តោះ រំលឹកមេរៀនតាមមុខវិជ្ជា ខ្លីៗ ខ្លឹមៗ មុនប្រលងបាក់ឌុប !!
ដោយ ៖ ផាន សុភាក់ Idol អ្នកបន្តវេន (អតីតសិស្សនិទ្ទេស A 2022)
Oceans of Knowledge - BHL
Welcome to Oceans of Knowledge - BHL !! We'll bring you to a world of Knowledge.
19/08/2023
#ជំនួយស្មារតីប្អូនៗទី ១២ មុនប្រលងបាក់ឌុប
ប្រធានបទ ÷ អ្នកសិក្សារឿង ព្រះវេស្សន្តរ បានលើកឡើងថា " តួអង្គព្រះវេស្សន្តរមិនត្រឹមតែបំពេញទានបារមីទេ តែព្រះពោធិសត្វអង្គនេះ បានបំពេញនូវទសបារមី "។ ចូរពន្យល់ឱ្យបានក្បោះក្បាយ ព្រមទាំងលើកអំណះអំណាងភ្ជាប់ជាមួយឧទាហរណ៍មកបញ្ជាក់។
តែងសំណេរដោយ : ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
27/07/2023
#គន្លឹះងាយៗរៀនគីមីយកនិទ្ទេស A ត្រឹមរយៈពេល 100 ថ្ងៃ
😆 ត្រូវតែច្បាស់ពីការថ្លឹងសមីការការនិងរូបមន្តនីមួយៗ
😆 មើលប្រធានឱ្យច្បាស់មុននិងធ្វើហើយគិតថាចូលរូបមន្តណាដោះតាមណា
😆 បើអាចរៀនគណនាលេខដោយមិនប្រើម៉ាសុីនគិតលេខពីឥឡូវទៅទើបល្អ
😆 ការគណនាលេខក៏ត្រូវគុណឱ្យច្បាស់ដែរយ៉ាងតិច2ឬ3ដង
😆 បើសំណួរវិញមើលសំណួរឆ្នាំចាស់ៗហើយវីដេអូបន្ថែមរបស់ក្រសួងព្រោះកាលឆ្នាំបងប្រលងចេញក្នុងនិងស្មានមិនដល់😂
😆 អ្វីដែលបាត់មិនបាននោះគឺការហាត់រៀនធ្វើវិញ្ញាសារឆ្នាំចាស់ៗឡើងវិញ។
ចែករំលែកដោយ ÷ ពៅ រចនា
សម្របសម្រួលដោយ ÷ ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
24/07/2023
#គន្លឹះរៀនជីវៈយក A ត្រឹមរយៈពេល ២ ខែ
ជីវវិទ្យា គឺជាមុខវិជ្ជាមួយដែលមានលក្ខណៈស្មុគស្មាញ ដែលមានទាំងលំហាត់ផង និងមេរៀនទន្ទេញជាច្រើនផង។ ខ្ញុំបាទ បានប្រើប្រាស់វិធីសាស្ត្រចំនួន ៣ ដើម្បីប្រលងបាក់ឌុបយក A លើមុខវិជ្ជា ជីវវិទ្យា ក្នុងរយៈពេល ២ ខែចុងក្រោយប្រកបដោយប្រសិទ្ធភាព។
ទី ១ ÷ អានសៀវភៅសង្ខេបក្រសួងអប់រំ យុវជន និងកីឡា យ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ដែលចំណាយពេលត្រឹម 1ម៉ោង ឬ 1ម៉ោង កន្លះ។ ការអានសៀវភៅនេះយើង ត្រូវចេះប្រើល្បិចចម្រាញ់យកតែមេរៀនដែលសំខាន់ៗ ដែលក្រសួងតែងតែចេញ ជាពិសេសអានឱ្យយល់ប្រសើរជាងអានឱ្យចាំ។
ទី ២ ÷ ការធ្វើលំហាត់ ត្រូវទិញសៀវភៅសង្ខេបរូបមន្តដែលថ្មីៗ ដែល update ចុងក្រោយយកមកមើល និងកត់រូបមន្តសំខាន់ៗបិទលើជញ្ជាំង ដើម្បីឱ្យយើងបានឃើញរាល់ថ្ងៃ វាជាវិធីសាស្ត្រធ្វើឱ្យខួរក្បាលចងចាំបានយូរ។ ការធ្វើលំហាត់ត្រូវយល់ពី Process នៃដំណើរការ និងធ្វើលំហាត់កម្រិតទី១២ មានន័យថាធ្វើលំហាត់ កុំធ្វើលំហាត់ជ្រៅៗពេក ឬកុំស្មុគស្មាញជាមួយលំហាត់ជ្រៅៗពេក ព្រោះកម្រិតលំហាត់ជីវៈ ក្រសួងមិនដែលចេញលំហាត់ជ្រៅៗពេកនោះទេ គួរយកពេលវេលានោះទៅ ធ្វើលំហាត់មុខវិជ្ជាផ្សេងៗវិញ។
ទី ៣ ÷ លើកទឹកចិត្តខ្លួនឯងថាអាចធ្វើបានព្រោះកម្លាំងចិត្តពិតជាសំខាន់ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមខ្លួនឱ្យបានល្អបំផុតមុនប្រលងបាក់ឌុប ។ល។
ខ្ញុំជឿថាអ្នកធ្វើបាន💪💪 ស៊ូៗៗ
ចែករំលែកដោយ ÷ ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន (https://www.facebook.com/profile.php?id=100025812546645&mibextid=ZbWKwL)
23/07/2023
#ជំនួយស្មារតីប្អូនៗទី១២_ត្រៀមប្រលងបាក់ឌុប
ប្រធានបទ ÷ សុភាសិតមួយពោលថា " ទូកបែកជាទូកគត់ ទូកកំបុតជាទូកង "។ ចូរបកស្រាយឱ្យបានក្បោះក្បាយដោយភ្ជាប់ជាមួយនឹងអំណះអំណាងក្នុងសង្គមជាក់ស្ដែង ប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍មកបញ្ជាក់។
តែងសំណេរដោយ : ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
07/07/2023
#ជំនួយស្មារតីប្អូនៗទី១២_ត្រៀមប្រលងបាក់ឌុប
ប្រធានបទ ៖ មានពំនោលមួយបានពោលថា “ ព្រហ្មវិហារធម៌ទាំងបួនជាប្រភពនៃ សុខសន្តិភាព និង ការអភិវឌ្ឍន៍ ”។ តើពំនោលនេះមានអត្ថន័យយ៉ាងដូចម្ដេច? ចូរពន្យល់ដោយលើកយកនូវអំណះអំណាង និង លើកឧទាហរណ៍ក្នុង ប្រវត្តិសាស្ត្រ សង្គមជាក់ស្ដែង និង អក្សរសិល្ប៍ មកបញ្ជាក់។
តែងសំណេរដោយ : ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
03/07/2023
#ជំនួយស្មារតីប្អូនៗទី១២_ត្រៀមប្រលងបាក់ឌុប
ប្រធានបទ ÷ ទស្សនៈមួយលើកឡើងថា " ការគោរពទំនៀមទម្លាប់ប្រពៃណី ជាផ្នែកមួយនាំមកនូវ ការរីកចម្រើនដល់សង្គមជាតិ "។ តើទស្សនៈនេះមានអត្ថន័យយ៉ាងដូចម្តេច? ចូរបកស្រាយប្រធានខាងលើឱ្យបានពិស្ដារ និងលើកឧទាហរណ៍មកបញ្ជាក់។
តែងសំណេរដោយ : ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
01/07/2023
#ជំនួយស្មារតីប្អូនៗទី១២_ត្រៀមប្រលងបាក់ឌុប
ប្រធានបទ ÷ ទស្សនៈមួយលើកឡើងថា " ព្យាយាមក្នុងអកុសលធម៌ គឺបានមកវិញនូវក្ដីវិនាស"។ តើទស្សនៈនេះមានអត្ថន័យយ៉ាងដូចម្តេច? ចូរធ្វើការបកស្រាយដោយលើកឧទាហរណ៍មកបញ្ជាក់។
តែងសំណេរដោយ : ប៊ុនណា ហេងឡុង Idol អ្នកបន្តវេន
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Phnom Penh