19/04/2026
សូមជម្រាប សិស្សានុសិស្សទាំងអស់ជ្រាបថា៖ ថ្ងៃចន្ទទី២០ស្អែកនេះជាថ្ងៃចូលរៀនវិញហើយ សូមពិនិត្យសក់មិនត្រូវនៅមានពណ៌ហាយឡាយទៀតទេ។
#វិទ្យាល័យព្រៃទប់ #វិ.ព្រៃទប់
19/04/2026
សូមជម្រាប សិស្សានុសិស្សទាំងអស់ជ្រាបថា៖ ថ្ងៃចន្ទទី២០ស្អែកនេះជាថ្ងៃចូលរៀនវិញហើយ សូមពិនិត្យសក់មិនត្រូវនៅមានពណ៌ហាយឡាយទៀតទេ។
ថ្ងៃចន្ទទី២០មេសាជាថ្ងៃចូលរៀនវិញហើយ សូមសិស្សទាំងអស់ រៀបចំខ្លួនចូលរៀនវិញ(ពិសេសពណ៌សក់)។
09/04/2026
សម្រស់វិទ្យាល័យព្រៃទប់ នៅខែចេត្រ
សិស្សានុសិស្សថ្នាក់ទី៧-៨នៃវិទ្យាល័យព្រៃទប់លេងល្បែងប្រជាប្រិយមុនវិស្សមកាលតូច
30/03/2026
អបអរសាទរក្រុមកីឡាបាល់ទះវិទ្យាល័យព្រៃទប់ ដែលតំណាងឲ្យកម្រងមធ្យមសិក្សាស្រុកទ្រាំង ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពានរង្វាន់កីឡាមធ្យមសិក្សាខេត្តតាកែវ ឆ្នាំសិក្សា ២០២៥-២០២៦
26/03/2026
26-03-2026 វិទ្យាល័យព្រៃទប់
»សកម្មភាពបណ្ដុះបណ្ដាលរបស់សមាគមវិជ្ជាជីវៈឌីជីថល(PLC)
»ដោយអ្នកគ្រូ នាង ដារី
»ប្រធានបទ៖ជំនាញនៃការប្រើប្រាស់Canva សម្រាប់ការបង្រៀនក្នុងថ្នាក់។
23/03/2026
ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងស្រុកទ្រាំង បានជួបសំណេះសំណាល ជាមួយប្អូន ជ រស្មី សិស្សពូកែភាសាខ្មែរថ្នាក់ទី 9 របស់ខេត្តតាកែវ រៀននៅវិទ្យាល័យព្រៃទប់
23/03/2026
សូមអរគុណដល់់អតីតសិស្សនិទ្ទេសA ណី រតនា បានឧបត្ថម្ភថវិកាចំនួន៤០០០០៛ ដល់សិស្ស ជ រស្មី បេក្ខជនសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរ នៃវិទ្យាល័យព្រៃទប់ រៀនថ្នាក់ទី៩។
11/03/2026
ថ្ងៃពុធទី 11 ខែមីនាឆ្នាំ 2026 សិស្សានុសិស្សវិទ្យាល័យព្រៃទប់បានទទួលរង្វាន់លើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ឈាង ចន្ទ័តារា ប្រធានក្រុមការងារពង្រឹងវិស័យអប់រំនៃមូលដ្ឋានស្រុកទ្រាំងបានជូនរង្វាន់លើកទឹកចិត្តដល់សិស្សពូកែថ្នាក់កម្រងនិងសិស្សផ្នែកតែងនិពន្ធថ្នាក់ខេត្ត
06/03/2026
ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
6 មីនា 2026 ជាថ្ងៃប្រជុំបូកសរុបការងារ ប្រឡងឆមាសលើកទី១ និងលើកទិសដៅការងារអនុវត្តន៍បន្ត នៅឆមាសទី២ របស់ វិទ្យាល័យព្រៃទប់។ ការប្តេជ្ញាចិត្តក្នុងការអនុវត្តការងារបង្រៀន និងរៀន ធ្វើឱ្យទទួលលទ្ធផលខ្ពស់លើការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នាពេលខាងមុខនេះ។
06/03/2026
06/03/2026 វិទ្យាល័យព្រៃទប់
មន្ទីរមុខងារសាធារណៈខេត្តតាកែវ ចុះត្រួតពិនិត្យ ការអនុវត្តម៉ោងបន្ថែម ប្រាក់ម៉ោងបន្ថែម