04/11/2025
#បញ្ហាពិបាកអាន
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គ្រូពេទ្យឯកទេសព្យាបាលបញ្ហាទំនាក់ទំនង និងបញ្ហាភាសាកុមារ, Education Website, Phnom Penh.
នាងខ្ញុំជាគ្រូពេទ្យឯកទេសផ្នែកទំនាក់ទំនង និងភាសា ( Speech and Language Pathologist) ជនជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង និងការលេបអាហារ ( Speech Pathology) ពី Flinders University ប្រទេសអូស្រ្តាលី។
04/11/2025
#បញ្ហាពិបាកអាន
30/10/2025
#បញ្ហាទំនាក់ទំនងនិងភាសា
26/02/2025
ការជួយកុមារឱ្យលេងតាមបែបស្រមើស្រមៃ
#ចាន់សំណាង
22/02/2025
ការលេងបែបស្រមើស្រមៃរបស់កុមារ។
#ចាន់សំណាង
12/02/2025
ការបណ្តុះបណ្តាលគ្រូបានត្រឡប់មកវិញហើយ!
ព័ត៌មានបន្ថែម សូមទូរស័ព្ទ ឬតេឡេក្រាមទៅលេខ
០៩៧ ៣២ ៥៦ ៥៣៩។
សូមអរគុណ!
#ចាន់សំណាង
01/02/2025
ការពង្រីង និងពង្រីកជំនាញទំនាក់ទំនង និងភាសាកុមារតូចតាមល្បែងកម្សាន្តនៅផ្ទះ
#ចាន់សំណាង
18/12/2024
ថ្ងៃនេះកាលពី៣ឆ្នាំមុន ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើឯកទេសព្យាបាលបញ្ហាទំនាក់ទំនង បញ្ហាភាសា និងបញ្ហាលេបអាហារ ( Speech Pathology) ពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី។
ខ្ញុំចំណាយពេលជាង៣០ឆ្នាំទម្រាំអាចក្លាយជាគ្រូពេទ្យដូចក្តីស្រមៃកាលពីនៅតូច។ ទោះជាខ្ញុំមិនអាចចូលរៀននៅសាកលវិទ្យាល័យសុខាភិបាលក្រោយប្រលងជាប់បាក់ឌុបក៏ដោយ ក៏ខ្ញុំតែងតែចិញ្ចឹមចិត្តចង់ធ្វើគ្រូពេទ្យ។ កាលនោះខ្ញុំឧស្សាហ៍អានអត្ថបទសុខភាពតាមកាសែត និងទស្សនាវដ្តីចាស់ៗដែលខ្ញុំទិញពីផ្សារអូរឬស្សី។
ពេលកំពុងរៀនខ្ញុំបានចូលរួមក្នុងកម្មវិធីអប់រំ ឬវគ្គបណ្តុះបណ្តាលផ្នែកសុខភាព ដើម្បីទទួលបានចំណេះបន្ថែមលើផ្នែកសុខាភិបាល។ ក្រោយមកទៀត ខ្ញុំក៏បានក្លាយជាអ្នកបកប្រែភាសាអង់គ្លេសក្រៅម៉ោងនៅក្នុងវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្នែកសុខភាពនៅតាមមន្ទីរពេទ្យបន្ថែមលើអាជីពគោលជាគ្រូបង្រៀន។
នៅក្នុងឆ្នាំ ២០១៩ ខ្ញុំទទួលបានអាហាររូបករណ៍សិក្សាផ្នែក Speech Pathology ពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី។ ការសិក្សារយៈពេល២ឆ្នាំនេះមានទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់តាមរយៈការចុះធ្វើកម្មសិក្សានៅមន្ទីរពេទ្យ គ្លីនិកមជ្ឍមណ្ឌលថែរក្សាមនុស្សចាស់ និងសាលារៀន។
ពេលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំបានបង្កើត Khmer Speech and Language Pathology (KSLP) ដែលផ្តល់សេវាកម្មពិគ្រោះ វាយតម្លៃ និងព្យាបាលបញ្ហាទំនាក់ទំនង បញ្ហាភាសា និងបញ្ហារៀនសូត្រកុមារ។ ខ្ញុំមានគ្រូណែនាំ ( mentor) ដែលជាគ្រូពេទ្យឯកទេសព្យាបាលផ្នែកទំនាក់ទំនង និងបញ្ហាភាសាកុមារជនជាតិអូស្រ្តាលី និងអាមេរិកដែលមានបទពិសោធន៍ចន្លោះពី១០ ទៅ ២០ឆ្នាំលើបញ្ហានីមួយៗ ( ឧ. បញ្ហាទំនាក់ទំនង និងភាសារបស់កុមារមានអូទីស្សីម បញ្ហាអាន សរសេរ និងបញ្ហារៀនសូត្រ ការនិយាយមិនច្បាស់ ។ល។)។ ខ្ញុំក៏ជាសមាជិករបស់សហគមន៍ Speech Pathology នៅប្រទេសអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីការពិគ្រោះ វាយតម្លៃ និងព្យាបាលកុមារដោយផ្ទាល់ ខ្ញុំក៏ផ្តោតទៅលើការបណ្តុះបណ្តាលអាណាព្យាបាល ឪពុកម្តាយ ឬអ្នកមើលថែកុមារ។
អាណាព្យាបាល និងឪពុកម្តាយមានតួនាទីសំខាន់ខ្វះមិនបានក្នុងការជួយពង្រឹង និងពង្រីកការទំនាក់ទំនង និងភាសារបស់កុមារ។ មានតែអាណាព្យាបាល ឪពុកម្តាយ និងអ្នកមើលថែកុមារដោយផ្ទាល់ទេដែលយល់ និងស្គាល់កុមារច្រើនជាងគេ ហើយដឹងពីតម្រូវការចាំបាច់ក្នុងការទំនាក់ទំនងនិងភាសារបស់កុមារ។ ហើយក៏មានតែពួកគាត់ដែរ ដែលអាចជួយកុមារបានច្រើនជាងគេនៅផ្ទះ។
គ្រូបង្រៀនក៏មានតួនាទីសំខាន់ក្នុងការជួយកុមារដែលខ្សោយ ឬមានបញ្ហាទំនាក់ទំនង បញ្ហាភាសា និងបញ្ហារៀនសូត្រនៅសាលា។ ដូច្នេះហើយទើបខ្ញុំផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូលើវិធីសាស្រ្តគាំទ្រកុមារដើម្បីឱ្យពួកគេអាចទំនាក់ទំនង រៀនសូត្រ និងចូលរួមក្នុងសកម្មភាពនានាក្នុងថ្នាក់រៀន និងសង្គម។
ដោយមានសំណូមពរច្រើនពីអាណាព្យាបាលដែលចង់ឱ្យកូនដែលមានតម្រូវការពិសេសអាចរៀនបំប៉ននៅផ្ទះ
KSLP ក៏បានផ្តល់សេវាកម្មបង្រៀនកុមារតាមផ្ទះ។ លោកគ្រូ អ្នកគ្រូដែលចុះទៅបង្រៀនកុមារដល់ផ្ទះ សុទ្ធតែទទួលបានការបណ្តុះបណ្តាលលើការបង្រៀនកុមារមានតម្រូវការពិសេស និងពីវិធីជួយពង្រឹង និងពង្រីកការទំនាក់ទំនង និងភាសារបស់កុមារ។
រយៈពេល៣ឆ្នាំមកនេះមានកុមារ អាណាព្យាបាល និងគ្រូបង្រៀនជាច្រើនបានមកទទួលសេវាកម្មរបស់ KSLP ។ កុមារដែលមានការជួយពីអាណាព្យាបាល គ្រូបង្រៀន និងមកជួបជាមួយខ្ញុំតាមការណាត់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កុមារដែលពីមុនខ្វះទំនាក់ទំនង និងភាសា ពេលនេះពួកគេខ្លះអាចនិយាយជាពាក្យ ឬឃ្លាខ្លីៗ ជាភាសាខ្មែរ អង់គ្លេស និងបារាំង និងអាចទំនាក់ទំនងពីតម្រូវការរបស់ពួកគេទៅកាន់មនុស្សជុំវិញខ្លួន។ កុមារមួយចំនួនទៀតដែលនិយាយមិនច្បាស់ ក៏អាចបញ្ចេញសំឡេងបានប្រសើរជាងមុន ការទំនាក់ទំនង ការរស់នៅ និងរៀនសូត្ររប់ពួកគេក៏មានការរីកចម្រើនទៅតាមនោះដែរ។
រាល់សេវាកម្មដែល KSLP និងគ្រូរបស់យើងផ្តល់ជូនសុទ្ធតែប្រើភាសាខ្មែរដែលជាភាសាកំណើតរបស់កុមារ។ នេះជាចំណុចពិសេស និងដោយឡែករបស់យើង។
#ចាន់សំណាង
05/11/2024
KSLP មានផ្តល់សេវាបង្រៀនកុមារមានតម្រូវការពិសេសតាមផ្ទះ
គ្រូរបស់យើងសុទ្ធតែទទួលបានការបណ្តុះបណ្តាលលើការបង្រៀនកុមារមានតម្រូវការពិសេស និងការជួយកុមារក្នុងការពង្រឹង/ពង្រីកផ្នែកទំនាក់ទំនង និងភាសា។
#បង្រៀនកុមារមានតម្រូវការពិសេសតាមផ្ទះ
#ចាន់សំណាង
28/10/2024
#វិធីសាស្រ្តបង្រៀនពាក្យថ្មីនិងជំនាញទំនាក់ទំនងដល់កុមារ
#ចាន់សំណាង
#គ្រពពេទ្យឯកទេសព្យាបាលបញ្ហាទំនាក់ទំនងកុមារ
20/10/2024
#វិធីសាស្រ្តបង្រៀនពាក្យថ្មីដល់កុមារ
#ចាន់សំណាង
#គ្រពពេទ្យឯកទេសព្យាបាលបញ្ហាទំនាក់ទំនងកុមារ
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |