MK Online Store

MK Online Store

Share

ធានាជូនអីវាន់សាច់ស្អាតនឹងទំនុកចិត្ត100%🙏🏻❤️🥰💕

23/12/2025

កាត់ឆុងតាមក្បួនបុរាណ កាត់ជាមួយអ្នកតាខ្លា នៅវិហារចិនណា មានអ្នកតាខ្លា មានតាចេះធ្វើពិធី អាចកាត់ឆុងបាន មិនបាច់ចាំតែនៅវត្តភ្នំទេ 🙏 ចាំដាច់ឆ្នាំ ចាំទៅកាត់ក៏បាន ថ្ងៃល្អមានច្រើនបន្ដបន្ទាប់ 🙏

របស់ត្រូវការ: មានក្រដាសសែន មានសាច់ជ្រូក3ជាន់ មានពងទា មានផ្កាទៀនធូបជាដើម នៅខាងមុខគេមានលក់ស្រាប់ៗ 🙏 ទៅដល់ មានបងស្រីៗ ឈរចាំប្រាប់ហើយធ្វើបែបណាខ្លះ 🙏

ធ្វើហើយសប្បាយចិត្តជាងមុន ក៏ធ្វើទៅចុះកុំអោយស្មុគស្មាញគិតមិនចេញអីសោះ អ្នកខ្លះជឿ អ្នកខ្លះមិនជឿ កុំប្រកែកគ្នា សិទ្ធបុគ្គល 🙏

ឆ្នាំឆុង : ជូត មមី ឆ្លូវ ថោះ ( មិនឆុងក៏កាត់បានបើជួបរឿងស៊យច្រើន) 
ស្រ្តីមានផ្ទៃពោះ ចង់កាត់ឆុងក៏ធ្វើបាន តែហាមគោះពងទា ដាក់តែសាច់ជ្រូកចូលមាត់ខ្លា នេះជាអីដែលខ្ញុំបានសួរ តាធ្វើពិធីនៅវត្តភ្នំ

ជូនពរហេងលាភ សប្បាយចិត្ត មានកំលាំងចិត្ត តែកុំភ្លេចប្រឹងបន្ថែម!

Like Page👉MK online store❤️️🇰🇭🙏 20/12/2025

🇰🇭កំពុងសង្រ្គា//ម ឆ្លៀតរ//ត់មកព្រអង្គចេកអង្គចមបន់ស្រន់សុំក្តីសុខ.😭🙏🏻

Like Page👉MK online store❤️️🇰🇭🙏

06/02/2025

ចាញ់គេមួយរយៈ ដកថយមួយជំហ៊ាន ស្ងៀមស្ងាត់មួយពេល ដោះលែងខ្លួនឯងពីបណ្ដាសាអតីតកាល រៀបក្បួនជីវិតថ្មីជាមួយឱកាសថ្មី ឈប់រំលឹកប្រវត្តិអាក្រក់របស់ខ្លួន ចេះឈឺ ចេះតស៊ូ ចេះខុស ចេះកែប្រែ ទើបជីវិតយើងល្អប្រសើរទៅថ្ងៃមុខ..
គុណ ធម៍ នៃជីវិត

24/12/2024

ភាពមានទំនុកចិត្ត និងភាពក្រអឺតក្រទម មិនដូចគ្នា តែស្រដៀងគ្នា អាចធ្វើឲ្យយើងច្រឡំ..👇

ទំនុកចិត្តលើខ្លួនឯងគឺជាអាកប្បកិរិយាវិជ្ជមាន ចំណែកក្រអឺតក្រទម គឺជាអាកប្បកិរិយាអវិជ្ជមាន..!

មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ងាយស្រួលទទួលពាក្យទូន្មាន ពាក្យអប់រំ ហើយចូលចិត្តកែតម្រូវខ្លួនឯងឲ្យប្រសើរឡើង តែមនុស្សក្រអឺតក្រទម មិនចេះស្តាប់ពាក្យដែលខុសពីចិត្តខ្លួនឡើយ មិនចេះកែប្រែខ្លួនឯងឲ្យប្រសើរឡើយ តែចូលចិត្តកែប្រែអ្នកដទៃទៅតាមអ្វីដែលខ្លួនចង់បាន..!

ភាពមានទំនុកចិត្តលើខ្លួនឯង ធ្វើឲ្យមនុស្សជុំវិញទុកចិត្តនិងចូលចិត្ត តែភាពក្រអឺតក្រទម ធ្វើឲ្យមនុស្សជុំវិញខ្លាចរអាក្នុងការនិយាយជាមួយ..!

ពិនិត្យមើលចិត្តខ្លួនឯងជារឿយៗ ពិនិត្យមើលអាកប្បកិរិយាខ្លួនឯងជារឿយៗ កុំឲ្យច្រឡំវង្វេងវង្វាន់ ថាក្រអឺតក្រទមគឺជាភាពមានទំនុកចិត្ត ព្រោះភាពក្រអឺតក្រទមនឹងបំផ្លាញយើង ដែលខុសពីភាពមានទំនុកចិត្តលើខ្លួនឯង នឹងធ្វើឲ្យយើងរុងរឿង..! 💞🇰🇭
#គុណធម៌ជីវិត

14/10/2024

ចាំទុក​! គ្រួសារ​គឺ​សំខាន់​បំផុត
សាក​សង្កេត​មើល ពេល​ឈឺ ឬ​ជិត​ស្លាប់ តើ​អ្នក​ណា​ខ្លះ​ដែល​នឹង​នៅ​ក្បែរ​យើង​ជានិច្ច?

👉មិត្ត យ៉ាង​ច្រើន​មក​មើល​យើង ១ម៉ោង២ម៉ោង
👉ចៅហ្វាយនាយ យ៉ាង​ច្រើន​ទិញអំណោយ​ឲ្យ​យើង​ខ្លះ ហើយ​មក​មើល​យើង ៥​នាទី
👉តែ ប្រពន្ធ កូន នៅ​ជាមួយ​យើង​គ្រប់​ពេល​វេលា

ពេល​អ្នក​នៅរឹងមាំ ពេល​អ្នក​នៅ​មាន​ឈ្មោះ នៅ​មាន​ផលប្រយោជន៍ អ្នក​ណាៗ​ក៏​ស្គាល់​អ្នក អ្នក​ណា​ៗ​ក៏​ចូល​មក​ជិត​អ្នក ប៉ុន្តែ​ពេល​អ្នក​អស់​ប្រយោជន៍​ឲ្យ​គេ ពេល​អ្នក​ជិត​ស្លាប់ ស្ទើរ​តែមិន​សល់​អ្នក​ណា​ឡើយ​នៅ​ក្បែរ​អ្នក ក្រៅ​ពី​សមាជិក​គ្រួសារ

👉ឈប់​ព្រងើយ​កន្តើយ​នឹង​គ្រួសារ​ទៀត
👉ឈប់​ឃើញ​អ្នក​ដទៃ​សំខាន់​ជាង​គ្រួសារ​ទៀត
👉ឈប់​និយាយ​សម្ដី​ខ្លាំង​ៗ​ឲ្យ​អ្នក​ផ្ទះ​ខូច​ចិត្ត​ទៀត
ព្រោះ... នៅពេល​អ្នក​មិន​សល់​អី😞
គឺមាន​តែ​គ្រួសារ​នេះ​ហើយ​ដែល​នៅ​ជាមួយ​អ្នក និង​មើល​ថែ​អ្នក​យ៉ាង​ល្អ​បំផុត❤️️

24/09/2024
21/09/2024

សក់ធ្លាប់វែង កាត់ទៅជាខ្លី
ក្ដីសុបិន ក្លាយជាទំនួលខុសត្រូវ
ធ្លាប់ស្រណុក បែរជាត្រូវធ្វើការឥតឈប់ឈរ
ធ្លាប់តែលេងសើចច្រើន បែរជាត្រូវនៅស្ងៀមស្ងាត់
ពីក្មេងប្រុសម្នាក់ ទៅជាមនុស្សចាស់ទុំ។

18/09/2024

ចាំទុកណា...
"ពូកែប៉ុណ្ណា" ក៏ហាមដើរខ្សែលើអ្នកដទៃ
"មានប៉ុណ្ណា" ក៏ហាមមើលងាយអ្នកដទៃ
"ក្រប៉ុណ្ណា" ក៏ហាម​ទៅបោកប្រាស់អ្នកដទៃ
ខំប្រឹងរកដោយកម្លាំងញើសឈាម ថ្ងៃណាមួយយើងគង់តែមានគ្រប់យ៉ាង។

======================

True Life By : MK77

04/09/2024

មុនចូលគេង​ សួរខ្លួនឯងសំនួរទាំងនេះ​ តេីថ្ងៃស្អែកខ្ញុំត្រូវធ្វេីអ្វីខ្លះ?

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Street 360
Phnom Penh
12000