13/10/2025
គណៈនាយក លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការនៅសាលាបឋមសិក្សាសំរោងជើង សូមអនុញ្ញាតគោរពជម្រាបជូនដំណឹងដល់អស់លោក លោកស្រី ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ដែលមានកូនគ្រប់អាយុ ៥ឆ្នាំត្រូវរៀនថ្នាក់មត្តេយ្យ និង ៦ឆ្នាំត្រូវរៀនថ្នាក់ទី១សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នាពេលឆាប់ៗខាងមុខនេះឲ្យបានជ្រាបថា៖
+សាលារៀននឹងចាប់ទទួលចុះឈ្មោះសិស្សចូលរៀនពីថ្ងៃព្រហស្បតិ៍ ទី១៦ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខ។
+ការចុះឈ្មោះចូលរៀន
-សិស្សថ្នាក់ទី១ : ការចុះឈ្មោះចូលរៀនត្រូវបានកំណត់ចំពោះកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំឬយ៉ាងតិច៧០ខែ ។ ដោយសូមភ្ជាប់មកជាមួយនូវ
- លិខិតបព្ជាក់សំបុត្រកំណេីត សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅថតចម្លងចំនួន ១ ច្បាប់
- រូបថត 4x6 ចំនួន ៣ សន្លឹក
- ប័ណ្ណសមធម៌(ប្រសិនជាមាន)
- លេខទូរស័ព្ទភ្ជាប់តេឡេក្រាម។
សូមអស់លោក លោកស្រីមេត្តារួសរាន់ឡើងព្រោះការចុះឈ្មោះសិស្សចូលរៀនមានកាលកំណត់។
+បញ្ជាក់: ការចុះឈ្មោះចូលរៀនពុំតម្រូវឲ្យមានបង់ប្រាក់កាសអ្វីឡើយ។ សូមអរគុណ!