Western University

Western University

Share

Western University
-------------
Where quality comes first! Te Laurent. H.E. Laurent also started the Western International School in the same year.

Western University was founded as a university by a sub-decree 72 on 17 November 2003 by its owner, H.E. In 2005 with the approval of the Ministry of Education, Youth and Sport, Western University branch was also established in Kompong Cham province. Laurent, is the Chairman of Western University, is a graduate of Economic Science in Finance and Banking in University of Sorbonne, Paris, France. Th

Photos from Western University's post 25/04/2026

ទិដ្ឋភាពពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២៣ នៅសាកលវិទ្យាល័យវេស្ទើន (វេនរសៀល) ដែលមានបេក្ខភាពចូលរួមប្រឡងសរុបទាំងពីរវេនប្រមាណជាង៣០០០នាក់មកពី០៦មហាវិទ្យាល័យ និង១៨ជំនាញ។

សូមបន្ថែមផងដែរថា៖ ការប្រឡងនេះក៏មានការចូលរួមត្រួតពិនិត្យ និងវាយតម្លៃការប្រឡងដោយមន្ត្រីនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវគុណភាពនៃការអប់រំ សុក្រិតភាពនៃការប្រឡងផងដែរ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាកលវិទ្យាល័យវេស្ទើន (ទីតាំងទួលគោក)

Photos from Western University's post 25/04/2026

ទិដ្ឋភាពពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២៣ នៅសាកលវិទ្យាល័យវេស្ទើន (វេនព្រឹក) ដែលមានបេក្ខភាពចូលរួមប្រឡងសរុបទាំងពីរវេនប្រមាណជាង៣០០០នាក់មកពី០៦មហាវិទ្យាល័យ និង១៨ជំនាញ។

សូមបន្ថែមផងដែរថា៖ ការប្រឡងនេះក៏មានការចូលរួមត្រួតពិនិត្យ និងវាយតម្លៃការប្រឡងដោយមន្ត្រីនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវគុណភាពនៃការអប់រំ សុក្រិតភាពនៃការប្រឡងផងដែរ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាកលវិទយាល័យវេស្ទើន (ទីតាំងទួលគោក)

Photos from Western University's post 25/04/2026

សាកលវិទ្យាល័យវេស្ទើន រៀបចំការប្រឡងបញ្ចប់ការសិក្សាជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងរដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុ-ធនាគារ សេដ្ឋកិច្ចឌីជីថល គណនេយ្យនិងសវនកម្ម អប់រំភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា ដែលមាននិស្សិតចូលរួមប្រឡងប្រមាណជិត២០០នាក់ នៅទីតាំងស្ទឹងមានជ័យ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហុង គីមជាង អនុរដ្ឋលេខាធិការ រួមជាមួយមន្ត្រីនាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមត្រួតពិនិត្យ វាយតម្លៃ និងតាមដានការរៀបចំការប្រឡង និងកាត់វិញ្ញាសាប្រឡងសម្រាប់បេក្ខជនផងដែរ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាលសន្និសីទស.វ (ជាន់ទី៣) ទីតាំងស្ទឹងមានជ័យ

Photos from Western University's post 24/04/2026

គណៈកម្មការរៀបចំការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩ កំពុងរៀបចំដកបទពិសោធន៍ និងពិភាក្សាលម្អិតការងារត្រៀមលក្ខណៈមុនពេលដំណើរការប្រឡងនឹងឈានមកដល់នៅព្រឹកថ្ងៃស្អែកនេះ ដែលនឹងមានបេក្ខជនចូលរួមប្រឡងប្រមាណជិត២០០នាក់ លើ៧មុខជំនាញសំខាន់ៗនៅទីតាំងស្ទឹងមានជ័យ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាលសន្និសីទស.វ (ជាន់ទី៣) ទីតាំងស្ទឹងមានជ័យ
ទីតាំង៖ https://maps.app.goo.gl/ZVR7BZGBNv5nPqyK9

24/04/2026

កម្មវិធីប្រឡងសម្រាប់ថ្ងៃស្អែកនេះ! សូមបេក្ខជនប្រឡងត្រៀមខ្លួន និងតាមដានព័ត៌មានផ្លូវការដែលគណៈកម្មការបានផ្សព្វផ្សាយជូនជាដំណឹងតាមរយៈក្រុមតេលេក្រាម។

Photos from Western University's post 23/04/2026

ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកមេធាវី អ៊ុច ប៊ុនឈៀង ជាសាស្ត្រាចារ្យមហាវិទ្យាល័យនីតិសាស្ត្រ នៃសាកលវិទ្យាល័យវេស្ទេីន បានដឹកនាំនិស្សិតឆ្នាំទី៣ជំនាន់ទី២១ វេនព្រឹក (ក្រុម១) ជំនាញនីតិសាស្ត្រចុះសិក្សាស្វែងយល់ការបេីកសវនាការជំនុំជម្រះជាក់ស្តែងនៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីឱ្យនិស្សិតបានយល់និងផ្សារភ្ជាប់ជាមួយនឹងការអនុវត្តផ្ទាល់។

23/04/2026

សាកលវិទ្យាល័យវេស្ទើន នឹងរៀបចំការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងរដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុ-ធនាគារ សេដ្ឋកិច្ចឌីជីថល គណនេយ្យនិងសវនកម្ម អប់រំភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា ដែលមាននិស្សិតចូលរួមប្រឡងប្រមាណជិត២០០នាក់ នៅទីតាំងស្ទឹងមានជ័យ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាលសន្និសីទស.វ (ជាន់ទី៣) ទីតាំងស្ទឹងមានជ័យ
ទីតាំង៖ https://maps.app.goo.gl/ZVR7BZGBNv5nPqyK9

22/04/2026

សាកលវិទ្យាល័យវេស្ទើន នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២៣ នៅសាកលវិទ្យាល័យវេស្ទើន ដែលមានបេក្ខភាពចូលរួមប្រឡងប្រមាណជាង៣០០០នាក់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យវេស្ទើន (ទីតាំងទួលគោក) ។

សម័យប្រឡង៖ ២៥ មេសា ២០២៦
ស្គេនឃូ្យអ័រសម្រាប់ព័ត៌មានបេក្ខជន!
ទីតាំង៖ https://maps.app.goo.gl/VQq2aE3ebd7GA45p9

22/04/2026

ឆ្នាំថ្មី​ សមិទ្ធផល​ថ្មី​ យើងរួមមោទនភាពជាមួយគ្នា! អបអរសាទរការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិរបស់សាខាសាកលវិទ្យាល័យវេស្ទើន ខេត្តកំពង់ចាម ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។

ការទទួលស្គាល់នេះ បានបញ្ជាក់ឱ្យឃើញថានៅក្នុងទឹកដីខេត្តកំពង់ចាម ក៏មានគ្រឹះស្ថានឧត្តមសិក្សាមួយដែលផ្តល់នូវការអប់រំ មានស្តង់ដារ គុណភាព និងប្រសិទ្ធភាពដែលស្របទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ។

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia) គឺជាទីភ្នាក់ងារសាធារណៈ និងឯករាជ្យមួយ នៃក្រសួងអប់រំ យុវជន និងកីឡា នៃកម្ពុជា ដែលមានតួនាទីគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃជាផ្លូវការដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីធានាគុណភាពអប់រំ គ្រប់គ្រង និងរក្សានូវតម្លាភាពក្នុងការអប់រំឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

Photos from Western University's post 20/04/2026

Call for Applications: 2026 International Internship Program (IIP), Western University, in collaboration with Daffodil International University, is proud to announce the International Internship Program (IIP) 2026.

This prestigious exchange initiative provides students from both institutions with a unique opportunity to engage in a two-month international internship experience in Bangladesh. Participants will benefit from immersive academic activities, hands-on professional exposure, and meaningful cross-cultural exchange.

Host Institution: Daffodil International University
Partner Institution: Western University
Duration: 2 Months
Location: Bangladesh

The program is designed to broaden global perspectives, strengthen practical skills, and foster international collaboration among future leaders.
ព័ត៌មានបន្ថែម៖ https://t.me/+-7eb-4T9zzs5ZTc1

18/04/2026

សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត។
----------------------------
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម អញ្ជលី ក្រាបថ្វាយបង្គំបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិលើលោក គុណបុណ្យព្រះរតនត្រៃកែវទាំងបី ព្រះបារមីទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រមទាំងដួងព្រះវិញ្ញាណក្ខ័ន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ និងដួងព្រលឹងបុព្វបុរសគ្រប់ជំនាន់ សូមយាងបីបាច់រក្សា ប្រោះព្រុំស័ព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមឆ្លងកាត់ការព្យាបាលប្រកបដោយជោគជ័យ រួចចាកផុតគ្រោះភ័យទាំងឡាយទាំងពួង និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ដេីម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តជាកូន ជាចៅ នៃព្រះរាជាណាចក្រកម្ពុជា។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 145, Street 608 Corner Street 313, Boeung Kak II, Toul Kork
Phnom Penh
855

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 07:00 - 20:30
Sunday 07:00 - 17:00