទអត្ថាធិប្បាយ អត្ថបទវិចារណកថា និងអត្ថបទវិភាគ ដែលមានឥទ្ធិពលខ្លាំងលើសង្គម។

លោក ម៉ារ យ៉ារិទ្ធិ ជាអ្នកកាសែតជើងចាស់ មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងវិស័យសារព័ត៌មាន។ លោក ធ្លាប់ធ្វើការជាអ្នករាយការណ៍សម្រាប់ទីភ្នាក់ងារ UPI, AP, Voice of America, និងស្ថាប័នព័ត៌មានអន្តរជាតិផ្សេងៗជាច្រើន និងលោកក៏ធ្លាប់បំពេញការងារនៅ Time Magazine ក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោកម៉ារ យ៉ារិទ្ធិ បានឆ្លងកាត់ការសិក្សាជំនាញសារព័ត៌មាននៅសាកលវិទ្យាល័យ Michigan និង Maryland នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

---------------

Fresh News Training Center Completes In-Depth News Writing Course

Phnom Penh, September 4, 2025 – The Fresh News Training Center (FTC) has announced the successful completion of a three-month training course on in-depth news writing, taught by veteran journalist Mr. Mar Yarith. This marks the first of eight professional journalism courses to be conducted under his direct instruction.
At the graduation ceremony held on Saturday, September 4, 2025, Mr. Mar Yarith, Senior Advisor and Director of the FTC Media Training Center, as well as Head of the Fresh Exclusive program, said that this training course represents a vital first step in encouraging journalism students to produce analytical articles and express their ideas more deeply.

“I am very proud and happy to see that the students were satisfied with this in-depth news writing course. This is an advanced-level program designed to train participants to express their ideas clearly and analyze social issues in a meaningful way,” said Mr. Yarith.
The FTC also announced plans to launch a new in-depth writing course aimed at training young journalists and aspiring writers who are passionate about producing commentaries, editorials, and analytical articles using modern and effective writing techniques.

FTC is widely recognized as one of Cambodia’s leading media training institutions. It offers both non-opinionated news writing programs—such as Hot News, News Feature, and Feature Story—and opinion-based or in-depth writing programs including Commentary, Editorial, and Analysis.
Mr. Yarith explained that in the upcoming course, participants will first be trained in the fundamentals of Hot News writing, which serves as a strong foundation for mastering the “technical” methods of professional journalism.

He added that the new program will introduce students to internationally recognized strategies for in-depth writing, focusing on techniques such as the Delayed Lede, Nut Graf, Body, and Conclusion—approaches that are widely used for producing impactful commentaries, editorials, and analytical articles.

A veteran journalist with more than 40 years of experience, Mr. Yarith has worked as a reporter for UPI, AP, Voice of America, and several other international news organizations. He also served at Time Magazine in Washington, D.C. Mr. Yarith completed his professional journalism studies at the University of Michigan and the University of Maryland in the United States.

02/10/2025

FTC ប្រកាសវគ្គបណ្ដុះបណ្ដាលសរសេរស៊ីជម្រៅ ៣ខែ ក្រោមការបង្រៀនរបស់លោក ម៉ា យ៉ារិទ្ធិ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានប្រកាសថា នឹងបើកវគ្គបណ្ដុះបណ្ដាលរយៈពេលបីខែ ស្តីពី ការសរសេរស៊ីជម្រៅលើអត្ថបទទស្សនៈ ក្រោមការបង្រៀនដោយលោក ម៉ា យ៉ារិទ្ធិ។

កម្មវិធីថ្មីនេះមានគោលបំណងបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកសរសេរថ្មីៗ ឱ្យមានជំនាញក្នុងការបង្កើតអត្ថបទបញ្ចេញមតិដែលមានគុណភាពខ្ពស់ ដូចជា អត្ថាធិប្បាយ វិចារណកថា និងអត្ថបទវិភាគ ជាដើម។ ដើម្បីនឹងឈានទៅកាន់បច្ចេកទេសខ្ពស់នៃការសរសេរអត្ថបទស៊ីជម្រៅ, FTC នឹងផ្តល់មូលដ្ឋានគ្រឹះដល់សិស្សក្នុងការសរសេរព័ត៌មានក្តៅ Hot News ដើម្បីបង្កើតជាសសរស្តម្ភនៃរបៀប «តិចនិក» ធ្វើជាមូលដ្ឋានដ៏រឹងមាំ។

លោក ម៉ារ យ៉ារិទ្ធិ នឹងណែនាំសិស្សឱ្យយល់ច្បាស់ពីយុទ្ធសាស្ត្រសរសេរស៊ីជម្រៅ ដោយប្រើ Delayed Lede, Nut Graf, Body និង Conclusion ដែលជាវិធីសាស្ត្រដែលប្រើប្រាស់ទូលំទូលាយក្នុងការបង្កើតអត្ថបទទស្សនៈដ៏មានអានុភាព។ ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាថ្មីនេះ នឹងត្រូវប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខ។

លោក ម៉ា យ៉ារិទ្ធិ ដែលជាអ្នកកាសែតជើងចាស់មានបទពិសោធន៍រយៈពេល៤០ឆ្នាំ បានឆ្លង កាត់ការសិក្សាវិជ្ជាជីវៈនៅក្នុងសហរដ្ឋអាមេរិកនៃ University of Michigan និង University of Maryland។ លោកគឺជាអតីតអ្នកយកព័ត៌មាននៃទីភ្នាក់ងារ UPI, AP និងធ្លាប់បំរើការឱ្យវិទ្យុ សម្លេងសហរដ្ឋអាមេរិក និងអង្គភាពសារព័ត៌មានជាច្រើនទៀត។ បច្ចុប្បន្ន លោកគឹជាទីប្រឹក្សាជាន់ខ្ពស់, ជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC និងជាប្រធានកម្មវិធី Fresh Exclusive របស់អង្គភាព Fresh News។

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp 012 876 948
Telegram: https://t.me/rinmanikafn

27/08/2025

Fresh News បើកវគ្គសិក្សាថ្មី អំពី «របៀបរាយការណ៍របស់អ្នកព័ត៌មាន និងគន្លឹះក្នុងការនិយាយជាសាធារណៈ», ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀន ពីថ្ងៃជូនដំណឹងនេះតទៅ

(ភ្នំពេញ)៖ ក្រោយបិទបញ្ចប់ដោយជោគជ័យបើកវគ្គសិក្សាអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ប្រកបដោយប្រសិទ្ធភាព» រួចមក នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «របៀបរាយការណ៍របស់អ្នកព័ត៌មាន និងគន្លឹះក្នុងការនិយាយជាសាធារណៈ»។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលលោកមានជំនាញខាង MC និងសម្ភាសន៍ រយៈពេលជាង២០ឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជាមួយទូរទស្សន៍ល្បីៗជាច្រើន។ វគ្គសិក្សានេះ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយការចូលរៀននឹងធ្វើឡើងរៀងរាល់រសៀលថ្ងៃសៅរ៍ចុងសប្តាហ៍ពីម៉ោង០៣៖០០ រសៀលដល់ម៉ោង៥៖០០ថ្ងៃល្ងាច​ រយៈពេល៣ខែ។

លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលជាគ្រូបង្គោលលើថ្នាក់បណ្ដុះបណ្ដាលនេះបានលើកឡើងថា នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមនឹងអាចយល់ដឹងអំពីខ្លឹមសារគន្លឹះ លើជំនាញនិយាយជាសាធារណៈ និងរាយការណ៍ព័ត៌មានដោយក្នុងនោះមានដូចជា៖ ទី១៖ ត្រូវដឹងថាប្រភេទក្រុមមនុស្សដែលយើងនិយាយទៅកាន់នោះជានរណា? គេចង់បានអ្វីពីការនិយាយនោះ?, ទី២៖ ត្រូវចេះប្រើប្រាស់វោហារសាស្រ្ត និងវចីកោសល្យ ដើម្បីធ្វើឱ្យមានភាពទាក់ទាញដល់អ្នកស្តាប់ ព្រោះថា អ្នកស្តាប់សំខាន់ជាង អ្នកនិយាយ ដូច្នេះអ្នកនិយាយជាសាធារណៈត្រូវដឹងចិត្តអ្នកស្តាប់, ទី៣៖ ត្រូវនិយាយឱ្យច្បាស់ៗ កុំញាប់ពេក កុំរង្វើលពេក ល្មមស្តាប់បាន មិនស្រែកពេក ហើយក៏មិនមានសំឡេងស្រាលពេកដែរ ដោយផ្តោតទៅលើប្រធានបទដែលខ្លួនត្រូវនិយាយ មិនត្រូវនិយាយតាមអារម្មណ៍របស់ខ្លួន ដោយមិនឱ្យវែងពេក ឬខ្លីពេកនោះទេជាដើម។

វគ្គសិក្សាពិសេសនេះ ក៏នឹងហ្វឹកហាត់អំពីវិធីយកឈ្នះលើភាពភ័យខ្លាច, ការត្រៀមលក្ខណៈសម្រាប់ការនិយាយជាសាធារណៈ, តិចនិកមួយចំនួនក្នុងការនិយាយជាសាធារណៈ និងរបៀបរាយការណ៍របស់អ្នកព័ត៌មានផងដែរ។

វគ្គសិក្សាខាងលើ គឺជាជំនាញថ្មីមួយបន្ថែមលើជំនាញមួយចំនួន ដែល FTC កំពុងបើកវគ្គបណ្តុះបណ្តាលនាពេលបច្ចុប្បន្ន ដោយក្នុងនោះរួមមាន៖ មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរដំណឹងក្តៅ, ការសរសេរ និងផលិតបទយកការណ៍, ការសរសេរ និងផលិតព័ត៌មានស៊ើបអង្កេត, ការសរសេរបទវិភាគ និងវិចារណកថា, ការសរសេរ និងផលិតព័ត៌មានសេដ្ឋកិច្ច និងជំនួញ វគ្គ MC និងតិចនិចសម្ភាសន៍ រួមទាំង ជំនាញថតរូបជាដើម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp 012 876 948
Telegram: https://t.me/rinmanikafn

04/07/2025

ដំណឹងជ្រើសរើសបុគ្គលិក

អង្គភាពព័ត៌មាន Fresh News នឹងធ្វើការជ្រើសរើសបុគ្គលិកហាត់ការណ៍ចំនួន២រូបបន្ថែមទៀត ដើម្បីបណ្តុះបណ្តាល និងបម្រើការងារផ្នែកសរសេរព័ត៌មាន នៅក្នុងអង្គភាព។

លក្ខខណ្ឌក្នុងការជ្រើសរើស៖

១៖ ជាសិក្ខាកាមដែលបានសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័តមាន Fresh News (FTC)
២៖ កម្រិតវប្បធម៌៖ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងតែសិក្សាឆ្នាំទី៣-ទី៤
៣៖ ចេះប្រើភាសាអង់គ្លេសស្ទាត់ជំនាញ
៤៖ អាយុចន្លោះពី១៨ឆ្នាំ ទៅដល់ ២៥ឆ្នាំ
៥៖ ចេះប្រើប្រាស់កុំព្យូទ័រ និងបណ្តាញសង្គមស្ទាត់ជំនាញ ជាពិសេស CoolApp
៦៖ សីលធម៌ និងអត្តចរិតល្អ

អត្ថប្រយោជន៍៖ ទទួលបាន​ប្រាក់ឧបត្ថម្ភប្រចាំខែ, ផ្តល់អាហារថ្ងៃត្រង់,​ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗ ជាពិសេស មានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ។

សម្រាប់ព័ត៌មានបន្ថែម ឬមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង និងផ្ញើ CV តាមរយៈ CoolApp និងលេខទំនាក់ទំនងខាងក្រោម៖

* កញ្ញា កង សុវណ្ណមួយគា
Tel / CoolApp: 096 3881177

Photos from Fresh News Training Center's post 28/06/2025

លោក ម៉ារ យ៉ារិទ្ធ៖ អត្ថបទអត្ថាធិប្បាយ គឺជាអត្ថបទដែលផ្តល់នូវការបកស្រាយមតិ លើព្រឹត្តិការណ៍បច្ចុប្បន្ន ហើយការសរសេរអត្ថបទអត្ថាធិប្បាយ ត្រូវមានទស្សនៈច្បាស់លាស់

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា អត្ថបទអត្ថាធិប្បាយ គឺជាអត្ថបទ ដែលផ្តល់នូវការបកស្រាយមតិ ឬទស្សនៈផ្ទាល់ខ្លួន លើព្រឹត្តិការណ៍បច្ចុប្បន្ន ឬបញ្ហាសង្គម ហើយការសរសេរអត្ថបទអត្ថាធិប្បាយ ត្រូវមានទស្សនៈច្បាស់លាស់ ឬស្ថានភាពគាំទ្រច្បាស់លាស់។

នៅក្នុងថ្នាក់សិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា៖ «គោលបំណងមិនមែនរាយការណ៍អំពីព្រឹត្តិការណ៍ទេ ប៉ុន្តែសម្រាប់បញ្ចេញមតិ ឬវិភាគ ដោយផ្អែកលើភស្ថុតាង។ អត្ថបទអត្ថាធិប្បាយ គឺដើម្បីវិភាគ រិះគន់ ការពារ ឬបកស្រាយព្រឹត្តិការណ៍ព័ត៌មាន, គោលនយោបាយ ឬប្រធានបទណាមួយ និងក្នុងបំណង់ចង់បង្កើនឥទ្ធិពលរបស់វាលើមតិសាធារណៈ។

លោក ម៉ារ យ៉ារិទ្ធិ បន្ថែមថា ការសរសេរ គឺត្រូវផ្តោតលើទស្សនៈរបស់អ្នក។ ត្រង់នេះមានន័យថា តើអ្នកជឿលើអ្វី? អ្នកត្រូវពន្យល់ពី អ្វីដែលអ្នកជឿ ជាមួយការទាញហេតុផល, យោងឧទាហរណ៍ ឬករណីជាក់ស្តែង រួមទាំងភស្ថុតាង, វិភាគផលប៉ះពាល់ (តើនរណាទទួលផល, តើនរណាទទួលទុក្ខ, តើអ្វីជាផលប៉ះពាល់វែង) ពិចារណាពីវិស័យនយោបាយ សង្គម សេដ្ឋកិច្ច ឬច្បាប់សីលធម៌។ ចុងបញ្ចប់ ត្រូវបង្ហាញភាពរឹងមាំ ឬអំពាវនាវ ឬសរសេរបញ្ចប់ ដោយសារសម្តីឱ្យគេត្រូវចងចាំសេចក្តីព្រមាន ឬស្នើអ្វីមួយឱ្យមានការផ្លាស់ប្តូរ លើកទឹកចិត្តអ្នកអានក្នុងឆ្លុះបញ្ចាំងសកម្មភាព ឬការគាំទ្រគំនិតរបស់យើង។

បន្ថែមពីនេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ពីលក្ខណៈសំខាន់ៗនៃការការសរសេរអត្ថបទអត្ថាធិប្បាយរួមមាន៖

១៖ បញ្ចេញមតិ ឬអំណះអំណាងច្បាស់លាស់
២៖ អាចដកស្រង់ការពិត ប៉ុន្តែផ្តោតលើការវិភាគ និងហេតុផល
៣៖ ជាញឹកញាប់ មានការរួមបញ្ចូលអារម្មណ៍ ឬភាសាបញ្ចុះបញ្ចូល
៤៖ Tone និងអត្តសញ្ញាណរបស់អ្នកនិពន្ធ គឺត្រូវឱ្យច្បាស់លាស់
៥៖ ជាធម្មតា គឺអត្ថបទអត្ថាធិប្បាយមានលក្ខណៈវែងជាង ជាមួយនឹងការដាក់ចំណងជើងដ៏ទាក់ទាញ, ការប្រើ Lead ដ៏ខ្លាំងមួយ, Nut-Graf, Body និងការសន្និដ្ឋាន។

សូមជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

#9d, Street 598. Sangkat Chrang Chomres 2
Phnom Penh