សហភាពសហជីពវិជ្ជាជីវៈកម្ពុជា

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហភាពសហជីពវិជ្ជាជីវៈកម្ពុជា, Education, 23D1, Phnom Penh.

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ...
06/08/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺតម្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕

ថ្នាក់ដឹកនាំសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ចំនួន ១៥រូប បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី " ការវិភាគរកចំណុចខ្លាំង និងចំណុចខ្សោ...
03/08/2026

ថ្នាក់ដឹកនាំសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ចំនួន ១៥រូប បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី " ការវិភាគរកចំណុចខ្លាំង និងចំណុចខ្សោយ ( SWOT Analysis ) និងកិច្ចប្រជុំប្រចាំខែរបស់ខ្លួន នៅថ្ងៃទី ២ សីហា ឆ្នាំ២០២៦ នៅគេហដ្ឋានរបស់លោកគ្រូ នួន ឬទ្ធី។

31/07/2026
28/07/2026
នាថ្ងៃួទី ២២ កក្កដា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំសហព័ន្ធសហជីពនិយោជិកអ៊ុីអនគ្រុប Federation of Aeon Group Workers' Union( FA...
27/07/2026

នាថ្ងៃួទី ២២ កក្កដា ឆ្នាំ២០២៦ នេះ
ថ្នាក់ដឹកនាំសហព័ន្ធសហជីពនិយោជិកអ៊ុីអនគ្រុប Federation of Aeon Group Workers' Union( FAGWU) វិស័យផ្សារទំនើប AEON នៅប្រទេសជប៉ុន បានអញ្ជើញមកទស្សន:កិច្ចនៅការិយាល័យ សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។ ដំណើរទស្សនៈកិច្ច ដឹកនាំដោយ
1) លោក Yoshioka អនុប្រធានសហព័ន្ធ FAGWU
2) កញ្ញា Abe Michiko អគ្គលេខាធិការិនី
3) កញ្ញា Kadoguchi Miki សមាជិកគណៈកម្មការប្រតិបត្តិ

ពួកគាត់បាននឹងកំពុងជួយផ្តល់អណ្តូងទឹកដល់ប្រជាជននៅខេត្តតាកែវជាច្រើនកន្លែង ផងដែរ។

ឆ្លៀតឱកាសនេះដែរថ្នាក់ដឹកនាំ FAGWU បានជួបសំណេះសំណាលជាមួយលោកគ្រូ នួួន ឬទ្ធី ទីប្រឹក្សាសហភាពសហជីពវិជ្ជាជីវៈកម្ពុជា លោក ណេន ស៊ីថា សមាជិកគណៈកម្មការប្រតិបត្តិហើយបានស្វែងយល់ពីសកម្មភាពការងារនានារបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលក្នុងនោះក៏មានសមាជិកដែលជា សហព័ន្ធសហជីពវិស័យផ្សារទំនើបអ៊ុីអន AEON នៅកម្ពុជាផងដែរ។ ថ្នាក់ដឹកនាំ FAGWU បានសម្តែងក្តីរីករាយ ដែលបានឃើញការរីកលូតលាស់របស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពនិយោជិកអ៊ុីអនគ្រុប ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនាថ្ងៃនេះ និងជួយផ្សព្វផ្សាយសមទ្ធិផលរបស់សហភាពវិជ្ជាជីវៈកម្ពុជា និងទំនាក់ទំនងល្អជាមួយគ្នានេះទៅកាន់សហជីពនៅប្រទេសជប៉ុនផងដែរ។

#សហភាពសហជីពវិជ្ជាជីវៈកម្ពុជា


***
ដើម្បីចូលជាសមាជិក សហភាពសហជីពវិជ្ជជីវៈកម្ពុជា (សសវក)
​ទំនាកទំនងទូរស័ព្ទលេខ៖ 096​ 381 1681
អ៊ីម៉ែល៖ [email protected]
អាស័យដ្ឋាន៖ ផ្ទះលេខ13 ផ្លូវលេខ23D1 ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

***
ហ្វេសប៊ុក៖ សហភាពសហជីពវិជ្ជជីវៈកម្ពុជា CPUC
តេលេក្រាម៖ https://t.me/+kJGjgesz2L8wOGE1

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងស...
17/06/2026

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងទិវាដ៏សោមនស្សរីករាយ នាវរោកាសព្រះរាជពិធីចម្រើនព្រះជន្ម ក្នុងគម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា

អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET (ធីវេត) ផ...
16/06/2026

អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល"
#សហភាពសហជីពវិជ្ជាជីវៈកម្ពុជា

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា សូមចូលរួមអបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ» ...
05/06/2026

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា សូមចូលរួមអបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ សហភាពសហជីពវិជ្ជាជីវៈកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សហជីព កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងលើកកម្ពស់គុណភាពបរិស្ថាន តាមរយៈការកាត់បន្ថយសំណល់ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការបែងចែកសំណល់តាមប្រភេទ និងការចូលរួមក្នុងសកម្មភាពបៃតងនានា ដើម្បីរួមចំណែកកសាងសង្គមស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា...
03/06/2026

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ” ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ស្របតាមច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

#សហភាពសហជីពវិជ្ជាជីវៈកម្ពុជា

សារាចរ ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ កា...
29/05/2026

សារាចរ ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

23D1
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សហភាពសហជីពវិជ្ជាជីវៈកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category