13/03/2025
👨⚕️ដើម្បីមើលថែទាំសុខភាព និងការពាររោគដែលតែងកើតច្រើន ពេលអាយុកាន់តែច្រើនឡើង ដូច្នេះយើងនាំគ្នាទៅមើលថា តើមានអ្វីខ្លះ?
1.យ៉ាអួជាតិខ្លាញ់តិច រសជាតិធម្មជាតិ ជួយកាត់បន្ថយការកើតមហារីកសុដន់ និងការឆ្លងមេរោគក្នុងរន្ធស្បូន។
2.ត្រីដែលមានខ្លាញ់ ដូចជា ត្រីសាលម៉ុន ត្រីមែកឃើរេល និងត្រីសាឌីន មានជាតិអាស៊ីតអូមេហ្កា 3 ជួយការពារជំងឺរលាកសន្លាក់ឆ្អឹងរូម៉ាតយដ៍ ជំងឺអេសអឹលអី ដែលកើតច្រើននៅលើស្ត្រី។
3.សណ្តែក ពពាយ សណ្តែកកួ សណ្តែកហោឡាន់តៅ សណ្តែកអង្គុយ សណ្តែកក្រហម និងសណ្តែកខ្មៅ ដែលមានហ្វៃប៊ើរខ្ពស់ មានសារធាតុដែលមានឬទ្ធិទប់ស្កាត់អង់ហ្ស៊ីមប្រូទិអេស ដែលជួយការពារ និងកាត់បន្ថយការបំបែកខ្លួនរបស់កោសិកាមហារីក ជួយការពារមហារីកសុដន់ ហើយដែលសំខាន់គឺ ហុចផលល្អដល់អ័រម៉ូនស្រី។
4.ផ្លែប៉េងប៉ោះ និងឪឡឹក មានសារធាតុឡៃខូពីន ជួយការពារមហារីកសុដន់ មានសារធាតុអ៊ែនទីអុកស៊ីដេនត៍ ធ្វើឱ្យមើលទៅឃើញនៅក្មេងវ័យ ព្រោះជួយការពារស្បែក។
👉បំណងល្អពី https://t.me/stemcellclinical
11/03/2025
👨⚕️ការហាត់ប្រាណមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ យើងគួរតែត្រូវដឹងអំពីស្ថានភាពរបស់រាងកាយ កាលៈទេសៈ និងវិធីដែលសមស្របសម្រាប់ការហាត់ប្រាណ ព្រោះបើមិនដូច្នោះទេ វាអាចហុចលទ្ធផលមិនល្អដល់រាងកាយបាន ដូចជា ធ្វើឱ្យសាច់ដុំរងរបួស ឬភ្លាត់សន្លាក់ឆ្អឹងជាដើម ចំណុចគួរប្រុងប្រយ័ត្ន3ចំណុចដូចខាងក្រោមដែយើងគួដឹង៖
1.សីតុណ្ហភាពរបស់រាងកាយ៖សង្កេតមើលខ្លួនឯង បើមានអាការគ្រុនក្តៅខ្លួន មានអាការភាំងៗ និងឈឺក្បាល គួរតែពន្យារពេលក្នុងការហាត់ប្រាណ។
2.ការបន្ទោបង់៖បើមានការបត់ជើងធំលើសពី 3ដងឡើងទៅ ថ្ងៃនោះអ្នកគួរតែផ្អាកការហាត់ប្រាណសិនទៅ ដោយសារតែរាងកាយរបស់យើងបាត់បង់សារធាតុ Dietary mineral ច្រើនពេក។
3.ការអត់ងងុយ៖ អ្នកដែលមានទម្លាប់ជាមួយការចូលគេងពេលយប់ជ្រៅ នៅម៉ោង 3-4ភ្លឺ ឬគេងសម្រាកមិនបានគ្រប់គ្រាន់(អត់ងងុយ) គួរតែផ្អាកការហាត់ប្រាណសិន។
👉បំណងល្អពី https://t.me/stemcellclinical
10/03/2025
👨⚕️កុំរំលងផ្លែឈើ ៤ មុខនេះបើចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ ខាងក្រោម៖
១.ផ្លែប៉ោម
ផ្លែប៉ោម ជាផ្លែឈើដែលសម្បូរដោយជាតិសរសៃខ្ពស់ ជួយដល់ការបន្ទោរបង់ និងបញ្ចៀសការទល់លាមក។
២.ផ្លែចេក
ជាមួយគ្នានេះដែរ ផ្លែចេកក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។
២.ផ្លែចេក
ជាមួយគ្នានេះដែរ ផ្លែចេកក៏មានគុណប្រយោជន៍ជួយដល់ការរំលាយអាហារ ជំរុញការលូតលាស់នៃបាក់តេរីល្អក្នុងក្រពះ ព្រមទាំងកាត់បន្ថយជាតិអាស៊ីត។
៣.ផ្លែម្នាស់
ចំណែកផ្លែម្នាស់វិញ ក៏ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរំលាយអាហារ ពីព្រោះវាមានផ្ទុកអង់ស៊ីមសម្រាប់បំបែកជាតិប្រូតេអ៊ីននៅក្នុងក្រពះ ដោយជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។
៤.ផ្លែល្ហុង
ផ្លែល្ហុង គឺជាផ្លែឈើដ៏ស័ក្តិសមចំពោះការរំលាយអាហារ ដោយសារតែវាផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលរួមចំណែកជួយបំបែកប្រូតេអ៊ីន និងជំរុញដល់ការរំលាយអាហារ។
👉បំណងល្អពី https://t.me/stemcellclinical
07/03/2025
👨⚕️ពេលខ្លះខ្ញី ត្រូវបានយកទៅធ្វើជាម្ហូបអាហារ ហើយពេលខ្លះទៀតខ្ញីត្រូវបានយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗមួយចំនួន ដូចខាងក្រោម៖
១.ព្យាបាលការឈឺក្រពះ
តែខ្ញី មានប្រសិទ្ធិភាពខ្ពស់អាចជួយកាត់បន្ថយការឈឺចាប់ដោយសារជំងឺក្រពះ និងជួយធ្វើឲ្យមានស្ថេរភាពថែមទៀត។
២.ជួយព្យាលបាលការក្អួតចង្អោរ
តែខ្ញី អាចជួយបន្ធូរបន្ថយសសៃប្រសាទនៅពេលដែលអ្នកឈឺចលនា ឬចង្អោរ។ ផឹកតែខ្ញីមុនពេលធ្វើដំណើរ អាចបង្ការការក្អួតចង្អោរ និងការឈឺក្បាលប្រកាំង។
៣.ជួយបញ្ហាផ្លូវដង្ហើម
តែខ្ញីអាចជួយបន្ថយបញ្ហានៃការរលាកផ្លូវដង្ហើមដូចជា តឹងច្រមុះ និងផ្តាសាយ។ ប្រភេទនៃតែក្តៅ និងហឺរកាត់បន្ថយមេរោគនៅក្នុងបំពង់ខ្យល់ ដែលធ្វើឲ្យដង្ហើមកាន់តែងាយស្រួល។
៤.ឈាមរត់បានល្អ
តែខ្ញីអាចធ្វើឲ្យចរន្តឈាមដែលមានវីតាមីនសារធាតុរ៉ែ និងអាស៊ីតអាមីណូ។ នេះនឹងជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដង។ តែនេះក៏ជួយការពារបញ្ជីនៃសារធាតុខ្លាញ់ក្នុងសសៃឈាម ដែលធ្វើឲ្យប៉ះពាល់ដល់បេះដូង៕
👉បំណងល្អពី https://t.me/stemcellclinical
05/03/2025
👨⚕️ប្រទាលកន្ទុយក្រពើមានជាតិទឹក ៩៩% ហើយភាគច្រើនយើងតែងឮថា ប្រទាលកន្ទុយក្រពើអាចព្យាបាលការរលាកស្បែកដោយកម្ដៅថ្ងៃបាន ប៉ុន្តែតាមពិតទៅប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើនជាងនេះទៅទៀតដែលយើងគួរដឹងដូចខាងក្រោម៖
១.ជួយព្យាបាលរបួស
ប្រទាលកន្ទុយក្រពើអាចបង្កើនការលូតលាស់កោសិកាស្បែកថ្មី និងពន្លឿនការផលិតកោសិកាឡើងវិញដែរ។ យើងអាចយកមកប្រទាលកន្ទុយក្រពើមកបិទលើមុខរបួសបាន។
២.ជួយព្យាបាលរលាក
ប្រទាលកន្ទុយក្រពើត្រូវបានប្រើសម្រាប់ព្យាបាលការរលាកតិចតួចតាំងយូរណាស់មកហើយព្រោះវាមានប្រសិទ្ធភាពបញ្ចុះកម្ដៅ កាត់បន្ថយការរលាក និងផលិតកោសិកាស្បែកឡើងវិញ។
៣.ជួយព្យាបាលពេលសត្វល្អិតទិច ឬខាំ
ពេលសត្វល្អិតទិច ឬខាំអាចនឹងរមាស់ ព្រោះទឹកមាត់សត្វល្អិតមានផ្ទុកជាតិពុល និងសារធាតុបង្កអាលែកហ្សីដែលអាចបណ្ដាលឲ្យរមាស់ ហើម ឬរលាកក្នុងកម្រិតផ្សេងៗ។
៤. បង្ការ និងព្យាបាលមុន
ប្រទាលកន្ទុយក្រពើអាចជួសជុលកោសិកាស្បែក និងអាចប្រឆាំងនឹងផ្សិត ឬបាក់តេរីបាន។ ទាំងអស់នេះអាចបង្ការ និងព្យាបាលបញ្ហាមុន និងបញ្ហាស្បែក rosacea (សរសៃឈាមលើផ្ទៃរីកធំធ្វើឲ្យស្បែកមុខឡើងក្រហម )។
👉បំណងល្អពី https://t.me/stemcellclinical
04/03/2025
👨⚕️លោកអ្នក ធ្លាប់តែដឹងថា ទទួលទានផ្លែទន្លាប់ គឺល្អសំរាប់សុខភាព ប៉ុន្តែលោក អ្នកមិនទាន់ជ្រាបច្បាស់ថា វាអាចជួយ ដល់ សុខភាព ច្រើនប៉ុណ្ណាទេ។
ផ្លែទំលាប់ មានអត្ថប្រយោជន៌ជាច្រើនចំពោះសុខភាព
ផ្លែទន្លាប់ គឺជា ផ្លែឈើ ដែលមានប្រភពដើម មកពីប្រទេសចិន ហើយត្រូវបានគេទទួលទាន នៅទូទាំងពិភពលោក អស់រយៈកាល ជាយូរ ...
04/03/2025
👨⚕️ញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹម ផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចខាងក្រោម៖
១ជួយបង្កើនជាតិទឹក
ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ ដែលអាចជួយបង្កើនការញ៉ាំទឹកកាន់តែច្រើនឡើង ហើយនៅពេលដែលរាងកាយយើងផ្ទុកសារធាតុទឹកគ្រប់គ្រាន់ នោះនឹងអាចជួយជំរុញការរំលាយអាហារ ទ្រទ្រង់សុខភាពស្បែក។
២ ជួយគ្រប់គ្រងទម្ងន់
ទឹកក្រូចឆ្មារ ក៏អាចជួយសម្រកទម្ងន់ដោយធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត និងទ្រទ្រង់ដល់ការធ្វើមេតាប៉ូលីស។
៣ ជួយទ្រទ្រង់សុខភាពបេះដូង
ទឹកក្រូចឆ្មារក៏អាចជួយឲ្យសុខភាពបេះដូងប្រសើរឡើង ដោយជួយធ្វើឲ្យសម្ពាធឈាមចុះទាប ហើយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៤.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកក្រូចឆ្មារ ជាប្រភពនៃវីតាមីន C ដែលមានសមត្ថភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង។ ការញ៉ាំទឹកក្រូចឆ្មារជាទៀងទាត់ អាចជួយឲ្យរាងកាយប្រឆាំងនឹងជំងឺទូទៅមួយចំនួន ដូចជាផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ។
👉បំណងល្អពី https://t.me/stemcellclinical
28/02/2025
ទុរេនជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរ និយមទទួលទាន ព្រោះវាមានរសជាតិឆ្ងាញ់។ ក្រៅពីឆ្ងាញ់ ផ្លែដែលមានសម្បកដូចបន្លាមុតស្រួចនេះ មានប្រយោជន៍ជាច្រើនចំពោះសុខភាពដែលប្រិយមិត្តអាចមិនធ្លាប់បានដឹង។ ខាងក្រោមនេះអត្ថប្រយោជន៍១០យ៉ាងរបស់ផ្លែធូរេនចំពោះសុខភាព៖
១.ជាប្រភពថាមពលដ៏ល្អ
២.មានជាតិសរសៃខ្ពស់
៣.មានកាឡូរីខ្ពស់
៤.មានជាតិវីតាមីន C ខ្ពស់
៥.មានជាតិវីតាមីន B
៦.សម្បូរជាតិដែក និងទង់ដែង
៧.សម្បូរប៉ូតាស្យូម
៨.ទុរេនមានផ្ទុកជាតិ tryptophan ដែលជួយឲ្យគេងលក់ស្រួល
៩.ទុរេនជាប្រភពវីតាមីន B1
១០.មានផ្ទុកអាស៊ីដ folate
ផ្លែទុរេន មានអត្ថប្រយោជន៌ជាច្រើនចំពោះសុខភាព
ទុរេនជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរ និយមទទួលទាន ព្រោះវាមានរសជាតិឆ្ងាញ់។ ក្រៅពីឆ្ងាញ...
26/02/2025
👨⚕️តើគួរសម្រកទម្ងន់យ៉ាងដូចម្ដេច?
ជាទូទៅវិធីក្នុងការសម្រកទម្ងន់នោះស្ថិតនៅលើកាល់ឡូរីទាំងស្រុង។ រាងកាយត្រូវការបញ្ចេញកាល់ឡូរីច្រើនជាងទទួលយកដើម្បីកម្ចាត់ជាតិខ្លាញ់។ ទាំងនេះហើយគឺជាគោលដៅរាល់ការហាត់ប្រាណ។
👨⚕️តើគួរហាត់ប្រាណប៉ុន្មានម៉ោងរាល់ថ្ងៃ?
ជាការពិតការហាត់ប្រាណច្រើនជ្រុលអាចធ្វើបាបរាងកាយច្រើនជាងជួយដល់យើង ហើយជាពិសេសការតមអាហារខ្លាំងពេកក៏មិនល្អដែរ។
👨⚕️តើគួរតែញ៉ាំអ្វីខ្លះនិងកម្រិតប៉ុន្មាន?
អ្នកជំនាញខាងរបបអាហារជាច្រើនបានយល់ស្របយ៉ាងពេញទំហឹងក្នុងការកាត់ចេញនូវជាតិស្ករ និងជាតិខ្លាញ់។
ចំណុចដែលសំខាន់បំផុតនោះគឺត្រូវរក្សារាល់អ្វីដែលយើងបរិភោគឲ្យមានតុល្យភាព។ កម្រិតដែលគួរបរិភោគគឺស្ថិតនៅលើអាយុ ជាតិសាសន៍ ភេទ និងរង្វាស់ផ្ទាល់ខ្លួន។ ហេតុដូចនេះគឺមិនមានតួលេខជាក់លាក់សម្រាប់មនុស្សគ្រប់គ្នានោះទេ។
👨⚕️តើគួរតែបរិភោគអាហារបំប៉នដែរឬទេ?
ប៉ុន្តែសម្រាប់ប្រសិទ្ធភាពរបស់អាហារបំប៉នគឺនៅមិនទាន់មានភស្តុតាងបញ្ជាក់នោះទេ។ យើងអាចប្រើអាហារបំប៉នបានប្រសិនបើចូលចិត្ត ប៉ុន្តែគួរតែដឹងថាយើងមិនចាំបាច់ត្រូវការរបស់នេះក្នុងការសម្រកទម្ងន់នោះទេ។
បំណងល្អពី https://t.me/stemcellclinical
25/02/2025
មង្ឃុត ជាផ្លែឈើមួយប្រភេទ ដែលសម្បូរវីតាមីន និងសារជាតិសំខាន់ៗ ហុចផលល្អចំពោះសុខភាព។
១. ជាតិកាកសរសៃ (fiber) ក្នុងផ្លែមង្ឈុត ជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់។
២. ជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញ រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ គ្រុនក្តៅ និងផ្តាសាយធម្មតាជាដើម។
៣. បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជម្ងឺគាំងបេះដូង។
៤. កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ៖ សារជាតិដែលមាននៅក្នុងផ្លែមង្ឃុត គឺមានសារៈសំខាន់ក្នុង ការកាត់បន្ថយ កំរិត ជាតិខ្លាញ់ នៅក្នុង រាងកាយ ដែលជាប្រភពនៃ ការបង្កជាជំងឺច្រើនប្រភេទនោះ ។
៥. ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត ប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។
៦. ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារពីការកើតជំងឺមហារីក និងជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិង បេះដូង។
៧. ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម ការពារមិនឱ្យលើសសំពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម។
៨. ជំនួយដល់សុខភាពឆ្អឹង ដែលជួយប្រឆំាងនឹងការរលាកសន្លាក់ (ពិសា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ)។
៩. ជំនួយដល់ប្រព័ន្ធចងចាំ ប្រឆាំងនឹងជម្ងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ។
១០. ជំនួយដល់សុខភាពស្បែក ធ្មេញ មិនឱ្យឆាប់ចាស់ និងខូច រួមទាំងជួយថែរក្សាស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។
១១. ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹង។
បំណងល្អពី https://t.me/stemcellclinical
https://youtu.be/3HHf4VwjxSo
ផ្លែមង្ឃុត ផ្តល់អត្ថប្រយោជន៌ជាច្រើនដល់សុខភាព លោកអ្នក
មង្ឃុត ជាផ្លែឈើមួយប្រភេទ ដែលសម្បូរវីតាមីន និងសារជាតិសំខាន់ៗ ហុចផលល្អចំពោះសុខភាព។ ១. ជាតិកាកសរសៃ (fiber) ក្នុងផ.....
25/02/2025
👨⚕️មនុស្សធាត់ភាគច្រើនសុទ្ធតែដឹងថា ការទទួលទានជាតិផ្អែម និងកាឡូរី (ខ្លាញ់)ច្រើន និងកង្វះលំហាត់ប្រាណ ជាមូលហេតុធ្វើឱ្យពួកគេឡើងទម្ងន់ និងដុះក្បាលពោះ។
👉ខាងក្រោមនេះជាហេតុផលទាំង ៧ យ៉ាងដែលធ្វើឱ្យអ្នកឡើងទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ
១.ផឹកទឹកពុំបានគ្រប់គ្រាន់៖ បើសិនជាអ្នកផឹកទឹកពុំបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ វានឹងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ ជាហេតុធ្វើឱ្យអាហារនៅសេសសល់បង្កទៅជាខ្លាញ់ ទើបបណ្ដាលឱ្យយើងឡើងទម្ងន់។
២.បរិភោគអាហារពេលព្រឹកតិច និងពេលយប់ច្រើន៖ ក្នុងករណីដែលអ្នកបរិភោគអាហារពេលព្រឹកមិនបានទៀងទាត់ ឬបរិភោគតិចតួចណាស់ វាជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតដែលធ្វើឱ្យឡើងទម្ងន់។
៣.អាហារជាតិផ្អែម និងភេសជ្ជៈ៖ អាហារសម្បូរជាតិផ្អែម និងជាតិកាឡូរី (ខ្លាញ់) បូករួមទាំងទម្លាប់ខុសឆ្គងដូចជាញ៉ាំបណ្ដើរធ្វើនេះធ្វើនោះបណ្ដើរ ការពិសាគ្រឿងស្រវឹងច្រើនពេក និងពិសាញឹកញាប់ពេក និងពិសាភេសជ្ជៈជាតិផ្អែមច្រើនពេកក្នុងមួយថ្ងៃ សុទ្ធតែជាមូលហេតុធ្វើឱ្យទម្ងន់ខ្លាំងឡើងៗ។
៤. គេងមិនគ្រប់គ្រាន់ និងគេងជ្រុល៖ ផលប៉ះពាល់នៃការគេងតិចជាង ៧ ម៉ោង និងគេងលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ សុទ្ធតែជាមូលហេតុធ្វើឱ្យអ្នកឡើងទម្ងន់។
បំណងល្អពីៈ https://t.me/stemcellclinical
24/02/2025
👨⚕️ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង?
១ គេងមិនគ្រប់គ្រាន់
ការគេងគឺជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ មិនថា សុខភាពបេះដូង ឬសុខភាពខួរក្បាលនោះទេ គឺត្រូវការគេងឲ្យបានគ្រប់គ្រាន់។
២.ខ្សោះជាតិទឹក
ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។
៣.គេងបាត់ដង្ហើម
ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល ក៏បណ្ដាលឲ្យឈាមរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សរីរាង្គខួរក្បាលបានដូចគ្នា នេះក៏ជាមូលហេតុធ្វើឲ្យ មានអារម្មណ៍ឈឺក្បាល វិលមុខពេលភ្ញាក់ពីគេង។
៤.ឥទ្ធិពលថ្នាំ
ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។
បំណងល្អពីៈ https://t.me/stemcellclinical