ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC

ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC

Share

Coordinating and collaborating networking between ITC experts, ITC services, and private sectors

19/08/2026

🎓 សិក្ខាសាលាស្តីពី៖ “BEST PRACTICES IN THE CONSTRUCTION OF HDPE PIPELINES” បទពិសោធន៍ និងការអនុវត្តល្អក្នុងការសាងសង់បំពង់ HDPE

McElroy សូមអញ្ជើញលោក លោកស្រី អ្នកជំនាញ វិស្វករ និស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍ ចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី ការអនុវត្តល្អក្នុងការសាងសង់បំពង់ HDPE។

ក្នុងសិក្ខាសាលានេះ នឹងផ្តោតលើ៖
🔹 បច្ចេកទេស HDPE Butt Fusion
🔹 ស្តង់ដារ និងនីតិវិធីក្នុងការផ្សារបំពង់ HDPE
🔹 បច្ចេកវិទ្យា និងម៉ាស៊ីន Fusion
🔹 Data Logging & Traceability សម្រាប់ការតាមដានគុណភាព
🔹 ការត្រួតពិនិត្យ និង QA/QC
🔹 បទពិសោធន៍ពីគម្រោង HDPE ជាក់ស្តែងនៅអន្តរជាតិ

📅 កាលបរិច្ឆេទ៖ 31 សីហា 2026, ម៉ោង ២រសៀល
📍 ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
🏛 បន្ទប់៖ 109A
👷 បង្ហាញដោយ៖ McElroy

សូមកុំខកខានឱកាសក្នុងការស្វែងយល់ពី បច្ចេកវិទ្យា បទពិសោធន៍ និងការអនុវត្តស្តង់ដារអន្តរជាតិ ក្នុងការសាងសង់បំពង់ HDPE ពី McElroy។
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

Photos from ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC's post 17/08/2026

📢 JSPS Postdoctoral Fellowship for Research in Japan (Short-term PA) 2027/2028

The UIL Office is pleased to share this opportunity from AUN and JSPS for Ph.D. holders and doctoral candidates in all research fields.

🎓 Fellowship: 1–12 months
📅 Period: July 2027–March 2028
💰 Support: Monthly allowance, airfare, insurance, and other benefits
🗓️ Deadline: 16 November 2026
📢 Expected Result: April 2027

🌐 Applications are submitted through the AUN application portal in English. Applicants must identify and contact an eligible host researcher in Japan.

📎 Please refer to the attached announcement for eligibility and application details.

📩 Inquiries: [email protected] | [email protected] | [email protected]
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

17/08/2026

📢 INTERNSHIP OPPORTUNITY

Position: Intern, Engineering Deployment

E.CO is looking for a Civil Engineering student/graduate to support engineering deployment and infrastructure projects.

🔹 Requirements:
• Civil Engineering or equivalent qualification
• Fluent in English & Khmer
• Good communication, coordination, and project management skills
• Knowledge of MS Office, MS Project, and AutoCAD

📩 Apply by sending your CV:
📧 [email protected]
📱 Telegram: 010 208 823
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

Photos from ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC's post 17/08/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគិរីរម្យ ហ៊្វូដ ប្រដាក់សិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហការរវាងវិស័យអប់រំ និងឧស្សាហកម្ម ក្នុងវិស័យកែច្នៃកសិផល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងកម្មសិក្សានិស្សិត

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ — វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (KFP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហការលើវិស័យ កែច្នៃកសិផល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរចំណេះដឹង និងកម្មសិក្សាសម្រាប់និស្សិត។

ក្នុងកិច្ចពិភាក្សា លោកបណ្ឌិត ប៊ុន ឡុង បានណែនាំអំពី Return to Industry Theme (RIS) របស់ ITC កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលគាំទ្រដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF) និងឱកាសសម្រាប់កិច្ចសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។

KFP បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលនិស្សិត ITC ចូលធ្វើកម្មសិក្សា និងស្នើឱ្យ ITC ជ្រើសរើស និងណែនាំនិស្សិតដែលសមស្រប។ តាម MoU ដែលបានចុះហត្ថលេខា KFP អាចទទួលនិស្សិតចូលកម្មសិក្សាចំនួន ៥ ទៅ ១០ នាក់ក្នុងមួយឆ្នាំ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពសហការលើ ផលិតផលពីស្វាយ។ KFP បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីជ្រើសរើសស្វាយស្រស់ ព្រមទាំងស្វែងរកឱកាសស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បី កាត់បន្ថយការប្រើប្រាស់ថាមពល និងទឹក ក្នុងដំណើរការផលិតកម្ម។

ភាពជាដៃគូនេះនឹងផ្តល់ជាវេទិកាសម្រាប់ ITC និង KFP ក្នុងការភ្ជាប់ ចំណេះដឹង និងជំនាញផ្នែកអប់រំជាមួយតម្រូវការជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម ជំរុញការស្រាវជ្រាវអនុវត្ត និងនវានុវត្តន៍ ព្រមទាំងផ្តល់បទពិសោធន៍ការងារជាក់ស្តែងដល់និស្សិត។ MoU នេះមានសុពលភាពរយៈពេល ៥ ឆ្នាំ។

——————
ITC and KFP Sign MoU to Strengthen Industry–Academia Collaboration in Agro-Processing, R&D and Student Internship

Phnom Penh, 17 August 2026 — The Institute of Technology of Cambodia (ITC) and Kirirom Food Production (K.F.P) Co., Ltd. (KFP) signed a Memorandum of Understanding (MoU) to strengthen collaboration in agro-processing, research and development (R&D), professional training, knowledge exchange, and student internships.

During the discussion, Dr. BUN Long introduced ITC's Return to Industry Theme (RIS), professional training programs supported by the Skills Development Fund (SDF), and opportunities for R&D collaboration.

KFP expressed its interest in hosting ITC students for internships and requested ITC to select and recommend suitable students. The signed MoU provides five​ to ten internship placements annually.

The two parties also discussed potential collaboration on mango-based products. KFP expressed interest in using AI to select fresh mangoes as well as exploring R&D opportunities to reduce energy and water consumption in its production processes.

The partnership provides a platform for ITC and KFP to connect academic expertise with real industrial needs, promote applied research and innovation, and provide students with valuable practical industry experience. The MoU is valid for five years.
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

17/08/2026

Job opportunity with Niva!

- Production operators x2
- Prodcution quality control x2

Niva is a SME producing dishwash and laundry detergent products.

If you are interested in this opportunity, please send your CV/resume to 016 633 335
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

14/08/2026

🚀 លើកកម្ពស់ជំនាញវិភាគទិន្នន័យរបស់អ្នកជាមួយ ReDA Lab, ITC!

ត្រៀមខ្លួនសម្រាប់ឱកាសការងារកាន់តែប្រសើរ និងអភិវឌ្ឍជំនាញដែលទីផ្សារការងារកំពុងត្រូវការ ជាមួយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពី ReDA Lab នៃដេប៉ាតីម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ (AMS), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

📚 វគ្គបណ្តុះបណ្តាលរួមមាន៖
📊 Microsoft Power BI
📈 Advanced Excel for Data Analytics
📉 Statistical Data Analytics with IBM SPSS

📅 ថ្ងៃចូលរៀន៖ ៥ កញ្ញា ២០២៦
⏳ រយៈពេល៖ ២៤ ម៉ោង (រៀងរាល់ថ្ងៃសៅរ៍)
📍 ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

🎉 ទទួលបានតម្លៃ Early Bird ដោយចុះឈ្មោះត្រឹមថ្ងៃទី ២២ សីហា ២០២៦។

វគ្គសិក្សាទាំងនេះនឹងជួយអ្នកអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រង វិភាគ និងបង្ហាញទិន្នន័យប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារនាពេលបច្ចុប្បន្ន។

📝 ស្កេន QR Code នៅលើ Poster ដើម្បីចូលក្រុម Telegram និងចុះឈ្មោះឥឡូវនេះ!

📞 ព័ត៌មានបន្ថែម៖ +855 17 823 874

14/08/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នឹងបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២បន្ថែមទៀត រួមមាន ៖
1️⃣ ការដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់អាគារ
2️⃣ ប្រព័ន្ធសូឡាលើដំបូល
📅 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC Main Campus)
⏰ ពេលវេលាសិក្សា៖
- វគ្គ ចន្ទ-សុក្រ​ (៥:៣០-៨:០០ វេនយប់)
- វគ្គ សៅរ៍-អាទិត្យ (៨:០០-១១:០០ ព្រឹក & ១:០០-៤:០០ ល្ងាច)​

👉 ចុះឈ្មោះតាមរយៈ QR Code នៅក្នុង Poster ឬ Google Form (https://docs.google.com/forms/d/e/1FAIpQLScS2fLlvSuMnl8P2ADKYqlMZ8Z5v_gMa-OL_MG-L7mO1kTNmA/viewform)

សូមទាក់ទងមកកាន់ក្រុមការងារសម្រាប់ព័ត៌មានបន្ថែម៖
📲 លេខទូរស័ព្ទ: +855 12 670 696
📱 តេលេក្រាម: https://t.me/ITC_Services
📩 អុីមែល៖ [email protected]

Photos from ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC's post 14/08/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នឹងបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២បន្ថែមទៀត រួមមាន ៖
1️⃣ ការដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់អាគារ
2️⃣ ប្រព័ន្ធសូឡាលើដំបូល
📅 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC Main Campus)
⏰ ពេលវេលាសិក្សា៖
- វគ្គ ចន្ទ-សុក្រ​ (៥:៣០-៨:០០ វេនយប់)
- វគ្គ សៅរ៍-អាទិត្យ (៨:០០-១១:០០ ព្រឹក & ១:០០-៤:០០ ល្ងាច)​

👉 ចុះឈ្មោះតាមរយៈ QR Code នៅក្នុង Poster ឬ Google Form (https://docs.google.com/forms/d/e/1FAIpQLScS2fLlvSuMnl8P2ADKYqlMZ8Z5v_gMa-OL_MG-L7mO1kTNmA/viewform)

សូមទាក់ទងមកកាន់ក្រុមការងារសម្រាប់ព័ត៌មានបន្ថែម៖
📲 លេខទូរស័ព្ទ: +855 12 670 696
📱 តេលេក្រាម: https://t.me/ITC_Services
📩 អុីមែល៖ [email protected]

Photos from ការិយាល័យទំនាក់ទំនងសហគ្រាស University-Industry Linkage - ITC's post 13/08/2026

ITC ពង្រឹងកិច្ចសហការផ្នែកអប់រំជាមួយសាកលវិទ្យាល័យ Hunan Chemical Vocational Technology University

នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលស្វាគមន៍គណៈប្រតិភូមកពី សាកលវិទ្យាល័យ Hunan Chemical Vocational Technology University ប្រទេសចិន ដើម្បីពិភាក្សាស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហការផ្នែកអប់រំ និងការបណ្តុះបណ្តាល។

ចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចរួមមាន៖

- ពិភាក្សាអំពីកម្មវិធីផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ
- អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលរួម និងការបង្រៀនតាមប្រព័ន្ធអនឡាញ
- ស្វែងរកឱកាសសម្រាប់សាស្ត្រាចារ្យមកបង្រៀន និងបំពេញបេសកកម្មបង្រៀនរយៈពេលខ្លីនៅ ITC
- ពិភាក្សាអំពីគម្រោងអាហារូបករណ៍ដែលគាំទ្រដោយវិស័យឧស្សាហកម្ម សម្រាប់និស្សិត ITC
- ស្វែងរកកិច្ចសហការលើវិស័យ បច្ចេកវិទ្យាគ្រឿងសំអាង និងវិស្វកម្មគីមី

ITC ក៏បានចែករំលែកអំពីកិច្ចសហការអន្តរជាតិដែលកំពុងអនុវត្ត និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង ជំនាញភាសាចិន សម្រាប់និស្សិតដែលមានបំណងបន្តការសិក្សានៅប្រទេសចិន។

គណៈប្រតិភូបានចុះទស្សនកិច្ចមន្ទីរពិសោធន៍របស់ ITC និងបានជួបពិភាក្សាជាមួយតំណាងមកពីមហាវិទ្យាល័យ និងអង្គភាពស្រាវជ្រាវនានា ដែលជាការបង្ហាញពីការប្តេជ្ញារួមរបស់ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការអប់រំដែលផ្តោតលើការអនុវត្ត និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម។

ដំណើរទស្សនកិច្ចនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហការផ្នែកអប់រំរវាង កម្ពុជា–ចិន និងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញសម្រាប់អនាគត។
———
ITC Strengthens Academic Cooperation with Hunan Chemical Vocational Technology University

On 13 August 2026, the Institute of Technology of Cambodia ITC welcomed a delegation from Hunan Chemical Vocational Technology University, China, to explore new opportunities for academic collaboration.

Key highlights of the visit:

- Discussion on student & faculty exchange programs
- Development of joint training and online teaching initiatives
- Exploration of visiting professors and short-term teaching missions
- Proposal for industry-supported scholarships for ITC students
- Potential cooperation in Cosmetic Technology and Chemical Engineering fields

ITC also shared its ongoing international partnerships and emphasized the importance of strengthening Chinese language skills for students pursuing studies in China.

The delegation visited ITC laboratories and met with representatives from multiple faculties and research units, reinforcing both institutions’ commitment to practical, industry-relevant education.

This visit marks another important step in building stronger Cambodia–China academic cooperation and developing skilled human resources for the future.
——————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address

Institute Of Technology Of Cambodia (Office J-101)
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00