17/02/2022
I always dream of changing people’s destiny, which is the dream in my whole life. When I was young, I was so poor that I used to think of who would help change my destiny. If there could have been, he would have been the deity of my life. My mind was very desperately contemplated; that didn’t happen, though. When I looked others around me, I saw them have a lot of money and I kept asking myself how come those rich people could be silent!, how come nothing could trigger their mind to have pity on miserable people like me!, how come it was possible they felt nothing with the people with misery on the same earth! I kept thinking and asking myself if I was different from others!, if I was not good enough like others!, where I was from and where they were from! or if I was a sin person! I kept asking more myself, “where Was i born from? where would I go after death, and when I was born again, was I born poor the same or rich? And If I was rich, would i have the same or different mother? If different mother, I would be satisfied to be born poor with the same mother, I would not be able to live with the different mother.” That made me think then I would be forever poor and I felt such a great pity on myself that my tears dropped down. This mind has enabled me to observe and think much about life so nothing is able to contaminate me because my thinking about life happens every moment when I am awake even when I am at any celebrations or when I have just made a lot of money. This mind enables me to overcome all worldly conditions. After I escaped from that hell, it reminded me to give chance to others. The mind of providing has truly imprinted in my mind. It is not like the imaginary mind of simple people. It is the actual need, the actual hunger in my mind. The mind is the pushing force for my day and night work without only tiredness and a safe and warm shelter for those under my care. Compassion and loving-kindness without unreasonable check of mistakes and wisdom producing knowledge for people all derive from this single mind. However, It also disturbs my sleep in my life as a provider. And yet I fall asleep very easily when I decide to sleep and rarely have dreams in my sleep. Though having a short sleep, I feel enough. I am also sensitive while sleeping even when falling deeply asleep; a very light sound of a running mouse can wake me up.
LDP President....
10/02/2022
អភិធម្មគឺសិក្សាអោយយល់ជាអារម្មណ៍អំពីដំណើរការដឹងរបស់វិញ្ញាណ។ ដើម្បីសិក្សាអំពីអភិធម្មគឺដាច់ខាត ត្រូវតែយល់អំពីកម្ម គឺយល់អំពីកម្លាំងដែលបង្កើតដោយការវិលរបស់កលាបៈ។ បើមិនយល់អំពីកម្មទេ មិនអាចយល់អំពីដំណើរការដឹងរបស់វិញ្ញាណគឺអភិធម្មនេះទេ។ បើមនុស្សខ្មែរនៅតែយល់ថា កម្មគឺជាអំពើ នោះគេមិនអាចសិក្សាអំពីអភិធម្មបានទេ ព្រោះធម្មជាតិនៃវិញ្ញាណគឺជាកម្លាំងដែលកើតពីការវិលនៃកលាបៈ ហើយបន្ថែមតែការដឹង គឺគ្រប់គ្រាន់អោយក្លាយទៅជាវិញ្ញាណហើយ ថ្វីដ្បិតតែវិញ្ញាណគឺដឹង ប៉ុន្តែឫសគល់វាដែលកើតមកពីកម្ម វានៅតែប្រព្រឹត្តតាមដំណើរធម្មជាតិរបស់កម្មតែដដែល ដូច្នេះរឿងអីអាចសិក្សាអភិធម្ម ឬដំណើរការដឹងរបស់វិញ្ញាណយល់បានដោយមិនយល់អំពីកម្មនោះ? នេះគឺហេតុផល។ វិញ្ញាណ គ្មានតួខ្លួនវាសម្រាប់ដឹងទេ គឺយើងមិនអាចយកដាវទៅចាក់អោយចំវិញ្ញាណ ហើយវិញ្ញាណស្រែកអូយនោះទេ គឺវិញ្ញាណអត់មានតួខ្លួនរបស់វាទេ។ វិញ្ញាណប្រើទ្វារទាំងប្រាំមួយដែលនៅលើសំបក ដែលសំបកនោះជាកម្លាំងធាតុដើម្បីដឹងពត៌មាន។ គេប្រើកាមេរ៉ាថតដែលមានហ្វីលសម្រាប់ចាប់យករូបភាពមកផ្ដិតជាប់នៅលើហ្វីលនោះ ប៉ុន្តែក្នុងខ្លួនរបស់មនុស្សអត់មានហ្វីលទេ ដូច្នេះវិញ្ញាណប្រើទ្វាររបស់វិញ្ញាណទាំងប្រាំមួយដើម្បីផ្ដិតយកសញ្ញា គឺសញ្ញាណា តាមទ្វារវិញ្ញាណទាំងប្រាំមួយ ហើយសញ្ញានោះត្រូវផ្ដិតជាប់លើវិញ្ញាណ ព្រោះក្នុងខ្លួនគ្មានហ្វីល គឺមានតែវិញ្ញាណនេះហើយ ដូច្នេះសញ្ញាតាមទ្វារទាំងអស់ខុសៗគ្នាគឺត្រូវផ្ដិតជាប់ដោយវិញ្ញាណ តែវិញ្ញាណដឹងតាមទ្វារ គឺវិញ្ញាណមិនទាន់ដឹងជាអារម្មណ៍នៅឡើយទេ គឺដឹងត្រឹមតែជាពត៌មានដូចហ្វីលផ្ដិតជាប់រូប តែមិនដឹងថារូបនោះជារូបអ្វីអញ្ចឹងដែរ បើវិញ្ញាណមិនទាន់ដឹងជាអារម្មណ៍ គឺវិញ្ញាណមិនទាន់ដឹងទេ គឺអត់ទាន់ដឹងទេណាក្មួយ ប៉ុន្តែវិញ្ញាណអាចប្រើទ្វារមាត់និយាយនូវអ្វីដែលវាដឹងតាមទ្វារនោះបាន ត្រង់នេះហើយដែលអ្នកនិយាយច្រលំ ស្មានតែវិញ្ញាណវាដឹងរឿងដែលវានិយាយនោះហើយ។ វិញ្ញាណតុលាការ វានិយាយថា វាដឹងថាកាត់ក្ដីអោយខុសឈ្នះ គឺមិនត្រូវទេ ប៉ុន្តែវានៅតែកាត់ក្ដីអោយអ្នកខុសឈ្នះដើម្បីបានលុយតែដដែល។ ស្រីម្នាក់វានិយាយថា ខ្ញុំដឹងថាយកប្ដីរបស់គេខុស ប៉ុន្តែវានៅតែលួចយកប្ដីរបស់គេតែដដែល។ មនុស្សច្រើនណាស់ដឹងថាសង្គមមនុស្សជាសង្គមមួយដែលមនុស្សត្រូវរស់នៅជុំគ្នា ដូច្នេះមនុស្សម្នាក់ៗមានកាតព្វកិច្ចជួយធ្វើអោយសង្គមរីកចម្រើនបានត្រូវ ប៉ុន្តែវានៅតែមិនចូលរួមតែដដែល។ មនុស្សច្រើនណាស់ដឹងថាអ្នកធំ អ្នកមានអំណាចជិះជាន់រំលោភប្រជាពលរដ្ឋ ប៉ុន្តែគេនៅតែបោះឆ្នោតគាំទ្រគណបក្សនោះតែដដែល។ មនុស្សស្រីច្រើនណាស់ខ្លាចប្ដីលែងនិយាយថាខ្ញុំដឹងកំហុសដែលធ្វើអោយបងខឹងខ្ញុំនោះហើយ ថ្ងៃក្រោយខ្ញុំឈប់ធ្វើរឿងហ្នឹងទៀតហើយ ប៉ុន្តែអោយតែស្ងាត់កំបាំង ស្ទង់មើលទៅដឹងថាប្ដីមិនអាចដឹងថាខ្លួនធ្វើទង្វើនោះទេ ខ្លួនលួចធ្វើទៀត។ ក្មួយគិតទៅមើល មនុស្សម្នាក់ដែលដឹងថាជាន់ភ្លើងទៅក្ដៅរលាក តើមនុស្សនោះអាចលួចយកដុំភ្លើងនោះទៅដាក់ក្នុងបន្ទប់ស្ងាត់ ហើយលួចជាន់តែឯងទេ? ដូចគ្នានឹងការដឹងតាមទ្វារខួរ គឺគិតដឹង បើការគិតដឹងគឺដឹងជាអារម្មណ៍ទៅហើយថាបែបនេះខុស បែបនេះត្រូវ តើវិញ្ញាណអាចទៅធ្វើរឿងខុសកើតឬទេ? ដឹងរឿងខុសដែលជាការដឹងរបស់ទ្វារខួរ វាដូចជាភ្លើងដែលជាការដឹងតាមទ្វារកាយដែរ បើវិញ្ញាណគិតដឹង ហើយដឹងជាអារម្មណ៍ថាស្អីខុស ស្អីត្រូវ វិញ្ញាណអាចទៅធ្វើរឿងខុសកើតឬទេ? គឺមិនកើតដាច់ខាត ចុះបើធ្វើកើត គឺមានតែវិញ្ញាណអត់ដឹងហ្នុងហើយ អញ្ចឹងបានជាពូរំលឹកហើយរំលឹកទៀត ថាការដឹងរបស់វិញ្ញាណនៅតាមទ្វារណាមួយក៏ដោយក្នុងចំណោមទ្វារទាំងប្រាំមួយ គឺវិញ្ញាណមិនទាន់ដឹងជាអារម្មណ៍ទេ បើមិនទាន់ដឹងជាអារម្មណ៍ គឺវិញ្ញាណមិនទាន់បានដឹងទេ តែបញ្ហានៅត្រង់វិញ្ញាណដឹងនឹងទ្វារ វិញ្ញាណច្រលំថាវាដឹងហើយ ព្រោះវានិយាយការដឹងរបស់ទ្វារខួរគឺការគិតឃើញនោះបាន អញ្ចឹងហើយដែលវាច្រលំថាខ្លួនវាដឹងហើយនោះ។ ចុះហេតុអ្វីសញ្ញាគិតឃើញនឹងខួរក្បាលនេះ វិញ្ញាណមិនបានហូរនាំយកសញ្ញានេះទៅដឹងនៅខន្ធរបស់ចិត្តគឺដឹងជាអារម្មណ៍? ព្រោះអារម្មណ៍កំពុងតែជាប់រវល់ដឹងរឿងអញ វិញ្ញាណតុលាការជាប់រវល់ដឹងនឹងរឿងចង់បានលុយគេ វិញ្ញាណអ្នកបោះឆ្នោតដឹងនឹងទ្វារខួរថាបោះឆ្នោតអោយគណបក្សមួយជិះជាន់ធ្វើបាបប្រជាពលរដ្ឋគឺខុស ដឹងនេះគឺដឹងដោយវិញ្ញាណគិតនឹងទ្វារខួរទេ ឯអារម្មណ៍ជាប់រវល់ដឹងនឹងការខ្លាចគេ លំអៀងដោយខ្លាច ជាប់ដឹងជាអារម្មណ៍នឹងរឿងបក្សអោយប្រយោជន៍មកអញជាដើម លំអៀងព្រោះស្រលាញ់។ វិញ្ញាណស្រីម្នាក់ដឹងថាលួចយកប្ដីគេខុស គឺគិតដឹងនឹងទ្វារខួរ វិញ្ញាណដឹងនឹងទ្វារខួរ គឺវិញ្ញាណអត់ដឹងទេ ព្រោះវិញ្ញាណអត់បានដឹងជាអារម្មណ៍ហើយដឹង ប៉ុន្តែចិត្តស្រលាញ់ប្ដីគេកំពុងតែជាប់នៅក្នុងអារម្មណ៍ គឺអារម្មណ៍វិប្បយុត្តិនឹងផលប្រយោជន៍អញ។ ស្រីម្នាក់ដែលសារភាពថាខ្លួនខុសហើយ ប៉ុន្តែអារម្មណ៍កំពុងតែជាប់រវល់នឹងអារម្មណ៍ចង់បានប្ដីអោយទៅវិញ តើមានផ្លូវអារម្មណ៍ឯណាអោយការគិតរកខុសត្រូវហូរទៅដឹងជាអារម្មណ៍ក្នុងពេលដែលផ្លូវអារម្មណ៍វិប្បយុត្តិនឹងផលប្រយោជន៍អញទៅហើយនោះ? ឃើញដំណើរការវិប្បយុត្តិនៃអារម្មណ៍អញខាតដល់ម្ចាស់ខ្លួនវិញ្ញាណនោះទេក្មួយ? អញ្ចឹងបានជាពូប្រាប់ថា បើខំគិតអោយបានមកអញ ហើយវាបានដូចការខំរបស់វិញ្ញាណមែន យកទៅ តែវាអត់បាន ហើយថែមទាំងខាតដល់វិញ្ញាណនោះទៀតផង អត់បានប្រើទ្វារខួរ វិភាគហើយហូរនាំយកសញ្ញាវិភាគមកដឹងខុសត្រូវជាអារម្មណ៍បានផងហ្នឹង។ គិតមើល ខាតពីណា? គឺខាតខ្លួនវាហ្នុងហើយ។ ពូលឺកូនសិស្សសាន សុជាសួរសាន សុជាថា បើគ្មានជាតិមុខ ជាតិក្រោយអីផង អញ្ចឹងចាំខ្លាចបាប ហើយចង់បានបុណ្យធ្វើអី? យិតអោយអស់ដៃទៅ គិតធ្វើម៉េចអោយតែបានសប្បាយទៅបានហើយ ងាប់ទៅ អត់កើតមកវិញផង ចាំបាច់អីត្រូវខ្លាច? វិញ្ញាណប្រើទ្វារមនោពូគិតយល់ជាអារម្មណ៍ នឹកហួសចិត្តនឹងកូនសិស្ស និងគ្រូគឺសាន សុជា ឡប់ដូចតែគ្នា សុទ្ធតែវិញ្ញាណខ្វាក់ភ្នែក។ តើវិញ្ញាណទាំងគ្រូ ទាំងសិស្សនេះ ស្គាល់ស្អីបុណ្យ ស្អីបាបទេ? បុណ្យគឺអំពើល្អ ដឹងជាអារម្មណ៍ថាអំពើល្អ អំពើគួរធ្វើ ព្រោះវាល្អ ហើយបាបជាអំពើថោកទាប អំពើអាក្រក់ នឹកដល់ឆ្អើមក្នុងអារម្មណ៍ ទោះជាគ្មានជាតិមុខជាតិក្រោយ អោយវិញ្ញាណដែលស្គាល់ស្អីបុណ្យ ស្អីបាប ទៅចាប់យកអំពើបាបយ៉ាងម៉េចទៅកើត បើវិញ្ញាណក្លាយជាអារម្មណ៍ ហើយស្គាល់អំពើបាបជាអារម្មណ៍ទៅហើយហ្នឹង។ ដែលហៅថាវិញ្ញាណដឹង គឺវិញ្ញាណដឹងជាអារម្មណ៍ ចុះបើដឹងអំពើបាប អំពើអាក្រក់ អំពើថោកទាប អំពើគ្មានតម្លៃ តើវិញ្ញាណមានអារម្មណ៍ឯណាទៅធ្វើអំពើថោកទាបទាំងអស់ហ្នឹង? អញ្ចឹងកូនសិស្សសាន សុជា ទោះខ្លាចបាបខ្លាចចុះនរក មិនធ្វើអំពើថោកទាប អំពើបាបដោយកាយនិងវាចាក៏ដោយ ក៏វិញ្ញាណនោះ មិនស្គាល់បុណ្យ បាបតែដដែលហ្នឹង វិញ្ញាណនៅតែខ្វាក់ភ្នែកតែដដែលហ្នឹង គឺវានៅតែជាវិញ្ញណសត្វនរក ប្រេត តិរច្ឆានតែដដែលហ្នឹង។ បើយល់ថាធ្វើបាបចុះនរក និយាយតាមអារម្មណ៍របស់វា គឺនិយាយថាទោះជាមិនធ្វើក៏ចុះនរកដែរ ព្រោះវិញ្ញាណនៅតែជាវិញ្ញាណអកត្តញ្ញូមិនស្គាល់បុណ្យ បាបគុណទោសតែដដែលហ្នឹង។ សាសនាគេបំភ័យមនុស្សមិនអោយធ្វើអំពើអាក្រក់ ដោយយកនរក ប្រេតមកបន្លាច វិញ្ញាណដែលខ្លាចនរកប្រេតបានមិនធ្វើអំពើថោកទាប នៅតែជាវិញ្ញាណអកត្តញ្ញូ មិនស្គាល់បុណ្យ បាបគុណទោស ល្អ អាក្រក់តែដដែលហ្នឹង។ វិញ្ញាណគិតដឹងនឹងទ្វារខួរដូចជាហ្វីលជាប់រូបភាពតែមិនដឹងថាជារូបភាពស្អីទេ ហើយវិញ្ញាណនោះក៏ហូរនាំយកសញ្ញាគិតរបស់ទ្វារខួរមកស្គែនសញ្ញាដាក់លើវិញ្ញាណដើម្បីអោយវិញ្ញាណស្គាល់សញ្ញាហ្នឹងថាជាសញ្ញាអី គឺសញ្ញាដែលខួរក្បាលគិតហ្នឹងដឹងថាជាសញ្ញាស្អី។ នេះគឺតួនាទីរបស់សញ្ញាខន្ធ គឺជាអ្នកធ្វើអោយវិញ្ញាណស្គាល់សញ្ញា ហើយវេទនាខន្ធត្រូវបានវិញ្ញាណដែលស្គាល់សញ្ញារួចហើយនោះប្រើដើម្បីអោយវេទនាខន្ធអោយវិញ្ញាណខ្លួនវាដឹងសញ្ញាដែលវាស្គែនបាននៅសញ្ញាខន្ធ គឺវិញ្ញាណនោះដឹងសញ្ញានោះជាអារម្មណ៍ វាប្រៀបដូចជាមនុស្សខ្វាក់ តែស្គាល់គ្រលុកគ្រលាក់របស់អ្វីមួយដោយអារម្មណ៍ គឺដោយយកដៃស្ទាបអញ្ចឹងដែរ។ បន្ទាប់មកទៀត វិញ្ញាណដែលដឹងសញ្ញាជាអារម្មណ៍ទៅហើយនោះក៏ហូរមកប្រើសង្ខារខន្ធដើម្បីអោយជាការសន្និដ្ឋានថាសញ្ញាហ្នុងជាសញ្ញាអី? ត្រង់ហ្នឹងហើយដែលពូចេះតែនិយាយថា ដឹងសញ្ញាយល់ជាអារម្មណ៍នោះណាក្មួយ។ សង្ខារខន្ធអោយវិញ្ញាណដឹងជាការសន្និដ្ឋានថាសញ្ញាដែលវិញ្ញាណនាំយកពីទ្វារខួរមកនោះជាសញ្ញាអី។ ពេលដែលវិញ្ញាណក្លាយជាអារម្មណ៍ហើយដឹងជាការសន្និដ្ឋានថាជាសញ្ញាអីរួចហើយ វិញ្ញាណក៏បានក្លាយទៅជាចិត្ត រួចហើយសម្រេចដោយផ្អែកលើវិញ្ញាណដឹងការសន្និដ្ឋាននៅឯសង្ខារខន្ធ។ តែពូសូមរំលឹកក្មួយៗបន្តិចថា សញ្ញាគិតដែលវិញ្ញាណនាំយកពីខួរក្បាលមក មិនមែនសញ្ញាពេញលេញដែលមនុស្សយើងទូទៅអាចសន្និដ្ឋានថាជាស្អីមួយនោះបានទេ។ ពូឧទាហរណ៍ថាអក្សរLDPមិនមែនក្បាលវិភាគសញ្ញាLDPរួចហើយបានវិញ្ញាណនាំយកសញ្ញាពេញលេញគឺLDPនេះមកស្គែនអោយវាដឹងសញ្ញានៅសញ្ញាខន្ធនោះទេ ឧបមាថាអក្សរLមួយវាផ្គុះឡើងពីចំណុចមួយលានផ្គុំគ្នាទើបកើតបានជាអក្សរLមួយ វិញ្ញាណប្រើទ្វារខួរគ្រាន់តែ គិតឃើញចំណុចទីមួយ វិញ្ញាណនាំយកសញ្ញានោះមកស្គែននៅសញ្ញាខន្ធភ្លាម ហើយរុញទៅអោយវេទនាខន្ធអោយជាអារម្មណ៍មួយចំណុចហ្នុងតែម្ដង ហើយរុញទៅហើយសង្ខារខន្ធសន្និដ្ឋាន ហើយវិញ្ញាណក៏លោតចេញពីខន្ធទាំងបីហើយក្លាយជាចិត្ត ហើយសម្រេចទល់នឹងសង្ខារខន្ធ ហើយខួរក្បាលចេះតែគិតពីចំណុចទីពីរ ទីបីបន្តបន្ទាប់ដល់ទីមួយលានអញ្ចឹងទៅហើយដំណើរការដឹងរបស់វិញ្ញាណក៏បន្តៗគ្នាអញ្ចឹងទៅ វិញ្ញាណប្រើទ្វារក្បាលគិតបានមួយចំណុច វិញ្ញាណហូរក្នុងសភាពកម្លាំងនាំយកសញ្ញាគិតឃើញនូវចំណុចនោះមកស្គែន ហើយវិញ្ញាណប្រើវេទនាខន្ធដើម្បីដឹងជាអារម្មណ៍នូវសញ្ញាមួយចំណុចហ្នុង ហើយវិញ្ញាណប្រើសង្ខារខន្ធដើម្បីសន្និដ្ឋានលើសញ្ញាដែលវិញ្ញាណបានដឹងជាអារម្មណ៍ ហើយវិញ្ញាណក៏លោតចេញមកជាចិត្តហើយសម្រេច គឺវិញ្ញាណក្លាយជាចិត្តហើយសម្រេចបានជាការសម្រេចរបស់ចិត្តតែមួយចំណុចនោះទេ ដល់ដំណើរការចំណុចទីពីរក៏ចិត្តសម្រេចចំណុចទីពីរហ្នុង ហើយចេះតែសម្រេចបន្តៗដល់ចំណុចទីមួយលាន ហើយផ្គុំការសម្រេចរបស់វិញ្ញាណក្នុងនាមជាចិត្តហ្នុងទៅ ហើយដល់ពេលផ្គុំការសម្រេចនៃផ្នែកតូចៗទាំងអស់បានជាការសម្រេចរបស់ចិត្តទាំងមូល បានមនុស្សទូទៅដឹង។ ក្មួយៗគិតទៅមើល បើគ្មានព្រះសម្មាសម្ពុទ្ធ តើអ្នកណាអាចទៅដឹងរឿងដំណើរការរបស់វិញ្ញាណនេះ? វាល្អិតល្អន់ហួស! តើព្រះអាទិទេពក្នុងសាសនានីមួយៗអាចដឹងរឿងនេះបានដែរ ឬទេ? តើខ្មែរយើងជាជនជាតិមានសំណាងមែនឬទេ ដែលបានកើតក្នុងមជ្ឈិមប្រទេស? ពូសរុបឡើងវិញ មនុស្សគឺចិត្ត ចិត្តមានជម្រកនៅក្នុងហទយវត្ថុគឺបេះដូង ព្រោះវិញ្ញាណបានប្រែមកជាចិត្តនៅក្នុងបេះដូង អញ្ចឹងសរុបការដឹងរបស់វិញ្ញាណ គឺវិញ្ញាណដឹងក្នុងនាមជាចិត្តនេះឯង មនុស្សគឺចិត្ត ចិត្តគឺវិញ្ញាណ វិញ្ញាណប្រើទ្វារទាំងប្រាំមួយដើម្បីដឹងពត៌មានតាមទ្វារ ហើយយកពត៌មាននោះមកដឹងក្នុងភាពជាចិត្តនៅក្នុងបេះដូង អញ្ចឹងហើយបានជាពូនិយាយថា វិញ្ញាណប្រើក្បាលដើម្បីគិត ហើយដឹងការគិតនោះនៅក្នុងបេះដូង វិញ្ញាណប្រើក្បាលដើម្បីគិត គឺគិត ហើយរាវរកការគិតយល់នៅក្នុងអារម្មណ៍នោះណាក្មួយ វាប្រៀបដូចខ្សែទឹកហូរ វាមុជចុះតាមគល់ឈើមួយ ហើយហូរក្នុងដីមកផុសឡើងវិញនៅកន្លែងមួយឆ្ងាយពីគល់ឈើនោះ។ យើងដាក់របស់អ្វីមួយអណ្ដែតលើទឹក ក្បែរគល់ឈើ រួចមកចាំយករបស់នោះនៅកន្លែងដែលទឹកនោះផុសឡើង វិញ្ញាណប្រើទ្វារក្បាលដើម្បីគិត ហើយមករាវរកការយល់នៅក្នុងអារម្មណ៍ ចុះបើខ្សែវិញ្ញាណវិប្បយុត្តិ វិញ្ញាណគិតនឹងខួរក្បាល ហើយមករាវរកការយល់នៅក្នុងអារម្មណ៍គឺទទេ មានតែអារម្មណ៍អញជាប់នឹងអ្វីមួយហ្នុងសុទ្ធសាធដែលជាអារម្មណ៍ គឺមិនមែនវិញ្ញាណប្រើក្បាលដើម្បីគិត ហើយមករាវរកការយល់នៅក្នុងអារម្មណ៍ទេ ត្រង់ហ្នឹងហើយដែលពូនិយាយថា បើប្រឹងដើម្បីអោយបានមកអញ ហើយវាបានមែន យកទៅ ប៉ុន្តែអោយតែមានអារម្មណ៍អញ ប្រឹងដើម្បីអារម្មណ៍អញ គឺក្បាលគិតឃើញផ្សេង ហើយអារម្មណ៍កំពុងតែដឹងរឿងផ្សេងឯនេះទេ។ តើក្បាលគិតឃើញផ្សេង ហើយអារម្មណ៍ មានអារម្មណ៍ផ្សេង តើវាចាចេញតាមមាត់ ចេញវាចារបស់វិញ្ញាណប្រើទ្វារខួរដើម្បីគិត បើបែបនេះជាវាចាដែលគ្មានអារម្មណ៍ គឺមិនមែនសម្មាវាទេ តែបើវាចារបស់អារម្មណ៍ គឺវាខុសនឹងការគិត អត់មានសម្មាវាចាកើតទេ។ នេះជាការពន្យល់របស់ពូដោយសង្ខេបអំពីដំណើរការដឹងរបស់វិញ្ញាណ គឺអភិធម្មនោះណាក្មួយ៕
10/02/2022
សំណេរលោកពូ🙏🙏🙏
ក្មួយប្រុស ក្មួយស្រីត្រូវគិតឱ្យវិញ្ញាណក្មួយៗដឹងថា ការឱ្យអភ័យទានរបស់ចិត្តគូស្នេហ៍ខ្លួនត្រូវតែជាគូមិនអាចខ្វះបាននឹងបដិទានៈ ការឱ្យដោយចិត្តសន្ដោសត្រូវបានហូរមកឥតឈប់ដោយវិញ្ញាណដឹងរបស់អ្នកទទួលទាន ឱ្យតែវិញ្ញាណអ្នកទទួលដឹងនូវតម្លៃនៃអភ័យទាននេះ នោះការដឹងនឹងបញ្ចេញនូវសកម្មភាពបដិទានៈដែលផុសចេញពីចិត្តដឹងនេះមិនខានឡើយ បើអ្នកបានទទួលទាននេះទៅជាអួត ទៅជាបង្ហាញប្រាប់គេថាខ្លួនគ្រាន់បើទើបគូស្នេហ៍របស់គេផ្ដល់ឱ្យបែបនេះ យើងអ្នកអោយត្រូវដឹងច្បាស់ថា ចិត្តនាងមិនបានទទួលសញ្ញាចិត្តផ្ដល់ឱ្យរបស់យើងទេ ហើយនាងគ្មានអារម្មណ៍កក់ក្ដៅដែលយើងចង់ផ្ដល់ឱ្យនាងទេ គឺជាការអោហពេជ្រទៅមាន់ហើយ។
09/10/2021
សំនេរលោកពូជាទីគោរព
អ្នកណាក៏ដោយ ថាទោះអ្នកនោះជាអ្នកណាក៏ដោយ ពុំអាចយកអ្វីមកអោយពូបង្វែរការយល់របស់ពូបានទេ គឺពូមិនធ្វើតាមដាច់ខាត គឺដាច់ខាត។ ទោះបីមនុស្សចេញអស់ពីLDPក៏ដោយ គឺពូនៅតែធ្វើតាមអ្វីដែលវិញ្ញាណពូដឹងជាអារម្មណ៍ថាជាផ្លូវត្រូវ ផ្លូវជួយមនុស្សប្រាកដហើយ។ ជាក់ស្តែងវាមិនដូចពូឧបមានេះទេ គឺវានៅតែមានអ្នកគិតដឹងថាពូធ្វើត្រូវ ពួកគេបានប្រយោជន៍ពិតប្រាកដពីការលះបង់របស់ពូ ប៉ុន្តែនេះគ្រាន់តែពូចង់ប្រាប់ពួកក្មួយពីភាពដាច់ខាតនៃវិញ្ញាណដឹងរបស់ពូ។ ពួកក្មួយៗ មិនត្រូវបានពូដឹកនាំដោយសម្ពាធរបស់អ្នកដទៃមកលើពូ អោយពូបង្វែរទិស ឬបង្វែររបៀបដឹកនាំពួកក្មួយបានជាដាច់ខាត កុំសូម្បីតែគេដាក់សម្ពាធមកលើពូ អោយពូមកបង្វែរទិស ឬបង្វែររបៀបដឹកនាំពួកក្មួយៗ សូម្បីតែខ្លួនពូផ្ទាល់ក៏មិនអាចបង្វែរទិសឬរបៀបដឹកនាំពួកក្មួយ ដោយសាររឿងអ្វីផ្ទាល់ខ្លួនរបស់ពូ ក្រៅពីការយល់នៃវិញ្ញាណពូឡើយ។ នេះជាភាពដាច់ខាតនៃវិញ្ញាណដឹងជាអារម្មណ៍របស់ពូ៕
09/10/2021
សំនេរលោកពូជាទីគោរព🙏
ការយល់ធម៌ជារឿងសំខាន់លើសអ្វីទាំងអស់ក្នុងជីវិត គឺជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធ តែមនុស្សខ្លះ ពួកគេមិនទាំងយល់ស្របតាមពាក្យនេះផង តើរឿងអី ត្រឹមពូ មនុស្សទាំងអស់គេព្រមតាមនោះ? ពូមិនដែលគិតថាមនុស្សទាំងអស់គេយល់បែបនេះទេ។ តាមនិស្ស័យរបស់សត្វទៅចុះ តែពូគិតពិចារណាច្បាស់លាស់ណាស់ នូវពាក្យរបស់ព្រះពុទ្ធនេះ ពូដឹងក្នុងជំរៅអារម្មណ៍ថាព្រះពុទ្ធមានបំណងប្រាប់យើងពីរឿងអ្វី។ ពូដឹងថាពាក្យនេះជាពាក្យរបស់ព្រះពុទ្ធ ព្រោះជាពាក្យត្រូវ។ សព្វថ្ងៃក៏ធ្វើតាមពាក្យព្រះពុទ្ធហ្នឹងដែរ ម្តាយរបស់ពូជាមនុស្សដែលពូគោរពនិងមានអនុស្សាវរីយ៍ច្រើនរយផែនដីមកហើយ ប៉ុន្តែឧបមាថា ពូជាប្រមុខLDP ម៉ែគាត់យល់ខុស គិតថាពូពន្យល់ធម៌មនុស្សហ្នឹងខុស នយោបាយសំខាន់ជាងធម៌ ហើយមកអូសពូអោយធ្វើតាមយោបលគាត់ព្រោះក្នុងអារម្មណ៍គាត់ដឹងថាពូគោរពគាត់ណាស់។ តើពូសំរចចិត្តយ៉ាងណា? កុំថាពូមិនធ្វើតាម ម៉ែគាត់នៅតែមានព្រះជន្មនោះ ទោះពូមិនយកតាមគាត់ ហើយព្រោះតែរឿងពូមិនធ្វើតាមគាត់ គាត់បាត់បង់ជីវិត ពូក៏នៅតែមិនធ្វើតាមគាត់ដែរ។ ពូនឹងសំពះថ្វាយបង្គំសពគាត់ដោយប្រាប់សពគាត់ថា ម៉ែ! បើជាជីវិតកូនផ្ទាល់នោះ ទោះកូនស្លាប់ប៉ុន្មានដង កូននឹងព្រមតាមម៉ែទាំងកូនយល់ថាម៉ែខុសនេះហើយ តែនេះកូនមានភារៈដឹកនាំមនុស្សច្រើនណាស់ណាម៉ែ ពួកគេទុកចិត្តកូនអោយដឹកនាំពួកគេ កូនមិនអាចយករឿងម៉ែឬរឿងសុខទុក្ខកូនផ្ទាល់ មកឡូកឡំនឹងការទុកចិត្តរបស់មនុស្សដែលប្រគល់ការទុកចិត្តមកអោយកូនបានទេម៉ែ វិញ្ញាណកូនយល់កូន ធ្វើរឿងខុសធ្ងន់ណាស់ចំពោះពួកគេ។ សូមអ្នកម្តាយដែលកូនគោរពស្រឡាញ់លើសជីវិតកូនទៅទៀត អភ័យទោសដល់កូនផង តែទោះម៉ែមិនព្រមទទួលនូវពាក្យសំដីកូនយ៉ាងណាក៏ដោយ ក៏កូនសុំធ្វើតាមមនសិការកូនហើយណាម៉ែ។ តែជាភព្វសំណាងពូណាស់ ដែលអ្នកម្តាយពូដែលជាបុគ្គលពូគោរពបំផុត ក្នុងជីវិតពូ គាត់ជាមនុស្សមានហេតុផលដូចតែពូអញ្ចឹងដែរ។ ម្យ៉ាងទៀត ព្រោះតែគាត់ជាមនុស្សមានហេតុផល ស្តាប់ហេតុផលបែបនេះហើយ ទើបវិញ្ញាណពូគោរពគាត់ខ្លាំងម្លេះនោះ បើគាត់ពុំមែនជាបុគ្គលមានលក្ខណៈគួរអោយគោរពបែបនេះទេ ពូមិនអាចមានអារម្មណ៍គោរពម្តាយខ្លាំងបែបនេះទេ៕
15/08/2021
យល់ធម៌យល់កម្លាំងមានអារម្មណ៍សង្វេគតែបើយល់ជាបច្ចេកទេស អាចធៀបអាចរៀបរាប់បានយ៉ាងងាយ តែគ្មានអារម្មណ៍សង្វេគទេ និយាយដោយចិត្តអញថាអញយល់ធម៌វាគឺជាអំណួត។ បងប្រុស មណ្ឌល