02/06/2026
អរគុណ Kiripost 😍😍
Urban Alley Challenges of Orussey, Phnom Penh
02/06/2026
អរគុណ Kiripost 😍😍
01/06/2026
ក្រោយការសិក្សា និងធ្វើការសង្កេតវិភាគលើទីតាំងអគារចាស់ៗក្នុងតំបន់អូរឫស្សីនេះ ក្រុមវិស្វកម្ម បានកំណត់បាននូវបញ្ហាមួយចំនួន ដែលកើតមានចំពោះអគារទាំងនេះ ដែលមានវត្តមានតាំងពីទសវត្ស ៦០។
ក្នុងនោះបញ្ហាជម្រាបទឹក ដែលបណ្ដាលមកពីផលប៉ះពាល់នៃទឹកភ្លៀងក្នុងរយៈពេលយូរ ធ្វើឲ្យអគារដែលមានអាយុកាលចំណាស់ទាំងនេះមានសភាពប្រេះបែក លិចទឹក គ្រឿងបង្គុំចាប់ផ្ដើមបាត់បង់ភាពធន់ និងសមត្ថភាពការពារជម្រាបទឹក។ ទឹកភ្លៀងជ្រៀតចូលតាមរន្ធតូចៗ ឬចន្លោះប្រេះបែកទាំងនោះ បង្កឲ្យមានការលិច និងច្រែះដែកនៅក្នុងគ្រឿងបង្គុំ។ បញ្ហានេះបាននាំឲ្យខូចខាតគុណភាពអគារទាំងមូល ប៉ះពាល់ដល់សុខុមាលភាពអ្នករស់នៅផងដែរ ដូច្នេះត្រូវតម្រូវឲ្យមានការថែទាំ និងជួសជុល ទៅតាមបច្ចេកទេស និងវិធីសាស្រ្តដែលមានប្រសិទ្ធភាព។
ខាងក្រោមជាដំណោះស្រាយខ្លះៗចំនួន ៤ ដែលបង្ហាញដោយក្រុម Engineering Solutions ដើម្បីពង្រឹងគ្រឿងបង្គុំចាស់ៗ ស្ដារជីវិតអគារឡើងវិញ តាមការចំណាយតិច កាត់បន្ថយការចំណាយលើការវាយកម្ទេច ដឹកជញ្ជូនសំណល់ និងការសង់ថ្មីទាំងស្រុង ដែលចំណាយច្រើន។
Engineering Solutions Group:
• Member: Phirum Chanrasmey, Yoeun Tora, Sem Chan Sopheak, Tit Lykim
• Mentor: Eth Raksmey
29/05/2026
🥨🍜ចំណីចំណុកខ្លះៗតាមច្រក “ឌឿងហែម” | អូរឫស្សី
តស់! មកមើលៗ មានអ្វីខ្លះលក់នៅតំបន់អូរឫស្សីនេះ! នៅទីនេះគឺមានជម្រើសគ្រប់មុខ មិនខ្វះទេ អាចមកភ្លក់បាន! នៅតាមច្រកតូចៗដែលអ្នកនៅទីនេះហៅ “ឌឿងហែម” និងជុំវិញតំបន់ផ្សារអូរឫស្សី គឺមានការលក់ម្ហូបអាហារច្រើនមែនទែន តាំងពីគុយទាវ មី លត ស៊ុប កាហ្វេ តែ នំពុម្ព ចាខ្វៃ ចាយ៉ បាញ់ឆែវ និងចំណីចំណុកជាច្រើនមុខទៀត។ ចង់ដឹង ចង់ភ្លក់ កុំភ្លេចមកដើរលេងនៅអូរឫស្សីផ្ទាល់បាន!
នៅមានចំណីចំណុកជាច្រើនទៀត! ដាក់អត់អស់ទេ មានតែមកសាកញ៉ាំខ្លួនឯង!
📍ផែនទីម្ហូប៖ facebook.com/share/p/18V1qsxi2a/
🙏🏻✨😍 មកស្វែងយល់ពីគម្រោងរបស់យើង តំបន់ប្រវត្តិសាស្រ្តអូរឫស្សី និងភាពទាក់ទាញនៃសហគមន៍មួយនេះទាំងអស់គ្នា៖
27/05/2026
អរគុណ ស៊ីស៊ីថាមស៍ សម្រាប់អត្ថបទ និងវីដេអូមួយនេះ។ 🙏🏻✨
គម្រោង Dueng Hem Aura ផ្ដល់ក្តីសង្ឃឹមថ្មីសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងសោភ័ណភាពនៃឌឿងហែមអូរឫស្សី។ គម្រោងនេះបានប្រមូលផ្តុំនិស្សិតដែលសិក្សាជំនាញពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកបញ្ហាប្រឈមពីសំណាក់អ្នករស់នៅក្នុងតំបន់ឌឿងហែមអូរឫស្សី និងពិភាក្សារកដំណោះស្រាយដែលឆ្លើយតបនឹងបញ្ហាប្រឈមដែលត្រូវបានលើកឡើងអំឡុងពេលសិក្សាស្រាវជ្រាវ។ ទោះការសិក្សាស្រាវជ្រាវពីយុវជនបានបញ្ចប់ដល់ដំណាក់កាលដាក់បង្ហាញលទ្ធផលក្តី គេហទំព័រ Dueng Hem Aura នឹងបន្តចែករំលេកនូវមាតិកាពាក់ព័ន្ធនឹងតំបន់នេះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញទាំងទេសចរក្នុងស្រុក និងអន្តរជាតិចូលរួមរុករកភាពស្រស់បំព្រងនៅតំបន់នេះបន្តទៀត។
លម្អិត៖https://kh.cc-times.com/posts/28879
[គំនិតកែលម្អលំហសហគមន៍]
នៅចុងផ្លូវនៃច្រកឌឿងហែមមួយនេះ ត្រូវបានប្រើប្រាស់សម្រាប់ចតម៉ូតូតែប៉ុណ្ណោះ តែបើយើងអាចផ្លាស់ប្ដូរទៅជាលំហរួមមួយ សម្រាប់ក្មេងៗ និងអ្នករស់នៅទីនេះផ្ទាល់ លើកកម្ពស់សោភ័ណភាព និងការប្រើប្រាស់ឲ្យកាន់តែប្រសើរ។ ទីកន្លែងនេះផងដែរ អាចកែលម្អពីលំហទំនេរចោល មកជាកន្លែងជួបជុំបែបសហគមន៍ និងទីកន្លែងសម្រាប់ក្មេងលេង។ បែបនេះនឹងជំរុញឲ្យកុមារមានសកម្មភាពជាមួយគ្នា ក្នុងសហគមន៍ដែលពួកគាត់រស់នៅ។
Architecture Group
• Member: Moeun Chanmayrada, Ny Rothanak, Seak Silong, Kea Rathavat, Pen Visa
• Mentor: Hor Daro
• Video Animation by: Vathana Visuals
23/05/2026
អំពីប្រវត្តិឈ្មោះ “ #អូរឫស្សី”
អ្វីដែលគេអាចដឹងតាមរយៈដានប្រវត្តិសាស្រ្តនោះគឺ ឈ្មោះថា “អូរឫស្សី” នេះមានវត្តមាននៅក្នុងផែនទីទីក្រុងភ្នំពេញ តាំងពីឆ្នាំ ១៩២០ នៅពេលដែលរដ្ឋបាលបារាំងរៀបចំគូសផែនទីឡើងវិញ ឈ្មោះ “ភូមិអូរឫស្សី” មាននៅលើនោះរួចទៅហើយ គឺអ្នកស្រុកប្រើប្រាស់តាំងពីដើម។ ឈ្មោះនេះទំនងបានបញ្ជាក់ពីទីតាំងភូមិសាស្រ្តនៃតំបន់នេះ គឺមានអូរ ដែលជាផ្លូវទឹកភ្ជាប់ទៅទន្លេ សម្បូរទៅដោយដើមឫស្សី។ តាមរយៈឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជា នាសម័យសង្គមរាស្រ្តនិយម ទសវត្សឆ្នាំ ១៩៦០ គេមើលឃើញថា បណ្ដុំផ្ទះអាជីវកម្មជាច្រើនជុំវិញតំបន់នោះបានមានវត្តមានឡើង។
ស្របពេលជាមួយការសាងសង់ពហុកីឡដ្ឋានអូឡាំពិក តំបន់ផ្ទះអូរឡាំពិក និងអូរឫស្សីបានរីកដុះដាល មានការប្រមូលផ្ដុំរស់នៅកកកុញជាបន្តបន្ទាប់ ជាមួយនឹងការរៀបចំប្លុកផ្ទះដែលមានប្រជាជនរស់នៅផ្ដុំគ្នា ជាអគារផ្ទះសហកម្មសិទ្ធិ។
តំបន់អូរឫស្សី មានការរស់នៅធម្មតា ដែលអគារទាំងនោះមានវត្តមានតាំងពីរវាងទសវត្ស ៦០ រហូតដល់ឆ្នាំ ១៩៩៨ ទើបផ្សារអូរឫស្សី ដែលយើងឃើញសព្វថ្ងៃចាប់ផ្ដើមសាងសង់ឡើង។ ដូច្នេះផ្សារ គឺមានវត្តមានក្រោយមកនោះទេ។
បច្ចុប្បន្ន សង្កាត់អូរឫស្សី គឺជាបណ្ដុំនៃការរស់នៅដែលមានភាពអ៊ូអរ និងប្រជាជនយ៉ាងច្រើនគ្រួសារ ហើយក៏ជាតំបន់ប្រវត្តិសាស្រ្ត ដែលបានវិវត្តខ្លួនតាមពេលវេលា ក្លាយជាសហគមន៍មួយដែលមានភាពចម្រុះ ទាក់ទាញ និងមានសក្ដានុពលយ៉ាងច្រើនសម្រាប់រាជធានីភ្នំពេញ។
21/05/2026
គំនិតមួយរបស់ក្រុម Urban Solutions គឺបានគិតគូរលើការរៀបចំផ្លូវច្រកឌឿងហែម ដោយលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ ដោយការបង្កើតឲ្យមានគំនូសត្រឹមត្រូវ ច្បាស់លាស់ និងងាយស្រួលបែងចែកសម្រាប់ការលក់ដូរ ប្រើប្រាស់ ចំណត និងសោភ័ណភាពនៃផ្លូវទាំងមូល។ ប្ដូរមកប្រើសំយ៉ាបដែលងាយស្រួលបត់បែន នៅពេលមានការចាំបាច់។ លើសពីនេះការរៀបចំបែបនេះ នឹងធ្វើឲ្យផ្លូវមានសណ្ដាប់ធ្នាប់ជាងមុន ស្អាត មានផាសុកភាព និងងាយស្រួលប្រើប្រាស់ សម្រាប់ប្រជាជនរស់នៅផ្ទាល់ប្រចាំថ្ងៃ និងព្រមទាំងទាក់ទាញភ្ញៀវទេសចរ អាចមកដើរកំសាន្ត និងទិញអាហារតាមផ្លូវឌឿងហែមនេះ ប្រកបដោយបរិយាកាសស្រស់ស្រាយ មានអនាម័យ របៀបរៀបរយ និងរស់រវើក។
តើអ្នកយល់ឃើញយ៉ាងណា ចំពោះការគិតគូរមួយនេះ?
Urban Solutions Group:
• Member: San Piseth, Prom Kanika, Thoeun Virakchun, Tol Sokmean, Cheab Sinoeurn
• Mentor: Long Borith
21/05/2026
សហគមន៍មួយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនពីគ្រប់មជ្ឈដ្ឋាន! នេះជាជំហានដ៏សំខាន់ ក្នុងការលើកកម្ពស់តំបន់ឌឿងហែមអូរឫស្សី! 🤗🙏